- autoadmin
- អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការសិក្សាទៅលើប្រអប់ខ្មៅក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រកាលពីចុងសប្តាហ៍មុននោះបានបង្ហាញថា ម៉ាស៊ីនរបស់យន្តហោះទាំង ២ នៅមានដំណើរជាប្រក្រតីនៅឡើយខណៈពេលដែលយន្តហោះបានធ្លាក់ចូលទៅក្នុងសមុទ្រ។ តាមរយៈការរកឃើញដូចនេះគឺវាមានន័យថា គេនៅតែមិនទាន់អាចដឹងពីមូលហេតុពិតប្រាកដដែលធ្វើឲ្យយន្តហោះធ្លាក់នៅឡើយទេ ខណៈក្រុមការងារបច្ចេកនៅតែបន្តធ្វើអន្តរាគមន៍យ៉ាងសកម្មជុំវិញករណីធ្លាក់យន្តហោះដ៏អាថ៌កំបាំងនេះ។ ប្រភពខាងលើបានបន្តទៀតថា នៅពេលនេះក្រុមអ្នកមុជទឹកកំពុងផ្តោតស្វែករកប្រអប់ថតសំឡេងមួយផ្សេងនៅក្នុងកាប៊ីនយន្តហោះ ព្រោះប្រអប់ថតសំឡេងនោះអាចមានផ្ទុកនូវសំឡេងដែលជាការសន្ទនារបស់ក្រុមអ្នកបើកបរយន្តហោះ ហើយវាក៏ជាតម្រុយដ៏សំខាន់មួយដែលអនុញ្ញាតឲ្យគេអាចសិក្សាពីមូលហេតុចម្បងដែលធ្វើឲ្យយន្តហោះធ្លាក់ផងដែរ។ រហូតមកទល់នឹងពេលនេះអ្វីដែលគេបានរកឃើញនោះគឺបំណែកជាច្រើននៃយន្តហោះ និងថង់សម្រាប់ដាក់សាកសពចំនួន ៣៦ ។ នៅក្នុងថង់ដាក់សាកសពទាំងអស់នោះទៀតសោធគឺមានថង់ចំនួន ៣៥ បានផ្ទុកនូវផ្នែកផ្សេងៗនៃរាងកាយសាកសព និងថង់មួយផ្សេងទៀតគឺរក្សាទុកនូវកម្ទេចកម្ទីនៃសាកសពដែលស្ទើរតែបែកល្អិតអស់ទៅហើយ។ ដោយឡែកក្រុមគ្រួសាររបស់ជនរងគ្រោះជាបុគ្គលិកបម្រើការងារនៅលើយន្តហោះម្នាក់មានឈ្មោះថា Okky Bisma ភេទប្រុស បានសម្រេចរៀបចំពិធីបុណ្យឲ្យរូបគាត់ជាផ្លូវការរួចរាល់ហើយ។ គួររម្លឹកជូនថា យន្តហោះដែលបានធ្លាក់នេះគឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing Co
January 16, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Worldofbuzz បានឱ្យដឹងថា បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យបានបង្ហាញថា គ្រីស្ទីន ដាសេរ៉ា (Christine Dacera) មិនត្រូវបានគេចាប់រំលោភនោះទេ ប៉ុន្តែបានស្លាប់ដោយសារមូលហេតុផ្សេងទៀត ក៏ស្រាប់តែអ្នកម្តាយរបស់នាងបាននិយាយទៅកាន់ប៉ុស្ដិ៍ទូរទស្សន៍ជាតិមួយថា គាត់មិនគាំទ្រលទ្ធផលទាំងនេះទេ ព្រោះមានចំណុចខ្លះគឺមិនត្រូវបានរៀបរាប់លម្អិតនោះឡើយ។ រំលឹកដែរថា សាកសពអ្នកបម្រើលើយន្តហោះជនជាតិហ្វីលីពីន អាយុ ២៣ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកនៅថ្ងៃចូលឆ្នាំថ្មី បន្ទាប់ពីត្រូវបានក្រុមបុរស ១១នាក់ រំលោភ និងដាក់គ្រឿងញៀន។ ដំបូងឡើយរាងកាយរបស់នាងត្រូវបានគេរាយការណ៍ថា ត្រូវបានគេឃើញមានស្នាមជាំ និងការដាច់រលាត់ និងសារធាតុមេជីវិតបុរសនៅក្នុងប្រដាប់ភេទរបស់នាង ដែលបង្ហាញថាមិនមែនជាករណីធម្មតានោះឡើយ។ ប៉ុន្តែរបាយការណ៍នៃការធ្វើកោសល្យវិច័យជាផ្លូវការ គឺផ្ទុយពីការអះអាងទាំងនេះ ដោយបញ្ជាក់ថានាងបានស្លាប់ដោយសារ «ការដាច់សរសៃឈាមអ័រតា» (Rupture Aortic Aneurysm) ហើយក៏មិនបញ្ជាក់ពីស្នាមរបួស ការដាច់រលាត់
January 16, 2021 - អន្តរជាតិ
ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវអ្វីដែលហាក់ដូចជាមីស៊ីលបាលីស្ទិកប្រភេទថ្មីបាញ់ពីនាវាមុជទឹក (SLBM) នៅក្នុងក្បួនព្យុហយាត្រាយោធាមួយ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ទូរទស្សន៍រដ្ឋកូរ៉េបានរាយការណ៍កាលពីថ្ងៃសុក្រថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានចូលរួមព្រឹត្តិការណ៍នោះនៅទីលាន Kim Il Sung នៅទីក្រុងព្យុងយ៉ាង។ ក្បួនដង្ហែនេះត្រូវបានធ្វើឡើងដើម្បីរំលឹកដល់ការប្រជុំសំខាន់មួយ របស់គណបក្សពលករដែលកំពុងកាន់អំណាច ដែលត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារ។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Kim Jong Gwan បាននិយាយនៅក្នុងសុន្ទរកថាមួយថា កូរ៉េខាងជើងនឹងបើកការវាយប្រហារមុនដែលមានឥទ្ធិពលបំផុត ប្រសិនបើកងកម្លាំងសត្រូវគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រទេសនេះ (គាត់សំដៅទៅលើសហរដ្ឋអាមេរិក)។ ក្បួនដង្ហែររួមមានយានយន្តផ្ទុកមីស៊ីលជាច្រើន ហើយ SLBM ឈ្មោះថា Pukguksong-5 ដែលទំនងជាប្រភេទថ្មីក៏ត្រូវបានបង្ហាញ ប៉ុន្តែយ៉ាងណាមិនមានរូបភាពនៃមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបញ្ចេញនោះទេ។ ព្រឹត្តិការណ៍នេះបានកើតឡើងត្រឹមតែ
January 16, 2021 - អន្តរជាតិ
ចិន៖ ករណីហិង្សាមួយបានកើតមានឡើងនៅមុខមជ្ឈមណ្ឌលធ្វើតេស្តរកជំងឺកូវីដ ១៩ នៅឯប្រទេសចិន ដែលសកម្មភាពនៃការវាយតប់បែបអនាធិបតេយ្យមួយនេះបានបង្កឡើយពីសំណាក់ក្រុមពលរដ្ឋទៅកាន់អាជ្ញាធរ។ យោងតាមវីដេអូបង្ហោះដោយគណនី Facebook ផ្លូវការរបស់ព័ត៌មាន South China Moring Post បានឲ្យដឹងថា ជនបង្កហេតុមានចំនួន ២ នាក់ ជាឪពុកកូន ដោយបុរសជាឪពុកមានអាយុ ៦៨ ឆ្នាំ បុរសជាកូនមានអាយុ ៤៣ ឆ្នាំ ហើយជនបង្កហេតុទាំង ២ បានទៅតម្រង់ជួរដើម្បីធ្វើតេស្តស្វែងរកជំងឺកូវីដ ១៩។ យ៉ាងណាក្តី មុនពេលកើតហេតុបុរសជាឪពុកកូនទាំង ២ មិនបានឈរតម្រង់ជួរតាមលំដាប់លំដោយឡើយ គឺពួកគាត់ព្យាយាមប្រជ្រៀតទៅមុនគេដោយមិនខ្វល់ពីពលរដ្ឋផ្សេងទៀតដែលមករង់ចាំមុនឡើយ។ បន្ទាប់ពីបានឃើញសកម្មភាពអសីលធម៌នេះមន្ត្រីប៉ូលិសបានស្លៀកពាក់ឈុតការពារមេរោគដើម្បីទៅណែនាំឪពុកកូនទាំង ២ នាក់នោះ
January 16, 2021 - អន្តរជាតិ
នៅថ្ងៃសៅរ៍នេះប្រទេសឥណ្ឌានឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងធំបំផុតមួយរបស់ពិភពលោក ក្នុងគោលបំណងការពារប្រជាជនជាង ១.៣ ពាន់លាននាក់ ពីជំងឺ COVID-19 ។ វ៉ាក់សាំង Covishield និង Covaxin ដែលត្រូវបាវអនុម័តឱ្យប្រើប្រាស់ជាផ្លូវការចំនួនរាប់លានដូស នឹងត្រូវដឹកជញ្ជូនចែកចាយទៅទូទាំងប្រទេស។ បុគ្គលិកសុខភាពនិងបុគ្គលិកជួរមុខនឹងទទួលបានវាមុនគេ បន្ទាប់មកទៅកាន់ក្រុមដែលមានហានិភ័យផ្សេងទៀត។ ជម្រាបដែរថាឥណ្ឌាជាប្រទេសមានករណីជំងឺ COVID-19 ខ្ពស់បំផុតទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ បុគ្គលិកសុខាភិបាលប្រមាណ ១០ លាននាក់ នឹងត្រូវបានចាក់វ៉ាក់សាំងនៅក្នុងជុំទី១ បន្ទាប់មកទៀតដោយប៉ូលីស ទាហាន កងកម្លាំង និងបុគ្គលិកជួរមុខផ្សេងទៀត។ បន្ទាប់ទៀតនឹងចាក់ជូនពលរដ្ឋដែលមានអាយុលើសពី ៥០ឆ្នាំ និងអ្នកដែលមានអាយុក្រោម ៥០ឆ្នាំ ដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។ បញ្ជីបោះឆ្នោតរបស់ប្រទេសឥណ្ឌា ដែលមានព័ត៌មានលម្អិតអំពីអ្នកបោះឆ្នោតប្រមាណ
January 16, 2021 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ ដែលបានវាយប្រហារកោះ Sulawesi របស់ប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មនុស្សរាប់រយនាក់ទៀតក៏បានរងរបួសផងដែរ នៅអំឡុងពេលមានការរញ្ជួយដីនៅពេលព្រឹកព្រលឹម ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនដែលរស់នៅក្នុងកោះនេះ។ លោក Ali Rahman ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បានមានប្រសាសន៍ថា៖«ព័ត៌មានចុងក្រោយដែលយើងមានគឺថា មនុស្សចំនួន ២៦នាក់ បានស្លាប់…នៅក្នុងទីក្រុង Mamuju ហើយចំនួននេះអាចកើនឡើងថែមទៀត»។ លោកបាននិយាយថា៖ «អ្នកស្លាប់ជាច្រើនត្រូវបានកប់នៅក្រោមគំនរបាក់បែក»។ ដោយឡែកទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់នៅក្នុងតំបន់មួយ នៅភាគខាងត្បូងនៃទីក្រុង
January 15, 2021 - កូវីដ-១៩
ថៃ៖ មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៨៨ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ១៥៤នាក់ ជាករណីក្នុងសហគមន៍ ដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ១១ ៤៥០ ករណី។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបនៅមាន ៦៩នាក់ ដដែល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Pattaya News ។ ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មាន ៨១នាក់ ជាពលរដ្ឋក្នុងសហគមន៍
January 15, 2021 - អន្តរជាតិ
រដ្ឋាភិបាលបារាំងកំពុងដាក់ចេញនូវវិធានការណ៍តឹងរឹងបន្ថែមទៀត ដើម្បីព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលអាចកើតមាន។ ចាប់ផ្តើមពីថ្ងៃសៅរ៍ស្អែកនេះបំរាមគោចរនឹងត្រូវបានផ្លាស់ប្តូរទៅ ចាប់ពីម៉ោង ៦ល្ងាច ទូទាំងប្រទេសបារាំង។ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Olivier Veran បានធ្វើការប្រកាសបំរាមថ្មីនេះកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានបង្ហាញថា មានមនុស្សដល់ទៅ ៣០០នាក់ កំពុងឆ្លងជំងឺជារៀងរាល់ថ្ងៃ ជាមួយនឹងវ៉ារ្យ៉ង់ថ្មី ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសអង់គ្លេស។ លោក Castex បាននិយាយថា៖«យើងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីការពារការរីករាលដាលនេះ ហើយធានាថាវ៉ារ្យ៉ង់ថ្មីមិនអាចវាយលុកបាន» ។ បម្រាមគោចរដែលត្រូវបានកែសម្រួល នឹងត្រូវធ្វើឡើងយ៉ាងហោចណាស់ ២ សប្តាហ៍។ អ្នកដែលនៅក្រៅសហភាពអឺរ៉ុបនឹងត្រូវបានគេស្នើឱ្យមានការបញ្ជាក់ពីលទ្ធផលអវិជ្ជមានជំងឺ COVID-19 ចាប់ផ្ដើមពីថ្ងៃច័ន្ទនេះតទៅ ហើយបន្ទាប់មកពួកគេត្រូវនៅដាច់ដោយឡែក ១សប្ដាហ៍
January 15, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា មានបុរសអាយុ ៨០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងតង់ នៅឯឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ហើយគេជឿជាក់ថា រូបគាត់បានស្លាប់ដោយសារតែដំរីព្រៃមួយក្បាលនៅទីនោះវាយប្រហារ។ ហេតុការណ៍វាយប្រហារនេះបានកើតឡើងនៅក្នុងជំរុំបោះតង់ Pha Kluai Mai ចន្លោះខេត្ត Pak Chong និងខេត្ត Prachin Buri ។ មន្ត្រីឧទ្យាននិងប៉ូលីសត្រូវបានគេទូរស័ព្ទឱ្យទៅកាន់កន្លែងកើតហេតុ ប្រហែលជាម៉ោង ១ និង ៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ហើយពួកគេបានរកឃើញសាកសពមានសភាពទ្រុឌទ្រោមរបស់ជនរងគ្រោះឈ្មោះថា Prayot
January 15, 2021 - អន្តរជាតិ
អង់គ្លេស៖ ក្រៅតែពីបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅជុំវិញពិភពលោក ការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏បានធ្វើឲ្យសមាជិកគ្រួសារ និងគូស្នេហ៍ជាច្រើនត្រូវព្រាត់គ្នាទាំងអាឡោះអាល័យ ឬត្រូវព្រាត់លែងបានជួបមុខគ្នារហូតតែម្តង។ ជាក់ស្តែងសារព័ត៌មាន BBC បានចុះផ្សាយនូវអត្ថបទមួយដែលបង្ហាញថា មានប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលជាអ្នកជំងឺកូវីដ ១៩ បានព្យាយាមស្កាត់ជួបគ្នាយ៉ាងលំបាកនៅក្នុងមន្ទីរពេទ្យ ដែលការជួបគ្នានោះគឺជាការជួបលើកចុងក្រោយបង្អស់នៃជីវិតរបស់ពួកគាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងក្រុង Bracknell នៃប្រទេសអង់គ្លេស ដោយបុរសជាប្តីមានឈ្មោះថា Gerry អាយុ ៧៩ ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Barbara Jarrett អាយុ ៧៦ ឆ្នាំ ហើយពួកគាត់បានឆ្លងជំងឺកូវីដ ១៩ ដូចគ្នា និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ២ សប្តាហ៍ហើយ។ បើតាមការបញ្ជាក់ពីអ្នកស្រី
January 15, 2021












