- autoadmin
- អន្តរជាតិ
សហគមន៍អឺរ៉ុប (EU) បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ។ គួរឱ្យដឹងដែរថា វាគឺជាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងបង្អស់ ដែលត្រូវបានផ្តល់ភ្លើងបៃតងឱ្យប្រើប្រាស់នៅសហភាពអឺរ៉ុប ស្របពេលដែលវ៉ាក់សាំងនេះត្រូវបានអនុម័តរួចមកហើយ នៅឯចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ មន្រ្តីគណៈកម្មាការអឺរ៉ុបបាននិយាយថា ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅពេលណាមួយរវាងថ្ងៃអាទិត្យ និងថ្ងៃអង្គារ។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា៖«វ៉ាក់សាំងដែលត្រូវបានអនុម័តនៅថ្ងៃនេះ នឹងអាចរកបានសម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់ ក្នុងពេលតែមួយលើលក្ខខណ្ឌដូចគ្នា»។ ទីភ្នាក់ងារថ្នាំអឺរ៉ុបដែលជានិយតករថ្នាំរបស់សហភាពអឺរ៉ុបបានចេញលិខិតអនុញ្ញាតទីផ្សារកាលពីព្រឹកថ្ងៃច័ន្ទ ដោយនិយាយថាអត្ថប្រយោជន៍នៃវ៉ាក់សាំងនេះមានច្រើនជាងហានិភ័យ។ វាត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដោយមានការអនុម័តចុងក្រោយដោយគណៈកម្មការអឺរ៉ុប៕ អត្ថបទ៖ លីដា
December 22, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោក ចូ បៃដិន បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកទី១ របស់ក្រុមហ៊ុន Pfizer និង BioNTech ។ ការចាក់វ៉ាក់សាំងរបស់គាត់ក៏មានការផ្សាយផ្ទាល់នៅក្នុងកញ្ចក់ទូរទស្សន៍នៅថ្ងៃច័ន្ទនេះ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តអំពីសុវត្ថិភាពនិងប្រសិទ្ធភាព ហើយមកការទទួលវ៉ាក់សាំបង្ការដូចគ្នា។ ជម្រាបដែរថាវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Pfizer និង BioNTech ត្រូវការចាក់ចំនួន ២លើក ។ លោក ចូ បៃដិន បានទៅទទួលវ៉ាក់សាំងនេះនៅឯមន្ទីរពេទ្យ Christiana ក្នុងតំបន់ Newark នៃរដ្ឋ Delaware ហើយពេទ្យដែលចាក់ថ្នាំលើដៃឆ្វេងឱ្យគាត់ឈ្មោះថា អ្នកគ្រូពេទ្យ Tabe Mase
December 22, 2020 - អន្តរជាតិ
ការិយាល័យគណៈកម្មការអប់រំឯកជនថៃ (Opec) បានប្រកាសឱ្យមានការបិទសាលារៀនប្រមាណ ១០០ នៅទីក្រុងបាងកក និងខេត្តសាមុតសាខុន ដោយសារតែការកើនឡើងថ្មីៗនៃជំងឺ COVID-19 នៅទីនោះ។ អគ្គលេខាធិការនៃអង្គការ Opec លោក Attapol Truektrong បាននិយាយថា សាលារៀនឯកជនប្រមាណ ១០០កន្លែង នៅទីក្រុងបាងកក សាមុតសាខុន និងខេត្តក្បែរៗជាច្រើន ក៏ត្រូវបានបិទទ្វារ ដោយសារតែចំនួនករណី ដែលត្រូវបានបញ្ជាក់ដែលទាក់ទងនឹងទីផ្សារគ្រឿងសមុទ្រនៅខេត្តសាមុតសាខុន កាន់តែមានការកើនឡើងយ៉ាងគួរឱ្យបារម្ភ។ យ៉ាងណាលោកអគ្គលេខាធិការបានបញ្ជាក់ថា សាលាឯកជនត្រូវបានអនុញ្ញាតឱ្យបិទ ឬនៅតែបើកចំហតាមការសំម្រេសចិត្តរបស់ពួកគេ ដោយមិនបានដាក់កម្រិតនោះទេ។ សាលាមួយចំនួនទៀតបានចាប់ផ្តើមអនុញ្ញាតឱ្យសិស្ស និងបុគ្គលិកដែលងាយទទួលរងហានិភ័យ ធ្វើការពីផ្ទះចាប់ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា។
December 22, 2020 - អន្តរជាតិ
ថៃ៖ វេជ្ជបណ្ឌិតជនជាតិថៃម្នាក់ត្រូវបានអ្នកជំងឺបាញ់សម្លាប់ព្រោះតែគាត់បានគិតលុយថ្លៃព្យាបាលជំងឺថ្លៃជ្រុលហួសហេតុខ្លាំងពេក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Samut Songkhram ដែលជាខេត្តតូចមួយរបស់ថៃ។ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់វេជ្ជបណ្ឌិតមានឈ្មោះថា Denphum Sangthong អាយុ ២២ ឆ្នាំ ហើយវេជ្ជបណ្ឌិតដែលជាជនរងគ្រោះមានឈ្មោះថា Chumphon Decha-amphai មានអាយុ ៥៨ ឆ្នាំ។ នាពេលកន្លងមកបុរសជាខ្មាន់កាំភ្លើងគឺជាអ្នកជំងឺដែលតែងទៅរកសេវាព្យាបាលពីជនរងគ្រោះជាប្រចាំនៅក្នុងមន្ទីរពេទ្យបង្អែក Phra Chom Klao ដែលជាពេទ្យរដ្ឋស្ថិតក្នុងខេត្ត Phetchaburi ខណៈជនរងគ្រោះក៏មានបើកគ្លីនិកព្យាបាលជំងឺឯកជនមួយផងដែរ។ លោក Denphum Sangthong ដែលជាខ្មាន់កាំភ្លើង ប្រភពខាងលើបានបន្តថា ជារឿយៗលោក
December 22, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ សមាជិកសភាម៉ាឡេស៊ីម្នាក់គឺលោក Ahmad Maslan បានស្នើឲ្យរដ្ឋាភិបាលម៉ាឡេស៊ីបញ្ចុះតម្លៃបារីឲ្យសល់ត្រឹម ៨ រីងហ្គីត (១,៩៨ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ដើម្បីប្រឆាំងនឹងសកម្មភាពលក់បារីខុសច្បាប់។ ការស្នើសុំនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសមាជិកសភាផ្លូវការមួយដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅនេះ។ អ្នកតំណាងរាស្រ្តមកពីស្រុក Pontian រូបនេះបញ្ចាក់ថា បច្ចុប្បន្ននេះមានបារីស្របច្បាប់ដែលបានបង់ពន្ធត្រឹមត្រូវតែ ៣៦% ប៉ុណ្ណោះត្រូវបានដាក់លក់នៅក្នុងទីផ្សារ ហើយ ៦៤% ផ្សេងទៀតគឺជាបារីខុសច្បាប់ដែលមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋ។ បារីស្របច្បាប់មានតម្លៃចាប់ពី ១២ ទៅ១៧,៤០ រីងហ្គីត (២,៩៧-៤,៣០ ដុល្លារអាមេរិក) ខណៈបារីគេចពន្ធមានតម្លៃត្រឹមចន្លោះពី ២ ទៅ៨ រីងហ្គីត
December 22, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ការចម្លងជំងឺ COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣៨២នាក់ នៅថ្ងៃច័ន្ទនេះផ្ទាល់ ដោយក្នុងនោះមាន ៣៦០នាក់ ជាពលករចំណាកស្រុកមកពីប្រទេសភូមា ដែលផ្សារភ្ជាប់ទៅនឹងកន្លែងលក់គ្រឿងសមុទ្របោះដុំមួយ នៅខេត្ត Samut Sakhon ជាប់ព្រំដែនទីក្រុងបាងកក។ ការកើនឡើងនេះគឺមានឡើងបន្ទាប់ពីមានករណីថ្មីចំនួន ៥៧៦ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ នៅពេលដែលអាជ្ញាធរបានបង្កើនការធ្វើតេស្ដលើពលករក្នុងវិស័យនេសាទ នៅក្នុងតំបន់មានការផ្ទុះឡើងនេះ។ ចំនួនឆ្លងថ្មីៗនេះបាននាំឱ្យប្រទេសថៃមានករណីសរុប ៥,២៨៩នាក់ នេះបើយោងតាមមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) ។ អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា ករណីបន្ថែមទៀតដែលទាក់ទងទៅនឹងផ្សារគ្រឿងសមុទ្រនៅ Mahachai នឹងត្រូវប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពពីក្រសួងសុខាភិបាលសាធារណៈនៅរសៀលថ្ងៃច័ន្ទនេះ។
December 21, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានជួបពិភាក្សាជាបន្ទាន់ជាមួយគណៈរដ្ឋមន្រ្តីរបស់លោកកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ខណៈដែលទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបាននិយាយថា ជំងឺ COVID-19 ប្រភេទថ្មីនៅអង់គ្លេសកំពុងមានការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រធានផ្នែកវេជ្ជសាស្រ្តអង់គ្លេសលោក Chris Whitty បាននិយាយថា ផ្អែកលើទិន្នន័យគំរូដំបូង និងអត្រានៃការកើនឡើងនៅភាគខាងត្បូងនៃប្រទេស ក្រុមអ្នកផ្តល់ប្រឹក្សាមេរោគរបស់រដ្ឋាភិបាលគិតថា មេរោគថ្មីអាចរីករាលដាលយ៉ាងឆាប់រហ័សជាងមុន។ គាត់បានបន្ថែមថាមិនមានភ័ស្តុតាងបច្ចុប្បន្ន ដែលបង្ហាញថាប្រភេទថ្មីគឺមានគ្រោះថ្នាក់ជាង ឬវាប៉ះពាល់ដល់វ៉ាក់សាំង និងការព្យាបាលបច្ចុប្បន្ននោះទេ។ លោក Whitty បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក និងកំពុងបន្តវិភាគទិន្នន័យដែលមាន ដើម្បីកែលម្អការយល់ដឹងរបស់យើង»។ ជំងឺ COVID-19 ប្រភេទថ្មីនេះត្រូវបានគេឃើងចម្លងនៅតំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ បច្ចុប្បន្នទីក្រុងឡុងដ៍មានអត្រាករណីខ្ពស់បំផុត ខណៈនៅភាគខាងត្បូងនៃប្រទេសកំពុងដាក់ការរឹតត្បឹតខ្ពស់បំផុតកម្រិត ៣ កាលពីថ្ងៃសៅរ៍។ កម្រិតទី៣
December 21, 2020 - អន្តរជាតិ
មន្រ្តីក្នុងតំបន់បាននិយាយនៅថ្ងៃច័ន្ទនេះថា ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ នឹងត្រូវបានហាមឃាត់នៅក្នុងតំបន់ទីក្រុងសេអ៊ូល នៅថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំថ្មី នៅក្នុងវិធានការណ៍ថ្មីមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការដាក់ចេញវិធានការថ្មីនេះនឹងចូលជាធរមាននៅថ្ងៃពុធ និងរហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។ កូរ៉េខាងត្បូងបានរាយការណ៍ពីករណីស្លាប់ថ្មីចំនួន ២៤នាក់ បន្ថែមទៀត ដោយសារជំងឺ COVID-19 នៅថ្ងៃច័ន្ទនេះ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩៨នាក់។ ប្រទេសនេះបានកត់ត្រាករណីថ្មីចំនួន ៩២៦ ករណី ក្នុងនោះមាន ៨៩២ ករណី ជាការចម្លងក្នុងស្រុក ដែលជំរុញឱ្យចំនួនសរុបកើនឡើងដល់ ៥០,៥៩១ ករណី។
December 21, 2020 - អន្តរជាតិ
តួគី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩ នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឧបករណ៍សម្រាប់បញ្ចូលខ្យល់អ៊ុកស៊ីសែន ដែលបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងភាគខាងត្បូងនៃប្រទេសតួគី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BBC បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាសុទ្ធតែជាអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ហើយភ្លាមៗក្រោយកើតហេតុមានជនរងគ្រោះចំនួន ៨ នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណៈ ១ រូបផ្សេងទៀតបានស្លាប់ក្នុងពេលបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមួយផ្សេងទៀត។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឲ្យមានហេតុការណ៍ផ្ទុះនេះនៅឡើយទេ តែយ៉ាងណាក្តីបើតាមការវិភាគដោយមិនផ្អែកលើលក្ខណៈបច្ចេកទេសគេគិតថា ហេតុការណ៍ទំនងជាកើតឡើងព្រោះតែមន្ទីរពេទ្យត្រូវទទួលអ្នកជំងឺកូវីដ ១៩ ច្រើនខ្លាំងពេក រហូតធ្វើឲ្យឧបករណ៍មួយចំនួនត្រូវប្រើប្រាស់លើសពីកម្លាំងជាក់ស្តែងរបស់វា ខណៈក្រុមគ្រូពេទ្យក៏រវល់តែជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ ១៩ រហូតមានការធ្វេសប្រហែសមិនបានត្រួតពិនិត្យឧបករណ៍មួយចំនួនឲ្យបានហ្មត់ចត់។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួគីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២ ០២៤ ៦០១ ករណី
December 21, 2020 - អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសបានដាក់ចេញនូវការបិទទ្វារទីក្រុងឡុងដ៍ និងផ្នែកផ្សេងទៀតនៃភាគអាគ្នេយ៍ប្រទេសអង់គ្លេស ដោយសារតែជំងឺ COVID-19 ដែលត្រូវបានគេជឿថា កំពុងតែរីករាលដាលនៅទីនោះ។ ការរឹតត្បឹតនេះបានចូលជាធរមាននៅក្នុងតំបន់ទាំងនោះកាលពីថ្ងៃអាទិត្យ ដែលតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែពួកគេមានគោលបំណងជាក់លាក់ ឬលេសសមហេតុផលណាមួយ ខណៈហាងលក់រាយដែលមិនចាំបាច់ក៏ត្រូវតែបិទផងដែរ។ នេះគឺជាការបិទទ្វារទី៣ នៅក្នុងទីក្រុងឡុងដ៍ចាប់តាំងពីនិទាឃរដូវ ហើយកណ្តាលនៃរាជធានីស្ទើរតែត្រូវបានបោះបង់ចោលនៅថ្ងៃអាទិត្យ ផ្ទុយស្រឡះពីហ្វូងអ្នកទិញឥវ៉ាន់បុណ្យណូអែល ដែលត្រូវបានសម្គាល់ឃើញចេញក្រៅកាលពីប៉ុន្មានថ្ងៃមុន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យ ដើម្បីសុំឱ្យពលរដ្ឋយល់ដឹងអំពីការរឹតត្បិត ដោយគាត់បាននិយាយថា ការផ្ទុះឡើងថ្មីៗនេះថ្មីគឺមិនអាចគ្រប់គ្រងបានទេ។ រដ្ឋាភិបាលនិយាយថា ជំងឺ COVID-19 ដែលកំពុងរីករាលដាលនេះគឺជាប្រភេទថ្មីមួយ ដែលអាចចម្លងបានលឿនជាងប្រភេទមុន ប៉ុន្តែមិនមានភ័ស្តុតាងណាមួយអះអាងថាវាបង្កឱ្យមានជំងឺធ្ងន់ធ្ងរទេ។ ចំណែកបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក៏កំពុងឆ្លើយតបដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសប្រភេទថ្មីនេះដែរ ដោយប្រទេសហូឡង់បានចាប់ផ្តើមហាមឃាត់អ្នកដំណើរពីអង់គ្លេស ខណៈបារាំងនិងអាឡឺម៉ង់ក៏បានសម្រេចចិត្តប្រកាន់ជំហរប្រហាក់ប្រហែលគ្នា៕ អត្ថបទ៖
December 21, 2020









