- autoadmin
- អន្តរជាតិ
អង្គការសុខភាពពិភពលោកបានប្រាប់ថា ភាពស៊ាំជាក្រុមប្រឆាំងនឹងជំងឺ COVID-19 នឹងមិនអាចទទួលបាននៅឆ្នាំនេះទេ ទោះបីមានការចាក់វ៉ាក់សាំងបង្ការមានការកើនឡើងក៏ដោយ។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះបាននិយាយថា គិតត្រឹមថ្ងៃសុក្រប្រទេសចំនួន ៤២ នៅជុំវិញពិភពលោកដែលភាគច្រើនជាប្រទេសឧស្សាហកម្ម បានចាប់ផ្តើមឬកំពុងត្រៀមចាក់វ៉ាក់សាំងការពារពលរដ្ឋខ្លួន ប៉ុន្តែយ៉ាងណាភាពស៊ាំជាក្រុម (herd immunity) ដើម្បីការពារពលរដ្ឋដោយប្រយោលពីជំងឺ COVID-19 គឺមិនទាន់អាចកើតមានឡើងនោះទេ។ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់មួយកាលពីថ្ងៃច័ន្ទថា វាត្រូវការពេលវេលាដើម្បីថ្លឹងថ្លែងការផលិតវ៉ាក់សាំង សម្រាប់មនុស្សនៅទូទាំងពិភពលោក។ លោកស្រីមានប្រសាសន៍ថា៖«យើងនឹងមិនឈានដល់កម្រិតណាមួយនៃភាពស៊ាំជាចង្កោមពលរដ្ឋ ឬភាពស៊ាំជាក្រុមនៅឆ្នាំ២០២១ នោះទេ»។ គាត់បានបន្ដថា ទោះបីជាភាពស៊ាំជាក្រុមបានកើតឡើងខ្លះៗនៅក្នុងប្រទេសមួយចំនួនក៏ដោយ ក៏វានឹងមិនការពារប្រជាជននៅទូទាំងពិភពលោកដែរ។ លោកស្រីក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការបន្តអនុវត្តវិធានការសុខភាពសាធារណៈ និងការរក្សាគម្លាតសង្គមមនុស្សផងដែរ។ ការអត្ថាធិប្បាយរបស់លោកស្រីបានធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា វានៅមិនទាន់ដឹងថាពេលណាទើបពិភពលោកនឹងទទួលបានភាពស៊ាំការពារជាក្រុមរបស់ខ្លួននោះទេ
January 12, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air ដែលបានធ្លាក់កាលពីចុងសប្តាហ៍មុននេះទំនងជាបានបាក់បែក ឬធ្លុះធ្លាយផ្នែកខ្លះនៅពេលដែលយន្តហោះបានបុកជាមួយនឹងផ្ទៃទឹក។ ការសន្និដ្ឋានខាងលើនេះគឺជាអះអាងរបស់អ្នកជំនាញម្នាក់គឺលោក Nurcahyo Utomo ដែលបានធ្វើការស៊ើបអង្កេតនិងធ្វើការជាមួយគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ីយ៉ាងស៊ីជម្រៅជុំវិញករណីធ្លាក់យន្តហោះមួយគ្រឿងនេះ។ អ្នកជំនាញរូបនេះបានបញ្ជាក់ថា គេបានរកឃើញកម្ទេចកម្ទីមួយចំនួនតូចដែលជាបំណែកនៃយន្តហោះនៅក្នុងទឹកសមុទ្រ ហើយតាមរយៈកម្ទេចកម្ទីទាំងនោះអាចបញ្ជាក់ថា យន្តហោះបានបែកធ្លាយក្នុងទំហំតូចមួយ ដែលការបែកធ្លាយនេះគឺកើតមាននៅពេលយន្តហោះបានបុកនឹងផ្ទៃទឹកតែម្តង ព្រោះបើការបែកធ្លាយកើតមាននៅលើអាកាសនោះគឺវានឹងមានទំហំធំហើយក៏មានកម្ទេចកម្ទីច្រើនជាងនេះដែរ។ គួរម្លឹកជូនថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air បានធ្លាក់កាលពីចុងសប្តាហ៍នេះគឺជាប្រភេទយន្តហោះសម្រាប់ធ្វើដំណើរនៅក្នុងស្រុក មានផ្ទុកអ្នកដំណើរចំនួន ៥០ នាក់ក្នុងនោះមានកូនក្មេងចំនួន ១០នាក់ និងក្រុមការងារបម្រើការងារនៅក្នុងយន្តហោះចំនួន ១២ នាក់ ហើយមនុស្សនៅក្នុងយន្តហោះទាំងអស់សុទ្ធតែបានស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បទវហេតុមួយនេះ៕
January 12, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បានឱ្យដឹងថា ពលរដ្ឋនៅផ្នែកខ្លះនៃខេត្ត Hebei ត្រូវប្រឈមនឹងការរឹតត្បិតថ្មី ដែលជាផ្នែកមួយនៃវិធានការណ៍ទប់ស្កាត់ការចម្លងមេរោគ COVID-19 ខណៈដែលអាជ្ញាធរចិនទើបតែបានបញ្ចប់ការធ្វើតេស្ដទ្រង់ទ្រាយធំ ទៅលើប្រជាជនទាំង ១៣លាននាក់ នៃក្រុង Xingtai និង Shijiazhuang ។ អាជ្ញាធរសុខាភិបាលជាតិរបស់ចិនបានរាយការណ៍ថា ចំនួនករណីថ្មីក្នុងមួយថ្ងៃបានហក់ឡើងទ្វេដង កាលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។ កាលពីថ្ងៃសៅរ៍នេះ ចិនដីគោកបានកត់ត្រាករណីចំនួន ៦៩ករណី បើប្រៀបធៀបនឹងករណីចំនួន ៣៣ កាលពីថ្ងៃសុក្រ។ ប្រភពនិយាយថា ក្នុងចំណោមករណីទាំងនោះគឺរួមមានករណីចំនួន ២១ ដែលបានឆ្លងពីក្រៅប្រទេស។ ប្រទេសនេះក៏បានរាយការណ៍ថា មានករណីមិនចេញរោគសញ្ញាចំនួន ២៧ នៅថ្ងៃសៅរ៍ ពោលគឺធ្លាក់ចុះពី ៣៨នាក់
January 11, 2021 - អន្តរជាតិ
ក្រុមអ្នកជំនាញអន្តរជាតិមកពីអង្គការសុខភាពពិភពលោកត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសចិននៅសប្តាហ៍នេះ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណា (COVID-19) ។ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានប្រកាសនៅថ្ងៃច័ន្ទនេះ ថាក្រុមអ្នកជំនាញអន្តរជាតិរបស់ WHO នឹងចាប់ផ្តើមការងារនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះតទៅ។ យ៉ាងណាអាជ្ញាធរចិនមិនបានបញ្ជាក់លម្អិតពីទីតាំងដែលអ្នកជំនាញអាចធ្វើទស្សនកិច្ច ឬសកម្មភាពណាមួយ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសចិននោះទេ។ រំលឹកដែរថាដំបូងក្រុមនេះសង្ឃឹមថា នឹងមកប្រទេសចិននៅដើមខែមករា ប៉ុន្តែផែនការរបស់ពួកគេត្រូវបានពន្យាពេល នៅពេលពួកគេរង់ចាំទទួលការអនុញ្ញាតជាផ្លូវការពីទីក្រុងប៉េកាំង។ ការមកដល់របស់ក្រុមអ្នកជំនាញទាំងនេះ ក៏ស្របពេលដែលប្រទេសចិនដីគោក បានកើនឡើងនូវករណីថ្មីៗចំនួន ១០៣ករណី កាលពីថ្ងៃអាទិត្យ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការឆ្លងចំនួន ១២៧នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ ករណីថ្មីទាំងនេះភាគច្រើនមកពីខេត្ត Hebei ដែលនៅជិតខាងទីក្រុងប៉េកាំង។ Shijiazhuang រដ្ឋធានីនៃខេត្ត
January 11, 2021 - អន្តរជាតិ
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មានប្រសាសន៍ថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យនឹងចាប់ផ្តើមនីតិវិធី ដើម្បីជំរុញឱ្យលោកអនុប្រធានាធិបតី Mike Pence ដកប្រធានាធិបតីលោក ដូណាល់ ត្រាំ ចេញពីតំណែងរបស់លោក។ លោកស្រី Pelosi បានបង្ហាញផែនការនេះនៅក្នុងលិខិតមួយ ផ្ញើទៅកាន់សមាជិកសភាប្រជាធិបតេយ្យផ្សេងទៀតនៅថ្ងៃអាទិត្យ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកគាំទ្រលោក ត្រាំ បានឡោមព័ទ្ធវិមានកាពីតូល នៅពេលដែលសភាបានបញ្ជាក់ជាផ្លូវការលើការឈ្នះរបស់លោក ចូ បៃដិន នៅអំឡុងពេលនោះ។ លោកស្រី Pelosi បាននិយាយនៅក្នុងលិខិតថា មេដឹកនាំប្រជាធិបតេយ្យនឹងស្នើសុំការយល់ព្រមជាឯកច្ឆន្ទនៅថ្ងៃច័ន្ទនេះ ដើម្បីនាំមកនូវដំណោះស្រាយមួយ។ លោកស្រីបាននិយាយថា ដំណោះស្រាយនេះអំពាវនាវឱ្យលោក Pence ជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២៥ ដើម្បីប្រកាសលោក ត្រាំ
January 11, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានបន្ថែមករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៤៩ករណី ក្នុងនោះមាន ២២៤ករណី ជាការចម្លងតាមមូលដ្ឋាន ដែលធ្វើឱ្យចំនួនករណីដែលបានបញ្ជាក់សរុបមានរហូតដល់ ១០,៥៤៧ ករណី។ យ៉ាងណាក៏ដោយមិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ ដូច្នេះការស្លាប់នៅតែរក្សាត្រឹម ៦៧នាក់ ដដែល។ យោងតាមគណនី Twitter របស់ផ្នែកទំនាក់ទំនងសាធារណៈនៅការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា មាន ១១ករណី ក្នុងចំណោម ២៤៩ ករណីថ្មី គឺជាមនុស្សដែលបានធ្វើដំណើរតាមជើងហោះហើរ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសថៃវិញ ហើយត្រូវបានដាច់នៅដាច់ដោយឡែក។ ចំណែកមនុស្ស ១៤នាក់ ទៀតគឺជាអ្នកដែលធ្វើដំណើរពីបរទេស។
January 11, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air បានកំពុងតែក្លាយជាប្រធានបទក្តៅសម្រាប់សារព័ត៌មានជាច្រើននៅជុំវិញពិភពលោក ជាក់ស្តែងសារព័ត៌មាន Daily Mail បានចុះផ្សាយនូវអត្ថបទដែលគួរឲ្យស្រណោះជាទីបំផុតមួយនោះគឺជារូបភាពនិងសារចុងក្រោយរបស់ស្រ្តីអ្នកដំណើរម្នាក់ជាមួយកូន ៣ នាក់ដែលគាត់បានបង្ហោះនៅក្នុងបណ្តាញសង្គមមុនពួកគាត់បានលាចាកលោកនេះទៅ។ ស្រ្តីអ្នកដំណើររូបនេះមានឈ្មោះថា Ratih Windania ហើយរូបគាត់មានកូន ៣ នាក់និងសាច់ញាតិ ៤ នាក់ផ្សេងទៀតរួមទាំងឪពុកម្តាយផងបានធ្វើដំណើររួមគ្នានៅក្នុងយន្តហោះមួយនេះ។ មុនពេលចេញដំណើរអ្នកស្រី Ratih Windania បានថតរូបជាមួយកូនដែលអង្គុយលើកៅអីក្នុងយន្តហោះជាប់គ្នា ហើយគាត់ក៏បានយករូបនោះរួមជាមួយរូបថតគ្រួសារជាច្រើនផ្សេងទៀតទៅបង្ហោះក្នុងបណ្តាញសង្គមមុនពេលយន្តហោះចេញដំណើរ អមដោយការសរសេរសារថា “Bye bye family. We’re heading home for now (លាហើយគ្រួសារ
January 11, 2021 - អន្តរជាតិ
ថៃ៖ ប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ២៤៥ ករណីបន្ថែមទៀតកាលពីថ្ងៃអាទិត្យទី ១០ ម្សិលមិញនេះ ខណៈថៃគ្មានករណីអ្នកស្លាប់ថ្មីនោះទេ នេះយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នេះមាន ២២៤ ករណីគឺជាការចម្លងនៅក្នុងសហគមន៍ និង ២១ ករណីផ្សេងទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។ ចំពោះករណីឆ្លងនៅក្នុងសហគមន៍គឺបានរកឃើញភាគច្រើននៅក្នុងខេត្តសាមុតសាខនមាន ៧៣ ករណី ក្នុងខេត្តជនបូរីមាន ៤៩ ករណី ក្នុងសាមុតប្រាកានមានចំនួន ២៣ ករណី ក្រុងបាងកកមាន ២២ ករណី ខេត្តរ៉ាយង់មានចំនួន ១៥ ករណី និងក្រៅពីនេះកើតមាននៅតាមបណ្តាខេត្តផ្សេងទៀតក្នុងចំនួនតិចតួច។
January 11, 2021 - អន្តរជាតិ
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Datuk Seri Dr Adham Baba បានប្រកាសជាសាធារណៈនាពេលកន្លងទៅថា ពលរដ្ឋម៉ាឡេស៊ីចំនួន ១ លាននាក់នឹងទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបញ្ជាក់ថា វ៉ាក់សាំងដែលម៉ាឡេស៊ីគ្រោងនឹងចាក់ជូនពលរដ្ឋនោះគឺជាវ៉ាក់សាំង Pfizer-BioNTech របស់អាមេរិក ហើយការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងក្រោមកម្មវិធី “ចាក់ថ្នាំបង្ការរោគថ្នាក់ជាតិ” ដែលមានន័យថា ពលរដ្ឋម៉ាឡេស៊ីគ្រប់រូបអាចមកទទួលយកវ៉ាក់សាំងដោយឥតថ្លៃនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពរដ្ឋនៅទូទាំងប្រទេស។ យ៉ាងណាក្តី ដោយសារតែវ៉ាក់ការពារជំងឺកូវីដ ១៩ មានចំនួនកំណត់ទើបរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចចាក់ជូនពលរដ្ឋត្រឹមតែ ១ លាននាក់មុនសិននៅក្នុងដំណាក់កាលទី ១នេះ ហើយពលរដ្ឋទាំង
January 11, 2021 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា មានក្រុមកម្មករថៃជាង ១០០ ០០០ នាក់បានបាត់បង់ការងារ ឬត្រូវផ្អាកការងារជាបណ្តោះអាសន្នបន្ទាប់ពីរដ្ឋាភិបាលថៃសម្រេចបិទអាជីវកម្មប្រមាណជា ៦ ០០០ កន្លែងនៅក្នុងតំបន់ក្រហមចំនួន ២៨ កន្លែងនៅតាមបណ្តាខេត្តជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីផ្សារលក់បង្គានៅក្នុងខេត្តសាមុតសាខន។ បើតាមការបញ្ជាក់របស់លោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃបានឲ្យដឹងនាពេលកន្លងទៅថា ក្រុមកម្មករទាំងអស់នេះសុទ្ធតែជាកម្មករដែលមានការធានាដោយច្បាប់សន្តិសុខសង្គមថៃ ដូចនេះពួកគេអាចមកដាក់ពាក្យដើម្បីទទួលយកប្រាក់សំណងបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដោយផ្អែកទៅលើច្បាប់សន្តិសុខសង្គមថៃក្រុមកម្មករដែលបានបាត់បង់ការងារទាំងអស់នេះនឹងទទួលបានប្រាក់សំណង ៥០% នៃប្រាក់ខែគោលប្រចាំថ្ងៃរបស់ពួកគេក្នុងរយៈពេល ៩០ ថ្ងៃជាប់គ្នា ខណៈដែលប្រាក់ខែជាមធ្យមរបស់ពួកគេគឺ ៥០០ បាត (១៦,៧ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ឬ
January 11, 2021









