- autoadmin
- អន្តរជាតិ
ជំងឺ COVID-19 ប្រភេទថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះបានឆ្លងរីករាលដាលដល់ដែនដីចំនួន ៥០ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ខណៈពេលដែលជំងឺ COVID-19 ថ្មីដែលត្រូវបានកំណត់សញ្ញាណនៅអាហ្វ្រិកខាងត្បូង ក៏បានឆ្លងរីករាលដាលដល់ប្រទេសចំនួន ២០ ផងដែរ។ WHO បានកត់សម្គាល់ឃើញថា ជំងឺ COVID-19 ប្រភេទផ្សេងមួយទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ក៏អាចជះឥទ្ធិពលទៅលើការឆ្លើយតបភាពស៊ាំ ហើយត្រូវការការស៊ើបអង្កេតបន្ថែមទៀត។ WHO និយាយថា៖«ការឆ្លងរាលដាលកាន់តែច្រើននៃវីរុស SARS-CoV-2 កាន់តែច្រើន ឱកាសផ្លាស់ប្ដូរកាន់តែច្រើន។ ទីភ្នាក់ងារនេះបាននិយាយថា ចាប់តាំងពីប្រភេទថ្មីត្រូវបានគេរាយការណ៍ជាលើកដំបូងដល់អង្គការសុខភាពពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជំងឺ COVID-19 ហ្សែនថ្មី
January 14, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ១ រួចហើយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ខណៈរូបលោកគឺជាពលរដ្ឋឥណ្ឌូនេស៊ីដំបូងគេដែលទទួលបានវ៉ាក់សាំងនេះផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thethaiger បានឲ្យដឹងថា វ៉ាក់សាំងដែលគេបានចាក់ជូនលោកប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ គឺជាវ៉ាក់សាំងប្រភេទ Sinovac Biotech ផលិតឡើងដោយក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងការប្រទះឃើញថ្នាក់ដឹកនាំកំពូលឥណ្ឌូនេស៊ីនៅចាក់វ៉ាក់សាំងនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីក៏បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងករណីបន្ទាន់ជាលើកដំបូងផងដែរ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ការចាក់វ៉ាក់សាំងជូនពលរដ្ឋនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាលអាស្រ័យទៅតាមចំនួនវ៉ាក់សាំងដែលគេអាចបញ្ជាទិញបាន ហើយទម្រាំតែគេអាចចាក់វ៉ាក់សាំងជូនពលរដ្ឋបានគ្រប់គ្នានៅទូទាំងប្រទេសនោះ ទំនងជាត្រូវការពេលវេលាវែងទៀត ព្រោះថាឥណ្ឌូនេស៊ីជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនលំដាប់ទី ៤ នៅលើពិភពលោក ពោលគឺមានប្រជាជនសរុបជាង ២៧០ លាននាក់ឯណោះ។ សូមបញ្ជាក់ជូនថា
January 14, 2021 - អន្តរជាតិ
អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ប្រទេសអេស្ប៉ាញកំពុងតែប្រឈមនឹងបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំងបំផុតមិនធ្លាប់មានទាល់តែសោះនៅក្នុងរយៈពេល ២០ ចុងក្រោយនេះ ដោយតំបន់មួយចំនួនដូចជា តំបន់ Molina de Aragón Teruel ភាគខាងលិចរដ្ឋធានី Madrid សីតុណ្ហភាពបានចុះដល់កម្រិត -២៥ អង្សាសេឯណោះ។ ប្រភពខាងលើបានបន្តថា ខណៈពេលដែលសីតុណ្ណភាពបានចុះត្រជាក់ខ្លាំងព្រិលក៏បានធ្លាក់ចុះយ៉ាងច្រើនផងដែរ រហូតធ្វើឲ្យការធ្វើដំណើរតាមផ្លូវសំខាន់ៗមួយចំនួនរួមទាំងជើងហោះហើរខ្លះផងត្រូវបានខកខាន ឬពន្យាពេល។ សកម្មភាពកីឡា និងការជួបជុំជាលក្ខណៈសាធារណៈមួយចំនួនក៏ត្រូវលុបចោលផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រោះតែគេបារម្ភខ្លាចមានគ្រោះថ្នាក់ផ្សេងដល់ប្រជាពលរដ្ឋ។ បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរអេស្ប៉ាញបានបង្ហាញថា គិតមកត្រឹមពេលនេះមានពលរដ្ឋអេស្ប៉ាញចំនួន ៧នាក់ ហើយដែលស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាប្រែប្រួលអាកាសធាតុនេះ ហើយនៅក្នុងចំណោមជនរងគ្រោះទាំង ៧ នាក់នោះ មាន ២
January 14, 2021 - អន្តរជាតិ
សភាតំណាងរាស្រ្តអាមេរិកបានអនុម័តសេចក្តីសម្រេចលើនីតិវិធីចោទប្រកាន់មួយ ដើម្បីប្រឆាំងនឹងប្រធានាធិបតីជិតដាច់អាណត្តិលោក ដូណាល់ ត្រាំ ។ សមាជិកសភាបានធ្វើការបោះឆ្នោតមួយនៅថ្ងៃពុធនេះ ទៅលើសេចក្តីសម្រេចមួយដែលដាក់ដោយក្រុមបក្សប្រជាធិបតេយ្យ ជាមួយនឹងសំឡេងគាំទ្រ ២៣២ ទល់នឹង ១៩៧ ពីក្នុងសភាដែលគ្រប់គ្រងដោយសមាជិកបក្សប្រជាធិបតេយ្យភាគច្រើន ប៉ុន្តែក្នុងនោះក៏មានការគាំទ្រពីសមាជិកបក្សសាធារណរដ្ឋចំនួន ១០នាក់ ផងដែរ។ ធ្វើការចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទ «ញុះញង់ឱ្យមានការបះបោរ» ក្នុងកុបកម្មនៅឯវិមានកាពីតូលអាមេរិកកាលពីសប្តាហ៍មុន។ សកម្មភាពនេះធ្វើឱ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលទទួលបាននីតិវិធីចោទប្រកាន់ ២ដង ដោយលើកទី១ គឺកាលពីនៅខែធ្នូ ឆ្នាំ២០១៩ ជុំវិញការចោទប្រកាន់ថា បានដាក់សម្ពាធមិនត្រឹមត្រូវលើប្រទេសអ៊ុយក្រែន។ បន្ទាប់ពីនេះព្រឹទ្ធសភានឹងបើកសវនាការជំនុំជម្រះបន្ថែមទៀត ហើយអ្នកវិភាគខ្លះនិយាយថា
January 14, 2021 - អន្តរជាតិ
រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជាង ៩០០នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាវិធានការណ៍មួយទប់ស្កាត់ការឆ្លងវីករាលដាលនៃជំងឺ COVID-19 ។ ក្រសួងយុត្តិធម៌បាននិយាយថា ចំណាត់ការនេះគឺដើម្បីបន្ធូរបន្ថយភាពចង្អៀតណែនណាន់តាន់តាប់ នៅតាមមណ្ឌលកែប្រែនានានៅទូទាំងប្រទេស ហើយលក្ខណៈវិនិច្ឆ័យសម្រាប់ការដោះលែងមុនពេលកំណត់នេះ នឹងត្រូវបានធ្វើឡើងសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ រួមទាំងមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ក៏ដូចជាអ្នកទោសគំរូ។ ក្រសួងបាននិយាយថា អ្នកទោសដែលត្រូវបានផ្តន្ទាទោសពីបទរំលោភផ្លូវភេទ ការរំលោភបំពានលើកុមារ និងការបើកបរស្រវឹង នឹងមិនត្រូវបានរាប់បញ្ចូលនៅក្នុងការអនុគ្រោះនេះឡើយ។ ការប្រកាសនេះកើតឡើងភ្លាម បន្ទាប់ពីមានការឆ្លងជំងឺ COVID-19 ដ៏ធំមួយនៅឯមជ្ឈមណ្ឌលឃុំឃាំងមួយ ក្នុងទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ។ មន្ត្រីក្រុងនិយាយថា ចំនួននៃការឆ្លងដែលទាក់ទងបានកើនលើស ១,១៦០ ករណីរួចមកហើយ គិតត្រឹមថ្ងៃពុធចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅចុងខែវិច្ឆិកា៕ អត្ថបទ៖ លីដា ប្រភព៖ NHK
January 14, 2021 - អន្តរជាតិ
ប្រទេសជប៉ុនបានចាប់ផ្តើមស្នើសុំឱ្យអ្នកដំណើរអន្តរជាតិទាំងអស់ដែលចូលមកប្រទេសខ្លួន មានការបញ្ជាក់ថា ពួកគេបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងអំឡុងពេល ៧២ម៉ោង នៅពេលដែលពួកគេចាកចេញពីប្រទេសរៀងៗខ្លួន។ វិធានការបានចូលជាធរមាននៅថ្ងៃពុធនេះផ្ទាល់ បន្ទាប់ពីការប្រកាសអំពីភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ កាលពីសប្តាហ៍មុន។ ជាក់ស្ដែងនៅអាកាសយានដ្ឋានណារីតាជិតទីក្រុងតូក្យូ មន្ត្រីចត្តាឡីស័កនឹងធ្វើការពិនិត្យលើសំបុត្របញ្ជាក់ពីសុខភាពរបស់អ្នកដំណើរបន្ថែមទៀត ដើម្បីអាចប្រាកដថា ពួកគេពិតជាបានធ្វើតេស្ដរួចរាល់មែន។ សំបុត្រពេទ្យត្រូវតែមានសម្រាប់អ្នកដែលចូលមកជប៉ុនទាំងអស់ រួមទាំងជនជាតិជប៉ុន និងនិស្សិតបរទេសមួយចំនួន ដែលត្រូវបានគេយោគយល់កាលពីមុន។ អ្នកដែលខ្វះឯកសារបែបនេះនឹងត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែកនៅតាមកន្លែងដែលរដ្ឋបានកំណត់ ហើយត្រូវធ្វើតេស្តនៅថ្ងៃទី៣។ ទោះបីជាលទ្ធផលអវិជ្ជមានក៏ដោយ ពួកគេនឹងត្រូវបានស្នើសុំឱ្យផ្តាច់ខ្លួននៅផ្ទះ ឬកន្លែងផ្សេងទៀត ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃមកដល់៕ អត្ថបទ៖ លីដា ប្រភព៖ NHK
January 13, 2021 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរថៃបានសម្រេចបិទផ្សារ Klong Toey ដែលជាផ្សារដ៏ធំបំផុតនៅចំកណ្តាលទីក្រុងបាងកក បន្ទាប់ពីគេបានរកឃើញថាមានអ្នកលក់នៅក្នុងផ្សារនេះម្នាក់បានឆ្លងជំងឺកូវីដ ១៩។ ការបិទផ្សារដ៏ធំមួយនេះនឹងត្រូវឡើងក្នុងរយៈពេល ៣ ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធ ទី១៣ ខែមករា នេះតទៅ។ បើតាមអាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា លទ្ធផលវិជ្ជមានជំងឺកូវីដ ១៩ ចំពោះអ្នកលក់នៅក្នុងផ្សារ Klong Toey មួយរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរូបគាត់មានអាការៈក្តៅខ្លួនខ្លាំង និងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យ។ គេបានដឹងទៀតថា អ្នកលក់រូបនេះមានទំនាក់ទំនងជាមួយនឹងមនុស្សចំនួន ១០ នាក់ផ្សេងទៀតមុនពេលរូបគាត់ទៅធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្ននេះមនុស្សទាំង ១០ នាក់នោះក៏កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពផងដែរ។ ប្រភពខាងបន្តថា
January 13, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Straits Times បានឱ្យដឹងថា អ្នកជំងឺ ៣នាក់ ក្នុងចំណោម ៤នាក់ នៅតែមានរោគសញ្ញាយ៉ាងហោចណាស់ ១ នៅរយៈពេល ៦ខែ ក្រោយពីពួកគេបានឆ្លងជំងឺ COVID-19 ដោយបញ្ហាទូទៅបំផុតគឺអស់កម្លាំង ឬខ្សោយសាច់ដុំ។ តាមការសិក្សាដែលបានចុះផ្សាយទៅក្នុងទិនានុប្បវត្តិ The Lancet កាលពីសប្ដាហ៍មុនបានបង្ហាញថា ៦៣% នៃអ្នកដែលបានចូលរួមនៅក្នុងការសិក្សា ជាទូទៅមានបញ្ហាអស់កម្លាំង, ២៦% មានបញ្ហាលើការគេង និង ២៣% មានបញ្ហាបាក់ទឹកចិត្ត/ថប់បារម្ភ ហើយអ្វីដែលសំខាន់គឺវាកើតលើស្ត្រីច្រើនជាងបុរស។ វាជាលទ្ធផលនៃការសិក្សារបស់មន្ទីរពេទ្យ Jin Yin-tan នៅក្នុងទីក្រុងវូហាននៃប្រទេសចិន ដោយមានការចូលរួមពីអ្នកជំងឺ COVID-19 សរុបចំនួន
January 13, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៥៧ករណី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដោយមានការចម្លងតាមមូលដ្ឋានចំនួន ១៣២ ករណី និងករណីនាំចូលចំនួន ២៥ ករណី ដែលនាំឱ្យករណីសរុបកើនដល់ ១០ ៩៩១ ករណី។ តួលេខថ្ងៃនេះបានធ្លាក់ចុះពីករណីចំនួន ២៨៧ ដែលត្រូវបានរាយការណ៍កាលពីម្សិលមិញ ដោយពេលនោះមានករណីចំនួន ២៧៨ ជាការចម្លងតាមមូលដ្ឋាន។ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មិនដល់មួយខែផងនោះ
January 13, 2021 - អន្តរជាតិ
ប្រទេសឥណ្ឌូនេស៊ីបានអនុញ្ញាតឱ្យមានការប្រើប្រាស់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac Biotech ។ ទីភ្នាក់ងារជាតិឥណ្ឌូនេស៊ីសម្រាប់ការគ្រប់គ្រងឱសថ និងស្បៀងអាហារ បាននិយាយកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងនេះមានអត្រាប្រសិទ្ធភាព ៦៥.៣% នៅក្នុងការធ្វើតេស្តនៅក្នុងប្រទេសរបស់ពួកគេ ដែលវាគ្រប់គ្រាន់អាចឆ្លើយតបនឹងតម្រូវការរបស់អង្គការសុខភាពពិភពលោក (WHO) ។ មន្រ្តីទីភ្នាក់ងារនិយាយថា ពួកគេបានពិនិត្យទិន្នន័យពីការធ្វើតេស្តគ្លីនិក ដែលកំពុងបន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាទិន្នន័យពីការធ្វើតេស្តស្រដៀងគ្នានៅក្នុងប្រទេសប្រេស៊ីល និងតួកគី។ ប្រភពនិយាយថា ការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំគ្រោងនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ដោយផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល ហើយពួកគេនឹងឃ្លាំមើលយ៉ាងជិតស្និទ្ធចំពោះផលប៉ះពាល់ណាមួយ ឬបញ្ហាផ្សេងទៀត។ ប្រធានាធិបតីលោក Joko Widodo ក៏បានស្ថិតក្នុងចំណោមក្រុមមនុស្សដំបូង ដែលត្រូវបានទទួលថ្នាំបង្ការ ដើម្បីបង្ហាញពីសុវត្ថិភាពនៃការចាក់ថ្នាំបង្ការនោះ។ ចំណែកអង្គការអ៉ីស្លាមមួយនៅក្នុងប្រទេសនេះ ក៏បានផ្តល់ស្លាកសញ្ញាហាឡាល់
January 13, 2021









