- autoadmin
- បច្ចេកវិទ្យា
ទូរស័ព្ទ Galaxy S21 បានចេញជាផ្លូវការហើយកាលពីយប់មិញនេះ ដែលវាជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ពី Samsung ជាមួយនឹងជម្រើសម៉ូដែល ៣ប្រភេទ មានដូចជា៖ Galaxy S21, S21 Plus និង S21 Ultra ដែលអាចឱ្យអ្នកគាំទ្រជ្រើសរើសយកប្រភេទណាមួយ ដែលសាកសមសម្រាប់ពួកគេក្នុងឆ្នាំ២០២១នេះ។ ឆ្នាំនេះ Samsung ហាក់ដូចជាប្រកាសម៉ូដែលទំនើបចុងក្រោយរបស់ខ្លួនលឿនជាងធម្មតា ដោយសារថាជារៀងរាល់ឆ្នាំ ការប្រកាសពីម៉ូដែលទំនើប (flagship) ច្រើនតែធ្វើឡើងនៅចុងឆ្នាំ។ យ៉ាងណាមិញខាងក្រោមនេះគឺជាការផ្លាស់ប្ដូរថ្មីត្រួសៗ ដែល Samsung បាននាំយកមកជាមួយស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួន៖ ការរចនា គ្រប់ទូរស័ព្ទ Galaxy S21 ស៊េរីថ្មីទាំង ៣ម៉ូដែល សុទ្ធតែមានអេក្រង់ពេញទាំងអស់ ជាមួយនឹងកាមេរ៉ាមុខដូចប្រជ្រុយតូចមួយ
January 15, 2021 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៧ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅក្នុងនៅលើកោះ Sulawesi ភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកមិញនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹង គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៦,២ វ៉ិចទ័រ និងបានកើតឡើងនៅម៉ោង ២ និង ១៨ នាទីម៉ោងនៅក្នុងប្រទេសឥណ្ឌូនេស៊ី (ម៉ោង ១ និង ១៨ នាទីព្រឹកថ្ងៃសុក្រម៉ោងនៅក្នុងប្រទេសកម្ពុជា) ។ ក្រៅតែពីមានអ្នកស្លាប់ក៏មានអ្នករងរបួសធ្ងន់និងស្រាលរាប់រយនាក់ផងដែរ ដោយគិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋរងរបួសចំនួន ៦៣៧ នាក់ហើយ ខណៈក្រុមការងារជួយសង្គ្រោះពលរដ្ឋនៅបន្តរុករកក្នុងគំនរបាក់បែងជាច្រើនទៀតក្រែងមានមនុស្សជាប់នៅក្នុងនោះទៀត។ បើយោងតាមអាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្រោះរញ្ជួញដីបានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៦០ ខ្នង
January 15, 2021 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ រូបភាពរបស់ទូរស័ព្ទ Oppo Find X3 Pro ត្រូវបានគេទៅយកបង្ហោះពេញបណ្តាញសង្គម ខណៈបណ្តាញសារព័ត៌មានជាច្រើនអះអាងថា រូបនោះគឺជារូបរាងរបស់ទូរស័ព្ទ Oppo Find X3 Pro ពិតប្រាកដហើយ បើទោះជាខាងក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។ តាមរយៈរូបភាពដែលបានបែកធ្លាយនោះបានបង្ហាញថា Oppo Find X3 Pro បានបំពាក់ជាមួយនឹងកាមេរ៉ាចំនួន ៣ គ្រាប់ ស្ថិតនៅមុំ ៣ ផ្សេងគ្នា ពោលគឺទីតាំងរបស់កាមេរ៉ាមានលក្ខណៈខុសពីទូរស័ព្ទ Oppo ស៊េរីមុនៗបន្តិច។ គេនៅមិនទាន់បានដឹងច្បាស់ទេអំពីបច្ចេកវិទ្យានៅក្នុងទូរស័ព្ទហើយសូម្បីតែទំហំកាមេរ៉ាក៏មិនទាន់ត្រូវបានបង្ហាញដែរ យ៉ាងណាក្តីគេអាចដឹងត្រឹមថា Oppo Find X3
January 15, 2021 - អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានបង្ហាញផែនការទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចអាមេរិក មុនពេលដែលគាត់ត្រូវចូលកាន់តំណែងជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។ ប្រសិនបើសភាយល់ព្រមអនុម័តផែនការនេះ វានឹងរួមបញ្ចូលទាំងទឹកប្រាក់ ១ ទ្រីលានដុល្លារ សម្រាប់ជួយដល់គ្រួសារអាមេរិក ជាមួយនឹងការផ្ដល់ប្រាក់ដោយផ្ទាល់ចំនួន ១,៤០០ ដុល្លារ ដល់ជនជាតិអាមេរិកទាំងអស់។ សំណើផ្តល់ជំនួយរួមមានទឹកប្រាក់ ៤១៥ កោដិដុល្លារ ដើម្បីជួយដល់ការដាក់ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 និង ៤៤០ ពាន់លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូច។ លោក ចូ បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យបានសន្យាថា នឹងផ្តួលជំងឺ COVID-19 ដែលបានសម្លាប់មនុស្សជាង ៣៨៥
January 15, 2021 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃពុធ ទី១៣ កន្លងទៅនេះ អាជ្ញាធរថៃបានចុះទៅបង្រ្កាបទីតាំងផលិតស្រោមដៃវេជ្ជសាស្ត្រក្លែងក្លាយមួយកន្លែងរឹបអូសបានស្រោមដៃក្លែងក្លាយចំនួន ១០០ ០០០ និងចាប់បានជនខិលខូចម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា កន្លែងផលិតស្រោមដៃក្លែងក្លាយនេះមានទីតាំងស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងក្នុងតំបន់ Wang Thonglang ជាយក្រុងបាងកក ខណៈជនខិលខូចមួយរូបដែលប៉ូលិសបានឃាត់ខ្លួននោះមានឈ្មោះថា Athip Chumpol និងមានអាយុ ២៥ ឆ្នាំ។ បើតាមលោកឧត្តមសេនីយ៍ទោ Permpoon ដែលជាអ្នកដឹកនាំកងកម្លាំងចុះទៅបង្ក្រាបករណីនេះបានឲ្យដឹងថា ស្រោមដៃក្លែងក្លាយទាំងនេះផលិតឡើងពីជ័រគ្មានគុណភាពនិងមានតម្លៃថោក តែជនខិលខូចព្យាយាមកែច្នៃនិងបន្ថែមពណ៌ឲ្យស្រោមដៃមើលទៅដូចជាប្រភេទស្រោមដៃស្ដង់ដាដែលមានតម្លៃខ្ពស់អីចឹងដែរ។ លោកបានបញ្ជាក់ទៀតថា ស្រោមដៃទាំង ១០០ ០០០ ដែលរឹបអូសបាននេះមិនមែនជាផលិតសម្រាប់លក់ឡើយដោយវាគ្រាន់តែជាការសាកល្បងរបស់ជនខិលខូចប៉ុណ្ណោះ ហើយបើការសាកល្បងនេះទទួលបានជោគជ័យ ជនខិលខូចនឹងបន្តផលិតស្រោមដៃក្លែងក្លាយច្រើនជាងនេះរាប់រយដងដើម្បីចែកចាយទៅក្នុងទីផ្សារ៕ អត្ថបទ៖
January 15, 2021 - អន្តរជាតិ
មន្ត្រីសុខាភិបាលចិនបាននិយាយថា ក្រុមអ្នកជំនាញមួយក្រុមដែលត្រូវបានបញ្ជូនមកប្រទេសចិន ដោយអង្គការសុខភាពពិភពលោក នឹងចាប់ផ្តើមការស៊ើបអង្កេតលើវីរុសនៃជំងឺ COVID-19 របស់ពួកគេ បន្ទាប់ពីនៅដាច់ដោយឡែក ១៤ថ្ងៃ រួច។ សមាជិកអន្តរជាតិចំនួន ១៣នាក់ បានមកដល់ទីក្រុង Wuhan រដ្ឋធានីនៃខេត្ត Hubei ដែលជាទីក្រុងចំណុចកណ្តាលនៃការផ្ទុះដំបូង កាលពីថ្ងៃព្រហស្បតិ៍នេះ។ ក្រុមនេះមានផែនការពិនិត្យមើលប្រភពដើមនៃជំងឺ COVID-19 និងរបៀបដែលវាត្រូវបានចម្លងទៅមនុស្ស។ អ្នកជំនាញរដ្ឋាភិបាលចិនដំបូងបាននិយាយថា វីរុសនេះបានចម្លងមកពីសត្វប្រចៀវ ប៉ុន្តែក្រោយមកពួកគេបាននិយាយថា ពួកគេមិនអាចបដិសេធនូវលទ្ធភាពដែលវីរុសនេះ បានបញ្ជូនមកពីបរទេសនោះទេ ព្រោះវាត្រូវបានគេរកឃើញនៅក្នុងអាហារដែលនាំចូល។ វាផ្ទុយពីអ្នកជំនាញខាងសុខភាពពិភពលោក ដែលដឹកនាំក្រុមលោក Peter Ben Embarek ដែលបានប្រាប់ NHK កាលពីខែមុនថា
January 15, 2021 - អន្តរជាតិ
កម្មករជាង ៣៥,០០០ នាក់ មកពីរោងចក្រចំនួន ៤០០ នៅខេត្តសាមុតសាខន នឹងត្រូវធ្វើតេស្ដរកមើលជំងឺ COVID-19 ឱ្យបានគ្រប់គ្នាត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅក្នុងយុទ្ធនាការសាកល្បងទ្រង់ទ្រាយធំមួយ។ ខេត្តនេះស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក ហើយបានចាប់ផ្តើមយុទ្ធនាការស្វែងរកករណីពាក់ព័ន្ធភ្លាមៗ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ COVID-19 នៅឯផ្សារបង្គា ក្នុងមជ្ឈមណ្ឌលនេសាទតំបន់ Mahachai កាលពីខែមុន។ ការផ្ទុះឡើងនៃជំងឺបានប៉ះពាល់ដល់ពលរដ្ឋចំណាកស្រុករាប់រយនាក់ ដែលធ្វើការ និងរស់នៅជុំវិញផ្សារបង្គា។ ការផ្ទុះឡើងនៅឯខេត្តសាមុតសាខន គឺជាកត្តាចំបងនៃរលកជំងឺ COVID-19 ថ្មីចុងក្រោយរបស់ប្រទេសថៃ ដែលវាបានរីករាលដាលដល់ខេត្តជាង ៥០ នៃខេត្តទាំង ៧៧ របស់ប្រទេសថៃ។ ភាគច្រើននៃករណីក្នុងសហគមន៍របស់ថៃ គឺត្រូវបានរកឃើញពីកម្មករចំណាកស្រុកដែលកំពុងធ្វើការនៅទីនោះ
January 14, 2021 - កូវីដ-១៩
អង់គ្លេសបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ប្រចាំថ្ងៃដ៏ច្រើនបំផុតរបស់ខ្លួន ខណៈដែលជំងឺ COVID-19 ប្រភេទថ្មីកំពុងរាលដាលពាសពេញប្រទេសនេះ។ ជម្រាបដែរថា ស្ថានភាពជំងឺ COVID-19 នៅអង់គ្លេសមិនបានធូរស្រាលវិញនោះទេ ហើយការស្លាប់ច្រើនជាង ១,០០០ នាក់ ជាមធ្យមត្រូវបានបញ្ជាក់រៀងរាល់ថ្ងៃចាប់តាំងពីដើមខែនេះ។ តួលេខចំនួនអ្នកស្លាប់នៅថ្ងៃពុធគឺខ្ពស់បំផុត ដោយមានចំនួន ១,៥៦៤ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមានលើសពី ៨៤,០០០ នាក់។ នាយករដ្ឋមន្រ្តីលោក Boris Johnson បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃពុធថា អ្នកជំងឺប្រមាណ ៣២,០០០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលប្រហែល ៧០% ច្រើនជាងអំឡុងពេលនៃការឡើងខ្ពស់នៃករណីឆ្លងលើកដំបូងក្នុងខែមេសា។ លោកបានព្រមានថា វានឹងមានហានិភ័យខ្ពស់
January 14, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Pattaya News បានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ២៥៩ករណី ក្នុងចំណោមករណីថ្មីចំនួន ២៧១ ដែលត្រូវបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។ ក្នុងនោះក៏មានការស្លាប់ចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យចំនួនស្លាប់មានដល់ ៦៩នាក់ និងចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 កើនឡើងដល់ ១១,២៦២ ករណី។ អ្នកស្លាប់ទី១ គឺជាជនជាតិអង់គ្លេសអាយុ ៧១ឆ្នាំ ដែលគាត់គឺមានជំងឺមហារីក និងជំងឺប្រចាំកាយផ្សេងទៀត ខណៈដែលអ្នកស្លាប់ម្នាក់ទៀតគឺជាបុរសជនជាតិថៃអាយុ ៥៣ឆ្នាំ ដែលគាត់បានធ្វើដំណើរទៅតាមខេត្តមានហានិភ័យខ្ពស់ជាមួយនឹងការចម្លងជំងឺ COVID-19 ហើយបានធ្លាក់ខ្លួនកើតជំងឺរលាកសួត នៅពេលដែលបានឆ្លងជំងឺ
January 14, 2021 - អន្តរជាតិ
អាមេរិក៖ ទាហានអាមេរិកប្រមាណ ២០,០០០ នាក់បានត្រៀមខ្លួនរួចរាល់ដើម្បីការពារសន្តិសុខនៅក្នុងពិធីប្រគល់តំណែងជូនលោក ចូបៃឌិន ធ្វើជាប្រធានាធិបតីផ្លូវការ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail។ ប្រភពដដែលនេះបាបន្តថា ទាហានទាំងនេះគឺជាក្រុមសន្តិសុខពិសេសសម្រាប់រក្សាសន្តិសុខជាតិដែលត្រូវបានបំពាក់ទៅដោយកាំភ្លើងខ្លី កាំភ្លើងវែង ឧបករណ៍ការពារគ្រាប់ផ្ទុះ និងឧបករណ៍សម្រាប់ប្រឆាំងនឹងបាតុកម្មក្នុងកម្រិតខ្ពស់បំផុតមួយ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឆាំងទៅនឹងក្រុមបាតុករដែលជាអ្នកគាំទ្រលោក ដូណាល់ត្រាំ ក្នុងករណីពួកគេចង់សម្រុកចូលវិមានរដ្ឋសភាជាលើកទី ២ ។ កងកម្លាំងពិសេសទាំងនេះត្រូវបានគេដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗជាច្រើនផ្សេងគ្នាមានទាំងនៅក្នុងវិមាន កាពីតូល ច្រកចេញចូល និងទៅខាងក្រៅរបងវិមានកាលពីតូលផងដែរ។ ក្រៅតែពីបានប្រើប្រាស់កងកម្លាំងទាំងនេះនាពេលកន្លងមកអារិកក៏បានដាក់របងដែកពិសេសមួយមានកម្ពស់ជិត ២,៥ ម៉ែត្រព័ន្ធជុំវិញវិមានកាពីតូលផងដែរ ដើម្បីការពារកុំឲ្យក្រុមបាតុករអាចសម្រុកឡើងតាមរបងបាន។ ក្រុមកងកម្លាំងពិសេសត្រូវបានគេប្រទះឃើញដេកសម្រាកតំរៀបគ្នានៅក្នុងបរិវេណវិមានរដ្ឋសភា ហើយគេក៏បានប្រទះឃើញតំណាងរាស្រ្តមកពីបក្សសាធារណៈរដ្ឋគឺលោក Mike Waltz និងលោកស្រី Vicky Hartzler
January 14, 2021












