autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញការលើកលែងទោស និងសម្រាលទោស ទៅដល់មនុស្សចំនួន ១៤៣នាក់ នៅមុនពេលអាណត្តិរបស់លោកត្រូវបានបញ្ចប់។ លោក Steve Bannon ដែលជាអតីតទីប្រឹក្សារបស់ប្រធានាធិបតី គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានផ្តល់ការលើកលែងទោសនេះ។ សេតវិមាននៅថ្ងៃពុធនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានលើកលែងទោសដល់មនុស្សចំនួន ៧៣នាក់ និងបានសម្រាលទោសមនុស្សចំនួន ៧០នាក់ ផ្សេងទៀត។ ជម្រាបដែរថាលោក Steve Bannon ធ្លាប់បានបម្រើការជាប្រធានអ្នកយុទ្ធសាស្ត្រនៅសេតវិមាន ប៉ុន្តែត្រូវបានលោក ដូណាល់ ត្រាំ បញ្ឈប់ពីតំណែងរបស់គាត់ក្នុងឆ្នាំ២០១៧។ កាលពីឆ្នាំមុនគាត់ក៏ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ ហើយក្រោយមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា

    January 20, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ នេះបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥៩ករណី និងការស្លាប់ថ្មី ១នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក រួមទាំងអ្នកជំងឺដែលមិនចេញរោគសញ្ញាចំនួន ៨នាក់ ដែលបានធ្វើដំណើរមកពីបរទេស។ តួលេខថ្មីៗទាំងនេះនាំឱ្យប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១២,៦៥៣ នាក់ និងការស្លាប់សរុបចំនួន ៧១នាក់ ។ ក្នុងចំណោមករណីទាំងអស់មានអ្នកជំងឺចំនួន ២៨នាក់ ជាការចម្លងនៅក្នុងសហគមន៍ ខណៈអ្នកជំងឺ ២៣នាក់ ផ្សេងទៀត

    January 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ទំព័រ 9GAG បានឱ្យដឹងថា ក្រុមសន្តិសុខនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការពិន័យជនបរទេសដែលមិនបានពាក់ម៉ាស់ពេលចេញមកក្រៅ ដែលជាការបំពានវិធានការណ៍ទប់ស្កាត់ជំងឺ COVID-19 ឱ្យធ្វើការអាវ៉ង់ (push-ups) នៅលើផ្លូវសាធារណៈជាការដាស់តឿន។ ភ្ញៀវទេសចរជាច្រើនត្រូវបានគេបង្គាប់ឱ្យអាវ៉ង់ចំនួន ២៥ដង នៅពេលដែលពួកគេមិនពាក់ម៉ាសឱ្យបានត្រឹមត្រូវ ប៉ុន្តែត្រូវបានដោះលែងក្រោយ ពីរបីនាទី បន្ទាប់ពីនោះ។ មានបុរស ២នាក់ ត្រូវបានគេមើលឃើញថាកំពុងធ្វើការអាវ៉ង់ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយក្រុមសន្តិសុខ នៅពេលដែលពួកគេមិនបានពាក់ម៉ាស់នៅឯតំបន់ Badung នៅក្នុងរូបថត ដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈ Badung Regency ។ ជម្រាបដែរថា ការបំពានច្បាប់ស្ដីពីជំងឺ COVID-19 នៅលើកោះបាលីប្រហែល ៨,៨៦០ ត្រូវបានកត់ត្រាទុកក្នុងសប្តាហ៍នេះ ដែលភាគច្រើនមាននៅក្នុងតំបន់ទេសចរណ៍។ ភ្ញៀវទេសចរជាច្រើនត្រូវបានគេពិន័យឱ្យធ្វើការអាវ៉ង,

    January 20, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ​របស់អាមេរិក Pfizer បានឆ្លើយតបទៅនឹងករណីមានពលរដ្ឋន័រវេសបានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងរបស់ខ្លួនថា ករណីស្លាប់នោះមិនមែនជារឿងត្រូវប្រកាសអាសន្នពីប្រសិទ្ធភាពរបស់វ៉ាក់សាំងឡើយ ដោយសារតែពលរដ្ឋន័រវេសទាំងនោះមានសុខភាពទ្រុឌទ្រោមខ្លាំងនិងមានហានិភ័យសុខភាពខ្ពស់ស្រាប់ទៅហើយ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុននេះរបាយការណ៍របស់អាជ្ញាធរសុខាភិបាលនៃប្រទេសន័រវេសបានបង្ហាញថា មានពលរដ្ឋខ្លួនរហូតដល់ទៅ ២៩ នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានចាក់វ៉ាក់សាំង Pfizer រួច ហើយក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះមានជនរងគ្រោះចំនួន ១៣ នាក់ បានកើតមានអាការៈដូចជា ក្តៅខ្លួនខ្លាំង ក្អួតចង្អោរ មុននឹងស្លាប់ ដែលអាការៈទាំងនោះគឺជាភស្តុតាងបង្ហាញថា ពួកគេបានប្រតិកម្មទៅនឹងវ៉ាក់សាំង។ យ៉ាងណាក្តី បើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត Jerome Kim ជាអគ្គនាយកវិទ្យាស្ថានវ៉ាក់សាំងអន្តរជាតិ ដែលត្រូវបានគេយកទៅចុះផ្សាយតាមបណ្តាញសារព័ត៌មានធំៗដូចជា South China Moring Post

    January 20, 2021
  • អន្តរជាតិ

    ស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma បានជួបជាមួយគ្រូៗនៅតាមជនបទក្នុងប្រទេសចិនចំនួន ១០០នាក់ តាមរយៈជំនួបតាមវីដេអូ នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ចាប់តាំងពីខែតុលា។ ជម្រាបដែរថា បណ្ដាញសង្គមមានការសង្ស័យពីអវត្តមានរបស់គាត់ក្នុងរយៈពេលថ្មីៗនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គាត់បានខកខានវគ្គចុងក្រោយនៃកម្មវិធីទូរទស្សន៍មួយ ដែលគាត់គឺជាអ្នកវិនិច្ឆយក្នុងកម្មវិធីនោះ ចំពេលមានការគៀបសង្កត់បទប្បញ្ញត្តិដោយទីក្រុងប៉េកាំង ស្តីអំពីអាណាចក្រជំនួញដែលរីកដុះដាលរបស់គាត់។ លោក Jack Ma មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ ចាប់តាំងពីវេទិកានៅទីក្រុងសៀងហៃ នៅចុងខែតុលា ឆ្នាំ២០២០ ដែលទីនោះជាកន្លែងដែលគាត់បានស្តីបន្ទោសប្រព័ន្ធច្បាប់របស់ចិននៅក្នុងសុន្ទរកថា ដែលធ្វើឱ្យគាត់មានការប៉ះទង្គិចគ្នាជាមួយមន្រ្តី ដែលនាំឱ្យមានការផ្អាកការផ្ដល់ជូន IPO តម្លៃ ៣៧

    January 20, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១៩​ មករា ម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៣ ៦៣១ ករណី និងបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៤ ករណីបន្ថែមទៀតផងដែរ។ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺភាគច្រើនបានរកឃើញនៅក្នុងរដ្ឋ Selangor ​មានចំនួន  ១ ១៩៩ករណី នៅក្នុងក្រុងកូឡាឡាំពួរ ចំនួន ៥២១ករណី នៅក្នុងរដ្ឋ Sabah ចំនួន ៥២៦ករណី នៅក្នុងរដ្ឋ

    January 20, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលអ៉ីរ៉ាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានអនុម័តការប្រើវ៉ាក់សាំងមួយជាបន្ទាន់ ដែលផលិតនិងបង្កើតឡើងនៅក្នុងប្រទេសចិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នេះបើតាមការចុះផ្សាយរបស់បណ្តាញទូរទស្សន៍សកលចិន CGTN ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ាក់លោក Sayf al-Badr បានប្រាប់ស៊ីនហួថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថជាតិចិន (Sinopharm) អនុលោមតាមស្តង់ដារ NBSD ហើយដូច្នេះរដ្ឋបានអនុម័តវាសម្រាប់ការប្រើប្រាស់នៅអ៉ីរ៉ាក់។ ក្រសួងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា រាល់ការដឹកជញ្ជូនផ្នែកវេជ្ជសាស្ត្រត្រូវបានរៀបចំដើម្បីទទួលបានវ៉ាក់សាំង ខណៈក្រុមដែលត្រូវចាក់វ៉ាក់សាំងត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ហើយ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    January 20, 2021
  • អន្តរជាតិ

    ថៃ៖ អ្នកនេសាទជនជាតិថៃម្នាក់ត្រូវបានសារព័ត៌មាន Daily Mail រាយការណ៍ថា រូបគាត់មានសំណាងរើសបានកម្អួតត្រីបាឡែនមួយដុំ ដែលមានតម្លៃជាទឹកប្រាក់ជិត ៣០ ម៉ឺនដុល្លារអាមេរិក។ ​អ្នកនេសាទរូបនេះមានឈ្មោះថា Chalermchai Mahapan អាយុ ២០ ឆ្នាំ ហើយរូបគាត់បានរើសកម្អួតត្រីបាឡែនមួយដុំនោះពីឆ្នេរសមុទ្រ Samila ស្ថិតនៅភាគត្បូងនៃខេត្តសុងក្លា កាលពីថ្ងៃទី ៦ ខែមករា កន្លងទៅនេះ។ លោក Chalermchai Mahapan បានប្រាប់ឲ្យដឹងថា មុនដំបូងឡើយគាត់មិនបានស្គាល់ថាវាជាកម្អួត្រីបាឡែននោះទេ ដោយពេលឃើញមួយភ្លែតគាត់គិតថាវាគ្រាន់តែជាដុំថ្មធម្មតាប៉ុណ្ណោះ តែពេលទៅដល់ជិតទើបដឹងថាវាមិនមែនជាដុំថ្មនោះទេ ហើយពេលនោះគាត់គិតត្រឹមថាវាអាចជារបស់មានតម្លៃមួយក៏សម្រេចរើសយកមកផ្ទះ។ យ៉ាងណាក្តី ពេលមកដល់ផ្ទះនិងបានសាកសួរពលរដ្ឋចាស់ៗនៅក្នុងសហគមន៍ ទើបគាត់បានដឹងថាដុំដែលគាត់រើសបាននោះគឺជាកម្អួតត្រីបាឡែន ដែលជាវត្ថុធាតុដើមដ៏មានតម្លៃសម្រាប់ផលិតជាទឹកអប់ថ្លៃៗនៅលើពិភពលោក។ កម្អួតត្រីបាឡែនមួយដុំនោះមានទម្ងន់

    January 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា លោក Phung Duc Tien អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា ប្រទេសរបស់លោកនឹងមានវ៉ាក់សាំងការពារសត្វជ្រូកពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (African swine fever) នាពេលខាងមុខនេះ។ លោកបានបន្ថែមថា ការស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្ដជ្រូកអាហ្រ្វិករបស់វៀតណាមគឺកំពុងមានផ្លែផ្កា ហើយវ៉ាក់សាំងនឹងត្រូវបានផលិត និងធ្វើពាណិជ្ជកម្មឆាប់ៗនេះ។ ដំណឹងដ៏ល្អនេះនាំមកនូវភាពរីករាយដល់ម្ចាស់កសិដ្ឋានជាង ២.៥ លាន និងទីផ្សារចំណីសត្វក្នុងស្រុក ដោយសារថាជំងឺប៉េស្តជ្រូកអាហ្វ្រិក ជារឿយៗបានផ្ដល់ការរំខានដល់កសិដ្ឋាន ធ្វើឱ្យសត្វជ្រូកងាប់ និងធ្វើឱ្យពួកគេខាតបង់យ៉ាងច្រើននាពេលកន្លងមក។ យោងទៅតាមនាយកដ្ឋានផលិតកម្មបសុសត្វបានឱ្យដឹងថា ចំនួនជ្រូកចញ្ចឹមនៅក្នុងប្រទេសនេះបានកើនជាង ៨៥% បើប្រៀបធៀបនឹងចំនួនចាស់ ដែលនាំឱ្យចំនួនជ្រូកចញ្ចឹមកើនដល់ ២៧ លានក្បាល។ គេប៉ាន់ប្រមាណថា

    January 20, 2021
  • អន្តរជាតិ

    លោក ចូ បៃដិន ដែលមានវ័យ ៧៨ឆ្នាំ គ្រោងនឹងចូលស្បថក្នុងនាមជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក)។ ពិធីសម្ពោធដែលមានប្រធានបទ «អាមេរិក យូណាយធីត» នឹងត្រូវធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ហើយលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីចាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក។ បន្ទាប់ពីធ្វើសច្ចាប្រណិធានរួច លោក ចូ បៃដិន នឹងថ្លែងសុន្ទរកថាបើកសម្ពោធរបស់លោក ហើយត្រូវបានគេរំពឹងថា នឹងបន្តអំពាវនាវឱ្យមានការរួបរួមគ្នាក្នុងចំណោមជនជាតិអាមេរិកាំង។ សន្តិសុខមានសភាពតឹងតែងខ្លាំងនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការឡោមព័ទ្ធវិមានកាពីតូលដោយក្រុមអ្នកគាំទ្រប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីពេលកន្លងទៅ ហើយកងទ័ពឆ្មាំជាតិ និងបុគ្គលិកប្រដាប់អាវុធដទៃទៀត

    January 20, 2021