autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៦ ករណី ដែលក្នុងនោះរួមមានករណីក្នុងស្រុកចំនួន ១ ផងដែរ ដែលនាំឱ្យករណីសរុបកើនដល់ ៤២៩៧ ករណី និងការស្លាប់មាន ៦០នាក់ ដដែល។ ករណីក្នុងស្រុកគឺជាស្ដ្រីម្នាក់អាយុ ៦៧ឆ្នាំ ម្ចាស់តូបលក់គ្រឿងសមុទ្រនៅឯខេត្ត Samut Sakhon ហើយពេលនេះកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្ត។ ករណីថ្មីចំនួន ១៥ ផ្សេងទៀត ស្ថិតក្នុងចំណោមប្រជាជន ដែលបានមកពីប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ហូឡង់ ស្វីស

    December 18, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖  អាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់ឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានលក្ខណៈតឹងរឹងជាងមុនដើម្បីធានាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សម្រាប់អ្នកធ្វើដំណើរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងផ្តោតទៅសំខាន់ទៅលើអ្នកបើកបរក្នុងពេលមានភ្លើងស្តុបក្រហម ដែលកន្លងមកគេបានសង្កេតឃើញថា ក្រុមអ្នកដឹកជញ្ជូន និងពលរដ្ឋទូទៅដែលប្រើប្រាស់ម៉ូតូតែងប្រព្រឹត្តិបទល្មើសនេះជាញឹកញាប់។ នៅក្នុងច្បាប់ថ្មីបានកំណត់ថា ជនណាដែលបើកនៅក្នុងពេលមានភ្លើងស្តុបក្រហមនឹងត្រូវធ្វើការផាកពិន័យជាប្រាក់ចំនួន ២ ០០០ វីងហ្គីត (៤៩៥ ដុល្លារអាមេរិក) ឬជាក់គុករហូតដល់ ៦ ខែ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងត្រូវផ្តើមអនុវត្តទូទាំងប្រទេសចាប់ពីថ្ងៃទី ១៥ ខែ ឆ្នូនេះតទៅ។ តាមរយៈច្បាប់ថ្មីនេះអាជ្ញាធរម៉ាឡេស៊ីរំពឹងថានឹងអាចកាត់បន្ថយភាពអសណ្ដាប់ធ្នាប់ក្នុងការបើកបរលើដងផ្លូវបានមួយចំណែកធំក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    December 18, 2020
  • អន្តរជាតិ

    វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី២ នឹងជិតឈានដល់ការអនុម័តជាបន្ទាន់នៅសហរដ្ឋអាមេរិក បន្ទាប់ពីវាត្រូវបានយល់ព្រមពីក្រុមជំនាញ។ ប្រធានរដ្ឋបាលចំណីអាហារនិងឱសថ (FDA) បាននិយាយថា ទីភ្នាក់ងាររបស់លោកនឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ការអនុញ្ញាតសម្រាប់វ៉ាក់សាំងក្រុមហ៊ុន Moderna ដើម្បីឱ្យក្រុមហ៊ុនអាចចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងរាប់លានដូសរបស់ខ្លួន។ វាកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់ ជាមួយនឹងការដាក់ចេញនូវការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ។ បន្ទាប់ពីទទួលបានការយល់ព្រមពីគណៈកម្មការ លោក Stephen Hahn ស្នងការរបស់ FDA បាននិយាយថា ទីភ្នាក់ងាររបស់លោកបានជូនដំណឹងដល់ក្រុមហ៊ុន Moderna ថាខ្លួននឹងធ្វើការយ៉ាងឆាប់រហ័សឆ្ពោះទៅរកការផ្តល់សិទ្ធិប្រើប្រាស់ក្នុងគ្រាអាសន្ន។ និយតករក៏បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំងរបស់ Moderna មានសុវត្ថិភាព និងមានប្រសិទ្ធភាព ៩៤%។

    December 18, 2020
  • អន្តរជាតិ

    ថៃ៖ ពេលខ្លះសំណាងបានកើតមានចំពោះអ្នកណាម្នាក់ទាំងដែរមនុស្សម្នាក់នោះមិនដែលធ្លាប់រំពឹងទុកទាល់តែសោះ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជាអ្នកនេសាទក្រីក្រជនជាតិថៃម្នាក់រើសបានកម្អួតត្រីបាឡែនមួយដុំធំក្នុងពេលគាត់កំពុងនេសាទត្រីក្នុងសមុទ្រ ហើយតាមការវាយតម្លៃបឋមកម្អួតត្រីបាឡែននោះអាចមានតម្លៃរហូតដល់ជាង ៣,២ លានដុល្លារអាមេរិកឯណោះ។ បុរសកំពូលសំណាងរូបនេះមានឈ្មោះថា Naris Suwannasang អាយុ ៦០ បានប្រកបរបរជាអ្នកនេសាទសមុទ្រនេះស្ទើរតែពេញមួយជីវិតគាត់ទៅហើយ តែជីវភាពរបស់គាត់នៅតែក្រីក្រលំបាក។ យ៉ាងណាក្តី ចាប់ពីពេលនេះតទៅជីវិតរបស់គាត់ត្រូវផ្លាស់ប្តូរ ១៨០ ដឺក្រេហើយ ព្រោះថាកម្អួតត្រីបាឡែនដែលគាត់រើសបាននោះមានទម្ងន់រហូតដល់ទៅ ៩៩,៧៩ គីឡូក្រាម ហើយតាមការប៉ាន់ស្មានគេអាចទិញកម្អួតត្រីបាឡែនប្រភេទនេះក្នុងតម្លៃ​ ៩៦០ ០០០ បាត (៣២ ២០៤ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយបើគិតជាលុយសរុបគឺគាត់អាចទទួលបានរហូតដល់

    December 18, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ប្រធានាធិបតីវ័យ ៤២ឆ្នាំរូបនេះ នឹងនៅដាច់ឆ្ងាយពីគេរយៈពេល ៧ថ្ងៃ ខណៈនឹងត្រូវធ្វើការពីចម្ងាយ។ ជម្រាបដែរថាលោកបានចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ហើយឥឡូវនេះមេដឹកនាំអឺរ៉ុបដទៃដែលលោកបានជួប ក៏កំពុងនៅដាច់ដោយឡែកពីគេផងដែរ។ វិមាន Elysé បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា៖«ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាវិជ្ជមានជាមួយជំងឺ COVID-19 ថ្ងៃនេះ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងភ្លាមៗ នៅពេលដែលលោកចាប់ផ្តើមចេញរោគសញ្ញាដំបូង។ ភរិយារបស់ប្រធានាធិបតីបារាំង គឺលោកស្រី Brigitte Macron ក៏កំពុងនៅដាច់ដោយឡែក ដោយមិនមានរោគសញ្ញាអ្វីឡើយ។

    December 18, 2020
  • អន្តរជាតិ

    យោងតាមមូលនិធិសម្រាប់អ្នកប្រើប្រាស់របស់ថៃ (FFC) បានរាយការណ៍ថា ទឹកវីតាមីន Yanhee Vitamin Water គឺមិនមានសារជាតិវីតាមីន C ដូចដែលបានសរសេរនៅលើដបនោះទេ។ កាលពីសប្តាហ៍មុន FFC បានផ្សព្វផ្សាយលទ្ធផលនៃការធ្វើតេស្តមួយ ដោយបានធ្វើលើទឹកដែលមានវីតាមីនចំនួន ៤៧ប្រភេទ ហើយមិនបានរកឃើញវីតាមីន C នៅក្នុងម៉ាកចំនួន ៨ រួមមានទាំងទឹកម៉ាក Yanhee Vitamin Water ។ ប៉ុន្តែយ៉ាងណា Yanhee Vitamin Water បានប្រកែកជាមួយការអះអាងនេះ ដោយកាលពីម្សិលមិញក្រុមហ៊ុនបានចេញលិខិតមួយ ដើម្បីបញ្ជាក់អំពីករណី FFC ដែលបាននិយាយថា ទឹករបស់ខ្លួនគឺគ្មានជាតិវីតាមីន C

    December 18, 2020
  • កូវីដ-១៩

    រដ្ឋាភិបាលក្រុងតូក្យូបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធវេជ្ជសាស្ត្ររបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដែលធ្វើឱ្យខ្លួនត្រូវបង្កើនកម្រិតប្រុងប្រយ័ត្នដល់កម្រិតខ្ពស់បំផុតទី៤ ខណៈចំនួនករណីបានកើនឡើងកាន់តែខ្ពស់។ រដ្ឋាភិបាលបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៨២២ ករណី ដែលជាការកើនឡើងប្រមាណ ១៤៤ ករណី ពីថ្ងៃពុធ។ ចំនួននេះគឺជាលទ្ធផលចេញពីការធ្វើតេស្តលើពលរដ្ឋចំនួន ១០ ៩០៩ នាក់ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ។ ដូច្នេះចំនួននេះបានធ្វើឱ្យទីក្រុងតូក្យូតែមួយ មានករណីជំងឺ COVID-19 សរុបរហូតដល់ ៤៩ ៤៩០ ករណី។ បើគិតតាមក្រុមអាយុករណីខ្ពស់បំផុតគឺមនុស្សដែលមានអាយុ ២០ឆ្នាំ ដោយមាន ២០១នាក់ បន្ទាប់មកគឺ ១៦៩នាក់ សម្រាប់មនុស្សក្នុងវ័យ ៣០ឆ្នាំ

    December 17, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកកំពុងត្រៀមបញ្ជូនក្រុមអ្នកស្រាវជ្រាវមួយក្រុម ទៅកាន់ទីក្រុងវូហានរបស់ប្រទេសចិននៅដើមខែក្រោយនេះ ដើម្បីរកមើលប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) ។ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មានជប៉ុន NHK នៅថ្ងៃពុធនេះថា ក្រុមអន្តរជាតិមួយកំពុងធ្វើការលើការរៀបចំខ្លួន ដើម្បីធ្វើដំណើរទៅប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសង្ឃឹមថានឹងអាចសម្រេចបាននៅក្នុងខែមករា។ ក្រុមស្រាវជ្រាវក៏មានគម្រោងស៊ើបអង្កេតផងដែរ នូវអ្វីដែលបានកើតឡើងនៅពេលចាប់ផ្តើមផ្ទុះវីរុសនេះឡើង។ ជម្រាបដែរថាកាលពីខែកក្កដាកន្លងទៅ អង្គការសហប្រជាជាតិក៏បានបញ្ជូនមន្រ្តី ២នាក់ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីរៀបចំការស្ទង់មតិអំពីក្រុងវូហាន។ មន្ត្រីម្នាក់ក្នុងចំនោមមន្រ្តីទាំងនោះគឺលោក Peter Embarek ជាអ្នកជំនាញខាងជំងឺឆ្លងចេញពីសត្វ។ គាត់បាននិយាយជាមួយ NHK កាលពីដើមខែនេះថា អង្គការសុខភាពពិភពលោកចាំបាច់ត្រូវអនុវត្តការស៊ើបអង្កេតលម្អិតបន្ថែមទៀតលើករណីដំបូង។ លោកក៏បានចង្អុលបង្ហាញពីភាពចាំបាច់ក្នុងការសម្ភាសពលរដ្ឋ ដើម្បីកំណត់ករណីទាំងអស់នៅក្នុង និងជុំវិញទីក្រុងវូហាន៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    December 17, 2020
  • អន្តរជាតិ

    ចិន៖ សាកសពរបស់ស្រ្តីម្នាក់ត្រូវបានក្រុមគ្រួសាររបស់នាងលួចគាស់យកចេញពីកន្លែងបញ្ចុះសពដើម្បីយកទៅលក់ឲ្យគេសម្រាប់រៀបចំពិធីរៀបការខ្មោច។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងភូមិ Huanghua ក្រុង Cangzhou ខេត្ត Hebei ប្រទេសចិន ជាទីកន្លែងដែលមានប្រពៃណីរៀបការឲ្យសាកសពរាប់ពាន់ឆ្នាំមកហើយ តែកន្លងមកគេមិនសូវបានដឹងរឿងរ៉ាវចម្លែកនេះទេព្រោះតែពិធីរៀបការខ្មោចភាគច្រើនត្រូវបានរៀបចំឡើងស្ងាត់ៗនៅតែក្នុងរង្វង់គ្រួសារប៉ុណ្ណោះ។ ពិធីរៀបការឲ្យខ្នោចត្រូវបានរៀបចំឡើងដោយប្រជាពលរដ្ឋមានជំនឿថា ដើម្បីឲ្យព្រលឹងខ្មោចមានគ្នានៅជាមួយនិងមិនក្លាយជាខ្មោចឯកាតែម្នាក់ឯង។ យ៉ាងណាក្តី ករណីខាងលើនេះបានក្លាយជារឿងចម្រូងសម្រាសមួយដែលមានការប្ដឹងផ្តល់ដល់ប៉ូលិសនិងមានការចុះផ្សាយពេញបណ្តាញសារព័ត៌មានទៀតផង ព្រោះតែវាការករណីលួចសាកសពយកទៅយកលក់មិនមែនជាសកម្មភាពរៀបការឲ្យខ្មោចតាមប្រពៃណីដោយមានការយល់ព្រមគ្នានោះទេ។ សាកសពរបស់ស្រ្តីដែលគេបានលួចគាស់ទៅយកនោះគឺជាស្រ្តីមានឈ្មោះថា  Kang Cuicui បានស្លាប់កាលពី ១២ ឆ្នាំមុន ដោយការធ្វើអត្តឃាតបន្ទាប់ពីនាងខឹងនឹងប្តីរបស់នាងខ្លាំងពេកខណៈពេលស្លាប់នោះនាងមិនទាន់មានកូននោះទេ ហើយសាកសពមនុស្សស្រីប្រភេទនេះមានទីផ្សារខ្ពស់ណាស់សម្រាប់ប្រើប្រាស់ក្នុងពិធីរៀបការខ្មោច។ កាលពី ១២ ឆ្នាំមុននោះ ពិធីបុណ្យសពរបស់នាង Kang Cuicui គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក  Li Zhong ដែលជាប្តីនាងហើយពេលនោះគាត់បានចំណាយប្រាក់ប្រមាណជា ១០០

    December 17, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chinhphu បានឱ្យដឹងថា ក្រុមហ៊ុនឱសថជីវសាស្ត្រ Nanogen JSC និងបណ្ឌិតសភាវេជ្ជសាស្ត្រយោធាវៀតណាម បានចាប់ផ្តើមសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា Nanocovax ដែលជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Nanogen លើអ្នកស្ម័គ្រចិត្តចំនួន ៣ នាក់ដំបូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។ អ្នកស្ម័គ្រចិត្តទាំង ៣ នាក់ នឹងត្រូវស្នាក់នៅបណ្ឌិត្យសភាពេទ្យយោធា ដើម្បីតាមដានសុខភាពក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ទៀត។ កាលពីសប្តាហ៍មុនអ្នកស្ម័គ្រចិត្តចំនួន ៦០នាក់ ត្រូវបានជ្រើសរើសសម្រាប់ដំណើរការតេស្ដសាកល្បងលើមនុស្សដំណាក់កាលទី១។ បន្ទាប់មកអ្នកស្ម័គ្រចិត្តទាំងនេះនឹងត្រូវបែងចែកជា ៣ ក្រុមតូចៗ ដែលម្នាក់ៗទទួលបាននូវវ៉ាក់សាំង ៣ ផ្សេងគ្នា

    December 17, 2020