autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនទទួលខុសត្រូវចំពោះការឡោមព័ទ្ធដោយហិង្សា នៅវិមានកាពីតូល ដោយអ្នកគាំទ្ររបស់លោកកាលពីសប្តាហ៍មុនទេ។ លោកបានថ្លែងបែបនេះ នៅមុខអ្នកកាសែតជាលើកដំបូងក្នុងរយៈពេល ៦ថ្ងៃ នៅឯសេតវិមាននៅថ្ងៃអង្គារនេះ អំពីតួនាទីរបស់លោកនៅក្នុងឧប្បត្តិហេតុ ដែលក្រុមប្រជាធិបតេយ្យ និងអ្នកដទៃទៀតកំពុងរិះគន់លើលោកយ៉ាងខ្លាំង។ ក្នុងនោះ FBI ក៏ទើបតែបានព្រមានអំពីលទ្ធភាពដែលថា នឹងមានការតវ៉ាប្រដាប់អាវុធនៅទូទាំងអាមេរិក ពិសេសនៅវ៉ាស៊ីនតោន នៅចំថ្ងៃដែលលោក ចូ បៃដិន ត្រូវស្បថឡើងកាន់តំណែងជាផ្លូវការផងដែរ។ លោក ដូណាល់ ត្រាំ និយាយថា អ្នកគាំទ្ររបស់លោកបានគិតថា ការលើកឡើងរបស់លោកកាលពីសប្តាហ៍មុន គឺមានលក្ខណៈសមស្របទាំងស្រុង ហើយបានពិពណ៌នាក្រុមបក្សប្រជាធិបតេយ្យដែលកំពុងធ្វើនីតិវិធីទម្លាក់លោកថា ជារឿងគួរឱ្យអស់សំណើច។ លោកបានបន្ថែមថា ទង្វើនេះកំពុងបង្កឱ្យមានកំហឹងយ៉ាងខ្លាំង

    January 13, 2021
  • អន្តរជាតិ

    អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃឌិន ត្រូវបានសារព័ត៌មាន Channel News Asia រាយការណ៍ថា រូបលោកបានមកទទួលវ៉ាក់សាំងការពារជំងឺ COVID-19 ជាលើកទី២ រួចរាល់ហើយ កាលពីថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។ សូមរម្លឹកជូនថា កាលពី ៣ សប្តាហ៍មុនលោក ចូ បៃឌិន ធ្លាប់បានមកចាក់វ៉ាក់សាំងការពារជំងឺ COVID-19 រួចម្តងហើយ ដែលជាដូសទី១ ហើយពេលនោះដំណើរការនៃការចាក់វ៉ាក់សាំងរបស់គាត់ ក៏ត្រូវបានបណ្តាញសារព័ត៌មានធំៗនៅអាមេរិកបានយកទៅចុះផ្សាយតាមកញ្ចក់ទូរទស្សន៍ និងសរសេរជាអត្ថបទព័ត៌មានផងដែរ។ ប្រភពខាងលើបានបន្តថា ដំណើរការនៃការចាប់វ៉ាក់សាំងជូនលោក ចូ បៃឌិន

    January 13, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ សារព័ត៌មាន Channel News Asia បានឲ្យដឹងថា មានរដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីមួយរូបត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែលនេះគឺជាករណីទី ២ ហើយដែលជំងឺកូវីដ ១៩ បានកើតមាននៅក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ។ ប្រភពខាងលើបានបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្ត្រីរូបនេះគឺលោកស្រី Rina Mohd Harun  ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ស្រ្តី គ្រួសារ និងសហគមន៍ ដែលលទ្ធផលតេស្តវិជ្ជមានរបស់គាត់ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ទី១០ កន្លងទៅនេះ។ លោកស្រី Rina Mohd Harun គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍ទី ៩ មករា

    January 12, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើការពង្រីកស្ថានភាពអាសន្នរបស់ខ្លួន នៅក្នុងកិច្ចប្រឹងប្រែងថ្មីមួយទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃជំងឺ COVID-19 ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំង។ ជម្រាបដែរថា សេចក្តីប្រកាសអាសន្នបច្ចុប្បន្ននេះ ទើបតែគ្របដណ្តប់លើទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ ប៉ុណ្ណោះ។ ការប្រកាសអាសន្នបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនឹងនៅតែបន្តរហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ។ ក្នុងនោះនាយករដ្ឋមន្រ្តីលោក Suga Yoshihide ក៏បានធ្វើបច្ចុប្បន្នភាពស្ដីពីបញ្ហាទាំងនេះ ទៅកាន់សមាជិកនៃសម្ព័ន្ធភាពរបស់គាត់នៅព្រឹកថ្ងៃអង្គារនេះផងដែរ។ លោក Suga Yoshihide បាននិយាយថា៖«នៅខាងក្រៅតំបន់តូក្យូ … ការឆ្លងកំពុងរាលដាលយ៉ាងឆាប់រហ័សនៅអូសាកា និងអាណាខេត្តផ្សេងទៀត។ រដ្ឋាភិបាលនឹងពិចារណាពង្រីកស្ថានភាពអាសន្ន ដើម្បីគ្រប់គ្រងលើបញ្ហាទាំងនេះ»។ អាណាខេត្តអូសាកា ហ្ចូកុ និងក្យូតូ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចូលក្នុងវិធានការណ៍នេះនៅដើមថ្ងៃពុធ។ អភិបាលខេត្តតូឈីជិ

    January 12, 2021
  • អន្តរជាតិ

    ថៃ៖ ក្រុមនាវិកនិងទាហ៊ានជើងទឹកថៃជិត ៣០០ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនទាហានជើងទឹកក្នុងខេត្ត Chon Buri ភាគខាងលិចប្រទេសថៃ បន្ទាប់ពីមានទាហាន ២នាក់ នៅក្នុងអង្គភាពមួយនេះបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ បើយោងតាមលោក Chettha Jaipiem ដែលជាអ្នកនាំពាក្យឲ្យអង្គភាពកងទ័ពជើងទឹកថៃតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ចំណាត់ការខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានរកឃើញថា មានទាហានជើងទឹកចំនួន ១១ នាក់ បានទៅបរិភោគអាហារនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលជាទីតាំងផ្ទុះឡើងនៃជំងឺ COVID-19 ។ ក្រោយទទួលបានដំណឹងនេះ មានទាហានចំនួន ២នាក់ ក្នុងចំណោមទាហានទាំង

    January 12, 2021
  • កូវីដ-១៩

    ប្រទេសថៃនៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ២៨៧ករណី ដោយក្នុងនោះមាន ២៧៨ករណី ជាការចម្លងនៅក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនសរុបចាប់តាំងពីជំងឺ COVID-19 បានបង្ហាញខ្លួននៅប្រទេសថៃជាលើកដំបូងនៅខែមករា ឆ្នាំ២០២០ កើនឡើងដល់ ១០,៨៣៤ ករណី។ គ្មានអ្នកស្លាប់ថ្មីត្រូវបានគេរាយការណ៍នោះទេ ដែលនាំឱ្យចំនួនអ្នកស្លាប់មាន ៦៧នាក់ ដដែល។ ក្នុងចំណោមករណីថ្មីៗទាំង ២៨៧ មានករណីចំនួន ១៥៣ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដរកជំងឺធម្មតា, ករណីចំនួន ១២៥ គឺតាមរយៈការស្វែងអ្នកមានទំនាក់ទំនងជាមួយករណីមុន និង ៩ ករណី

    January 12, 2021
  • អន្តរជាតិ

    ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) កំពុងព្រមានអំពីការតវ៉ាប្រដាប់អាវុធ ដែលអាចកើតមាននៅគ្រប់រដ្ឋទាំង ៥០ និង វ៉ាស៊ីនតោន នៅចំពេលថ្ងៃចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ប្រភពផ្ទៃក្នុងរបស់ FBI បានប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធថា ការតវ៉ាប្រដាប់អាវុធកំពុងត្រូវបានគេគ្រោងទុកចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា នៅពេលដែលលោក ចូ បៃដិន នឹងត្រូវចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ។ របាយការណ៍និយាយថា FBI ក៏ត្រូវបានគេជូនដំណឹងអំពីក្រុមប្រដាប់អាវុធ ដែលកំពុងព្រមានថានឹងមានការបះបោរដ៏ធំមួយ ប្រសិនបើប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានគេដកចេញពីតំណែងមុនអាណត្តិរបស់លោកត្រូវបញ្ចប់។ គួរឱ្យដឹងដែរថាភាពតានតឹងកំពុងកើនឡើងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការឡោមព័ទ្ធវិមានកាពីតូលកាលពីថ្ងៃពុធ

    January 12, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតែពិចារណាអំពីលទ្ធភាពនៃការផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋ និងអាជីវកម្មខ្នាតតូចមួយចំនួនដែលរងគ្រោះដោយវិបត្តិនៃជំងឺកូវីដ ១៩ ជាថ្មីម្តងទៀត ខណៈជំងឺកូវីដ ១៩ នៅតែបន្តផ្តល់ការប៉ះពាល់ដល់ក្រុមអាជីវកម្មប្រភេទនេះយ៉ាងខ្លាំង។ ប្រភពខាងលើបានបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha លោកឧបនាយករដ្ឋមន្ត្រីថៃ Supattanapong Punmeechaow និងរដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុថៃគឺលោក Arkhom Termpittayapaisith បានបើកការប្រជុំពិសេសមួយនៅឯវិមានរដ្ឋាភិបាលដើម្បីពិភាក្សាអំពីគម្រោងជួយសង្គ្រោះនេះហើយ តែលទ្ធផលផ្លូវការចុងក្រោយយ៉ាងណានោះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ គួររម្លឹកជូនថា នាពេលកន្លងមករដ្ឋាភិបាលថៃធ្លាប់បានដាក់ចេញនូវយន្តការជួយសង្គ្រោះអាជីវកម្មខ្នាតតូចនេះម្តងរួចហើយ ដោយកាលនោះរដ្ឋាភិបាលថៃបានសម្រេចផ្តល់គូប៉ុងជាការបញ្ចុះតម្លៃ ៥០% ក្នុងទំហំទឹកប្រាក់ដែលបានកំណត់មួយទៅកាន់ប្រជាពលរដ្ឋសម្រាប់យកទៅទិញអាហារតាមដងផ្លូវមួយចំនួនដែលបានចុះបញ្ជីជាមួយអាជ្ញាធរ។ យន្តការនេះនឹងលើកទឹកចិត្តឲ្យពលរដ្ឋរីករាយក្នុងការទិញចំណីអាហារជាងធម្មតាព្រោះពួកគេត្រូវចំណាយតែ ៥០% ប៉ុណ្ណោះនៃតម្លៃសរុប ខណៈក្រុមអ្នកលក់នៅទទួលបានតម្លៃពេញដដែល ដោយពួកគេអាចទៅបើកយកប្រាក់

    January 12, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ Korea Times នៅថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ទន្លេហានដែលហូរកាត់ទីក្រុងសេអ៊ូលត្រូវបានប្រកាសថា «បានកកជាផ្លូវការ» កាលពីថ្ងៃសៅរ៍ថ្មីៗនេះ និងជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ ខណៈដែលទូទាំងកូរ៉េខាងត្បូង ត្រូវបានគ្របដណ្ដប់ដោយរលកត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ រដ្ឋបាលឧតុនិយមកូរ៉េ (KMA) បានប្រកាសថា ខ្លួនបានសង្កេតឃើញមានការកកើតទឹកកកជាលើកដំបូងនៅព្រឹកថ្ងៃសៅរ៍ ខណៈដែលរដ្ឋធានីនាពេលព្រឹកព្រលឹមមានសីតុណ្ហភាពធ្លាក់ចុះដល់ -១៦.៦ អង្សាសេ។ KMA បានពន្យល់ថា ការកកនៅក្នុងទន្លេហានគឺលឿនជាងមុន ៤ថ្ងៃ បើធៀបនឹងការកកជាមធ្យមក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ ហើយការកកបែបនេះក៏ទើបតែមានជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដោយសារតែកាលពីឆ្នាំមុនក៏មិនមានការកកខ្លាំងបែបនេះដែរ។ ការសង្កេតអំពីភាពកកនៃទន្លេហានបានចាប់ផ្តើមនៅឆ្នាំ១៩០៦ ហើយផ្អែកលើការកកើតទឹកកកនៅជុំវិញសសរនៅកណ្តាលស្ពាន Hangang Grand

    January 12, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា យ៉ាងហោចណាស់មានសត្វស្វាហ្គោរីឡាចំនួន ៣ក្បាល នៅឯសួន Safari ក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វ័រញ៉ា បានឆ្លងជំងឺ COVID-19 ។ វាគឺជាករណីលើសត្វស្វាហ្គោរីឡាដំបូងបង្អស់នៅសហរដ្ឋអាមេរិក ហើយហ្គោរីឡាទាំងនោះទំនងជាបានឆ្លងជំងឺ COVID-19 ពីបុគ្គលិកដែលមានជំងឺមិនចេញរោគសញ្ញា (asymptomatic) ។ មន្ទីរពិសោធន៍បសុព្យាបាលរបស់មន្ទីរកសិកម្មសហរដ្ឋអាមេរិកបាននិយាយថា សមាជិកនៃសត្វហ្គោរីឡាទាំង ៨ក្បាល នៅឯសួនសត្វនោះកំពុងត្រូវបានធ្វើតេស្ត និងត្រួតពិនិត្យម្តងទៀត បន្ទាប់ពីសត្វហ្គោរីឡា ៣ក្បាល បានតេស្ដវិជ្ជមានកាលពីថ្ងៃច័ន្ទ។ ខាងសួន Safari បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ខណៈដែលលទ្ធផលនៃការធ្វើតេស្តបញ្ជាក់ពីឆ្លងជំងឺក្នុងចំណោមសត្វមួយចំនួន ពួកគេមិនអាចមើលរំលងនូវវត្តមានរបស់ជំងឺនៅក្នុងចំណោមសមាជិកដទៃទៀតនោះទេ» ហើយពួកគេត្រូវតែបង្កើនការពិនិត្យសុខភាពរបស់បុគ្គលិកធ្វើការក្នុងសួនបន្ថែមទៀត។ យោងតាមនាយកប្រតិបត្តិឧទ្យានម្នាក់ឈ្មោះ Lisa Peterson

    January 12, 2021