autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានរាយការណ៍ថា ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសកំពុងធ្វើការដាក់លក់ខ្យល់បរិសុទ្ធក្នុងតម្លៃ ៣៥ ដុល្លារអាមេរិកសម្រាប់ខ្យល់ ១ ដប ដែលមានចំណុះ ៥០០ មីលីលីត្រខ្យល់។ ស្តាប់មើទៅវាហាក់ដូចប្លែកបន្តិចដែលខ្យល់ត្រូវបានគេវេចខ្ចប់ដាក់ដបយកទៅលក់ដូចជាទឹកសុទ្ធដូចនេះ តែវាគឺដំណោះស្រាយសុខភាពដ៏ល្អបំផុតមួយនៅក្នុងសម័យកាលកូវីដ ១៩ នេះ។ ប្រភពខាងលើបានបន្តថា តាមធម្មតាមានពលរដ្ឋជាច្រើនបានចេញទៅសម្រាកលំហែនៅតាមតំបន់ធម្មជាតិជាច្រើនដើម្បីស្រូបយកខ្យល់បរិយាកាសបរិសុទ្ធ តែយ៉ាងណាក្តីវិធីថែទាំសុខភាពមួយនេះមិនអាចធ្វើបានឡើយព្រោះតែវិធានការបិទខ្ទប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់កន្លែងសាធារណៈក្នុងគោលបំណងទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ ផ្ទុយមកវិញពលរដ្ឋជាច្រើនត្រូវសម្ងំតែនៅក្នុងផ្ទះដែលមានបរិកាសអាប់អួរ ឬត្រូវរស់នៅតែក្នុងតំបន់ដែលពោរពេញទៅដោយមេរោគនៅក្នុងបរិយាកាស។ កត្តានេះទើបការទិញខ្យល់បរិសុទ្ធដែលត្រូវបានគេច្រកដបលក់ដូចខាងលើនេះយកទៅប្រើប្រាស់នៅផ្ទះដោយខ្លួនឯង គឺជាជម្រើសល្អបំផុតក្នុងសម័យកាលកូវីដ ១៩។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនអង់គ្លេសខាងលើនេះបានឲ្យដឹងថា ខ្យល់បរិសុទ្ធដែលពួកគេបានដាកលក់នោះត្រូវប្រមូលមកពីតំបន់ធម្មជាតិល្អជាច្រើនកន្លែងផ្សេងគ្នានៅក្នុងប្រទេសអង់គ្លេ វែល ស្កុតឡេន និងអៀរឡង់ខាងជើង៕ អត្ថបទ៖ ភក្តី ប្រភព៖  World

    December 31, 2020
  • អន្តរជាតិ

    ចិន៖ ការសិក្សាមួយបានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ ១៩ ពិតប្រាកដនៅក្នុងក្រុងវ៉ូហាន ប្រទេសទេសចិន អាចមានចំនួនរហូតដល់ទៅកន្លះលានករណី ពោលគឺមានចំនួនច្រើនជាងតួលេខដែលខាងអាជ្ញាធរសុខាភិបាលចិនបានបង្ហាញជាសាធារណៈរហូតដល់ទៅជិត ១០ ដងឯណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិន (CDC) ដែលទើបនឹងចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះ។ ប្រភពខាងបានបន្តថា ការសិក្សាមួយនេះត្រូវបានគេធ្វើឡើងតាមរយៈការគណនាចំនួនអ្នកឆ្លងដំបូងនៅក្នុងទីតាំងជាក់លាក់ណាមួយជាមួយនឹងអត្រាចម្លងក្នុងកម្រិតផ្សេងៗគ្នាតាមទីតាំងនីមួយៗដោយផ្អែកលើចំនួនពលរដ្ឋសរុបនៅក្នុងទីតាំងទាំងនោះ ដើម្បីស្វែងរកអត្រាចម្លងគិតជាមធ្យម។ រូបមន្តមួយនេះត្រូវបានគេយកទៅអនុវត្តនៅតាមបណ្តាទីតាំងរសើបមួយចំនួនដូចជា ទីក្រុងប៉េកាំង ទីក្រុងហៀងហៃ ខេត្តក្វាងទុង ខេត្តជាំងស៊ូ ខេត្តស៊ីឈួន ខេត្តលីអានីន និងតំបន់សំខាន់ៗជាច្រើនទៀតនៅក្នុងប្រទេសចិនដោយបានបង្ហាញលទ្ធផលជារួមមួយគឺត្រឹមត្រូវអាចទទួលយកបាន។ ដោយឡែកនៅពេលដែលគេអនុវត្តរូបមន្តដដែលនេះនៅក្នុងក្រុងវ៉ូហានជាទីកន្លែងផ្តើមកើតមានជំងឺកូវីដ ១៩ មុនគេ ដែលមានពលរដ្ឋសរុបចំនួន ១១ លាននាក់ និងអត្រាចម្លងខ្ពស់ ៤,៤៣% នោះ

    December 31, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់នៅចក្រភពអង់គ្លេសជាផ្លូវការ ខណៈដែលចក្រភពអង់គ្លេសបានបញ្ជាទិញវាចំនួន ១០០ លានដូស ដើម្បីចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ ៥០ លាននាក់។ រដ្ឋលេខាធិកាក្រសួងសុខាភិបាលលោក Matt Hancock បានមានប្រសាសន៍ថា ប្រការនេះនឹងធ្វើឱ្យប្រទេសខ្លួនអាចផ្ដល់ជូនវ៉ាក់សាំងដល់ពលរដ្ឋទាំងមូល បូករួមទាំងវ៉ាក់សាំងពីក្រុមហ៊ុន Pfizer-BioNTech ដែលខ្លួនបានបញ្ជាទិញផងដែរ។ ការប្រកាសនេះគឺបានកើតឡើងនៅពេលដែលមនុស្សរាប់លាននាក់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានគេរំពឹងថា នឹងត្រូវដាក់នៅក្រោមការរឹតត្បិតយ៉ាងតឹងរឹងបំផុតកម្រិតទី៤។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មានករណីជំងឺ COVID-19 សរុបប្រមាណ ៥៣,១៣៥ ករណី ត្រូវបានកត់ត្រានៅចក្រភពអង់គ្លេស ដែលជាការកើនឡើងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មានពីមុនមក បូករួមទាំងការស្លាប់ថ្មីចំនួន

    December 30, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយពីសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ប្រទេសថៃរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ២៥០ករណី នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយក្នុងនោះមាន ២៤១ករណី ជាករណីក្នុងស្រុក, ៨នាក់ ជាករណីនាំចូល និង ១ផ្សេងទៀត ជាជនចំណាកស្រុកភូមាខុសច្បាប់ ដែលនាំឱ្យករណីសរុបកើនឡើងដល់ ៦,៦៩០នាក់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ក្នុងចំណោមពួកគេមានមនុស្ស ៩នាក់ បានជាប់ទាក់ទងនឹងខេត្តសាមុតសាខន។ ក្នុងចំណោមករណីក្នុងស្រុកសរុប ៦ ៦៩០ ករណី មានករណីចំនួន ៤

    December 30, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសចិន ចំពោះការផ្តន្ទាទោសព្រហ្មទណ្ឌលើស្ត្រីម្នាក់ ដែលបានរាយការណ៍ដោយឯករាជ្យអំពីការឆ្លងវីរុសកូរ៉ូណា នៅទីក្រុងវូហាន ដែលករណីជំងឺ COVID-19 ដំបូងត្រូវបានគេរកឃើញ។ ជម្រាបដែរថាតុលាការចិនបានកាត់ទោសអ្នកកាសែត និងជាអតីតមេធាវីម្នាក់ឈ្មោះ Zhang Zhan ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ កាលពីថ្ងៃច័ន្ទ ដោយចោទថាផ្សព្វផ្សាយព័ត៌មានមិនពិត។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖«គណបក្សកុម្មុយនិស្តចិន (CCP) បានបង្ហាញជាថ្មីម្តងទៀតថា ខ្លួននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើបិទមាត់អ្នកដែលសាកសួរអាជ្ញាធរ ទាក់ទងនឹងព័ត៌មានសុខភាពសាធារណៈសំខាន់ៗ»។ គាត់បាននិយាយថា « CCP បានរឹតត្បិត និងរៀបចំព័ត៌មានអំពីការផ្ទុះឡើងនៅវូហានចាប់តាំងពីដំបូង និង បំបិទមាត់អ្នកនិយាយការពិតដ៏ក្លាហានដទៃទៀតយ៉ាងឃោរឃៅ»។ អ្នកស្រី Zhang Zhan បានធ្វើដំណើរពីសៀងហៃ

    December 30, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឱ្យដឹងថា គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនដីគោកកាលពីថ្ងៃអង្គារបានកត់ត្រាករណីជំងឺ COVID-19 ក្នុងស្រុកចំនួន ៧ករណី និងករណីនាំចូលមកពីបរទេសចំនួន ១៧ករណី។ ក្នុងនោះមានករណីក្នុងស្រុកចំនួន ៥ ត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Liaoning, ១ នៅទីក្រុងប៉េកាំង និង ១ នៅខេត្តហីឡុងជាំង ភាគឦសាននៃប្រទេសចិន។ ករណីជំងឺ COVID-19 មិនចេញរោគសញ្ញាថ្មីចំនួន ១៧ករណី ក៏ត្រូវបានកត់ត្រាផងដែរ ខណៈអ្នកជំងឺមិនចេញរោគសញ្ញាចំនួន ២៦៩នាក់ នៅតែស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៅឡើយ។ មិនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ត្រូវបានចុះបញ្ជីទេកាលពីថ្ងៃអង្គារ ហើយទន្ទឹមនឹងនេះមានអ្នកជំងឺចំនួន ១៦នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ គិតមកទល់ពេលនេះចំនួនសរុបនៃករណី COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសចិនបានកើនឡើងដល់

    December 30, 2020
  • អន្តរជាតិ

    ថៃ៖ ក្រសួងមហាផ្ទៃថៃបានដាក់ដំណើរទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសុំចុះឈ្មោះពលករខុសច្បាប់ប្រមាណជា  ១ លាននាក់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃស្រាប់ ឲ្យក្លាយជាពលរកស្របច្បាប់តែម្តងដោយមិនចាំបាច់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេនោះទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថាក្រុមពលករខុសច្បាប់ប្រមាណជា ១ លាននាក់នោះមានដូចជាពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហើយគេរំពឹងថាការសម្រេចចុះឈ្មោះឲ្យពលករទាំងនេះមានសិទ្ធធ្វើការងារដោយស្របច្បាប់នៅក្នុងប្រទេសថៃអាចនឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ដែលនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ បើតាមប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់សិទ្ធធ្វើការងារស្របច្បាប់ចំពោះក្រុមពលករទាំងនេះគឺជាកត្តាដ៏សំខាន់មួយក្នុងការទ​ប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ ព្រោះពលករខុសច្បាប់ទាំងនោះមិនហ៊ានចេញទៅធ្វើតេស្តរកជំងឺកូវីដ ១៩ឡើយដោយខ្លាចអាជ្ញាធរចាប់ខ្លួន ខណៈពួកគេគឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងឆ្លងជំងឺកូវីដ ១៩ ដែលផ្ទុះចេញពីខេត្តសាមុតសាខន។ យ៉ាងណាក្តីក្រសួងមហាផ្ទៃថៃបានបញ្ជាក់ថា ការផ្តល់សិទ្ធការងារស្របច្បាប់នេះធ្វើឡើងចំពោះតែក្រុមពលករដែលមានវត្តមាននៅក្នុងប្រទេសថៃស្រាប់ត្រឹមថ្ងៃប្រកាសដំណឹងនេះតែប៉ុណ្ណោះ ហើយពលករផ្សេងទៀតដែលចូលមកប្រទេសថៃដោយខុសច្បាប់បន្ទាប់ពីថ្ងៃនេះទៅនឹងត្រូវអនុវត្តទោសទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះថៃមានពលករស្របច្បាប់ប្រមាណជា ២,៣-២,៥ លាននាក់ និងពលករខុសច្បាប់ប្រមាណជា ១ លាននាក់៕ អត្ថបទ៖

    December 30, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានក្លាយជាក្រុមហ៊ុនទី ១ ដែលបានប្រើប្រាស់លិខិតឆ្លងដែនពិសេសសម្រាប់អ្នកជំងឺកូវីដ ១៩ ឬជាភាសាអង់គ្លេសផ្លូវការហៅថា “Covid-19 Passport”។ បើយោងតាមសារព័ត៌មាន RT News បានបញ្ជាក់ថា លិខិតឆ្លងដែនកូវីដ ១៩ នេះ គឺជាលិខិតបញ្ជាក់មានទម្រង់ជាកម្មវិធីទូរស័ព្ទមានឈ្មោះថា Travel Pass ហើយវាអាចបង្ហាញពីអំពីលទ្ធផលនៃការធ្វើតេស្តរកជំងឺកូវីដ ១៩ របស់អ្នកដំណើរ និងស្ថានភាពចុងក្រោយនៃការប្រើប្រាស់វ៉ាក់សាំងនៅក្នុងខ្លួនអ្នកដំណើរផងដែរ។ តំណាងរបស់ក្រុមហ៊ុន Singapore Airlines បានអះអាងថា ការអនុវត្តវិធានការមួយនេះនឹងក្លាយជាដំណោះស្រាយដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍ទាំងមូលនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ សូមបញ្ជាក់ថា ការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ ក្នុងគោលបំណងទប់ស្កាត់ការចម្លងជំងឺកូវីដ

    December 29, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៥៥ ករណី ដោយក្នុងនោះមានការឆ្លងក្នុងសហគមន៍ចំនួន ១៣៤ករណី, ជនចំណាកស្រុកចំនួន ១១ករណី និងអ្នកដំណើរចូលមកដល់ប្រទេសថៃចំនួន ១០ករណី។ ករណីថ្មីៗទាំងអស់នាំឱ្យប្រទេសថៃមានករណី COVID-19 សរុបចំនួន ៦,៤៤០ ករណី និងចំនួនអ្នកស្លាប់មានដល់ ៦១នាក់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការនាំចូលទាំង ១០ករណី គឺជាការមកដល់ពីប្រទេសអាល្លឺម៉ង់ វៀតណាម ឥណ្ឌា

    December 29, 2020
  • កូវីដ-១៩

    ករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងចក្រភពអង់គ្លេស បានកើនឡើងដល់ ៤០,០០០ នាក់ ជាលើកដំបូងនៅថ្ងៃច័ន្ទនេះ ខណៈដែលមេរោគប្រភេទថ្មីបានឆ្លងរាលដាលពាសពេញប្រទេស។ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលបានពង្រីកការរឹតបន្តឹងលើតំបន់ដែលមានការឆ្លងខ្លាំង ដែលដំបូងត្រូវបានបង្កើតឡើងសម្រាប់ទីក្រុងឡុងដ៍ និងភាគច្រើននៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសតាំងពីថ្ងៃទី២០ ខែធ្នូ។ នៅថ្ងៃច័ន្ទនេះមានករណីចំនួន ៤១,៣៨៥ នៅទូទាំងចក្រភពអង់គ្លេស ខណៈដែលមានករណី ៣៦,៥១១ នាក់ ត្រូវបានបញ្ជាក់នៅអង់គ្លេសតែមួយ ដែលស្មើនឹង ៨៤% នៃចំនួនអ្នកឆ្លងសរុប។ ការិយាល័យស្ថិតិជាតិនិយាយថា ការឆ្លងបានរីករាលដាលយ៉ាងឆាប់រហ័សនៅភាគអាគ្នេយ៍ មានចាប់តាំងពីពាក់កណ្តាលខែធ្នូ។ រដ្ឋាភិបាលជឿជាក់ថា មេរោគប្រភេទថ្មីគឺឆ្លងច្រើនជាងប្រភេទដើម ប៉ុន្តែក៏និយាយដែរថា មិនមានភ័ស្តុតាងណាមួយបង្ហាញថាវាធ្វើឱ្យមនុស្សឈឺធ្ងន់ធ្ងរ ឬចុះខ្សោយប្រសិទ្ធភាពនៃវ៉ាក់សាំងនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖

    December 29, 2020