autoadmin
  • អន្តរជាតិ

    តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៨៧ឆ្នាំ ពីបទចែករំលែកឃ្លីបវីដេអូ ដែលត្រូវបានគេចាត់ទុកថាជាការប្រមាថដល់ព្រះមហាក្សត្រ ដែលនេះជាកំណត់ត្រាថ្មីមួយក្នុងច្បាប់ Lèse-majesté ។ យ៉ាងណាដោយសារតែស្ដ្រីរូបនោះបានសារភាពទោសក្នុងពេលជំនុំជម្រះក្ដី ដូច្នេះតុលាការបានកាត់បន្ថយទោសនៅត្រឹម ៤៣ឆ្នាំ និង ៦ ខែវិញ។ មុននេះគាត់ក៏បានជាប់ពន្ធនាគារ ៣ឆ្នាំ និង ៩ខែ ផងដែរ នៅមុនពេលដែលគាត់ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំក្នុងឆ្នាំ២០១៨ ។ ច្បាប់ប្រមាថព្រះមហាក្សត្រ (Lèse-majesté) សម្រាប់អ្នកមានទោសធ្ងន់ធ្ងរបំផុតពីមុនគឺ ៧០ឆ្នាំ ដែលត្រូវបានតុលាការយោធាសម្រេចដាក់ទោសលើបុរសម្នាក់ ពីបទបង្ហោះសារ និងរូបភាពចំនួន ១០លើក កាលពីឆ្នាំ២០១៥ ។ បុរសល្មើសរូបនោះបានសារភាពទោស ដូច្នេះទោសរបស់គាត់ត្រូវបានសម្រាលពាក់កណ្ដាល។ ប្រភពបាននិយាយថា ស្ត្រីរូបនោះត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ២០១៥

    January 19, 2021
  • អន្តរជាតិ

    សិង្ហបុរី៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបារីខុសច្បាប់រាប់ពាន់កញ្ចប់ត្រូវអាជ្ញាធរនៃប្រទសសិង្ហបុរីធ្វើការរឹបអូសនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែន ខណៈជនខិលខូចព្យាយាមលាក់បារីទាំងនោះនៅក្នុងរូបសំណាកទេវតា ដើម្បីនាំចូលទៅក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា ជនខិលខូចដែលបានធ្វើសកម្មភាពរត់ពន្ធបារីខុសច្បាប់នេះគឺជាជនជាតិម៉ាឡេស៊ី ហើយជនខិលខូចបានសម្រេចធ្វើសកម្មភាពនេះដោយផ្អែកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់ក្នុងខែក្រោយនេះហើយ ដូចនេះការនាំយករូបសំណាកទេវតាចូលទៅក្នុងប្រទេសសិង្ហបុរីគឺជារឿងសមស្របបំផុតនិងទំនងជាគ្មានការត្រួតពិនិត្យល្អិតល្អន់នោះទេ។ យ៉ាងណាក្តី អាជ្ញាធរសិង្ហបុរីមិនដែលខ្ជីខ្ជាក្នុងការបំពេញភារកិច្ចរបស់ខ្លួនទោះបីជាក្នុងកាលទេសៈបែបណាក៏ដោយ ហើយជាលទ្ធផលនៃបង្រ្កាបករណីខាងលើនេះមន្ត្រីគយសិង្ហបុរីអាចរឹបអូសបានបារីចំនួន ១១ ២៨៥ សុង និង ៧ ៦៨៤ កញ្ចប់ ដែលបារីទាំងអស់នោះសុទ្ធតែជាបារីមិនបានបង់ពន្ធគយត្រឹមត្រូវទៅតាមច្បាប់។ រហូតមកទល់នឹងពេលនេះអាជ្ញាធរសិង្ហបុរីបានបន្តបើកការស៊ើបង្កេតជុំវិញករណីនេះបន្ថែមទៀតព្រោះគេជឿថា ជនខិលខូចមិនមែនធ្វើរឿងនេះតែម្នាក់ឯងនោះទេ ពោលគឺជនខិលខូចប្រាកដជាមានបណ្តាញនៅក្នុងប្រទេសសិង្ហបុរីជាមិនខាន៕ អត្ថបទ៖ភក្តី ប្រភព៖ World of Buzz

    January 19, 2021
  • អន្តរជាតិ

    ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន គ្រោងនឹងបង្ហាញនូវគម្រោងច្បាប់អន្តោប្រវេសន៍ថ្មី នៅថ្ងៃទី១ នៃការដឹកនាំជាផ្លូវការរបស់លោក ដោយសង្ឃឹមថានឹងអាចផ្តល់សញ្ជាតិដល់ពលរដ្ឋប្រមាណ ១១ លាននាក់ (សម្រាប់អ្នកដែលរស់នៅអាមេរិក៨ឆ្នាំ) ដែលកំពុងរស់នៅសហរដ្ឋអាមេរិកដោយគ្មានឋានៈអ្វី ដែលនេះជាច្បាប់ផ្ទុយស្រឡះពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលមានគោលនយោបាយតឹងតែងចំពោះជនអន្តោប្រវេសន៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Time ។ ច្បាប់នេះបានបញ្ជាក់ពីការសន្យាដ៏សំខាន់មួយរបស់លោក ចូ បៃដិន ដែលវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជនជាតិឡាទីន (Latino) និងសហគមន៍ជនអន្តោប្រវេសន៍ដទៃទៀត បន្ទាប់ពីរយៈពេល ៤ឆ្នាំ នៃគោលនយោបាយដ៏តឹងរឹងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងការនិរទេសជនអន្តោប្រវេសន៍របស់គាត់។ វាផ្តល់នូវផ្លូវថ្មីយ៉ាងលឿនបំផុតមួយ ដល់ពលរដ្ឋដែលរស់នៅដោយគ្មានឋានៈអ្វីសោះ ដែលធ្លាប់ជាវិធានការណ៍ក្នុងប៉ុន្មានឆ្នាំចុងក្រោយរបស់រដ្ឋបាលលោក

    January 19, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលក្រុមបុគ្គលិកសុខាភិបាលនិងមន្ត្រីអាជ្ញាធរជាច្រើននាក់កំពុងតែខិតខំប្រឹងអស់កម្លាំងកាយចិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ នោះ ស្រាប់តែគេបានប្រទះឃើញពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមួយក្រុមបែរជានាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កទៅវិញ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា សកម្មភាពបែបអត្មានិយមនេះបានកើតនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកម្រិតស្រាលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ​ Sabah ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ខណៈអត្តសញ្ញាណរបស់ក្រុមពលរដ្ឋទាំងនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ យោងទៅតាមវីដេអូដែលគេថតបាននិងយកទៅបង្ហោះពេញបណ្តាញសង្គមនោះបានបង្ហាញ ក្រុមពលរដ្ឋដែលនាំគ្នាផឹកស៊ីនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កនោះមានទាំងប្រុសទាំងស្រី បាននាំគ្នាអង្គុយលើកៅអីជារាងរង្វង់ និងមានស្រាបៀរក្លាសេចំនួន ២ ធុងនៅក្បែរពួកគេផងដែរ។ ពួកគេម្នាក់ៗបានកាន់ស្រាបៀរផឹកស៊ីនិងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ថាមានអ្នកណាខ្លះត្រូវធ្វើការងារយ៉ាងនឿយហត់និងគ្មានពេលសម្រាកគ្រប់គ្រាន់ចំពោះពួកគេនោះទេ។ សកម្មភាពនេះត្រូវបានសាធារណៈជននាំគ្នារិះគន់យ៉ាងខ្លាំង ព្រោះតែវាជាសកម្មភាពមួយដែលមិនបានផ្តល់ការគោរពចំពោះការលះបង់របស់ក្រុមគ្រូពេទ្យនិងមន្ត្រីអាជ្ញាធរដែលកំពុងនាំគ្នាដុតដៃដុតជើងបំពេញបេសកម្ម ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ទាល់តែសោះ ហើយមួយវិញទៀតការផឹកស៊ីជួបជុំគ្នាដូចនេះគឺជាឱកាសនៃការចម្លងជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័សផងដែរ ប្រសិនបើមានសមាជិកណាម្នាក់ក្នុងចំណោមពលរដ្ឋទាំងនោះវិជ្ជមានជំងឺកូវីដ ១៩៕ អត្ថបទ៖

    January 19, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧១ករណី ដោយក្នុងនោះមានករណីចំនួន ១៣ ករណី ជាការនាំចូលពីបរទេស ដែលត្រូវបានគេដាក់នៅដោយឡែកពេលមកដល់ប្រទេសថៃភ្លាម។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដែលនាំឱ្យការស្លាប់សរុបនៅតែមាន ៧០នាក់ ដដែល។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៣៣នាក់ ជាករណីក្នុងសហគមន៍ និង ១២៥នាក់ ជាការតាមរកអ្នកដែលបានប៉ះពាល់ជាមួយករណីសកម្មមុនៗ (រួមមានទាំងពលករចំណាកស្រុកចំនួន ១០៦នាក់) ដែលធ្វើឱ្យករណីសរុបនៅប្រទេសថៃបានកើនដល់ ១២,៥៩៤ នាក់ ចាប់តាំងពីជំងឺ COVID-19 មានវត្តមាននៅប្រទេសនេះ។ ប្រទេសថៃនាពេលថ្មីៗនេះក៏បាននិយាយថា

    January 19, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តសម្រាប់ការប្រើជាបន្ទាន់នៅក្នុងប្រទេសថៃ ហើយការចាក់ថ្នាំបង្ការអាចនឹងចាប់ផ្តើមនៅខែក្រោយ ដោយចាប់ផ្តើមពីក្រុមងាយរងគ្រោះ ដែលស្ថិតនៅក្នុងខេត្តឆ្នេរចំនួន ៥ ដែលមានការរីករាលដាលខ្លាំង និងកំពុងមានវិធានការណ៍តឹងរឹង។ រដ្ឋបាលចំណីអាហារនិងឪសថ (FDA) របស់ថៃរំពឹងថា នឹងអនុម័តវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅសប្តាហ៍នេះ។ អគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ក្រសួងសុខាភិបាលលោក Opas Karnkawinpong បាននិយាយថា FDA កំពុងពិនិត្យមើលឯកសារពាក់ព័ន្ធ ដែលជាផ្នែកមួយនៃដំណើរការចុះបញ្ជី និងដើម្បីប្រកាសពីប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វ៉ាក់សាំង។ មុននេះប្រទេសថៃក៏ទទួលបានវ៉ាក់សាំងចំនួន ២៦ លានដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន

    January 19, 2021
  • កូវីដ-១៩

    គណៈកម្មការសុខាភិបាលជាតិនៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បាននិយាយថា ចិនដីគោកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១៨ករណី ដោយក្នុងនោះមាន ១០៦ករណី ជាការចម្លងក្នុងសហគមន៍ និង ១២ករណី មកពីបរទេស។ ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំងអស់មាន ៤៣នាក់ ត្រូវបានរាយការណ៍នៅខេត្តជីលីនភាគឦសាន, ៣៥នាក់ នៅភាគខាងជើងខេត្តហឺប៉ី, ២៧នាក់ នៅខេត្តហីឡុងជាំង និង ១នាក់ នៅទីក្រុងប៉េកាំង។ ករណីមិនចេញរោគសញ្ញាថ្មីៗចំនួន ៩១ករណី ក៏ត្រូវបានកត់ត្រាផងដែរ ខណៈអ្នកជំងឺមិនចេញរោគសញ្ញាចំនួន ៨១១នាក់ ស្ថិតនៅក្រោមការតាមដានខាងវេជ្ជសាស្ត្រ។ មិនមានអ្នកស្លាប់ថ្មីត្រូវបានចុះបញ្ជីនោះទេ ហើយអ្នកជំងឺ ៣២នាក់

    January 19, 2021
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ដែលមិនត្រូវបានផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថា វ៉ាក់សាំងចំនួន ៣៩ លានដូស ត្រូវបានគេប្រើនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ខណៈពេលដែល ២៥ដូស ត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសក្រីក្រមួយ។ ទោះបីជាមានគម្រោងសម្រាប់ការចែកចាយប្រកបដោយសមធម៌ ដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក និងប្រទេសផ្សេងទៀតក៏ដោយ ក៏លោក Tedros បាននិយាយថា៖«ប្រទេសនិងក្រុមហ៊ុនមួយចំនួន បន្តផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងទ្វេភាគីរបស់ពួកគេ»។ លោកបាននិយាយថា ជំហរបែបនេះកំពុងធ្វើឱ្យតម្លៃវ៉ាក់សាំងកើនឡើង ខណៈសីលធម៌នៅក្នុងពិភពលោកនេះគឺស្ទើរតែបាត់បង់ ហើយលទ្ធផលទាំងអស់នេះនឹងធ្លាក់ទៅលើប្រទេសក្រីក្រ។ គាត់បាននិយាយថា វាមិនត្រឹមត្រូវទេដែលមនុស្សវ័យក្មេងនិងមនុស្សវ័យចំណាស់ ដែលមានសុខភាពល្អនៅក្នុងប្រទេសអ្នកមាន ត្រូវបានទទួលថ្នាំបង្ការមុន

    January 19, 2021
  • អន្តរជាតិ

    មន្ត្រីសុខាភិបាលនៃរដ្ឋកាលីហ្វ័រញ៉ាកំពុងស្នើសុំឱ្យអ្នកផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 បញ្ឈប់ការការចែកចាយវ៉ាក់សាំងជាបន្ទាន់ បន្ទាប់ពីមានប្រតិកម្មមិនល្អច្រើនដែលទាក់ទងនឹងវ៉ាក់សាំងនេះ។ មន្ទីរសុខាភិបាលសាធារណៈរដ្ឋកាលីហ្វ័រញ៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងពីក្រុមហ៊ុន Moderna លេខ Lot 041L20A ត្រូវបានគេសង្ស័យថា បណ្តាលឱ្យមានការធ្វើទុក្ខច្រើនជាងធម្មតា ហើយគួរតែទុកចោលរហូតទាល់តែមានការស៊ើបអង្កេតត្រឹមត្រូវមួយ។ វេជ្ជបណ្ឌិត Erica S. Pan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មនុស្សតិចជាង ១០នាក់ ទទួលរងនូវប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ និងត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បន្ទាប់ពីបានចាក់វ៉ាក់សាំង»។ ឧប្បត្តិហេតុទាំងអស់ហាក់ដូចជាបានកើតឡើងនៅគ្លីនិកសហគមន៍តែមួយ ដែលទទួលការផ្គត់ផ្គង់វ៉ាក់សាំងច្រើនជាងគេ ហើយទីតាំងនោះក៏បានបិទរាប់ម៉ោង បន្ទាប់ពីអ្នលទទួលវ៉ាក់សាំងមានបញ្ហាទាំងអស់នេះ។ ក្រោយមកពួកគេក៏បានប្ដូរទៅបាច់ (batch) ថ្មីផ្សេងទៀត ប៉ុន្តែជារបស់ក្រុមហ៊ុន Moderna ដដែល។

    January 18, 2021
  • អន្តរជាតិ

    អាជ្ញាធរនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីរបស់សហរដ្ឋអាមេរិក បានបង្កើនកម្លាំងសន្តិសុខរបស់ខ្លួន ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មហិង្សាដែលអាចកើតមាន នៅមុនថ្ងៃសម្ពោធឡើងកាន់តំណែងរបស់លោក ចូ បៃដិន ដែលនឹងក្លាយជាប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃពុធនេះ។ រំលឹកដែរថាការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ធ្លាប់បានព្រមានពីការតវ៉ាប្រដាប់អាវុធដែលនឹងអាចមានឡើងនៅក្នុងរដ្ឋធានី និងរដ្ឋនានានៅទូទាំងប្រទេសនៅពេលថ្ងៃសម្ពោធខិតជិតមកដល់។ ការព្រមាននេះកើតឡើងបន្ទាប់ពីការសម្រុកចូលវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ដោយក្រុមបាតុករ រួមទាំងអ្នកគាំទ្រប្រធានាធិបតីជិតដាច់អាណាត្តិលោក ដូណាល់ ត្រាំ ផងដែរ។ អាជ្ញាធរបានរឹតត្បិតការចូលរបស់យានយន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងស្ថានីយ៍រថភ្លើងក្រោមដីដែលបានបិទចោល។ ពួកគេក៏បានដំឡើងរបងដែកកម្ពស់ប្រហែល ២ម៉ែត្រ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ដើម្បីស្វែងរកសញ្ញាឧបករណ៍គ្រោះថ្នាក់ណាមួយ។ កងទ័ពឆ្មាំជាតិរហូតដល់ទៅ ២៥,០០០ នាក់ ត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសម្ពោធនោះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    January 18, 2021