- autoadmin
- អន្តរជាតិ
អាមេរិក៖ បុរសជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានថតវីដេអូទាំងទឹកមុខក្រៀមក្រំបង្ហោះនៅក្នុងបណ្តាញសង្គម ដោយរូបគាត់បាននិយាយផ្ដាំផ្ញើទៅកាន់សាធារណៈជនថា បើមិនចង់មានលទ្ធផលដូចគាត់ទេ សុំពាក់ម៉ាស់ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា។ បុរសម្នាក់នេះត្រូវបានសារព័ត៌មាន Business Insider ចុះផ្សាយថា មានឈ្មោះ Chuck Stacey អាយុ ៥០ ឆ្នាំ បានឆ្លងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៦ ខែឆ្នូ កន្លងទៅ ហើយបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ប្រភពខាងបានបន្តថា លោក Chuck Stacey មានការងារជាអ្នកបច្ចេកទេសព័ត៌មានវិទ្យា ហើយរូបគាត់តែងតែទៅធ្វើការងារដោយមិនពាក់ម៉ាស់នោះទេបើទោះជាអាជ្ញាធរបានជូនដំណឹងឲ្យពលរដ្ឋទាំងអស់ត្រូវនាំគ្នាពាក់ម៉ាស់ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ ក៏ដោយ។
January 10, 2021 - អន្តរជាតិ
ករណីស្លាប់របស់ស្ត្រីជាអូតែសជនជាតិហ្វីលីពីនគឺនាង Christine Dacera នៅតែជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់សារព័ត៌មានជាច្រើន ជាក់ស្តែងសារព័ត៌មាន CBN បានចុះផ្សាយនូវអត្ថបទមួយស្តីពីស្ថានភាពចុងក្រោយរបស់ស្ត្រីរងគ្រោះរូបនេះ ដែលជាការបកស្រាយពីសំណាក់បុរសម្នាក់ក្នុងចំណោមជនសង្ស័យទាំង ១០ ដែលបានចូលរួមផឹកស៊ីជាមួយជនរងគ្រោះនិងជាមនុស្សម្នាក់ដែលបានឃើញហេតុការណ៍នេះផ្ទាល់។ បុរសរូបនេះមានឈ្មោះថា Rommel Galido ហើយរូបគាត់បានរម្លឹកហេតុការណ៍នៅថ្ងៃបុណ្យឆ្លងឆ្នាំនោះថា៖ ស្រ្តីជាជនរងគ្រោះបានក្អួតនៅក្នុងបន្ទប់ផ្សេងគ្នានៅម៉ោង ៤ ព្រឹក ដោយក្រុមរបស់គាត់មានគ្នា ៥ នាក់បានស្នាក់នៅបន្ទប់លេខ ២២០៩ និងមានមនុស្ស ៧-៨ នាក់ផ្សេងទៀតបានស្នាក់នៅក្នុងបន្ទប់លេខ ២២០៧ ។ នៅម៉ោង ៦ ព្រឹក ក្រុមអ្នកនៅក្នុងបន្ទប់លេខ ២២០៧ បានតេហៅគាត់ឲ្យទៅយកស្ត្រីជនរងគ្រោះត្រលប់មកកាន់បន្ទប់ ២២០៩ ព្រោះតែនាងមានអាការៈឈឺក្បាល
January 9, 2021 - កូវីដ-១៩
រដ្ឋាភិបាលថៃនៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២១២ ករណី ដោយក្នុងនោះមានករណីចំនួន ១៨៧ ជាករណីក្នុងស្រុក និង ៦ករណី មានទំនាក់ទំនងជាមួយករណីមុន និងការមកដល់របស់ជនបរទេសចំនួន ១៩ករណី ដែលនាំឱ្យករណីសរុបមានដល់ ១០,០៥៣ នាក់។ គ្មានអ្នកស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះចំនួនអ្នកស្លាប់សរុបគឺមាន ៦៧នាក់ ដដែល។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បាននិយាយថា លោកបានជម្រុញឱ្យប្រជាជនទាញយកកម្មវិធីតាមដានទំនាក់ទំនងអ្នកជំងឺ COVID-19
January 9, 2021 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថា ជាសត្រូវធំជាងគេបំផុតរបស់ប្រទេសខ្លួន ហើយលោកក៏បានប្តេជ្ញាជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាងផងដែរ។ នេះបើតាមកាសែតគណបក្សពលករ Rodong Sinmun នៅថ្ងៃសៅរ៍ ដែលបានរាយការណ៍អំពីសុន្ទរកថារបស់លោក គីម ជុងអ៊ុន នៅឯសមាជគណបក្សកាលពីថ្ងៃអង្គារ។ លោក គីម ជុងអ៊ុន បាននិយាយថា សកម្មភាពនយោបាយខាងក្រៅរបស់ប្រទេសលោក គួរតែផ្តោតលើការបង្ក្រាប និងការផ្តួលរំលំសហរដ្ឋអាមេរិក ដែលលោកបានហៅថា ជាឧបសគ្គមូលដ្ឋាន និងជាសត្រូវដ៏ធំបំផុត។ ជម្រាបដែរថា សុន្ទរកថារបស់លោកបានធ្វើឡើងប៉ុន្មានថ្ងៃ មុននឹងលោក ចូ បៃដិន ត្រូវចូលខ្លួនស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅចុងខែនេះ។ មិនថាអ្នកណានឹងកាន់កាប់សេតវិមាននោះទេ គឺវាគ្មានការផ្លាស់ប្ដូរអ្វីឡើយ។ លោកបានមានប្រសាសន៍ថា
January 9, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋចំនួន ១,៣២៥ នាក់ នៅក្នុងចក្រភពអង់គ្លេសបានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងរយៈពេល ២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានរបស់ពួកគេ ដែលនេះគឺជាតួលេខស្លាប់ច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីប្រទេសនេះបានប្រឈមនឹងជំងឺរាតត្បាត COVID-19 ។ វាមានន័យថា ពេលនេះចក្រភពអង់គ្លេសមានចំនួនអ្នកស្លាប់សរុប ៨០ ០០០ នាក់ ខណៈមានករណីថ្មីចំនួន ៦៨ ០៥៣ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា៖ «ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងរហូតដល់យើងអាចបញ្ឈប់ការរីករាលដាល»។ វាកើតឡើងនៅពេលដែលរដ្ឋាភិបាលបើកយុទ្ធនាការថ្មីមួយនៅក្នុងប្រទេសអង់គ្លេស ដោយជំរុញឱ្យប្រជាជន «ធ្វើដូចជាអ្នកបានឆ្លងវីរុសនេះ»។ យុទ្ធនាការនេះរួមទាំងការផ្សាយពាណិជ្ជកម្ម ដែលដឹកនាំដោយប្រមុខវេជ្ជសាស្ត្រអង់គ្លេសគឺលោកសាស្ត្រាចារ្យ
January 9, 2021 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១ បាននិយាយថា លោកនឹងមិននៅចូលរួមពិធីសម្ពោធលើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ចូ បៃដិន ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែមករា នោះទេ បន្ទាប់ពីទើបតែបានសន្យាថា នឹងមានការប្រគល់អំណាចដោយសន្តិវិធី។ ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា មានការពិភាក្សាគ្នានៅឯសេតវិមានទាក់ទងនឹងលោក ដូណាល់ ត្រាំ ដែលគាត់នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែមករា។ ប្រភពបាននិយាយថា គាត់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាននៅរដ្ឋ Florida របស់គាត់។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖«ចំពោះអ្នកទាំងអស់ដែលបានសួរ
January 9, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា មានមន្ត្រីប៉ូលីសម្នាក់បានស្លាប់បន្ទាប់ពីបានរងរបួងយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលគាត់បានចូលទៅទប់ទល់ជាមួយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ នៅពេលដែលពួកគេបានបង្កចលាចលនៅវិមាន Capitol Hill ។ សេចក្តីថ្លែងការណ៍របស់ប៉ូលីសប្រចាំការនៅ Capitol Hill បាននិយាយថា មន្ត្រីម្នាក់នោះបានស្លាប់នៅយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលគាត់កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ។ មរណភាពរបស់មន្រ្តីប៉ូលីសម្នាក់នោះ គឺជាការស្លាប់ទី៥ ដែលជាប់ទាក់ទងនឹងការសម្រុកចូលទៅវិមាន Capitol Hill កាលពីថ្ងៃពុធ ដែលរួមមានទាំងការស្លាប់របស់ស្ដ្រីម្នាក់ ដែលត្រូវបានប៉ូលីសបាញ់ស្លាប់ផងដែរ។ ការស្លាប់ទាំងនេះទំនងជាជំរុញឱ្យមនុស្សមួយចំនួន បង្កើនការរិះគន់របស់ពួកគេចំពោះលោក ដូណាល់ ត្រាំ ដែលគាត់ផ្ទាល់គឺបានជំរុញឱ្យអ្នកគាំទ្រសម្រុកទៅវិមាន Capitol Hill ។ អំឡុងពេលនោះគឺ ព្រឹទ្ធសភាកំពុងមានការប្រជុំមួយទាក់ទងនឹងការរាប់សន្លឹកឆ្នោតសំឡេងប្រតិភូ បញ្ជាក់ពីការឈ្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន
January 8, 2021 - កូវីដ-១៩
រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២០៥ករណី ដោយក្នុងនោះមានការឆ្លងក្នុងស្រុកចំនួន ១៣១ករណី, ៥៨ករណី មានទំនាក់ទំនងជាមួយករណីមុនៗ និង ១៦ករណី ជាករណីនាំចូល ដែលនាំឱ្យចំនួនសរុបមានដល់ ៩ ៨៤១ ករណី។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការឆ្លងថ្មីក្នុងមូលដ្ឋានរួមមាន ៣៧នាក់ នៅខេត្តសាមុតសាខន, ២៩នាក់ នៅក្រុងបាងកក, ២២នាក់ នៅសាមុតប្រាកាន, ១០នាក់ នៅឈុនបូរី និង ៤នាក់ នៅណាខុនផាថូម។
January 8, 2021 - អន្តរជាតិ
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យចំនួនជាង ២.៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះម៉ូដែល 737 MAX ចំនួន ២ លើក នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ដោយគ្រោះថ្នាក់ទី១ គឺនៅឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨ និងអេត្យូពីនៅឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សសរុបទាំងអស់ ៣៤៦នាក់។ របាយការណ៍របស់សភាអាមេរិកបានសន្និដ្ឋានថា ក្រុមហ៊ុន Boeing បានដឹងអំពីបញ្ហាខ្វះខាតនៅក្នុងប្រព័ន្ធមួយ ដែលទាក់ទងនឹងស្ថេរភាពក្នុងការហោះហើរ ប៉ុន្តែមិនបានរាយការណ៍ទៅអាជ្ញាធរទេ។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យជាង ២.៥ ពាន់លានដុល្លារ រួមទាំងសំណងសម្រាប់ជនរងគ្រោះផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការធ្លាក់ទាំងនេះបានបង្ហាញពីការក្លែងបន្លំ
January 8, 2021 - កូវីដ-១៩
សហរដ្ឋអាមេរិកបានឈានដល់កំណត់ត្រាថ្មីមួយទៀតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលការស្លាប់ជារៀងរាល់ថ្ងៃដោយជំងឺ COVID-19 បានកើនឡើងដល់ ៤,០០០ នាក់ ជាលើកដំបូងបំផុត។ យោងតាមទិន្នន័យពីគម្រោងតាមដានជំងឺ COVID-19 បានបង្ហាញថា ជនជាតិអាមេរិកចំនួន ៤,០៣៣ នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅចំពេលដែលការឆ្លងថ្មីៗនៅទូទាំងប្រទេស នៅតែបន្តកើនឡើងបន្ទាប់ពីថ្ងៃឈប់សម្រាកហើយក្ដី។ សប្តាហ៍ទី០១ នៃឆ្នាំ២០២១ មានករណីឆ្លងជំងឺ COVID-19 ខ្ពស់បំផុត និងខ្ពស់ជាងសប្តាហ៍ដទៃទៀតក្នុងកំឡុងពេលមានជំងឺរាតត្បាត ទោះបីជាអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំថ្មីមានការថយចុះក៏ដោយ ប៉ុន្តែយ៉ាងណានេះប្រហែលជាដោយសារថា វាជាអំឡុងថ្ងៃសម្រាក ទើបតួលេខមានការចុះថយ។ មន្ទីរពេទ្យនៅតាមរដ្ឋមួយចំនួនកំពុងរថសម្ពាធយ៉ាងខ្លាំង ដោយសារចំនួនអ្នកជំងឺចូលសម្រាកនៅក្នុងមន្ទីរពេទ្យមានច្រើនពេក។ ជាក់ស្ដែងនៅរដ្ឋ Arizona
January 8, 2021









