- autoadmin
- អន្តរជាតិ
ជប៉ុន៖ យុវសិស្សជប៉ុនម្នាក់ត្រូវបានគេដកសិទ្ធចេញពីការប្រលងចូលរៀនសាកលវិទ្យាល័យថ្នាក់ជាតិនៅឯប្រទេសជប៉ុន បន្ទាប់ពីរូបគេបានបដិសេធមិនព្រមពាក់ម៉ាស់ពេលដើរចូលក្នុងបន្ទប់ប្រលង។ បើយោងតាមការចុះផ្សាយនៅក្នុងវេបសាយ 9Gag បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសោរ៍ចុងសប្តាហ៍មុន ខណៈដែលការប្រលងកម្រិតថ្នាក់ជាតិមួយនេះត្រូវបានរៀបចំឡើងនៅតាមមណ្ឌលប្រលងចំនួន ៦៨១ កន្លែងផ្សេងគ្នានៅទូទាំងប្រទេសជប៉ុន និងមានបេក្ខជនចូលរួមប្រលងចំនួន ៥៣៥ ២៤៥ នាក់។ មុនថ្ងៃប្រលងចូលមកដល់ មជ្ឈមណ្ឌលជាតិសម្រាប់ការប្រលងចូលរៀនសាកលវិទ្យាល័យជប៉ុន បានជូនដំណឹងយ៉ាងច្បាស់ថា បេក្ខជនទាំងអស់ត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវពេលមកប្រលង ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺ COVID-19 ហើយសម្រាប់បេក្ខជនណាដែលមានបញ្ហាសុខភាពមិនអាចពាក់ម៉ាស់បាន ត្រូវជូនដំណឹងមកខាងក្រុមការងាររៀបចំការប្រលងជាមុន ដើម្បីគេអាចរៀបចំឲ្យបេក្ខជនរូបនោះប្រលងនៅក្នុងបន្ទប់ពិសេសតែម្នាក់ឯង។ សេចក្តីជូនដំណឹងខាងលើនេះក៏បានសង្កត់ធ្ងន់ថា បេក្ខជនណាដែលមិនបានពាក់ម៉ាស់ត្រឹមត្រូវតាមការណែនាំនឹងគ្មានសិទ្ធក្នុងការប្រលងនោះទេ។ បើទោះជាមានការជូនដំណឹងដូចបានជម្រាបជូនខាងលើក្តី ក៏បេក្ខជនដែលត្រូវបានគេដកសិទ្ធចេញពីការប្រលងខាងលើនេះ បានទៅដល់បន្ទប់ប្រលងទាំងគ្មានម៉ាស់ជាប់ខ្លួនទាល់តែសោះ ហើយពេលនោះគេបានប្រាប់ឲ្យគាត់ពាក់ម៉ាស់ចំនួន ៧ដង តែគាត់នៅតែមិនធ្វើតាម ខណៈមូលហេតុដែលគាត់មិនព្រមពាក់ម៉ាស់ក៏មិនបានបញ្ជាក់ឱ្យច្បាស់លាស់នោះដែរ។ ចុងបញ្ចប់នៃការបំពានសេចក្តីណែនាំរបស់អាជ្ញាធរនេះ គឺយុវសិស្សរូបនោះបានធ្លាក់ពីការប្រលងថ្នាក់ជាតិនៅជុំដំបូងតែម្ដង៕
January 23, 2021 - អន្តរជាតិ
ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត (Bill Gates) បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកដំបូងរបស់លោកនៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីបានចំណាយរាប់លានទៅក្នុងការអភិវឌ្ឍន៍ និងការចែកចាយវ៉ាក់សាំង។ បន្ទាប់ពីទទួលបានវ៉ាក់សាំងរួចហើយនោះ លោកបានសរសេរនៅក្នុងបណ្ដាញសង្គមថា៖ «ខ្ញុំមានអារម្មណ៍ល្អណាស់» ដោយមានបន្ថែមរូបភាពខ្លួនគាត់ផ្ទាល់ នៅពេលដែលកំពុងទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ។ លោកបានបន្ថែមថា៖«សូមអរគុណដល់អ្នកវិទ្យាសាស្ត្រទាំងអស់ អ្នកចូលរួមការសាកល្បង អ្នកធ្វើនិយ័តកម្ម និងបុគ្គលិកសុខាភិបាលជួរមុខដែលបានជួយដល់យើង»។ ជម្រាបដែរថាដោយសារគាត់មាន ៦៥ឆ្នាំ លោក ប៊ីល ហ្គេត មានសិទ្ធិទទួលវ៉ាក់សាំងក្រោមផែនការចែកចាយកម្រិត១ របស់រដ្ឋវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរថាលោក ប៊ីល ហ្គេត
January 23, 2021 - អន្តរជាតិ
ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេល ១០ឆ្នាំ ជាប់គ្នាកន្លងមក។ ទីភ្នាក់ងារប៉ូលីសជាតិបានផ្សព្វផ្សាយទិន្នន័យបឋមមួយដែលបង្ហាញថា មានមនុស្ស ២០,៩១៩ នាក់ បានសម្លាប់ខ្លួននៅឆ្នាំ២០២០ ដែលវាជាការកើនឡើង ៧៥០នាក់ ឬ ៣.៧% ចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលប្រទេសនេះបានរាយការណ៍អំពីចំនួនអត្តឃាតប្រចាំឆ្នាំទាបបំផុតមិនធ្លាប់មាន។ នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០០៩ (ឆ្នាំមានវិបត្តិហិរញ្ញវត្ថុពិភពលោក) ដែលប្រទេសជប៉ុនបានបង្ហាញពីចំនួននៃការធ្វើអត្តឃាតកើនឡើងធៀបនឹងឆ្នាំចាស់។ ទិន្នន័យបានបង្ហាញថា មានបុរស ១៣,៩៤៣ នាក់ បានសម្លាប់ខ្លួនកាលពីឆ្នាំ២០២០ ពោលគឺធ្លាក់ចុះ ១៣៥ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។ ប៉ុន្តែការធ្វើអត្តឃាតក្នុងចំណោមស្ត្រីបានកើនឡើងបន្ថែម ៨៨៥នាក់ រហូតដល់ ៦,៩៧៦នាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ។
January 22, 2021 - អន្តរជាតិ
កាលពីប៉ុន្មានថ្ងៃមុននេះក្រុមពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមួយក្រុមនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេប្រទះឃើញនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ហើយវីដេអូនៃសកម្មភាពនោះក៏ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមនិងមានអ្នករិះគន់យ៉ាងច្រើនផងដែរ។ ការរិះគន់ចំពោះសកម្មភាពផឹកស៊ីនេះមិនទាន់នឹងបានចប់ស្រួលបួលផង ស្រាប់តែគេបានប្រទះឃើញពលរដ្ឋកំពុងធ្វើចត្តាឡីស័កមួយក្រុមផ្សេងទៀតបាននាំគ្នាលេងបៀរនិងល្បែងស៊ីសងផ្សេងទៀតយ៉ាងសប្បាយរីករាយពេញមជ្ឈមណ្ឌលធ្វើចត្តាឡីស័កវិញម្តង។ វីដេអូនៃសកម្មភាពលេងល្បែងស៊ីសងនេះត្រូវបានបង្ហោះដោយគណនី Facebook មានឈ្មោះថា “我们是马来西亚人 We are Malaysians” អមជាមួយនឹងការសរសេរ Caption ថា តើវាជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ឬជាកាស៊ីណូខ្នាតតូច? យ៉ាងណាក្តី គណនី Facebook មួយនេះមិនបានបញ្ជាក់ទេថា សកម្មភាពនេះបានកើតឡើងទីកន្លែងណាមួយឲ្យពិតប្រាកដ ហើយអត្តសញ្ញាណរបស់អ្នកលេងល្បែងស៊ីសងទាំងនោះក៏គេមិនបានដឹងច្បាស់ដែរ។ លោកអ្នកអាចទស្សនាសកម្មភាពលេងល្បែងស៊ីសងនោះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz
January 22, 2021 - អន្តរជាតិ
រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) បានអនុម័តការចែកចាយវ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសរបស់ពួកគេ ហើយដូសដំបូងចំនួន ៥០,០០០ ដូស នឹងមកដល់ប្រទេសថៃក្នុងខែកុម្ភៈនេះ។ អគ្គលេខាធិការរបស់ FDA លោក Paisarn Dunkum កាលពីម្សិលមិញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានប្រកាសថា ការយល់ព្រមត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធ បន្ទាប់ពីទទួលបានឯកសារជាង ១០,០០០ ទំព័រ ពីក្រុមហ៊ុនអង់គ្លេសមួយនេះ សម្រាប់ការចុះបញ្ជីការប្រើប្រាស់បន្ទាន់ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។ ការអនុម័តនេះអនុញ្ញាតឱ្យវ៉ាក់សាំងចំនួន ៥០,០០០
January 22, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា វេជ្ជបណ្ឌិតនៅរដ្ឋតិចសាស់ម្នាក់ឈ្មោះថា Hasan Gokal ត្រូវបានគេបណ្តេញចេញពីកន្លែងការងារ និងចោទប្រកាន់បទព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានលួចវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីឱ្យទៅមិត្តភក្តិ និងសាច់ញាតិរបស់គាត់។ វេជ្ជបណ្ឌិតរូបនោះធ្វើការនៅមណ្ឌលសុខភាព Harris County ហើយគាត់បានលួចយកវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន Moderna ចំនួន ៩ ក្នុងពេលកំពុងធ្វើការនៅឯកន្លែងចាក់វ៉ាក់សាំង នៅឧទ្យាន Lyndsay Lyons ក្នុងទីក្រុង Humble នៃរដ្ឋ Texas កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅ។ មូលហេតុដែលធ្វើឱ្យលោក Hasan Gokal ត្រូវគេចាប់បានថាមានកំហុសនេះ គឺដោយសារតែគាត់បានអួតអំពីការលួចទៅកាន់អ្នកធ្វើការជាមួយគ្នានៅសប្ដាហ៍បន្ទាប់
January 22, 2021 - អន្តរជាតិ
ថៃ៖ ផ្សារលក់បង្គារនៅក្នុងខេត្តសាមុតសាខនដែលជាកន្លែងផ្តើមផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនោះ ត្រូវបានសារព័ត៌មាន The Thaiger រាយការណ៍ថា គ្រោងនឹងត្រូវគេបើកឲ្យដំណើរការជាធម្មតាឡើងវិញហើយនៅចុងខែមករានេះ។ បើតាមរដ្ឋបាលខេត្តសាមុតសាខនបានឲ្យដឹងថា មុនសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារឡើងវិញនេះក្រុមបុគ្គលិកសុខាភិបាលបានសម្អាតមេរោគទ្រង់ទ្រាយធំទាំងនៅក្នុងផ្សារនិងបរិវេណជុំវិញផ្សារជាច្រើនដងរួចហើយ ខណៈក្រុមអ្នកលក់ដូរនៅក្នុងផ្សារទាំងអស់សុទ្ធតែត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងត្រូវធ្វើតេស្តអវិជ្ជមានមេរោគជាច្រើនផងដែរ មុននឹងអនុញ្ញាតឲ្យពួកគេត្រលប់មកបើកអាជីវកម្មលក់ដូររបស់ពួកគេវិញ។ ជាងនេះទៅទៀតសូម្បីតែពលរដ្ឋរស់នៅជុំវិញផ្សារមួយនេះប្រមាណជា ១ ២០០ នាក់ក៏សុទ្ធតែតម្រូវឲ្យទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ផងដែរ ដើម្បីឲ្យប្រាកដថា ផ្សារមួយនេះមានសុវត្ថិភាពគ្រប់គ្រាន់ពីមេរោគជំងឺកូវីដ ១៩។ ការអនុញ្ញាតឲ្យបើកផ្សារឡើងវិញនេះនឹងជួយសង្គ្រោះសេដ្ឋកិច្ចខេត្តមួយនេះបានមួយផ្នែក ព្រោះតែវាមានផ្តល់ឱកាសការងារជាច្រើនកន្លែងទាំងសម្រាប់ពលរដ្ឋថៃ និងក្រុមពលករចំណាកស្រុកមកពីបណ្តាប្រទេសជាច្រើនផងដែរ។ សូមបញ្ជាក់ថា ផ្សារមួយនេះត្រូវបានបិទតាំងពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ
January 22, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថាលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការផ្ដល់រង្វាន់ នៅក្នុងកិច្ចខិតខំសប្បុរសធម៌មួយ ដែលមានគោលបំណងលើកទឹកចិត្តដល់ការបង្កើតបច្ចេកវិទ្យាចាប់យកកាបូនដែលមានភាពច្នៃប្រតិដ្ឋបំផុត។ លោកដោយបានសរសេរថា៖«ខ្ញុំនឹងបរិច្ចាគទឹកប្រាក់ ១០០ លានដុល្លារ លើរង្វាន់សម្រាប់បច្ចេកវិទ្យាចាប់យកកាបូនល្អបំផុត»។ លោកបានបន្ថែមថា លោកនឹងផ្តល់ព័ត៌មានលម្អិតនៅសប្តាហ៍ក្រោយ។ លោក Elon Musk ដែលទើបតែវ៉ាដាច់ CEO របស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos ក្នុងតំណែងជាអ្នកមានបំផុតរបស់ពិភពលោក ថ្មីៗនេះបានស្នើសុំឱ្យអ្នកតាមដានបណ្ដាញ Twitter របស់លោកផ្តល់ដំបូន្មានអំពីវិធីផ្តល់ប្រាក់ (giveaway) របស់គាត់ឱ្យបានល្អបំផុត។ លោកថានឹងទទួលយកទាំងការរិះគន់
January 22, 2021 - កូវីដ-១៩
ថៃ៖ សារព័ត៌មាន The Thaiger បានឲ្យដឹងថា តារាសម្តែងដ៏ល្បីជនជាតិថៃម្នាក់បានឆ្លងជំងឺកូវីដ ១៩ ហើយរូបគាត់ថែមទាំងបានបង្ហោះវីដេអូស្តីពីលទ្ធផលវិជ្ជមានរបស់គាត់តាមរយៈបណ្តាញសង្គម Instagram ទៀតផង ដើម្បីឲ្យមិត្តភក្តិនិងមនុស្សជុំវិញខ្លួនគាត់ផ្សេងទៀតបានដឹងពីរឿងនេះនិងអាចចាត់វិធានការជាបន្ទាន់មួយដើម្បីឆ្លើយតបនឹងបញ្ហានេះផងដែរ ។ តារាដ៏ល្បីរូបនេះមានឈ្មោះថា Techin Ployphe ឬនៅក្នុងសិល្បៈគាត់គាត់មានឈ្មោះហៅក្រៅថា DJ Matoom អាយុ ៣៣ ឆ្នាំ ហើយរូបគាត់បានជួបមិត្តភក្តិម្នាក់ដែលវិជ្ជមានជំងឺកូវីដ ១៩ តាំងពីថ្ងៃទី៩ ខែមករា មកម្លេះ ហើយរហូតដល់ថ្ងៃទី១៩ ខែមករា ទើបមិត្តម្នាក់នោះដឹងខ្លួនថា បានឆ្លងជំងឺកូវីដ ១៩ ហើយបន្ទាប់មកលោក Matoom និងម្តាយបង្កើតរបស់គាត់ក៏បានទៅធ្វើតេស្តរកជំងឺកូវីដ
January 22, 2021 - អន្តរជាតិ
ប្រធានទីប្រឹក្សាវេជ្ជសាស្រ្តអាមេរិកលោក Anthony Fauci កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២១ បានប្រាប់ទៅអង្គការសុខភាពពិភពលោកថា សហរដ្ឋអាមេរិកនៅក្រោមប្រធានាធិបតីលោក Joe Biden មានបំណងចូលរួមក្នុងកម្មវិធី COVAX ដែលកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ។ ក្នុងនោះអគ្គនាយករង WHO លោក Tedros Adhanom Ghebreyesus បានស្វាគមន៍សេចក្តីប្រកាសនេះ ដោយមានប្រសាសន៍ថា៖«នេះគឺជាថ្ងៃល្អសម្រាប់អង្គការសុខភាពពិភពលោក និងជាថ្ងៃល្អសម្រាប់សុខភាពពិភពលោក»។ លោក Anthony Fauci ថ្លែងចេញពីសន្និសីទកាសែតវីដេអូមួយនៅក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថា៖«ប្រធានាធិបតី Biden នឹងចេញសេចក្តីណែនាំមួយនៅថ្ងៃនេះ ដែលនឹងរួមបញ្ចូលចេតនារបស់សហរដ្ឋអាមេរិកក្នុងការចូលរួមជាមួយ COVAX និងគាំទ្រ ACT-Accelerator ដើម្បីជំរុញកិច្ចប្រឹងប្រែងពហុភាគីសម្រាប់វ៉ាក់សាំងបង្ការ
January 22, 2021












