autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា បុគ្គលិកម្នាក់នៅកន្លែងកាស៊ីណូមួយ ក្នុងខេត្តរ៉ាក់យ៉ង បានស្លាប់ដោយសារជំងឺ COVID-19 ដែលនេះគឺជាការស្លាប់ដំបូងក្នុងរយៈពេល ២ខែ ចុងក្រោយនេះ។ អនុរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Satit Pitutecha បានសរសេរនៅលើហ្វេសប៊ុកកាលពីល្ងាចថ្ងៃច័ន្ទថា បុរសនោះមានអាយុ ៤៥ឆ្នាំ គឹជាអ្នកសម្របសម្រួលការចត និងចរាចរណ៍នៅកន្លែងកាស៊ីណូ ហើយគាត់មានជំងឺជាប់ខ្លួនស្រាប់ដូចជាជំងឺបេះដូង និងទឹកនោមផ្អែម។ ការស្លាប់របស់គាត់គឺជាការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ដំបូងបង្អស់ក្នុងប្រទេសថៃ ចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ដែលនាំឱ្យការស្លាប់សរុបមានដល់ ៦១នាក់ ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងខែមករា។ បុរសនោះគាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យ ហើយនៅព្រឹកថ្ងៃច័ន្ទគាត់មានការពិបាកដកដង្ហើម និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្ដែគួរឱ្យសោកស្ដាយគាត់បានផុតង្ហើមតាមផ្លូវ។ លោក Satit បានសរសេរថា គ្រូពេទ្យក៏បានព្យាយាមជួយគាត់អំឡុងពេលបញ្ជូនមកមន្ទីរពេទ្យរយៈពេល

    December 29, 2020
  • កូវីដ-១៩

    ទិន្នន័យផ្លូវការរបស់ CCSA បានបង្ហាញថា ប្រទេសថៃនៅថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៤៤ ករណី ដែលភាគច្រើនជាការឆ្លងក្នុងតំបន់។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ១១៥ ករណី ជាការឆ្លងក្នុងស្រុក, ១៤ករណី ជាពលករចំណាកស្រុកភូមាដែលធ្វើការនៅថៃ និង ១៥នាក់ទៀត ជាការនាំចូលពីបរទេស ដែលត្រូវបានដាក់នៅដោយឡែកពេលមកដល់ប្រទេសថៃ។ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul ពេលនេះក៏ស្ថិតនៅក្រោមការនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល ១៤ថ្ងៃ ផងដែរ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃអាទិត្យជាមួយអភិបាលខេត្តសាមុតសាខន ដែលក្រោយមកត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺ

    December 28, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ មន្រ្តីសុខាភិបាលម៉ាឡេស៊ីម្នាក់បានឆ្លងជំងឺកូវីដ ១៩ ពីអ្នកជំងឺម្នាក់ដែលបានកុហកថាគ្មានរោគសញ្ញាអ្វីក្នុងខ្លួននោះទេក្នុងពេលទៅរកសេវាព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មន្ត្រីសុខាភិបាលដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នេះមានឈ្មោះថា Nur Marini Zainal និងជាវេជ្ជបណ្ឌិតឯកទេសផ្នែកស្កេនប្រចាំនៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា មុនពេលឆ្លងជំងឺកូវីដ ១៩ មានអ្នកជំងឺម្នាក់បានទៅមន្ទីរពេទ្យដើម្បីស្វែងរកសេវា CT ស្កេនពីលោកវេជ្ជបណ្ឌិតរូបនេះ ហើយមុនពេលសម្រេចផ្តល់សេវាស្កេនខាងមន្ទីរពេទ្យបានស្ទង់កំដៅអ្នកជំងឺនិងបានសួរនាំអ្នកជំងឺយ៉ាងច្រើនពីប្រវត្តិនៃការធ្វើដំណើរនិងរោគសញ្ញាមួយចំនួននៅក្នុងខ្លួនរបស់គាត់ក្នុងរយៈ ២សប្តាហ៍កន្លងមកនេះ។​ ដោយលទ្ធផលនៃការស្ទង់កំដៅបានបង្ហាញថា អ្នកជំងឺមានកំដៅខ្លួនធម្មតាបូករួមជាមួយនឹងការអះអាងថាគាត់គ្មានរោគសញ្ញាអ្វីគួរឲ្យគត់សម្គាល់ទេនោះ ខាងមន្ទីរពេទ្យក៏សម្រេចផ្តល់សេវា CT ស្កេនទៅកាន់អ្នកជំងឺ។ យ៉ាងណាក្តី ពេលធ្វើ CT ស្កេនគេបានរកឃើញថា សួតរបស់អ្នកជំងឺហាក់ដូចគ្នាទៅនឹងសួតរបស់អ្នកជំងឺកូវីដ ១៩ ដែរ

    December 28, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានគំរាមសហរដ្ឋអាមេរិកថា ហ្វីលីពីននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាដ៏សំខាន់ជាមួយគ្នា ប្រសិនបើវ៉ាក់សាំង COVID-19 រាប់លានមិនត្រូវបានផ្តល់មកប្រទេសខ្លួនទេនោះ។ ប្រឈមនឹងការរិះគន់ផ្ទៃក្នុងយ៉ាងខ្លាំងអំពីការពន្យារពេលក្នុងការទិញវ៉ាក់សាំង លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានលើកយកកិច្ចព្រមព្រៀងយោធានេះមកចរចាជាមួយអាមេរិក ដើម្បីទទួលបានវ៉ាក់សាំង COVID-19 ពីសហរដ្ឋអាមេរិក។ លោកបាននិយាយកាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រជុំតាមកញ្ចក់ទូរទស្សន៍ជាមួយសមាជិកគណៈរដ្ឋមន្ត្រី និងក្រុមការងារពិសេសឆ្លើយតបនឹងជំងឺ COVID-19 របស់លោកថា៖«ប្រសិនបើពួកគេខកខានក្នុងការផ្តល់វ៉ាក់សាំងចំនួន ២០លានដូស យកល្អពួកគេគួរតែចាកចេញពីទីនេះទៅ។ គ្មានវ៉ាក់សាំង ឬគ្មានការស្នាក់នៅទីនេះឡើយ»។ រំលឹកដែរថាកាលពីខែវិច្ឆិកា លោកប្រធានាធិបតីបានព្រមព្រៀងពន្យារពេល ៦ខែ ក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៩៨ ស្តីពីការចូលមករបស់កងទ័ពអាមេរិក ដែលចាំបាច់សម្រាប់សន្ធិសញ្ញាការពារជាតិរវាងទីក្រុងម៉ានីលជាមួយទីក្រុងវ៉ាស៊ីនតោន។ ការព្រមានរបស់លោកត្រូវបានធ្វើឡើង

    December 28, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា អ្នកកាសែតសញ្ជាតិចិនម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ នៅថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ពីបទរាយការណ៍ផ្ទាល់ ពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅទីក្រុង Wuhan ដែលគិតមកទល់ពេលនេះគឺមានរយៈពេលជាង ១ឆ្នាំ ទៅហើយក្ដី។ អ្នកការសែតនិងជាអតីតមេធាវីម្នាក់នោះមានឈ្មោះថា Zhang Zhan អាយុ ៣៧ឆ្នាំ ហើយគាត់ត្រូវបានគេកាត់ទោសនៅតុលាការមួយក្នុងទីក្រុងសៀងហៃ។ មុននេះគាត់ក៏ត្រូវបាន BBC ចុះផ្សាយថា អាចប្រឈមមុខនឹងការជាប់គុករយៈពេល ៥ឆ្នាំ ដោយសារការរាយការណ៍ផ្ទាល់របស់គាត់ ក្រោមការចោទប្រកាន់ថា «នាំឱ្យមានជម្លោះ និងបង្កបញ្ហា»។ របាយការណ៍ផ្សាយផ្ទាល់និងអត្ថបទខ្លីៗរបស់គាត់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមក្នុងខែកុម្ភៈ រហូតបានឮដល់មន្ត្រីអាជ្ញាធរ ដែលកន្លងមកពួកគេបានចាប់ខ្លួនមនុស្ស ៨នាក់

    December 28, 2020
  • អន្តរជាតិ

    ថៃ៖ និយោជកជនជាតិចិនម្នាក់ និងពលករខុសច្បាប់ជនជាតិកម្ពុជាចំនួន ១១ នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្នុងប្រតិបត្តិការណ៍បង្ក្រាបរោងកចក្រផលិតស្រោមដៃវេជ្ជសាស្រ្តខុសច្បាប់មួយកន្លែងនៅក្នុងស្រុក Lam Luk Ka ខេត្ត  Pathum Thani ភាគកណ្តាលនៃប្រទេសថៃ។ បើយោងតាមប៉ូលិសថៃបានប្រាប់សារព័ត៌មាន បាងកកប៉ុស្តិ៍ ថាបុរសជាជនជាតិចិនមានឈ្មោះថា Luk Fei  អាយុ៤២ឆ្នាំ ខណៈពលករកម្ពុជាចំនួន ១១ នាក់ផ្សេងទៀតជាកម្មករធ្វើការនៅក្នុងរោងចក្រដែលបានចូលមកប្រទេសថៃដោយខុសច្បាប់។ ប្រភពខាងលើបានបន្តថា ក្នុងយុទ្ធនាការបង្ក្រាបនេះប៉ូលិសថៃបានរឹបអូសយកស្រោមដៃបានចំនួន ៧.៦១ លានស្រោមដៃ ប្រអប់ចំនួន ១០,១៦១ និងឧបករណ៍ផលិតស្រោមដៃមួយចំនួនទៀត។ ​រហូតមកទល់នឹងពេលនេះស្រោមដៃត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានត្រួតពិនិត្យគុណភាពដើម្បីធ្វើតេស្តមើលថា តើស្រោមដៃមានគុណភាពគ្រប់គ្រាន់តាមស្តង់ដាសុវត្ថិភាពឬអត់? ដោយឡែកជនពាក់ព័ន្ធក្នុងករណីទាំងអស់ត្រូវបានប៉ូលិសឃាត់ខ្លួនទាំងអស់ ដោយបុរសជនជាតិចិនត្រូវចាប់ខ្លួនពីបទបើករោងចក្រផលិតស្រោមដៃដោយខុសច្បាប់ ខណៈពលករកម្ពុជាត្រូវចាប់ខ្លួនពីបទចូលទៅក្នុងប្រទេសថៃដោយខុសសច្បាប់និងការងារដោយខុសច្បាប់៕ អត្ថបទ៖

    December 28, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌ បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១២១ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃរាប់ចាប់តាំងពីមានការរត្បាតជំងឺកូវីដ ១៩ មក បានកើnដល់ចំនួន ៦,១៤១ ករណី។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១២១ ករណីនេះ មាន ៩៤ ករណីគឺជាការឆ្លងនៅក្នុងចំណោមពលរដ្ឋថៃនៅក្នុងសហគមន៍, ១៨ករណីគឺជាការចម្លងនៅក្នុងចំណោមក្រុមពលករចំណាកស្រុក និង ១ ករណីផ្សេងទៀតបានកើតមានចំពោះអ្នកបើកបរជនជាតិមីយ៉ាន់ម៉ាម្នាក់ដែលត្រូវបានគេបញ្ជូនទៅដល់ប្រទេសកំណើតរបស់គាត់វិញហើយមកទល់នឹងពេលនេះ។ អ្នកនាំពាក្យខាងលើបានបន្តថា ជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីផ្សារលក់បោះដុំបង្គានៅក្នុងខេត្តសាមុតសាខនបានបន្តឆ្លងរាលដាលទៅដល់ខេត្ត-ក្រុងចំនួន

    December 28, 2020
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃបានសម្រេចប្រើប្រាស់វិធីសាស្រ្តថ្មីសម្រាប់ធ្វើតេស្តរកជំងឺកូវីដ ១៩ នៅក្នុងចំណោមពលរដ្ឋនៅក្នុងខេត្តសាមុតសាខន ដែលវិធីថ្មីនេះនឹងផ្តល់ទល្ធផលបានយ៉ាងរហ័សជាងមុន។  លោក Veerasak Vijitsaengsri ដែលជាអភិបាលខេត្តសាមុតសាខនបានឲ្យដឹងថា ការសម្រេចប្រើប្រាស់វិធីធ្វើតេស្តថ្មីនេះគឺដើម្បីឆ្លើយតបទៅស្ថានភាពជាក់ស្តែង ដែលមានពលរដ្ឋយ៉ាងច្រើនមករង់ចាំធ្វើតេស្តនិងត្រូវការដឹងលទ្ធផលកាន់តែលឿនកាន់តែល្អដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ថែមចូលទៅក្នុងសហគមន៍។ វិធីថ្មីនេះគឺជាការពិនិត្យឈាមជនរងគ្រោះនិងអាចផ្តល់លទ្ធផលក្នុងរយៈពេល ៣០ នាទី និងមានតម្លៃថោកជាងមុនទៀតផង ខណៈរបៀបនៃការធ្វើតេស្តចាស់គឺគេត្រូវយកឧបករណ៍ធ្វើតេស្តតូចមួយរុកចូលទៅក្នុងច្រមុះជនរងគ្រោះដើម្បីយកសំណាកទៅពិនិត្យ ហើយលទ្ធរបស់វាអាចនឹងបង្ហាញក្នុងអំឡុងពេល ២៤ ម៉ោង។ អភិបាលខេត្តរូបនេះបានបន្តថា​ អាជ្ញាធរក៏បានសម្រេចបន្ថែមគ្រែពេទ្យនៅក្នុងមន្ទីរពេទ្យថ្មីសម្រាប់អ្នកជំងឺកូវីដ ៩ ផងដែរ ពីចំនួន ៣០ ទៅដល់ ១០០ គ្រែ ដើម្បីធានាថាអ្នកជំងឺមានកន្លែងសម្រាប់ព្យាបាលគ្រប់គ្រាន់។ សុំបញ្ជាក់ថា មន្ទីរពេទ្យថ្មីសម្រាប់អ្នកជំងឺកូវីដ ១៩

    December 28, 2020
  • កូវីដ-១៩

    ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១១០ ករណី នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ ដោយបូករួមទាំងករណីក្នុងស្រុកនៅទីក្រុងបាងកកចំនួន ១៨ករណី និងខេត្ត Phetchaburi ចំនួន ៧ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់ មានអ្នកជំងឺចំនួន ៦៤នាក់ ជាការឆ្លងនៅក្នុងស្រុក ដោយមាន ៣០នាក់ ជាពលករចំណាកស្រុកនៅឯខេត្ត Samut Sakhon និង ១៦នាក់ ជាអ្នកដំណើរចូលមកប្រទេសនេះ ដែលត្រូវបានដាក់នៅកន្លែងដាច់ដោយឡែកដែលរៀបចំឡើងដោយរដ្ឋ។ ក្នុងចំណោមអ្នកឆ្លងក្នុងស្រុកទាំងអស់មាន ៣នាក់​ ជាជនជាតិភូមា និងក្រៅពីនោះគឺជាពលរដ្ឋថៃ រកឃើញចេញពី ១៦ ខេត្តទូទាំងប្រទេស។

    December 26, 2020
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃបានចេញសេចក្តីព្រមានសារជាថ្មីកាលពីថ្ងៃសុក្រមិ្សលមិញថា បើពលរដ្ឋមិនព្រមធ្វើតាមការណែនាំរ​បស់អាជ្ញាធរសុខាភិបាលនោះទេ ការបិទប្រទេសទាំងមូលអាចនឹងត្រូវធ្វើឡើងជាមិនខាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានប្រាប់សារព័ត៌មាន បាងកកប៉ុស្តិ៍ ថា មានពលរដ្ឋថៃជាច្រើនមិនបានចូលរួមសហការណ៍ជាមួយអាជ្ញាធរឲ្យបានត្រឹមត្រូវនោះទេ ដូចជាមិនព្រមចេញមកធ្វើតេស្ត មិនអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងនៅតែបន្តធ្វើការជួបជុំគ្នានៅទីសាធារណៈជាដើម។ អ្នកនាំពាក្យរូបនេះបានបន្តថា បើពលរដ្ឋនៅតែមិនព្រមសហការណ៍ជាមួយអាជ្ញាធរឲ្យបានហ្មត់ចត់ទេនោះ ការរាតត្បាតជំងឺនឹងបន្តធ្ងន់ធ្ងរឡើងៗពេញផ្ទៃប្រទេស ហើយស្ថិតនៅក្នុងស្ថានភាពអាក្រក់នោះរដ្ឋាភិបាលអាចនឹងសម្រេចបិទប្រទេសទាំងមូលតែម្តងនៅក្នុងខែ មីនា ឆ្នាំក្រោយនេះ។ សូមបញ្ជាក់ថា សេចក្តីព្រមានផ្លូវការខាងលើនេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ដែលមានប្រភពផ្ទុះចេញមកពីខេត្តសាមុតសាខនបានបន្តកើនឡើងជាលំដាប់ ខណៈការរាតត្បាតបានបន្តទៅដល់ខេត្ត-ក្រុងចំនួន ៣១ ហើយនៅទូទាំងប្រទេសថៃ។ សូមបញ្ជាក់ថា គិតមក ទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ដែលបានឆ្លងចេញពីផ្សារលក់បង្គានៅក្នុងខេត្តសាមុតសាខនមានចំនួន

    December 26, 2020