- autoadmin
- អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបានរឹតបន្តឹងច្បាប់របស់ខ្លួនសម្រាប់អ្នកធ្វើដំណើរមកពីអាហ្រ្វិកខាងត្បូង ដែលជាកន្លែងនៃមេរោគ COVID-19 ប្រភេទថ្មីមួយផ្សេងទៀត (ខុសពីនៅអង់គ្លេស) ត្រូវបានរកឃើញនៅទីនោះ។ ប្រទេសជប៉ុនបានចាប់ផ្តើមបដិសេធការចូលមករបស់អ្នកដំណើរមកពីអាហ្រ្វិកខាងត្បូងនៅថ្ងៃសៅរ៍នេះ ប៉ុន្តែជនជាតិជប៉ុន និង បរទេសដែលមានទីលំនៅក្នុងប្រទេសជប៉ុន ត្រូវបានអនុញ្ញាតឱ្យចូលមកបាន ដោយត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅពេលមកដល់។ ជនជាតិជប៉ុនដែលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងត្រូវបានស្នើសុំឱ្យផ្តល់ភ័ស្តុតាងថា ពួកគេបានធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ មុនពេលចាកចេញពីប្រទេស។ ចំណែកអ្នកដែលមិនមែនជាជនជាតិជប៉ុន ដែលមានទីលំនៅនៅក្នុងប្រទេសជប៉ុន ត្រូវបានគេស្នើសុំឱ្យធ្វើដូចគ្នា។ វិធានការណ៍ស្រដៀងគ្នានេះក៏មានសម្រាប់ប្រជាជនដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស ដែលមានមេរោគ COVID-19 ថ្មីមួយទៀតកំពុងរីករាលដាលនៅទីនោះ។ គិតត្រឹមថ្ងៃសុក្រប្រទេសជប៉ុនបានបញ្ជាក់ថា មានមនុស្សចំនួន ៥នាក់ ដែលត្រឡប់មកពីអង់គ្លេសបានធ្វើតេស្តវិជ្ជមានចំពោះវីរុសប្រភេទថ្មីនេះ ដោយពួកគេបានមកដល់ប្រទេសជប៉ុននៅចន្លោះថ្ងៃទី១៨ និង ២១
December 26, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលប្រទេសជប៉ុនបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ប្រភេទថ្មី ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ អ្នកជំងឺទាំង ៥នាក់ បានមកដល់នៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មុនពេលប្រទេសជប៉ុនបង្កើនការត្រួតពិនិត្យព្រំដែននៅថ្ងៃសុក្រ ទី២៥ ខែធ្នូ សម្រាប់អ្នកដែលចូលមកពីប្រទេសអង់គ្លេស។ អ្នកជំងឺម្នាក់ក្នុងវ័យ ៦០ឆ្នាំ មានអាការៈអស់កម្លាំង ប៉ុន្ដែ ៤នាក់ទៀត គ្មានរោគសញ្ញាអ្វីឡើយ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Norihisa Tamura បាននិយាយថា អ្នកទាំង ៥នាក់ ត្រូវបានបញ្ជូនទៅដាក់ដាច់ដោយឡែកចេញពីព្រលានយន្ដហោះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីពួកគេបានធ្វើតេស្តវជ្ជមានចំពោះជំងឺ COVID-19 ការវិភាគបន្ថែមដែលធ្វើឡើងនៅវិទ្យាស្ថានជាតិឆ្លងជំងឺបានកំណត់ថា ពួកគេមានផ្ទុកវីរុសដែលផ្ទុះឡើងនៅអង់គ្លេស ដែលប្រភេទនេះអាចចម្លងលឿនជាងមុន ៧០
December 26, 2020 - អន្តរជាតិ
រថយន្តមួយគ្រឿងបានបង្កការផ្ទុះយ៉ាងខ្លាំងនៅព្រឹកថ្ងៃគ្រីស្មាស នៅទីប្រជុំជន Nashville រដ្ឋធានីនៃរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក ដែលបណ្ដាលឱ្យមនុស្ស ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសបាយនិយាយថា ការផ្ទុះនេះគឺជាសកម្មភាពចេតនា ដោយបានបន្ថែមថា គ្មាននរណាម្នាក់ក្នុងចំណោមជនរងគ្រោះទាំង ៣នាក់ រងរបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែអគារជាង ២០ បានរងការខូចខាត ហើយរថយន្តជាច្រើនគ្រឿងដែលចតនៅក្បែរនោះបានឆេះពីការផ្ទុះនោះ។ ប៉ូលីសបានប្រាប់អ្នកយកព័ត៌មានថា ដំបូងពួកគេបានឆ្លើយតបទៅនឹងការហៅបន្ទាន់មួយ ដែលបានរាយការណ៍ពីការផ្ទុះនេះនៅក្នុងតំបន់ទីប្រជុំជន ហើយក្រោយមកមន្រ្តីប៉ូលីសបានរកឃើញរថយន្តគួរឱ្យសង្ស័យមួយចតនៅទីតាំងនោះ។ ពួកគេនិយាយថារថយន្តនោះបានបន្លឺខ្សែថតសំឡេងមួយ ដែលរួមមានការព្រមានអំពីការផ្ទុះគ្រាប់បែក ហើយវាក៏បានផ្ទុះឡើង។ ខណៈពេលនេះ FBI កំពុងតែស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
December 26, 2020 - អន្តរជាតិ
ខណៈដែលឆ្នាំ ២០២១ នឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថៃ្ងខាងមុខទៀតនេះ សារព័ត៌មាន Daily Mail បានចុះផ្សាយនូវអត្ថបទមួយដែលជាការទស្សន៍ទាយរបស់លោកយាយ Baba Vanga សម្រាប់អ្វីដែលនឹងកើតមាននៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ អ្វីដែលជាការទស្សទាយរបស់លោកយាយពិការភ្នែកជនជាតិប៊ុលហ្គារីរូបនេះគឺ នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះពិភពលោកនឹងជួបគ្រោះមហន្តរាយដ៏អាក្រក់ ដោយមានយក្សធំៗចំនួន ៣ នឹងធ្វើការរួបរួមគ្នា ព្រមទាំងមាននាគកំណាចមួយមកគ្រប់គ្រងមនុស្សជាតិទៀតផង។ សូមបញ្ជាក់ជូនថា ការទស្សទាយរបស់លោកយាយ Baba Vanga ពេលខ្លះមិនមែនជាការទាយចំៗតែម្តងនោះទេតែវាគឺជាប្រៀបធៀបន័យ ជាក់ស្តែងដូចការទស្សទាយថាមាននាគកំណាចមកគ្រប់គ្រងមនុស្សជាតិអីចឹងគឺត្រូវបានគេធ្វើការប្រៀបទៅនឹងប្រទេសចិនដែលនឹងគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ លោកយាយក៏ធ្លាប់ទស្សន៍ទាយថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ការព្យាបាលជំងឺមហារីកក៏ត្រូវបានគេរកឃើញដោយជោគជ័យផងដែរ។ សូមរម្លឹកជូនថា
December 26, 2020 - អន្តរជាតិ
ប្រទេសថៃនឹងសាងសង់យានអវកាសមួយក្នុងរយៈពេល ៧ឆ្នាំទៀត ជាមួយនឹងថវិកាប្រមាណ ៣ ពាន់លានបាត ឬ ៩៩.៧ លានដុល្លារ នេះបើយោងតាមក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងច្នៃប្រឌិត។ រដ្ឋមន្រ្តីលោក Anek Laothamatas បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃនឹងផលិតផ្កាយរណបបច្ចេកវិទ្យាខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំទៀត មុននឹងឈានទៅមុខបង្កើតដល់យានអវកាសមួយដែលមានទំងន់ ៣០០ គីឡូក្រាម សម្រាប់បេសកកម្មទៅភពព្រះច័ន្ទ។ យាននេះនឹងត្រូវបានបំពាក់ដោយកម្លាំងរុញសេណុងអ៉ីយ៉ុង (xenon ion) ដែលជាវិធីសាស្ត្ររុញច្រានដូចគ្នា ដែលត្រូវបានប្រើដោយអង្គការណាសា សម្រាប់បេសកកម្មលំហអវកាសរបស់ពួកគេ។ លោក Anek បាននិយាយថា យានអវកាសនេះនឹងធ្វើដំណើរក្នុងចម្ងាយ ១១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ទៅកាន់ឋានព្រះច័ន្ទមុនពេលធ្វើដំណើរយឺតចូលទៅក្នុងគន្លងព្រះច័ន្ទ
December 26, 2020 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា នៅក្នុងថ្ងៃសុក្រ ទី២៥ ខែធ្នូនេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៨១ ករណីបន្ថែមទៀតក្នុងនោះមាន ៣៧ ករណីជាករណីឆ្លងក្នុងសហគមន៍, ៣៥ ករណីកើតមានចំពោះក្រុមពលករចំណាកស្រុក និង ៩ ករណីផ្សេងទៀតកើតមានចំពោះអ្នកដំណើរមកពីបរទេសដែលបានធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃនាពេលកន្លងមក។ បើតាមលោកវេជ្ជបណ្ឌិត Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងចំពោះពលរដ្ឋថៃទាំង ៣៧ ករណីខាងលើនេះ មាន ២៦ ករណីគឺជាការឆ្លងដែលពាក់ព័ន្ធទៅនឹងការរាតត្បាតជំងឺកូវីដ ១៩ ចេញពីផ្សារលក់បង្គាបោះដុំនៅក្នុងខេត្តសាមុតសាខន ខណៈ
December 25, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន todayonline បានឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីត្រូវបានគេរកឃើញនៅប្រទេសម៉ាឡេស៊ីហើយ។ លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជាប្រធានផ្នែកសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីត្រូវបានគេរកឃើញនៅក្នុងសំណាកចំនួន ៦០នាក់ ដែលក្រុមបុគ្គលិកសុខាភិបាលយកមកពីរដ្ឋ Sabah ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ដូចនេះវាមានន័យថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលមានលក្ខណៈឆ្លងយ៉ាងឆាប់រហ័សនោះបានកំពុងតែមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ីហើយ។ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា នរណាជាប្រភពចម្លងដំបូងនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះនៅឡើយទេ។ សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមពេលចុះផ្សាយអត្ថបទនេះជំងឺកូវីដ ១៩ ទម្រង់ថ្មីបានធ្វើដំណើរទៅដល់ប្រទេសមួយចំនួនផ្សេងទៀតដូចជា សិង្ហបុរី អូស្រ្តាលី អាមេរិកខាងត្បូង ហូរឡង់ និងអង់គ្លេសដែលជាប្រទេសបានរកឃើញកោសិកាមេរោគថ្មីនេះមុនគេបង្អស់៕
December 25, 2020 - អន្តរជាតិ
ហុងកុង៖ ទីបំផុតទៅតុលាការហុងកុងបានសម្រេចឲ្យកំពូលតារាសម្តែងដែលត្រូវបានគេដាក់រហ័សនាមជាស្តេចកំប្លែងហុងកុងគឺលោក “Stephen Chow” ឬប្រជាពលរដ្ឋខ្មែរតែងនិយមហៅគាត់ថា “ទិនហ្វី” ឈ្នះក្តីជុំវិញពាក្យបណ្ដឹងរបស់អតីតមិត្តស្រីគាត់ដែលបានប្តឹងទាមទារប្រាក់ចំនួន ៧០ លានដុល្លារហុងកុង (ជាង ៩ លានដុល្លារអាមេរិក) ពីរូបគាត់។ សុំរម្លឹករឿងរ៉ាវចម្រូលចម្រាសមួយនេះថា ការប្តឹងផ្តល់បានកើតមានតាំងពីឆ្នាំ ២០១០ មកម្ល៉េះបន្ទាប់ពីលោក ទិនហ្វី បានសម្រេចចែកផ្លូវគ្នាជាមួយនឹងមិត្តស្រីគាត់ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអស់រយៈពេល ១៣ឆ្នាំមកគឺអ្នកនាង Alice Yu Man-fung។ បើយោងតាមទៅតាមពាក្យបណ្ដឹងរបស់អ្នកនាង Alice Yu Man-fung គឺគាត់បានប្តឹងទាមទារយកប្រាក់ចំនួន ៧០ លានដុល្លាហុងកុងពីលោក ទិនហ្វី ដោយអ្នកនាងបានអះអាងថា អ្នកនាងនិងលោក ទិនហ្វី
December 25, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលគាត់សម្រាកពីលេងកីឡាវាយសីបានមួយភ្លែត។ បើយោងទៅតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន sinchew បានឲ្យដឹងថា បុរសជាជនរងគ្រោះមានឈ្មោះ Loh Weiyan អាយុ ៦២ ឆ្នាំ រស់នៅក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី ហើយរូបគាត់ជាមនុស្សម្នាក់ដែលមានទម្លាប់លេងកីឡាវាយសីជាប្រចាំ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគាត់បានទៅវាយសីជាមួយនឹងមិត្តភក្តិជាធម្មតា ហើយក្នុងពេលកំពុងលេងសុខៗ ស្រាប់តែគាត់បានដើរចេញពីកន្លែងវាយសីទៅអង្គុយសម្រាកនៅលើកៅអីតែម្នាក់ឯងដោយមិនបានប្រាប់ពីមូលហេតុអ្វីទាំងអស់ទៅកាន់មិត្តភក្តិគាត់។ ដោយសង្កេតឃើញមានអាការៈខុសប្រក្រតីមិត្តភក្តិរបស់គាត់ព្យាយាមសួរគាត់ថាគាត់មានបញ្ហាអ្វី តែគាត់មិនបានឆ្លើយនោះទេហើយបន្តិចក្រោយមកគាត់ក៏បានដួលសន្លប់តែម្តង។ មិត្តភក្តិរបស់ជនរងគ្រោះម្នាក់បានប្រាប់ឲ្យដឹងថា ក្នុងពេលជនរងគ្រោះទៅអង្គុយសម្រាកមួយភ្លែតនោះគាត់បានឮជនរងគ្រោះត្អើកយ៉ាងខ្លាំងមុននឹងដួលសន្លប់។ ភ្លាមៗក្រោយជនរងគ្រោះដួលសន្លប់នៅកន្លែងសម្រាកគេបានព្យាយាមធ្វើចលនាសង្គ្រោះបន្ទាន់ឲ្យគាត់ និងបានបញ្ជូនរូបគាត់ទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ តែយ៉ាងណាក្តីពេលបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា មូលហេតុអ្វីបានជាជនរងគ្រោះត្រូវស្លាប់យ៉ាងឆាប់រហ័សដូចនេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ sinchew
December 25, 2020 - អន្តរជាតិ
ការប្រារព្ធពិធីចូលឆ្នាំថ្មីនិងព្រឹត្តិការណ៍ដ៏ច្រើនកុះករ ត្រូវបានហាមឃាត់នៅក្នុងទីក្រុងបាងកក និងខេត្តជាច្រើន។ សេចក្តីសម្រេចនេះត្រូវបានប្រកាសដោយមជ្ឈមណ្ឌលសម្រាប់ស្ថានភាពជំងឺ COVID-19 កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួនបានប្រកាសប្រព័ន្ធកំណត់ពណ៌ ដើម្បីកំណត់តំបន់ណាដែលងាយរងគ្រោះបំផុតពីការផ្ទុះឡើងនៃជំងឺ COVID-19 ។ ពណ៌ក្រហម ទឹកក្រូច លឿង និងបៃតង ត្រូវបានប្រើដើម្បីបង្ហាញពីកម្រិតនៃការឆ្លងមេរោគ COVID-19 នៅតាមខេត្តដែលរងផលប៉ះពាល់ដោយជំងឺនេះ។ ទីក្រុងបាងកកត្រូវបានប្រកាសថា ជាតំបន់ពណ៌ទឹកក្រូច ហើយដូច្នេះត្រូវមានវិធានការតឹងរឹង ប៉ុន្តែរួចផុតពីបិទទ្វារទាំងមូល។ តំបន់ក្រហមមានន័យថា ការត្រួតពិនិត្យអតិបរិមា និងចំនួនករណី COVID-19 មានច្រើនគួរឱ្យកត់សម្គាល់។ ខេត្តតែមួយគត់មានហានិភ័យខ្ពស់ជាងគេគឺខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយបង្អស់៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍
December 25, 2020









