autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន បាងកកប៉ុស្ដិ៍ រសៀលថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៦៧ ករណី ដោយក្នុងនោះមាន ៥៨នាក់ ជាករណីក្នុងស្រុក និង ៨នាក់ ជាករណីនាំចូល និងគ្មានការរាយការណ៍អំពីការស្លាប់ទេ។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ៥៥នាក់ នៃករណីក្នុងស្រុក ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះជំងឺនៅខេត្តសាមុតសាខន ដែលមានមួយទាក់ទងនឹងការឆ្លងនៅខេត្តតាក និង ២នាក់ ផ្សេងទៀត មកពីកន្លែងដែលមានមនុស្សច្រើន។ ករណីក្នុងស្រុកភាគច្រើនជាអ្នកលក់ និងពលករថៃ ដែលមាន ២០នាក់ ជាបុគ្គលិកក្រុមហ៊ុន និងស្ត្រីមេផ្ទះ។

    December 24, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ជនអន្តោប្រវេសន៍រាប់រយនាក់នៅប្រទេសបារាំង ដែលធ្វើការនៅជួរមុខប្រយុទ្ធប្រឆាំងជំងឺ COVID-19 នឹងអាចទទួលបានសញ្ជាតិលឿនជាងធម្មតា។ ក្រសួងមហាផ្ទៃបានអញ្ជើញអ្នកដែលបានជួយក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹង COVID-19 ដើម្បីទៅដាក់ពាក្យសុំយកសញ្ជាតិនេះ។ ឥឡូវនេះមានមនុស្សជាង ៧០០នាក់ បានទទួលសញ្ជាតិរួចហើយ ឬស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការទទួលបានសញ្ជាតិ។ ពួកគេរួមមានអ្នកជំនាញថែទាំសុខភាព អ្នកសម្អាត និងបុគ្គលិកហាង។ បុគ្គលិកជួរមុខនៅទូទាំងពិភពលោក មានហានិភ័យប៉ះទៅជំងឺ COVID-19 បូករួមទាំងពេទ្យ និងបុគ្គលិកពេទ្យ។ ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងបម្រើដល់ប្រទេសជាតិ បារាំងបានប្រកាសការផ្ដល់សញ្ជាតិឱ្យបានលឿនតាមដែលអាចទៅបាន តាំងតែពីខែកញ្ញា ដោយក្នុងនោះមានបុគ្គលិកជួរមុខប្រមាណ ៧៤នាក់ បានទទួលរួចហើយ ខណៈមាន ២ ៨៩០នាក់ កំពុងដាក់ពាក្យសុំយក។ ជាធម្មតាបេក្ខជនដែលដាក់ពាក្យជាប់ គឺជាអ្នករស់នៅក្នុងប្រទេសបារាំងអស់រយៈពេល ៥ឆ្នាំ ជាមួយនឹងប្រាក់ចំណូលមានស្ថេរភាព

    December 24, 2020
  • អន្តរជាតិ

    នាយកដ្ឋានគាំទ្រសេវាសុខភាពកាលពីថ្ងៃពុធ បានណែនាំមន្ទីរពេទ្យឯកជនទូទាំងប្រទេសថៃ ផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 ដោយឥតគិតថ្លៃសម្រាប់ក្រុមមនុស្សងាយមានគ្រោះថ្នាក់។ អគ្គនាយកនៃនាយកដ្ឋានលោក Thares Krassanairawiwong បាននិយាយថា រលកថ្មីនៃជំងឺ COVID-19 នៅខេត្តសាមុតសាខនកាលពីសប្តាហ៍មុន បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាជនក្នុងតំបន់ ក៏ដូចជាអ្នកដែលបានទៅទស្សនាតំបន់នោះ។ លោកបាននិយាយថា នាយកដ្ឋានបានស្នើសុំឱ្យមន្ទីរពេទ្យឯកជនទាំងអស់នៅទូទាំងប្រទេស ត្រូវគោរពយ៉ាងតឹងរឹងនូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីថ្លៃព្យាបាលលើអ្នកជំងឺ COVID-19។ សេចក្តីប្រកាសរបស់ក្រសួងបានចែងថា អ្នកជំងឺ COVID-19 គឺជាអ្នកជំងឺបន្ទាន់ ដែលត្រូវទទួលការព្យាបាលបន្ទាន់ពីមន្ទីរពេទ្យ។ អ្នកជំងឺអាចទទួលការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យដែលពួកគេបានជ្រើសរើស ក្រោមគម្រោងសុខុមាលភាពសុខភាពរបស់រដ្ឋាភិបាល។ បើចាំបាច់ឬក្នុងករណីបន្ទាន់ ពួកគេអាចទទួលការព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យសាធារណៈ ឬឯកជនណាមួយ។ មនុស្សផ្សេងទៀតដែលចង់ធ្វើតេស្ត ដោយមិនបានប៉ះពាល់នឹងអ្នកឆ្លងវីរុស ត្រូវតែបង់ថ្លៃតេស្តដោយខ្លួនឯង។

    December 24, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ អាចត្រូវបានកោះហៅទៅសភាដើម្បីសាកសួរដោយសមាជិកសភា ចំពេលមានជម្លោះមួយជុំវិញការរំលោភបំពានច្បាប់មូលនិធិអំឡុងពេលបោះឆ្នោត។ ប្រភពពីរដ្ឋាភិបាលនិងគណបក្សជាច្រើនរបស់ជប៉ុនបាននិយាយថា គណបក្សកំពុងកាន់អំណាចរៀបចំកោះហៅលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះ ដើម្បីសាកសួរនៅគណៈកម្មាធិការដឹកនាំ។ ពួកគេក៏កំពុងពិចារណាផងដែរថា តើការសាកសួរនេះគួរត្រូវដាក់តាមវេបសាយដើម្បីបើកជាសាធារណៈ ឬអត់។ លោក ស៊ីនហ្សូ អាបេ ដែលបានលាឈប់ពីបញ្ហាសុខភាពកាលពីខែកញ្ញា កំពុងរងការសង្ស័យថា ការិយាល័យរបស់គាត់បានជួយរ៉ាប់រងថ្លៃចំណាយសម្រាប់ពិធីជប់លៀងអាហារពេលល្ងាចមួយដល់អ្នកគាំទ្រ ដែលជាការបំពានច្បាប់នៃការផ្តល់មូលនិធិ ប៉ុន្តែលោកបានបដិសេធនៅពេលត្រូវបានសាកសួរនៅក្នុងសភាកាលពីឆ្នាំមុន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមរដ្ឋអាជ្ញាទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចោទប្រកាន់ប្រឆាំងនឹងលេខារបស់គាត់គឺលោក

    December 24, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គិតមកទល់នឹងពេលនេះជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីផ្សារលក់បង្គាបោះដុំនៅក្នុងខេត្តសាមុតសាខននោះបានបន្តរាតត្បាតនៅដល់ខេត្តក្រុងចំនួន ២២ ផ្សេងទៀតហើយនៅប្រទេសថៃ។ តាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា ខេត្តក្រុងទាំង ២២ នោះរួមមាន៖ ១- ក្រុងបាងកកមាន ១៦ ករណី ២-ខេត្ត Nakhon Pathom មាន ១០ ករណី ៣-ខេត្ត Chachoengsao មាន ៦ ករណី ៤-ខេត្ត​ Samut Prakan មាន ៥ ករណី ៥-ខេត្ត

    December 24, 2020
  • អន្តរជាតិ

    ប្រទេសអង់គ្លេសបានរកឃើញមេរោគ COVID-19 ថ្មីមួយប្រភេទទៀត ដែលទាក់ទងនឹងមនុស្សដែលបានធ្វើដំណើរពីអាហ្វ្រិកខាងត្បូង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ជំងឺ COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញពីមនុស្ស ២នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកដំណើរមកពីអាហ្រ្វិកខាងត្បូង ជាកន្លែងដែលមានការរីករាលដាលមេរោគថ្មីនេះ ហើយអង់គ្លេសផ្ទាល់ក៏កំពុងប្រឈមនឹងមេរោគ COVID-19 ថ្មី (new strain) ដាច់ដោយឡែកមួយផ្សេងទៀតផងដែរ។ លោកបាននិយាយថា ប្រភេទថ្មីនេះគឺអាចចម្លងបានច្រើនជាងមេរោគ ដែលកំពុងរាលដាលនៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។ លោកបានអំពាវនាវឱ្យមានការដាក់មនុស្សដាច់ដោយឡែក សម្រាប់អ្នកដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។ លេខាធិការសុខាភិបាលរូបនេះបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងពង្រីកការរឹតបន្តឹងតឹងរ៉ឹងបន្ថែម រាប់បញ្ចូលទាំងការដើរខាងក្រៅរបស់ប្រជាជនទៅកាន់តំបន់ធំៗ ចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។ លោកបានព្រមានថា ប្រព័ន្ធថែទាំវេជ្ជសាស្ត្រអាចមានភាពតានតឹង នៅពេលដែលចំនួនអ្នកជំងឺកាន់តែច្រើន។

    December 24, 2020
  • អន្តរជាតិ

    ស្ថាប័នជប៉ុនបានចាប់ផ្តើមសាកល្បងគ្លីនិកសម្រាប់ជំងឺ COVID-19 ដែលមានផ្ទុកអង់ទីករ ប្រមូលបានពីមនុស្សដែលបានជាសះស្បើយពីជំងឺពីមុន ដែលជាផ្នែកមួយនៃកម្មវិធីអន្តរជាតិរបស់ខ្លួន។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនៃសហរដ្ឋអាមេរិក ដែលត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលជាតិសម្រាប់សុខភាពសកលនិងវេជ្ជសាស្ត្រ និងសាកលវិទ្យាល័យសុខភាព Fujita របស់ប្រទេសជប៉ុន។ មជ្ឈមណ្ឌលជាតិជប៉ុននិយាយថា ថ្នាំដែលមានឈ្មោះថា «hyperimmune intravenous immunoglobulin» ត្រូវបានផ្តល់ឱ្យអ្នកជំងឺចំនួន ១០នាក់ ដែលនឹងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាមួយនឹងការត្រួតពិនិត្យប្រហែលមួយខែបន្ទាប់ពីទទួលថ្នាំ។ ប្រសិទ្ធភាពនៃថ្នាំនឹងត្រូវបានពិនិត្យដោយផ្អែកលើទិន្នន័យពីប្រទេសដែលចូលរួម ហើយមជ្ឈមណ្ឌលនេះក៏កំពុងធ្វើការសិក្សាការព្យាបាលដោយប្រើប្លាស្មា ពីឈាមមនុស្សដែលបានជាសះស្បើយពីជំងឺ COVID-19 ផងដែរ ។ មជ្ឈមណ្ឌលនិយាយថា ខ្លួនសង្ឃឹមថាការព្យាបាលនឹងមានប្រសិទ្ធភាព និងមានសុវត្ថិភាព ព្រោះវិធីសាស្រ្តនៃការព្យាបាល COVID-19 មាននៅពេលបច្ចុប្បន្ននេះមានតិចតួច៕ អត្ថបទ៖ លីដា ប្រភព៖

    December 24, 2020
  • អន្តរជាតិ

    ថៃ៖ ពលរដ្ឋឡាវចំនួន ៣២នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជុំវិញករណីឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃអង្គារកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន​ បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ពលរដ្ឋឡាវទាំង ៣២ នេះបានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីដោយពួកគេបានជិះរថយន្តក្រុងអស់រយៈពេល ២ ម៉ោង ទើបមកដល់ចំណុចព្រំដែនម៉ាឡេស៊ី-ថៃ បន្ទាប់មកទៀតពួកគេបានជិះទូកកាត់ទន្លេ Sungai Kolok ហើយបានមកដល់ទឹកដីថៃនៅម៉ោង ៤ ព្រឹក និងបន្តដំណើរដោយថ្មើរជើង ២ គីឡូម៉ែត្រទៀតចូលនៅក្នុងសហគមន៍មួយដែលមានប្រជាពលរដ្ឋថៃរស់នៅដើម្បីសុំជំនួយ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋឡាវទាំងនេះគឺធ្លាប់ធ្វើការជាកម្មករនេសាទសមុទ្រនៅក្នុងប្រទេសម៉ាឡេស៊ីនិងមានបំណងចង់ត្រលប់ទៅស្រុកកំណើតវិញ ហើយដោយពួកគេមិនអាចសុំឈប់ពីកន្លែងធ្វើការងារនិងត្រលប់ទៅប្រទេសកំណើតដោយត្រឹមត្រូវនោះ ទើបពួកគេសម្រេចប្រថុយឆ្លងដែនដោយខុសច្បាប់តាមប្រទេសថៃតែម្តង។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរថៃចាំបាច់ត្រូវអនុវត្តច្បាប់ចំពោះពួកគេជាមុនសិនគឺចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់ មុននឹងទំនាក់ទំនងទៅកាន់រដ្ឋាភិបាលឡាវឬស្ថានទូតឡាវប្រចាំនៅប្រទេសថៃ​ដើម្បីធ្វើអន្តរាគមន៍ចំពោះពួកគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    December 24, 2020
  • កូវីដ-១៩

    រដ្ឋាភិបាលថៃនៅថ្ងៃពុធ​ ទី២៣ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបចំនួន ៤៦ករណី ដោយក្នុងនោះមាន ៣៩នាក់ ជាករណីក្នុងស្រុក និង ៧នាក់ ជាករណីនាំចូល ដែលនាំឱ្យករណីសរុបបានកើនឡើងដល់ ៥ ៧៦២ករណី និងការស្លាប់រក្សាត្រឹម ៦០នាក ដដែល។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៣៩ករណី ភាគច្រើនទាក់ទងនឹងទីផ្សារបង្គា ក្នុងខេត្តសាមុតសាខន។ ក្នុងចំណោមពួកគេទាំងអស់មាន

    December 23, 2020
  • អន្តរជាតិ

    ក្រុមអ្នកទោសនៅក្នុងពន្ធនាគារមួយ បានច្រៀងចម្រៀងបទ «I Don’t Care» របស់ក្រុមនារីកូរ៉េខាងត្បូង 2NE1 ខណៈរង់ចាំស្វាគមន៍ប៉ូលិសម្នាក់ឈ្មោះថា Jonel Nuezca ទាក់ទិនក្នុងរឿងក្ដីបាញសម្លាប់ទៅលើម្ដាយកូន ២នាក់ យ៉ាងសាហាវ នៅប្រទេសហ្វីលីពីន។ បទចម្រៀង «I Don’t Care» ពេលនេះកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វីលីពីន ដោយសារថាវាគឺជាពាក្យចុងក្រោយរបស់អ្នកម្តាយ Sonya Gregorio មុនពេលដែលគាត់ត្រូវគ្រាប់កាំភ្លើងដួលដល់ដី ជាមួយកូនប្រុសរបស់គាត់ឈ្មោះថា Frank Anthony ។ ប៉ូលីស Jonel Nuezca មូលេហេតុគឺដោយសារថ្មីៗនេះ មានភាពច្របូកច្របល់យ៉ាងខ្លាំងរវាងប៉ូលីស និងអ្នកជិតខាងរបស់គាត់ ដែលនាំឱ្យមានការស្លាប់របស់អ្នកម្ដាយ Sonya Gregorio និងកូនប្រុសរបស់គាត់ Frank

    December 23, 2020