autoadmin
  • អន្តរជាតិ

    ការផ្ទុះឡើនៃជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន បានរាលដាលដល់កសិដ្ឋានថ្មីៗក្នុងសប្តាហ៍នេះ ហើយត្រូវបានគេរកឃើញនៅក្នុងតំបន់ចំនួន ៤៤ របស់ខេត្តចំនួន ៤៧ ក្នុងប្រទេសនេះ ខណៈមន្រ្តីបានបញ្ជាឱ្យមានការសម្លាប់បក្សីចោលបន្ថែមទៀត។ ក្រសួងកសិកម្មបាននិយាយនៅថ្ងៃពុធនេះថា សត្វបក្សីប្រហែល ៣២,០០០ ក្បាល នឹងត្រូវគេសម្លាប់និងកប់ចោល នៅក្នុងទីក្រុង Sukumo ក្នុងខេត្ត Kochi ភាគនិរតី បន្ទាប់ពីមានជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅកសិដ្ឋានចញ្ចឹមបក្សីយកស៊ុតមួយកន្លែង។ ក្រសួងបាននិយាយថា សត្វបក្សីដែលឆ្លងជំងឺច្រើនជាងនេះ ត្រូវបានគេរកឃើញនៅកសិដ្ឋានចំនួន ២ នៅក្នុងខេត្ត Kagawa ដែលជាកន្លែងដែលការរីករាលដាលបានកើតឡើងកាលពីខែមុន ដោយមានបក្សីជិត ៣០,០០០ ក្បាលត្រូវបានសម្លាប់នៅទីនោះ។ ការរាតត្បាតនេះបានរាលដាលដល់ខេត្តចំនួន ១២ នៅទូទាំងប្រទេសជប៉ុន ហើយគិតមកទល់ពេលនេះសត្វបក្សីចំនួន ៣

    December 16, 2020
  • អន្តរជាតិ

    ប្រទេសសិង្ហបុរីបានក្លាយជាដែនដីដំបូងគេនៅអាស៊ី ដែលបានអនុម័តលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ។ មន្ត្រីរបស់រដ្ឋរំពឹងថា វ៉ាក់សាំងនឹងមកដល់នៅចុងខែនេះ ខណៈដែលនាយករដ្ឋមន្រ្តីលោក លី សៀនឡុង បាននិយាយកាលពីថ្ងៃច័ន្ទថា ការចាក់វ៉ាក់សាំងនឹងមិនត្រូវបានគិតថ្លៃទេ ហើយលោករំពឹងថា វ៉ាក់សាំងផ្សេងទៀតនឹងមកដល់ក្នុងប៉ុន្មានខែខាងមុខនេះ។ លោក លី សៀនឡុង បាននិយាយថា៖«សហការីគណៈរដ្ឋមន្រ្តីនិងខ្ញុំ រួមទាំងមនុស្សចាស់ផ្សេងទៀត នឹងត្រូវចាក់វ៉ាក់សាំងជាមុន។ នេះជាការបង្ហាញដល់អ្នក ជាពិសេសមនុស្សវ័យចំណាស់ដូចខ្ញុំ ថាយើងជឿជាក់ថា វ៉ាក់សាំងទាំងនេះមានសុវត្ថិភាព»។ ជម្រាបដែរថាបុគ្គលិកពេទ្យ និងមនុស្សចាស់នឹងត្រូវបានផ្តល់អាទិភាព សម្រាប់ការទទួលបានវ៉ាក់សាំងដំបូងគេ។ អ្នកដែលមានអាយុក្រោម ១៦ឆ្នាំ និងស្ត្រីមានផ្ទៃពោះមិនត្រូវបានរាប់បញ្ចូលទេ ព្រោះទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពចំពោះមនុស្សបែបនេះមិនទាន់មាននៅឡើយទេ។ ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសិង្ហបុរីបានប្រកាសនៅថ្ងៃអង្គារនេះថា

    December 16, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានអនុញ្ញាតឱ្យមានប្រើប្រាស់ប្រដាប់ធ្វើតេស្តជំងឺ COVID-19 ដោយខ្លួនឯងជាលើកដំបូងបំផុត ដែលវាអាចរកបាននៅតាមហាងនានា និងផ្តល់លទ្ធផលក្នុងរយៈពេលប្រហែល ២០នាទី ប៉ុណ្ណោះ។ ប្រដាប់ធ្វើតេស្តនេះបង្កើតឡើងដោយក្រុមហ៊ុន Ellume ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា នឹងលក់ក្នុងតម្លៃប្រហែល ៣០ដុល្លារអាមេរិក ហើយក្រុមហ៊ុនគ្រោងនឹងលក់ចេញចំនួន ៣ លានតេស្ដ នៅខែមករា ឆ្នាំ២០២១ និងរាប់លានគ្រឿងទៀតនៅខែបន្ទាប់។ លោក Stephen Hahn ស្នងការរដ្ឋបាលចំណីអាហារនិងឱសថបាននិយាយថា វាគឺជាការធ្វើតេស្ត «អង់ទីហ្សែន» មានន័យថាវាដំណើរការដោយរកម៉ូលេគុលនៃវីរុសកូរ៉ូណា ដែលមិនដូចជាការធ្វើតេស្ត PCR ទូទៅដែលរកមើលហ្សែនរបស់វីរុសទេ។ បច្ចេកវិទ្យាពាក់ព័ន្ធរបស់វា គឺស្រដៀងគ្នានឹងការធ្វើតេស្តមានផ្ទៃពោះដោយខ្លួនឯង។

    December 16, 2020
  • អន្តរជាតិ

    ចិន៖ រដ្ឋបាលអាកាសចរស៊ីវិលចិន (CAAC) បានណែនាំឲ្យក្រុមអ្នកបម្រើការងារនៅលើយន្តហោះទាំងអស់ គួរតែប្រើប្រាស់ខោទឹកនោមក្នុងពេលបំពេញការងាររបស់ពួកគេ ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 ។ ស្ដាប់មើលទៅវាហាក់បីដូចជារឿងគួរឲ្យអស់សំណើចបន្តិច តែក្រុមអ្នកជំនាញចិនបានអះអាងថា វិធីការពារខ្លួនមួយនេះពិតជាមានប្រសិទ្ធភាពខ្ពស់ណាស់ ក្នុងការទប់ស្កាត់ការចម្លងជំងឺ COVID-19 ព្រោះថានៅពេលប្រើប្រាស់ខោទឹកនោម ក្រុមអ្នកបម្រើការងារនៅលើយន្តហោះទាំងអស់នឹងមិនចាំបាច់ទៅប្រើបាស់បន្ទប់ទឹករួមជាមួយនឹងអ្នកដំណើរឡើយ។ ក្រុមអ្នកជំនាញចិនបានលើកយកករណីឆ្លងជំងឺ COVID-19 មួយមកពន្យល់ថា កាលពីខែសីហាកន្លងទៅនេះ មានស្រ្តីម្នាក់បានធ្វើដំណើរពីប្រទេសអ៉ីតាលីទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយស្រ្តីអ្នកដំណើររូបនោះបានពាក់ម៉ាស់ប្រភេទ N95 ជាប់ជាប្រចាំអំឡុងពេលគាត់ធ្វើដំណើរ ប៉ុន្តែចុងក្រោយគាត់នៅតែឆ្លងជំងឺ COVID-19 ដដែល ហើយគេជឿថាមានកន្លែងតែមួយគត់ដែលស្ត្រីរូបនេះភ្លេចខ្លួនដោះម៉ាស់ចេញនោះ គឺនៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ឬបន្ទប់ទឹកនៅបរិវេណព្រលានយន្តហោះ។ ក្រៅតែពីណែនាំឲ្យប្រើប្រាស់ខោទឹកនោម ក្រុមអ្នកជំនាញចិនក៏បានណែនាំឲ្យក្រុមអ្នកបម្រើការងារលើយន្តហោះអនុវត្តវិធានការសុវត្ថិភាពមួយចំនួនទៀតដូចជា៖ -ពាក់ម៉ាស់វេជ្ជសាស្រ្តឲ្យបានខ្ជាប់ខ្ជួន -ពាក់ស្រោមដៃវេជ្ជសាស្រ្ត (២ ជាន់)

    December 15, 2020
  • អន្តរជាតិ

    ក្រុមហ៊ុនជប៉ុនមួយទើបតែបានបញ្ចេញលក់គ្រែគេងដ៏ពិសេស ដែលអាចផ្តល់ភាពងាយស្រួល និងផាសុខភាពបំផុត សម្រាប់អ្នកនិយមចូលចិត្តលេងហ្គេមក្នុងរយៈពេលយូរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបង្ហាញឲ្យឃើញថា គ្រែពិសេសនេះក្រៅតែពីមានពូក ភួយ ខ្នើយដូចគ្រែធម្មតាហើយ វាត្រូវបានគេរចនាឡើងដោយមានបំពាក់នូវកន្លែងពិសេសជាច្រើនទៀតដូចជា កន្លែងដាក់អេក្រង់កុំព្យូទ័រ ដាក់ម៉ាស៊ីនកុំព្យូទ័រ កន្លែងដាក់ភេសជ្ជៈ ដាក់អាហារញ៉ាំ និងកន្លែងសម្រាប់ភ្ជាប់ចរន្តអគ្គិសនីជាដើម។ ជារួមគ្រែមួយនេះគឺអាចផ្តល់ភាពភាពងាយស្រួលទាំងក្នុងពេលលេងហ្គេម និងបន្ទាប់ពីលេងហ្គេមរួច លោកអ្នកក៏អាចបន្តគេងនៅលើនោះបានផងដែរ។ ចំពោះតម្លៃរបស់វាគឺប្រមាណជា ១២៦ ៣០០ យេន (៤ ៩១៦ ដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    December 15, 2020
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានអបអរសាទរដល់លោក ចូ បៃដិន ចំពោះជ័យជម្នះរបស់គាត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បន្ទាប់ពីលោក ចូ បៃដិន បានឈ្នះសំឡេងប្រតិភូតាមរដ្ឋដែលកំណត់ជាផ្លូវការ។ វិមានក្រឹមឡាំងធ្លាប់បាននិយាយថា ខ្លួនរង់ចាំលទ្ធផលផ្លូវការនៃការបោះឆ្នោត មុនពេលអបអរចំពោះការឈ្នះរបស់លោក ចូ បៃដិន ទោះបីជាប្រទេសដទៃទៀត បានអបអរសាទរលើជ័យជម្នះរបស់គាត់ នៅក្នុងថ្ងៃបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ក៏ដោយ។ វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ថា៖«សម្រាប់ខាងខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើអន្តរកម្ម និងទាក់ទងជាមួយអ្នក»។ វិមានក្រឹមឡាំងបន្ថែមថាលោក ពូទីន ជូនពរដល់ប្រធានាធិបតីដែលជាប់ឆ្នោតឱ្យទទួលជោគជ័យ និងបានបង្ហាញការជឿជាក់ថារុស្ស៊ី និងសហរដ្ឋអាមេរិក ដែលមានការទទួលខុសត្រូវពិសេសចំពោះសន្តិសុខ និងស្ថេរភាពពិភពលោក

    December 15, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩ ដែលសុទ្ធសឹងតែជាជនបរទេស ដែលមកពី ៧ ប្រទេសផ្សេងគ្នា ហើយក្នុងនោះក៏មានទារកអាយុ ៦ខែ ផងដែរ។ ការឆ្លងថ្មីបានបង្កើនចំនួនឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសថៃដល់ ៤,២៤៦នាក់ ខណៈការស្លាប់នៅតែមាន ៦០នាក់ ដដែល។ យោងតាមមជ្ឈមណ្ឌលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺថ្មីៗទាំង ៩នាក់ គឺមានអ្នកទេសចរ ២នាក់ មកពីប្រទេសស្វីស, ២នាក់

    December 15, 2020
  • អន្តរជាតិ

    អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានប្រកាសកាលពីថ្ងៃច័ន្ទថា អ្នកដំណើរណាដែលមិនពាក់ម៉ាស់នៅលើយន្ដហោះ នឹងត្រូវពិន័យជាប្រាក់រហូតដល់ ១៣០ ដុល្លារអាមេរិក។ នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន CAAV បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍នានា ឱ្យអនុវត្តតាមវិធានការការពារជំងឺ COVID-19 ជាពិសេសនៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជិតចូលមកដល់។ ក្រុមហ៊ុនអាកាសចរណ៍មានកាតព្វកិច្ចជូនដំណឹងដល់អ្នកដំណើរនៅទីតាំងត្រួតពិនិត្យ និងនៅលើយន្តហោះថា ពួកគេនឹងត្រូវទទួលទណ្ឌកម្មប្រសិនបើរំលោភលើវិធានការបង្ការជំងឺ COVID-19 ដូចជាមិនពាក់ម៉ាស់ ឬធ្វេសប្រហែសក្នុងការរាយការណ៍ពីសុខភាពរបស់ពួកគេ ស្របតាមក្រឹត្យអាកាសចរណ៍ស៊ីវិលឆ្នាំ២០១៨។ យោងតាមក្រឹត្យនេះការផាកពិន័យសម្រាប់វិធានការបង្ការជំងឺឆ្លង គឺមានចន្លោះពី ១ ទៅ ៣ លានដុង ឬ ៤០ – ១៣០ ដុល្លារ។ ជម្រាបដែរថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ

    December 15, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រុមហ៊ុន Apple Inc បានឲ្យដឹងកាលពីព្រឹកថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុននឹងបញ្ជូនក្រុមការងារជំនាញទៅពិនិត្យ និងដោះស្រាយបញ្ហាតវ៉ាដោយហិង្សាពីសំណាក់ក្រុមកម្មកររាប់រយនាក់ដែលបានផ្ទុះឡើងនៅក្នុងរោងចក្រផលិតសម្ភារៈអេឡិចត្រូនិចមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ សូមបញ្ជាក់ថា រោងចក្រដែលមានផ្ទុះករណីតវ៉ាដោយហិង្សាធ្ងន់ធ្ងរមួយនេះមានឈ្មោះថា Wistron Corp របស់ក្រុមហ៊ុនតៃវ៉ាន់ ដែលបានទៅបើកដំណើរការនៅក្នុងទីក្រុង Bangalore នៃប្រទេសឥណ្ឌា ហើយក្រុមហ៊ុនមួយនេះគឺជាដៃគូសហការណ៍ដ៏សំខាន់របស់ក្រុមហ៊ុន Apple Inc ដោយក្រុមហ៊ុនតៃវ៉ាន់មួយនេះគឺជាអ្នកផលិតសម្ភារៈសំខាន់ៗជាច្រើនសម្រាប់ផ្គុំជាទូរស័ព្ទ iPhone, iPad ឬកុំព្យូទ័រ MacBook ជាដើម។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Moring Post បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការតវ៉ាគឺដោយសារក្រុមកម្មករកិច្ចសន្យាទាមទារឲ្យរោងចក្រទូទាត់ប្រាក់ខែដែលមិនទាន់បានបើកឲ្យពួកគេ និងទាមទារឲ្យកំណត់ម៉ោងធ្វើការងារឲ្យបានល្អប្រសើរជាងមុន។ ប្រភពខាងបានបន្តថា ក្នុងពេលធ្វើការតវ៉ានោះក្រុមកម្មករបាននាំគ្នាវាយបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុនឲ្យខូចខាតអស់ជាច្រើន ហើយបើសរុបទំហំនៃការខូចខាតនោះអាចមានតម្លៃជាទឹកប្រាក់រហូតដល់

    December 15, 2020
  • អន្តរជាតិ

    ការចាក់ថ្នាំបង្ការជំងឺ COVID-19 បានចាប់ផ្តើមនៅទូទាំងសហរដ្ឋអាមេរិក ដោយរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ៤០ លានដូស ទូទាំងប្រទេសនៅដំណាច់ឆ្នាំនេះ។ ការដឹកជញ្ជូនដំបូងនៃថ្នាំវ៉ាក់សាំងចំនួន ២.៩ លានដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ក៏បានចាប់ផ្តើមជាបន្ដបន្ទាប់ហើយដែរ បន្ទាប់ពីវ៉ាក់សាំងបានទទួលការយល់ព្រមឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ។ នៅព្រឹកថ្ងៃច័ន្ទការចាក់វ៉ាក់សាំងដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកដទៃទៀត បានចាប់ផ្តើមនៅមន្ទីរពេទ្យមួយក្នុងទីក្រុងញូវយ៉ក។ Sandra Lindsay គឺជាគិលានុប្បដ្ឋាយិកាម្នាក់ ដែលជាមនុស្សដំបូងគេនៅទីនោះដែលបានទទួលការចាក់វ៉ាក់សាំងនេះ។ Sandra Lindsay បាននិយាយថា នាងសង្ឃឹមថា៖«នេះគឺជាការចាប់ផ្តើមនៃការបញ្ចប់ពេលវេលាដ៏ឈឺចាប់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង»។ រដ្ឋាភិបាលរំពឹងថា វ៉ាក់សាំងចំនួន ៤០ លានដូស

    December 15, 2020