autoadmin
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte (យូហ្សិប៉េ កុនតេ) នឹងប្រគល់ពាក្យលាលែងពីតំណែងរបស់លោកនៅថ្ងៃអង្គារនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយព្រឹកដើម្បីជូនដំណឹងដល់រដ្ឋមន្រ្តីរបស់លោក ដោយសាររូបលោកទទួលការរិះគន់យ៉ាងខ្លាំង ចំពោះការដោះស្រាយបញ្ហាជំងឺ COVID-19 ។ ជម្រាបដែរថា អ៉ីតាលីគឺជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលប្រឈមនឹងជំងឺរាតត្បាតជាសកល COVID-19 នៅដើមឆ្នាំ២០២០ និងមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី៦ នៅទូទាំងពិភពលោក ដោយពលរដ្ឋរបស់ខ្លួនជាង ៨៥ ០០០ នាក់ បានស្លាប់ដោយជំងឺនេះ។ ថ្មីៗនេះតំបន់ចំនួន ៣ ត្រូវបានគេបញ្ជាឱ្យបិទទ្វារឡើងវិញ នៅពេលដែលករណីថ្មីៗបានកើនឡើង ហើយកម្មវិធីចាក់វ៉ាក់សាំងជាតិក៏ត្រូវរងសម្ពាធ ដោយសារក្រុមហ៊ុនយក្ស Pfizer នៅថ្ងៃទី១៥ ខែមករា បានឱ្យដឹងថា ខ្លួននឹងពន្យារពេលការដឹកជញ្ជូនវ៉ាក់សាំងទាំងនោះ។ គណៈរដ្ឋមន្រ្តីត្រូវបានកោះប្រជុំនៅម៉ោង

    January 26, 2021
  • កូវីដ-១៩

    ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៩៥៩ ករណី នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ រួមទាំងការឆ្លងចំនួន ៩១៤ នាក់ នៅខេត្តសាមុតសាខន ដែលត្រូវបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ ដែលនាំឱ្យការឆ្លងសរុបមានចំនួន ១៤,៦៤៦ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ។ មិនមានសេចក្តីរាយការណ៍ពីការស្លាប់បន្ថែមទៀតនោះទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៧៥នាក់ ដដែល។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការពិនិត្យតាមដាននៅតាមសហគមន៍កាន់តែមានច្រើនឡើង ដូច្នេះករណីថ្មីៗក៏ឆាប់បានរកឃើញ និងក្នុងចំនួនច្រើន។ ចំណែកករណីធ្វើតេស្ដរកជំងឺ

    January 26, 2021
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៥ ខែមករា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៣ ០៤៨ ករណី ហើយករណីឆ្លងភាគច្រើនត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor មានចំនួន ១ ០៣៥ ករណី  ក្នុងរដ្ឋ Johor មានចំនួន ៥២៩ ករណី ក្នុងទីក្រុងកូឡាឡាំពួរមានចំនួន ៣០៥ ករណី ក្នុងរដ្ឋ Sabah មានចំនួន ២៤៨ ករណី និងក្រៅពីនេះគឺត្រូវបានរកឃើញនៅតាមបណ្តារដ្ឋនិងក្រុងផ្សេងៗទៀតទូទាំងប្រទេសម៉ាឡេស៊ីក្នុងចំនួនតិចតួច។​ ក្រៅតែពីបានរកឃើញករណីអ្នកឆ្លងថ្មី នៅក្នុងថ្ងៃម្សិលមិញដដែលនេះ

    January 26, 2021
  • អន្តរជាតិ

    ក្រុមមន្រ្តីការពារជាតិអាមេរិកនិយាយថា កងទ័ពឆ្មាំជាតិរាប់ពាន់នាក់ ដែលបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីកាលពីសប្តាហ៍មុន នឹងនៅតែស្ថិតក្នុងរដ្ឋធានីនេះ ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខកាន់តែខ្លាំងឡើង។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទនេះថា សមាជិកកងការពារជាតិប្រមាណ ៧,០០០ នាក់ ក្នុងចំណោម ២៥,០០០ នាក់ នឹងបន្តផ្តល់សន្តិសុខសម្រាប់សប្តាហ៍ខាងមុខនេះ។ ក្រុមមន្រ្តីបាននិយាយថា វត្តមានយោធាទំនងជាថយមកប្រហែល ៥,០០០ នាក់ នៅពាក់កណ្តាលខែមីនា។ កងទ័ពឆ្មាំជាតិត្រូវបានដាក់ពង្រាយជាបន្ទាន់ បន្ទាប់ពីក្រុមអ្នកប្រឆាំងបានវាយលុកចូលវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា អាជ្ញាធរកំពុងពិនិត្យមើលព័ត៌មានអំពីផែនការ ដែលសមាជិកសភាអាចនឹងត្រូវគេវាយប្រហារ ខណៈការជំនុំជម្រះលើបទចោទប្រកាន់លើកទី២ ប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជានឹងត្រូវធ្វើឡើងនៅក្នុងព្រឹទ្ធសភា។ ការគំរាមកំហែងទាំងនេះបានជំរុញឱ្យអាជ្ញាធរការពារជាតិ ត្រូវតែរក្សាសមាជិកក្រុមឆ្មាំជាតិឱ្យឈរជើងជុំវិញវិមានកាពីតូល។

    January 26, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនជីវវិទ្យាសាស្ត្រអាមេរិក Moderna កាលពីថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ បាននិយាយថា ការសិក្សាមន្ទីរពិសោធន៍របស់ខ្លួនបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលក្រុមហ៊ុនខ្លួនបានបង្កើតឡើង នឹងនៅតែអាចការពារប្រឆាំងនឹងប្រភេទជំងឺ COVID-19 ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ ដោយមានការប្រុងប្រយ័ត្នលើក្រុមវីរុសប្រភេទថ្មីនេះ ក្រុមហ៊ុននឹងបង្កើនជំនួយ (boost) ក្នុងវ៉ាក់សាំងរបស់ខ្លួនបន្ថែមទៀត ដែលនឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងរហូតដល់ទៅ ៣ដង ដែលជំនួយនេះនឹងមានប្រសិទ្ធភាពកាន់តែល្អ សម្រាប់ប្រភេទជំងឺមកពីអាហ្វ្រិកខាងត្បូង។ វ៉ាក់សាំងបច្ចុប្បន្នគឺសម្រាប់ការចាក់ ២ដង ដោយចន្លោះពីគ្នា ៤សប្តាហ៍ ហើយបើទោះបីជាក្រុមហ៊ុនមានជំនឿថា វ៉ាក់សាំងរបស់ខ្លួនអាចបង្ការបានគ្រប់ប្រភេទជំងឺ COVID-19 ក៏ពួកគេនៅតែធ្វើការសិក្សាបន្ថែមពីលើនេះទៀត។ លោក Stephane Bancel

    January 26, 2021
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា នៅក្នុងការព្យាយាមដើម្បីកាត់បន្ថយការបំពុល PM2.5 នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកប្រទេសថៃ នឹងធ្វើការដាក់ពិន័យជាកំហិតដល់ម្ចាស់យានយន្តណា ដែលបញ្ចេញផ្សែងខ្មៅលើសពីបទដ្ឋានសុវត្ថិភាព។ អគ្គនាយកលោក Jirut Wisanjit បាននិយាយកាលពីថ្ងៃអាទិត្យថា ការពិន័យនឹងមានរហូតដល់ ៥,០០០ បាត (ជិត១៧០ដុល្លារ) និងផ្អាកការប្រើប្រាស់យានយន្តរហូតដល់វាត្រូវបានជួសជុល។ លោក Jirut Wisanjit បាននិយាយថា នាយកដ្ឋានរបស់លោកបាននឹងកំពុងអនុវត្ត តាមគោលនយោបាយរបស់ក្រសួងដឹកជញ្ជូន ដើម្បីការកាត់បន្ថយការបំពុល PM2.5 ដែលជាភាគល្អិតតូចជាង ២.៥ មីក្រូម៉ែត្រ នៅក្នុងអាកាស។ ចាប់តាំងពីដើមឆ្នាំ២០២១ នាយកដ្ឋាននេះបានត្រួតពិនិត្យរថយន្តចំនួន ៦៨៩ ៣៣៣ គ្រឿង នៅក្នុងតំបន់ទីក្រុងបាងកក

    January 26, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ខេត្តសាមុតសាខនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩១៤ករណី កាលពីថ្ងៃច័ន្ទ ខណៈមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានបង្ហើបថា វាអាចនឹងមានការចាប់ផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺនៅក្នុងខេត្តមួយចំនួន។ ការឆ្លងទាំង ៩១៤ករណី ដែលត្រូវបានរាយការណ៍នៅក្នុងខេត្តកាលពីថ្ងៃច័ន្ទ គឺជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីខេត្តនេះ ត្រូវបានគេរកឃើញថា ជាចំណុចកណ្តាលនៃរលកទី២ ដោយមានករណីចំនួន ៨៤៤ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មក្នុងចំនួនច្រើន។ ក្នុងចំណោមអ្នកឆ្លងទាំង ៨៤៤ ករណី គឺមាន ៧៦០ ករណី ត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុកបរទេស ខណៈដែលនៅសល់គឺជនជាតិថៃ។ ចំណែក

    January 26, 2021
  • អន្តរជាតិ

    អូស្រ្តាលីនៅថ្ងៃច័ន្ទនេះបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់ជាផ្លូវការ ប៉ុន្តែបានព្រមានអំពីបញ្ហាផលិតកម្មអន្ដរជាតិរបស់ក្រុមហ៊ុន AstraZeneca ដែលមានន័យថាប្រទេសនេះនឹងត្រូវការចែកចាយថ្នាំបង្ការ ដែលផលិតនៅក្នុងស្រុកមុនការគ្រោងទុក។ នាយករដ្ឋមន្រ្តីលោក Scott Morrison បាននិយាយថា វាគឺជាផ្នែកមួយនៃច្បាប់ដំបូងគេក្នុងពិភពលោក ដែលបានអនុម័តការយល់ព្រមដ៏ទូលំទូលាយ (comprehensive approval) នៃវ៉ាក់សាំង Pfizer-BioNTech ។ ជម្រាបដែរថា ប្រទេសមួយចំនួនបានអនុម័តវ៉ាក់សាំងបង្ការ COVID-19 ពិតមែន ប៉ុន្តែពួកគេត្រឹមតែអាចប្រើសម្រាប់ស្ថានភាពបន្ទាន់ប៉ុណ្ណោះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បានប្រាប់អ្នកយកព័ត៌មានថា ការចាក់វ៉ាក់សាំងទៅលើក្រុមអទិភាពមុនគេ ជាមួយនឹងវ៉ាក់សាំង Pfizer ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងខែកុម្ភៈក្នុងកម្រិត

    January 25, 2021
  • អន្តរជាតិ

    ស្រ្តីជាប្រពន្ធម្នាក់បានចាក់ប្តីជាច្រើនកាំបិតឲ្យរងរបួសធ្ងន់ក្រោយពីគាត់បានឃើញរូបថតស្រីវ័យក្មេងម្នាក់នៅក្នុងទូរស័ព្ទដៃរបស់ប្តី ហើយបន្ទាប់ពីចាក់ប្តីរួចទើបគាត់ដឹងថា តាមការពិតរូបនោះគឺជារូបរបស់គាត់កាលនៅពីក្មេង។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ិកស៊ិក​ ខណៈអត្តសញ្ញាណរបស់ស្ត្រីជាជនបង្កហេតុនិងបុរសរងគ្រោះមិនត្រូវបានគេបញ្ជាក់លម្អិតនោះទេ។ ប្រភពខាងលើបានបន្តថា ស្រ្តីជាប្រពន្ធគឺជាមនុស្សពូកែប្រចណ្ឌម្នាក់ ដោយនាពេលកន្លងមករូបគាត់តែងតែរករឿងប្តីនិងឈ្លោះជាមួយប្តីជារឿយៗព្រោះតែភ្លើងប្រចណ្ឌ។ ជាក់ស្តែងនៅក្នុងថ្ងៃកើតហេតុស្រី្តជាប្រពន្ធបានមើលឃើញរូបថតប្តីថតជាមួយ និងស្រីក្មេងម្នាក់ដោយចៃដន្យ ហើយភ្លាមនោះការឈ្លោះប្រកែកគ្នាក៏បានកើតឡើងនិងក្រោយមកស្រ្តីជាប្រ​ពន្ធបានស្ទុះទៅទាញកាំបិទមកចាក់ប្តីឲ្យរងរបួសធ្ងន់តែម្តង។ យ៉ាងណាក្តី​ ក្រោយពិនិត្យមើលរូបថតឲ្យបានល្អិតល្អន់ទើបគាត់ដឹងថា តាមការពិតរូបនោះគឺជារូបរបស់គាត់ថតជាមួយបុរសជាប្តីច្រើនឆ្នាំមកហើយ​ ពោលគឺតាំងពីគាត់នៅស្គមម្លះហើយសូម្បីតែរូបគាត់មើលរូបនោះមួយភ្លែតក៏មិនដឹងថាជារូបខ្លួនឯងដែរ។ ក្រោយកើតហេតុស្ត្រីជាជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួន ខណៈបុរសជាជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    January 25, 2021
  • អន្តរជាតិ

    ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador មានប្រសាសន៍ថា គាត់បានធ្វើតេស្ដវិជ្ជមានចំពោះជំងឺ COVID-19 ។ លោក Lopez Obrador បានសរសេរនៅថ្ងៃអាទិត្យថា រោគសញ្ញារបស់គាត់គឺស្រាល ប៉ុន្តែគាត់កំពុងទទួលការព្យាបាលតាមវេជ្ជបញ្ជា។ លោកក៏បានសរសេរផងដែរថា លោកនឹងបន្តផែនការរបស់លោកដើម្បីពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាអំពីការទទួលបានវ៉ាក់សាំង COVID-19 ។ មន្រ្តីរដ្ឋាភិបាលម៉ិកស៊ិកនិយាយថាលោក Lopez Obrador នឹងបំពេញភារកិច្ចរបស់គាត់តាមអ៉ីនធឺណែតសម្រាប់ពេលនេះ ខណៈលេខាធិការនៃក្រសួងមហាផ្ទៃនឹងធ្វើជាអ្នកតំណាងរបស់លោកនៅពេលមានសន្និសីទកាសែត។ គួរឱ្យដឹងដែរថា ប្រទេសម៉ិកស៊ិកមានករណីជំងឺ COVID-19 សរុបចំនួន ១.៧ លាននាក់ ដោយក្នុងនោះក៏មានអ្នកស្លាប់ជិត

    January 25, 2021