- autoadmin
- អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃកំពុងតែស្វែងរកការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត ដែលធ្វើឲ្យចំនួនវ៉ាក់សាំងសរុបដែលថៃបានបញ្ជាទិញកើនដល់ ៦៣ លានដូស នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលបានចុះផ្សាយតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍។ យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃរូបនេះមិនបានបញ្ជាក់ទេថា វ៉ាក់សាំងចំនួន ៣៥ លានដូសបន្ថែមទៀតនេះនឹងត្រូវទិញមកពីទីប្រទេសណាមួយដោយលោកគ្រាន់តែបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃនឹងសម្រេចទិញវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់បំផុតស្របតាមស្តង់ដារបស់រដ្ឋបាលចំណីអាហារនិងឱសថប្រចាំប្រទេសថៃ ខណៈពេលនេះស្ថាប័នជាតិថៃមួយនេះកំពុងតែធ្វើការងារយ៉ាងសកម្មជាមួយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ថៃ ដើម្បីត្រួតពិនិត្យចំពោះគុណភាពវ៉ាក់សាំងដែលរដ្ឋាភិបាលគ្រោងនឹងបញ្ជាទិញ។ សូមបញ្ជាក់ថា នៅចុងខែកុម្ភៈខាងមុខនេះថៃនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ជាលើកដំបូងចំនួន ២០០ ០០០ ដូស និងនៅចុងខែមីនាទទួលបានចំនួន ៨០០ ០០០ ដូសបន្ថែមទៀត
January 6, 2021 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោកបានសម្តែងការខកចិត្ត បន្ទាប់ពីក្រុមជំនាញអន្តរជាតិរបស់ WHO មិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសចិននោះឡើយ។ រំលឹកដែរផងថាអង្គការសុខភាពពិភពលោក បានធ្វើការរៀបចំបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពិនិត្យមើលពីប្រភពដើមនៃជំងឺ COVID-19 និងអ្វីដែលបានកើតឡើងក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៅក្នុងប្រទេសចិន។ អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា សមាជិក ២នាក់ នៃក្រុមអ្នកជំនាញនោះ បានធ្វើដំណើរទៅដល់ប្រទេសចិនទៅហើយ ប៉ុន្តែមន្ត្រីចិនមិនបានសម្រេចឱ្យមានការអនុញ្ញាតចាំបាច់ដើម្បីឱ្យអ្នកទាំង ២ និងអ្នកដទៃទៀត អាចចូលសិក្សាពីប្រភពដើមនៃជំងឺ COVID-19 ក្នុងប្រទេសចិននោះទេ។ លោក Tedros បាននិយាយថា៖«ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ដោយសារសមាជិក ២នាក់ បានចាប់ផ្តើមដំណើររបស់ពួកគេរួចហើយ ហើយស្រាប់តែអ្នកផ្សេងទៀតមិនអាចធ្វើដំណើរបាននៅនាទីចុងក្រោយ»។ លោកបាននិយាយថា លោកបានទទូចដល់មន្រ្តីចិនឱ្យធានាថាក្រុមនេះនឹងចូលទៅក្នុងប្រទេសរបស់ពួកគេដោយរលូន ដើម្បីឱ្យបេសកកម្មនេះអាចដំណើរការទៅបានឆាប់។
January 6, 2021 - អន្តរជាតិ
យោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះតទៅ ហើយលោកប្រធានាធិបតីនឹងស្ថិតក្នុងចំណោមអ្នកទទួលវ៉ាក់សាំងនេះមុនគេ ដើម្បីឱ្យពលរដ្ឋមានការទុកចិត្តចំពោះវ៉ាក់សាំងបង្ការនេះ ។ រដ្ឋមន្ត្រីសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីនេះនឹងចាប់ផ្តើមនៅទីក្រុងហ្សាកាតា ដោយលោកប្រធានាធិបតី Joko Widodo (ចូកូ វីដូដូ) គ្រោងនឹងចូលរួមចាក់វ៉ាក់សាំងនេះដំបូងគេ។ បុគ្គលិកជួរមុខប្រមាណ ១.៣ លាននាក់ នឹងរំពឹងថាជាមនុស្សដំបូងគេ ដែលនឹងទទួលវ៉ាក់សាំងបង្ការជំងឺ
January 5, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥២៧ ករណី ប៉ុន្តែមានតែ ៦ ករណីប៉ុណ្ណោះ ដែលមិនមែនជាករណីក្នុងស្រុក ដែលនាំឱ្យចំនួនសរុបកើនដល់ ៨ ៩៦៦ ករណី ចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតនៅប្រទេសថៃ តាំងតែពីខែមករា ឆ្នាំ២០២០។ គ្មានអ្នកស្លាប់ថ្មីត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៦៥នាក់ ដដែល។ ករណីបន្ថែមនៅថ្ងៃអង្គារនេះ គឺតិចជាងករណីថ្មីចំនួន ៧៤៥ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃច័ន្ទ។ ពោលគឺករណីភាគច្រើនត្រូវបានកត់ត្រាចេញពីខេត្តសាមុតសាខន
January 5, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីថ្ងៃច័ន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា គណៈកម្មាធិការរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានយល់ព្រមឱ្យមានការពន្យារពេលភាពអាសន្នក្នុងប្រទេស រហូតដល់ដាច់ខែកុម្ភៈ។ ជម្រាបដែរថា ប្រសិនបើការពន្យារពេលត្រូវបានសម្រេចជាផ្លូវការ នេះនឹងក្លាយជាការពន្យារភាពអាសន្នលើកទី០៩ ក្នុងប្រទេសថៃ ចាប់តាំងពីជំងឺ COVID-19 បានវាយប្រហារប្រទេសនេះ។ ការអនុម័តលើការពន្យារពេលទៅលើក្រឹត្យគ្រាអាសន្នរយៈពេល ៤៥ថ្ងៃ ជំនួសឱ្យការពន្យារពេលធម្មតាដែលមានរយៈពេលរាប់ខែ បានកើតឡើងនៅពេលដែលប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងនូវករណីជំងឺ COVID-19 ក្នុងសហគមន៍នាពេលថ្មីៗនេះ បន្ទាប់ពីមានការផ្ទុះឡើងនៅខេត្តសាមុតសាខនចាប់តាំងពីខែមុន។ ការពន្យាររយៈពេល ៤៥ថ្ងៃ បន្ថែមទៀតនេះ នឹងត្រូវដាក់ទៅខាងគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារនេះផ្ទាល់តែម្ដង ដើម្បីការសម្រេចបន្ទាប់មកទៀត៕ អត្ថបទ៖ លីដា
January 5, 2021 - អន្តរជាតិ
នាយករដ្ឋមន្ត្រីលោក Boris Johnson បានប្រកាសថា អង់គ្លេសនឹងចូលដល់ការបិទទ្វារប្រទេសជាលើកទី៣ ដែលមានន័យថា រដ្ឋាភិបាលកំពុងណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវនៅផ្ទះ ហើយសាលារៀនទាំងអស់នឹងត្រូវបិទទ្វារ។ លោកបានធ្វើសេចក្តីអំពាវនាវនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ កាលពីល្ងាចថ្ងៃច័ន្ទ ដោយលោកបាននិយាយថា «សប្តាហ៍ខាងមុខនឹងជាពេលវេលាពិបាកបំផុត» ។ លោកបានមានប្រសាសន៍ថា៖ «ដូចដែលខ្ញុំបាននិយាយទៅកាន់អ្នកនៅយប់នេះ មន្ទីរពេទ្យរបស់យើងកំពុងរងសម្ពាធពីជំងឺ COVID-19 ច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីមានជំងឺរាតត្បាតនេះ»។ ការប្រកាសនេះបានកើតឡើងនៅពេលដែលតួលេខបានបង្ហាញថា ចក្រភពអង់គ្លេសបានប្រឈមនឹងការកើនឡើងនៃករណីជំងឺ COVID-19 ដ៏ច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង ថ្មីមួយទៀត ជាមួយនឹងករណីថ្មីចំនួន ៥៨ ៧៨៤ ករណី ដែលនេះគឺជាការឆ្លងច្រើនជាង ៥ម៉ឺននាក់ រយៈពេល ៧ថ្ងៃ ជាប់ៗគ្នាមកហើយនៅទូទាំងអង់គ្លេស។
January 5, 2021 - អន្តរជាតិ
ចិន៖ ការបាត់ខ្លួនពីវេទិការសាធារណៈរបស់លោកមហាសេដ្ឋីចិន Jack Ma បានកំពុងតែក្លាយជាប្រធានក្តៅសម្រាប់សារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក។ បើយោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថា គិតមកទល់នឹងពេលនេះគឺមានរយៈពេល ២ ខែហើយ ដែលគេមិនបានឃើញអតីតប្រធានក្រុមហ៊ុនលក់ទំនិញ Online ដ៏ធំរបស់ចិនរូបនេះបង្ហាញខ្លួនជាសាធារណៈតាមអ្វីដែលជាការគ្រោងទុករបស់គាត់។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺលោក Jack Ma ត្រូវមានវត្តមាននៅក្នុងកម្មវិធីបង្ហាញទេពកោសល្យរបស់ស្ថានីយ៍ទូរទស្សន៍មួយដែលលោកបានបង្កើតឡើង ហើយរូបលោកផ្ទាល់នឹងត្រូវធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីនោះ យ៉ាងណាក្តីតំណែងជាគណៈកម្មការនេះត្រូវបានផ្លាស់ប្តូរជំនួសមកវិញនូវត្តមានរបស់លោក Lucy Peng ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba នាពេលបច្ចុប្បន្ន។ ជាងនេះទៀតរូបថតរបស់លោក Jack Ma ដែលត្រូវបានប្រើប្រាស់នៅក្នុងគេហទំព័រផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយនេះក៏ត្រូវបានគេលុបចេញដែរ ខណៈប្រភពដែលអាចជឿជាក់បានជាច្រើនទៀតបានបញ្ជាក់ថា លោក Jack Ma
January 5, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ The Sun បាននិយាយថា អ្នកបម្រើការលើយន្តហោះម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ទឹកនៃសណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីន ហើយប៉ូលីសបានដាក់ការសង្ស័យថា នាងប្រហែលជាត្រូវបានគេចាប់រំលោភបូក។ នារីរងគ្រោះមានឈ្មោះថា Christine Angelica Dacera (គ្រីស្ទីន អែនជែលីកា ដាស៊ែរា) អាយុ ២៣ឆ្នាំ បានចូលកម្សាន្តនៅសណ្ឋាគារលំដាប់ផ្កាយ ៤ មួយឈ្មោះថា City Garden នៅតំបន់ Makati នៃទីក្រុងម៉ានីល ដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភក្តិរួមការងាររបស់នាង ដូចដែលយុវវ័យភាគច្រើនដទៃទៀត ដែលចេញក្រៅដើម្បីអបអរឆ្នាំថ្មីជាមួយគ្នា។ លុះព្រឹកថ្ងៃបន្ទាប់ប្រហែលជាម៉ោង ១០ព្រឹក មិត្តរបស់នាងម្នាក់ឈ្មោះថា Rommel Galida បានក្រោកឡើង ហើយបានឃើញនាងគេងក្នុងបន្ទប់ទឹក។ លោក Rommel
January 5, 2021 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសភាពអាសន្នសម្រាប់ទីក្រុងតូក្យូ និងខេត្តក្រុងជិតខាងចំនួន ៣ នៅព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងពិចារណាប្រកាសអំពីស្ថានភាពអាសន្នសម្រាប់រាជធានី ក៏ដូចជាក្រុង Saitama ខេត្ត Chiba និងខេត្ត Kanagawa ។ លោកក៏បានថ្លែងថា សារចាំបាច់នានាត្រូវបញ្ជូនទៅសាធារណៈជនឱ្យបានដឹង។ លោក Suga Yoshihide បាននិយាយថា ករណីថ្មីៗនៅក្នុងតំបន់ទាំងនោះនៅតែមានកម្រិតខ្ពស់ខ្លាំងក្នុងរយៈពេល ៣ថ្ងៃ ដំបូងនៃឆ្នាំ២០២១ ដែលស្មើនឹងពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេស ហើយការប្រកាសនេះទំនងជាមានសុពលភាពប្រហែលមួយខែ។ រដ្ឋាភិបាលនឹងព្យាយាមមិនរារាំងសកម្មភាពសង្គម និងសេដ្ឋកិច្ច ដោយអនុវត្តវិធានការណ៍ផ្សេងៗដើម្បីការពារការឆ្លង។ ខ្លួនគ្រោងនឹងស្នើសុំភោជនីយដ្ឋាន និងរង្គសាល
January 5, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ប្រធានផ្នែកថែទាំចូលនិវត្តន៍អាយុ ៨២ឆ្នាំម្នាក់ បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក (ក្រៅពីការធ្វើតេស្ដសាកល្បង) ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ។ លោកតាម្នាក់នេះមានឈ្មោះថា Brian Pinker គាត់បានទទួលវ៉ាក់សាំងនេះនៅម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃច័ន្ទនេះ ពីគិលានុបដ្ឋាយិកាឈ្មោះ Sam Foster នៅមន្ទីរពេទ្យ Churchill នៃសាកលវិទ្យាល័យ Oxford របស់ NHS ។ ក្រោយពីទទួលបានវ៉ាក់សាំងរួចហើយនោះ លោកតា Brian
January 4, 2021









