autoadmin
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ នៅព្រឹកថៃ្ងសៅរ៍ ទី ១២ ខែធ្នូកន្លងទៅ ក្រសួងកសិកម្មនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាឲ្យគ្រប់កសិដ្ឋានចិញ្ចឹមបសុបក្សីទាំងអស់ទៅទូទាំងប្រទេសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិនដើម្បីចូលរួមទប់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី។ ការផ្អាកដំណើរការនេះគឺសំដៅលើសកម្មភាពជួញដូរសត្វបក្សីគ្រប់ប្រភេទជាពិសេសគឺសត្វមាន់ ហើយសូម្បីតែសកម្មភាពនៃដឹកជញ្ជូនសត្វបក្សីក៏ត្រូវតែផ្អាកដែរ បើមិនដូចនោះទេជំងឺផ្តាសាយបក្សីអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរដល់សង្គមទាំងមូលមិនខាន។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Channel News Asia  បានឲ្យដឹងថា បទបញ្ជានេះនឹងមានសុពលភាពរយៈពេល ២ ថ្ងៃដោយផ្តើមអនុវត្តពីយប់ម៉ោង ១២ ថ្ងៃ ១២ ឆ្នូនេះតទៅ (ត្រូវនឹងម៉ោង ១០ យប់ម៉ោងនៅកម្ពុជា) ហើយបើក្នុងរយៈពេល ២ ថ្ងៃនេះខាងអាជ្ញាធរនៅមិនទាន់អាចរកឃើញដំណោះស្រាយល្អប្រសើរណាមួយសម្រាប់ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺផ្តាសសាយបក្សីនោះទេ ក្រសួងអាចនឹងពិចារណាបន្តអនុវត្តបទបញ្ជានេះជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា ចំណាត់ការខាងលើនេះត្រូវបានដាក់ចេញក្រោយក្រសួងកសិកម្មកូរ៉េខាងត្បូងបានរកឃើញថា ការចម្លងជំងឺផ្តាសាយបក្សីបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ១០ ករណី គិតត្រឹមថ្ងៃសុក្រកន្លងទៅនេះ

    December 14, 2020
  • អន្តរជាតិ

    អាមេរិក៖ ឧបករណ៍សម្រាប់លេងហ្គេម PlayStation 5 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកនិយមលេងហ្គេមចាប់តាំងពីឧបករណ៍ប្រភេទនេះត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការមក។ ការបញ្ជាទិញ PlayStation 5 មានចំនួនច្រើនលើសលុបនៅជុំវិញពិភពលោក រហូតដល់នៅក្នុងទីផ្សារអាមេរិក ឧបករណ៍លេងហ្គេមដ៏ទំនើបនេះត្រូវលក់ដាច់អស់ពីស្តុកទៀតផង។ នៅក្នុងស្ថានភាពនេះ មានជនខិលខូចជាច្រើនបានបន្លំដាក់លក់ផលិតផលក្លែងក្លាយតាមរូបភាពជាច្រើននៅក្នុងបណ្តាញអ៊ីនធឺណិត។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសម្នាក់នៅក្នុងរដ្ឋ Utah ​បាបបញ្ជាទិញ PlayStation 5 មួយឈុតតាមគេហទំព័រលក់ទំនិញ Online ” eBay ” តែអ្វីដែលគាត់ទទួលបាននោះគឺជាដុំឥតមួយដុំទៅវិញ។ ប្រភពខាងបានបញ្ជាក់ថា តាមធម្មតា PlayStation 5 មានតម្លៃ ៤៩៩

    December 13, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ នេះបានឱ្យដឹងថា ការបំពុលបរិយាកាសនៅក្នុងស្រុកចំនួន ៣៨ ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់កាលពីព្រឹកថ្ងៃសៅរ៍នេះ ជាមួយនឹងកម្រិត PM2.5 (ភាគល្អិតតូចជាង ២.៥ មីលីម៉ែត្រ) មានពី ៣៩ ទៅ ៧២ មីក្រូក្រាម/ម៉ែត្រគូប នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេងរំខាន របស់រដ្ឋបាលទីក្រុងបាងកក។ ស្តង់ដាររបស់ប្រទេសថៃសម្រាប់កម្រិត PM2.5 មានសុវត្ថិភាពគឺ ៥០ មីក្រូក្រាម/ម៉ែត្រគូប ទោះបីជាអង្គការសុខភាពពិភពលោក បានកំណត់វានៅត្រឹម ២៥ មីក្រូក្រាម/ម៉ែត្រគូប ក៏ដោយ។

    December 12, 2020
  • អន្តរជាតិ

    ថៃ៖ របាំបុរាណថៃមួយប្រភេទដែលត្រូវបានគេដាក់បញ្ចូលនៅក្នុងហ្គេមបែបរន្ធត់មួយនោះកំពុងតែបង្កើតឲ្យមានរឿងចម្រូងចម្រាសយ៉ាងខ្លាំងរវាងក្រុមហ៊ុនផលិតហ្គេមនិងក្រសួងវប្បធម៌ថៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា របាំបុរាណថៃមួយប្រភេទនេះគឺជាទម្រង់នៃការរាំបែបបុរាណរបស់ស្ត្រីថៃដែលតំណាងឲ្យខ្មោច ហើយទម្រង់ផ្លូវការនៃរបាំនេះត្រូវបានគេប្រទះឃើញមាននៅក្នុងហ្គេម Home Sweet Home  ដែលជាវីដេអូហ្គេមបែបរន្ធត់មួយអភិវឌ្ឍន៍ដោយក្រុមហ៊ុនថៃ YGGDRAZIL Group កាលពីឆ្នាំ ២០១៧ ។ កាលពីឆ្នាំមុននេះក្រុមហ៊ុនផលិតហ្គេមក្នុងស្រុកមួយនេះបានបន្តចេញហ្គេម Home Sweet Home វគ្គ ២ ដោយមុននឹងចេញលក់ក្រុមហ៊ុនបានស្នើសុំសិទ្ធត្រឹមត្រូវពីក្រសួងវប្បធម៌ក្នុងការដាក់បញ្ចូលរបាំខាងលើនេះជាផ្នែកមួយនៅក្នុងហ្គេម ហើយក្រសួងក៏បាអនុញ្ញាតដែរ។ យ៉ាងណាក្តី នៅពេលវីដេអូហ្គេមត្រូវបានដាក់លក់ជាផ្លូវការកាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ថៃបែរជាចោទប្រកាន់ថា ការដាក់បញ្ចូលទម្រង់របាំផ្លូវការនៅក្នុងហ្គេមគឺជាសកម្មភាពប៉ះពាល់ដល់វប្បធម៌ថៃហើយក្រសួងក៏បានស្នើឲ្យមានការហាមឃាត់ហ្គេមមួយនេះដែរ។ លោក​ Sarut Tubloy ដែលសមាជិកនៃក្រុមការងារអភិវឌ្ឍន៍ហ្គេមមួយនេះបានបញ្ជាក់ពីរឿងចម្រូងចម្រាសនេះថា នាពេលកន្លងមកក្រសួងវប្បធម៌បានអនុវត្តឲ្យប្រើប្រាស់របាំបុរាណក្នុងហ្គេមក៏ពិតមែនតែក្រសួងសំដៅទៅលើការច្បិចយកផ្នែកណាមួយដូចជាសំឡេងតន្រ្តីឬរូបភាពជាលក្ខណៈកែច្នៃពីទម្រង់ដើម តែមិនមែនជាការយកទម្រង់ដើមផ្លូវការទាំងស្រុងនៃរបាំនោះទេ។ យ៉ាងណាក្តី

    December 12, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់វ៉ាក់សាំងការពារជំងឺ COVID-19 ចំនួន ៦០០ លានដូស ទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត ក្នុងរយៈពេលពី ៦ ទៅ ៨ ខែទៀត តាមរយៈប្រព័ន្ធខ្សែសង្វាក់ត្រជាក់របស់ប្រទេសនេះ។ លោកវេជ្ជបណ្ឌិត VK Paul ដែលបានដឹកនាំក្រុមអ្នកជំនាញទាក់ទងនឹងវ៉ាក់សាំង COVID-19 បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ពង្រាយទូទឹកកកសម្រាប់ស្តុកវ៉ាក់សាំងរួចរាល់ហើយ ដែលម៉ាស៊ីនទាំងនោះមានស៊ីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ ដែលសមស្របសម្រាប់ការរក្សាវ៉ាក់សាំងឱ្យនៅមានប្រសិទ្ធភាព។ លោក

    December 12, 2020
  • អន្តរជាតិ

    ថៃ៖ ប៉ូលិសជំនាញថៃចំនួន៧នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកម្នាក់ចំនួន ៨ ឆ្នាំ ជុំវិញបទឧក្រិដ្ឋគ្រឿងញៀនដ៏រសើបមួយ។ បើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តយ៉ាឡា ភាគខាងត្បូងនៃប្រទេសថៃ ហើយប៉ូលិសដែលត្រូវទទួលទោសខាងលើនេះសុទ្ធតែជាប៉ូលិសជំនាញនៅក្នុងអង្គភាពប្រតិបត្តិការពិសេសនៃស្នងការនគរបាលខេត្តយ៉ាឡានេះផ្ទាល់តែម្តង។ យោងទៅតាមកាស៊ើបអង្កេតគេបានរកឃើញ​ថា ក្នុងពេលចុះទៅធ្វើបេសកម្ម បង្រ្កាបគ្រឿងញៀនប៉ូលិសទាំង ៧ នាក់ខាងលើនេះបានជំរិញទារប្រាក់ពីឈ្មួញគ្រឿងញៀនជាច្រើនជាថ្នូរនឹងការមិនចាប់ខ្លួនឈ្មួញគឿងញៀននោះ ហើយពួកគាត់ក៏បានរឹបអូសយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ២០០ គ្រាប់មកចែកគ្នាផងដែរ ដោយអ្នកខ្លះបានទុកគ្រឿងញៀននោះសម្រាប់ប្រើប្រាស់ខ្លួនឯង និងចំនួនទៀតបានយកទៅលក់បន្តឲ្យក្រុមក្មេងញៀនថ្នាំដោយផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីកាត់ទោសឲ្យជាប់គុកម្នាក់ ៨ឆ្នាំ ប៉ូលិសទាំង ៧ នាក់នេះក៏ត្រូវរងនូវការពិន័យជាប្រាក់ម្នាក់ចំនួន ៨០០ ០០០ បាត (២៦ ៦២៩ ដុល្លារអាមេរិក) ផងដែរ។

    December 12, 2020
  • អន្តរជាតិ

    ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) នៅថ្ងៃសៅរ៍នេះបាននិយាយថា កូរ៉េខាងត្បូងបានបញ្ជាក់ករណីជំងឺ COVID-19 ថ្មីចំនួន ៩៥០ ករណី គិតត្រឹមថ្ងៃសុក្រពាក់កណ្តាលអធ្រាត្រ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈ។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ៩២៨ ជាករណីក្នុងស្រុង និង ២២ករណី ជាការនាំចូល ដែលនាំឱ្យមានការឆ្លងសរុបរបស់កូរ៉េខាងត្បូងមានដល់ទៅ ៤១ ៧៣៦ ករណី ជាមួយនឹងការស្លាប់ចំនួន ៥៧៨នាក់។ ៧០% នៃចំនួនករណីក្នុងស្រុក គឺត្រូវបានរកឃើញនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ។ ទោះបីជាច្បាប់រក្សាគម្លាតសង្គមកាន់តែតឹងរឹងជាងមុន ដែលត្រូវបានចូលជាធរមានកាលពីថ្ងៃអង្គារ រាប់បញ្ចូលទាំងបម្រាមគោចរដែលមិនធ្លាប់មានពីមុន លើភោជនីយដ្ឋាន

    December 12, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន USA Today នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) នៅយប់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) បានយល់ព្រមអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួនគឺក្រុមហ៊ុន BioNTech ជាផ្លូរការ នៅក្នុងអ្វីដែលគេសង្ឃឹមថា ជាការចាប់ផ្តើមនៃការបញ្ចប់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក។ វ៉ាក់សាំងដែលជាការសហការគ្នារវាងក្រុមហ៊ុនទាំង ២ ត្រូវបានគេមើលឃើញថា មានសុវត្ថិភាពល្អ និងប្រសិទ្ធភាពខ្ពស់។ វាត្រូវបានគេផលិតលឿនជាងវ៉ាក់សាំងណាទាំងអស់ ដែលត្រូវបានអនុម័តពីមុននៅសហរដ្ឋអាមេរិក ដោយសារថាវ៉ាក់សាំងបានប្រើប្រាស់ការចំណាយរាប់ពាន់លានដុល្លារ និងវិទ្យាសាស្រ្តសម័យទំនើបរួមបញ្ចូលគ្នា។ វ៉ាក់សាំងនេះអាចចាប់ផ្តើមចែកចាយទៅក្នុងដៃពលរដ្ឋភ្លាមៗនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយយ៉ាងយូរបំផុត ហើយបុគ្គលិកថែទាំសុខភាពជួរមុខប្រមាណ ២.៩

    December 12, 2020
  • អន្តរជាតិ

    រុស្សី៖ ពលរដ្ឋរុស្សីហាក់មិនសប្បាយចិត្តទាល់តែសោះក្រោយអាជ្ញាធរសុខាភិបាលខ្លួនបានជូនដំណឹងថា ពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គួរផ្អាកការទទួលទានគ្រឿងស្រវឹងជាច្រើនសប្តាហ៍ទាំងមុននិងក្រោយពេលចាក់វ៉ាក់សាំង។ ការផ្តល់ដំបូន្មាននេះត្រូវបានធ្វើឡើងដោយលោកស្រី  Anna Popova ដែលជាគ្រូពេទ្យនិងជាមន្ត្រីសុខាភិបាលសាធារណៈជាន់ខ្ពស់មួយរូបរបស់រុស្សី ហើយមូលហេតុដែលពលរដ្ឋត្រូវចាក់វ៉ាក់សាំងគួរតែផ្អាកទទួលទានគ្រឿងស្រវឹងនោះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដើម្បីឲ្យប្រព័ន្ធការពាររាងកាយរបស់ពួកគាត់រឹងមាំអាចឆ្លើយតបជាមួយនឹងវ៉ាក់សាំងបាន។ លោកស្រីបានបន្តថា មុនពេលចាក់វ៉ាក់សាំងម្តងពលរដ្ឋគួរផ្អាកទទួលទានគ្រឿងស្រវឹងចំនួន ២ សប្តាហ៍ និង ៦ សប្តាហ៍ក្រោយពេលចាក់វ៉ាក់សាំង ហើយដោយមនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងចំនួន ២ ដង ដែលមានគម្លាតនៃការចាក់ពីគ្នាចំនួន ២១ ថ្ងៃ ឬ ៣ សប្តាហ៍នោះ មានន័យថា ទាំងមុនពេលចាក់និងក្រោយពេលចាក់វ៉ាក់សាំងទាំង ២ ដងនេះ ពលរដ្ឋត្រូវផ្អាកទទួលទានស្រាសរុបរហូតដល់ ១១ សប្តាហ៍ជាប់គ្នា។

    December 12, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖  សារព័ត៌មាន World of Buzz បានរាយការណ៍ថា មានពលរដ្ឋម៉ាឡេស៊ីចំនួន ៣ ០០០ នាក់បានស្ម័គ្រចិត្តឲ្យគេធ្វើតេស្តសាកល្បងវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលវាជាការពិសោធន៍ដំណាក់កាលទី ៣ នៃគម្រោងផលិតវ៉ាក់សាំងនៅក្នុងប្រទេសម៉ាឡេស៊ីផ្ទាល់តែម្តង។ បើតាមរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីលោក  Tan Sri Muhyiddin Yassin បានបញ្ជាក់ថា ការធ្វើពិសោធន៍វ៉ាក់សាំងដំណាក់កាលទី ៣ នេះនឹងត្រូវចាប់ផ្តើមនៅចុងខែឆ្នូនេះហើយ ខណៈគម្រោងផលិតវ៉ាក់សាំងមួយនេះគឺជាកិច្ចសហប្រតិបត្តិការណ៍របស់រដ្ឋាភិបាលម៉ាឡេស៊ីតាមរយៈក្រសួងសុខាភិបាលជាមួយនឹងរដ្ឋាភិបាលចិនតាមរយៈវិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា ដំណាក់កាលពិសោធន៍លើកទី ៣ គឺជាជំហានចុងក្រោយនៃធ្វើតេស្តវ៉ាក់សាំងនៅក្នុងខ្លួនមនុស្ស ហើយប្រសិនបើការពិសោធន៍លើកនេះបន្តទទួលបានជោគជ័យទៀត មិនយូរទេគឺម៉ាឡេស៊ីនឹងមានវ៉ាក់សាំងរាប់លានដូសដែលផលិតនៅក្នុងស្រុកខ្លួនសម្រាប់ចែកជូនពលរដ្ឋដោយឥតគិតថ្លៃតែម្តង។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន

    December 12, 2020