autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨០២ ករណី ដោយក្នុងនោះមានករណីចំនួន ៧៨១ ជាករណីក្នុងសហគមន៍ និង ២១ ករណី ជាករណីនាំចូល ដែលនាំឱ្យករណីសរុបមានដល់ ១៧ ០២៣ ករណី។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការស្វែងរកករណីនៅក្នុងសហគមន៍មានចំនួន ៦៩២ ករណី ហើយនៅតាមមន្ទីរពេទ្យមាន ៨៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

    January 29, 2021
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន The Thaiger  បានរាយការណ៍ថា កាលពីថ្ងៃម្សិលមិញនេះភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងនិងបង្កជាវិបត្តិថ្មីមួយបន្ថែមទៀត ដោយបន្ថែមបន្ទុកដល់រដ្ឋាភិបាលដែលទើបដោះស្រាយបញ្ហារញ្ជួញដីកាលពីសប្តាហ៍មុន និងកំពុងរវល់ដោះស្រាយវិបត្តិនៃជំងឺ COVID-19 ជាច្រើនខែមកហើយនោះ។ ភ្នំភ្លើងដែលទើបនឹងផ្ទុះនេះមានឈ្មោះថា Merapi ស្ថិតនៅលើកោះចាវ៉ា មានកម្ពស់ ២ ៩៦៣ ម៉ែត្រ ហើយក្នុងពេលកំពុងផ្ទុះឡើង វាបានបន្លឺសំឡេងយ៉ាងខ្លាំងក្នុងចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់កើតហេតុប្រមាណ ៥ គីឡូម៉ែត្រផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះនៅឡើយទេ ហើយទំហំនៃការប៉ះពាល់ជាក់ស្តែងក៏មិនទាន់ត្រូវបានគេធ្វើការវាយតម្លៃនៅឡើយដែរ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១០ កន្លងទៅនេះ

    January 29, 2021
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីធ្វើឱ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 អាចមានសម្រាប់មនុស្សគ្រប់រូប។ ជម្រាបដែរថា លោក Antonio Guterres បានទទួលវ៉ាក់សាំងដូសដំបូងរបស់គាត់ នៅឯកន្លែងសាធារណៈមួយ ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរទីក្រុងនិយាយថា ដោយសារតែគាត់មានអាយុលើសពី ៦៥ឆ្នាំ ប្រធានអង្គការសហប្រជាជាតិរូបនេះ ត្រូវបានគេហៅឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺនេះ។ លោក Guterres បានចេញផ្សាយរូបថតនៃការចាក់វ៉ាក់សាំងរបស់គាត់នៅលើ Twitter ហើយគាត់បានសរសេរថា៖ យើងត្រូវតែធ្វើការដើម្បីធ្វើឱ្យប្រាកដថា វ៉ាក់សាំងនេះមានសម្រាប់មនុស្សគ្រប់រូបគ្រប់ទីកន្លែង»។ លោកបានបន្ថែមថា៖«ជាមួយនឹងជំងឺរាតត្បាតនេះ គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ទាល់តែយើងទាំងអស់គ្នាមានសុវត្ថិភាព»។ គំនិតផ្តួចផ្តើមដែលដឹកនាំដោយអង្គការសុខភាពពិភពលោក និងអង្គភាពដទៃទៀត ក៏កំពុងស្វែងរកការផ្គត់ផ្គង់ និងការចែកចាយវ៉ាក់សាំងដែលមានលក្ខណៈជាសកល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ។ ប៉ុន្តែកម្មវិធីនៃវ៉ាក់សាំងប្រឈមនឹងគម្លាតថវិកា

    January 29, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា វៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៩ ករណី នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ ខណៈការផ្ទុះឡើងសារជាថ្មីនៅក្នុងសហគមន៍ ជាលើកដំបូងក្នុងរយៈពេល២ខែនេះ កំពុងវាយប្រហារដល់ទីក្រុងហាណូយ។ ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីចុងក្រោយនេះរួមមាន ១ ករណី នៅទីក្រុងហាណូយ និង ៨ ករណី នៅខេត្តហៃហ្វុង ហៃដុង ក្វាងនិញ និងខេត្តបាក់នីញ នាំឱ្យចំនួនករណីក្នុងសហគមន៍ដែលបានផ្ទុះឡើងគិតត្រឹមថ្ងៃព្រហស្បតិ៍ មានសរុបដល់ ៩៣ ករណី។ ក្រសួងបាននិយាយថាខ្លួនកំពុងបន្ដវិភាគលើហ្សែននៃជំងឺ ដើម្បីកំណត់ថាតើអ្នកជំងឺថ្មីៗទាំងនេះបានឆ្លងវីរុសប្រភេទថ្មី ឬអត់។ ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ

    January 29, 2021
  • អន្តរជាតិ

    របាយការណ៍សេដ្ឋកិច្ចមួយរបស់ធនាគារពិភពលោក (World Bank) ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន The Thiager បានឲ្យដឹងថា មានពលរដ្ឋថៃប្រមាណជា ១,៥ លាននាក់ កំពុងតែឈានទៅរកភាពក្រីក្រ ព្រោះតែវិបត្តិនៃជំងឺ COVID-19 ។ ប្រភពដដែលនេះបានបញ្ជាក់ថា មូលហេតុចម្បង ដែលកំពុងរុញច្រានពលរដ្ឋថៃទៅកាន់បន្ទាត់នៃភាពក្រីក្រ គឺដោយសារការរាត្បាតនៃជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ខណៈវិស័យមួយនេះគឺជាឆ្នាំងបាយដ៏សំខាន់របស់ពួកគេ។ របាយការណ៍របស់ធនាគារពិភពលោកក៏បានឲ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ថៃបានធ្លាក់ចុះខ្លាំងបំផុតចាប់ពីត្រីមាសទី២ នៃឆ្នាំ ២០២០ និងបន្តរហូតដល់ដាច់ឆ្នាំ ហើយជាលទ្ធផលនៅក្នុងឆ្នាំ២០២០ អាត្រានៃពលរដ្ឋក្រីក្រថៃបានកើនដល់ ៨,៨% បើធៀបទៅនឹងឆ្នាំ២០១៩ អាត្រានេះមានត្រឹមតែ ៦,២ % ប៉ុណ្ណោះ។

    January 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា សហភាពអឺរ៉ុបកំពុងដាក់បំរាមឡើងវិញលើភ្ញៀវទេសចរមកពីប្រទេសជប៉ុន ដោយសារតែបច្ចុប្បន្ននេះមានករណីឆ្លងជំងឺ COVID-19 យ៉ាងច្រើននៅក្នុងប្រទេសនេះ។ សហគមន៍អឺរ៉ុបបានចេញសេចក្តីប្រកាសនេះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការត្រួតពិនិត្យលើបញ្ជីឈ្មោះប្រទេស ថាតើប្រទេសណាត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅតំបន់នេះ។ សហគមន៍អឺរ៉ុបធ្លាប់បន្ថែមប្រទេសជប៉ុនទៅក្នុងបញ្ជី «អនុញ្ញាតឱ្យមានការធ្វើដំណើរចូលតំបន់» របស់ពួកគេកាលពីខែកក្កដា បន្ទាប់ពីបានមើលឃើញថាប្រទេសនេះអាចគ្រប់គ្រងការរាតត្បាត។ ប៉ុន្តែជាមួយនឹងគោលនយោបាយថ្មី ការចូលពីប្រទេសជប៉ុននឹងត្រូវហាមឃាត់ លើកលែងតែមនុស្សដែលមានហេតុផលចាំបាច់សម្រាប់ការធ្វើដំណើរ។ រដ្ឋជាសមាជិកសហភាពអឺរ៉ុបនីមួយៗ អាចបង្កើតច្បាប់ផ្ទាល់ខ្លួនថា តើត្រូវហាមឃាត់អ្នកទេសចរពីប្រទេសជប៉ុនឬទេ ដោយសារពួកគេមានសិទ្ធិគ្រប់គ្រងព្រំដែនរបស់ពួកគេរៀងខ្លួន។ វាអាចទៅរួចដែលថា សហគមន៍អឺរ៉ុបច្បាស់ជានឹងដាក់កម្រិតតឹងរឹងចំពោះការធ្វើដំណើរពីប្រទេសជប៉ុន ដោយសារពួកគេបានយល់ព្រមរឹតបន្តឹងលើសកម្មភាពទាំងនៅក្នុងសហភាពអឺរ៉ុប និងនៅតាមព្រំដែនរបស់ខ្លួន។ ជាមួយនឹងការដកប្រទេសជប៉ុនចេញពីបញ្ជីនេះ សហភាពអឺរ៉ុបកំពុងអំពាវនាវដល់ប្រទេសជាសមាជិករបស់ខ្លួន ឱ្យដកការរឹតត្បិតលើការធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ថៃ អូស្រ្តាលី នូវែលហ្សេឡង់ និងរវ៉ាន់ដា៕ អត្ថបទ៖ លីដា

    January 29, 2021
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា ប្រទេសកូរ៉េខាងត្បូងនឹងផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនដោយឥតគិតថ្លៃនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះហើយ ពោលគឺនៅក្នុងអំឡុងខែវិច្ឆិកា។ បើតាមលោក Jeong Eun-kyeong នាយកទីភ្នាក់ងារត្រួតពិនិត្យនិងការពារវ៉ាក់សាំងកូរ៉េបានឲ្យដឹងថា គិតមកទល់នឹងពេលនេះប្រទេសកូរ៉េខាងត្បូងមានបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១០៦ លានដូសរួចរាល់ហើយ ដែលចំនួនវ៉ាក់សាំងនេះមានច្រើនជាងចំនួនពលរដ្ឋជាក់ស្តែងទៅទៀត ដោយកូរ៉េខាងត្បូងមានប្រជាពលរដ្ឋប្រមាណជា ៥២ លាននាក់​ ខណៈវ៉ាក់សាំងសរុបនោះអាចចាក់ជូនពលរដ្ឋបានរហូតដល់ ៥៣​ លាននាក់ឯណោះ។ យ៉ាងណាក្តី កូរ៉េខាងត្បូងនឹងទទួលបានវ៉ាក់សាំងជាច្រើនដំណាក់កាលផ្សេងគ្នា ហើយដំណើរការនៃការចាក់ជូនពលរដ្ឋក៏មានច្រើនដំណាក់កាលផងដែរ  ខណៈក្រុមបុគ្គលិកសុខាភិបាល

    January 29, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ទីក្រុង Hai Duong របស់ប្រទេសវៀតណាម បានចាប់ផ្តើមអនុវត្តការរក្សាគម្លាត ចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះតទៅ ហើយគ្រប់ពលរដ្ឋ គ្រួសារនីមួយៗ ភូមិ ឃុំ និងស្រុក នឹងត្រូវនៅដាច់ដោយឡែកដោយខ្លួនឯង។ ពលរដ្ឋនឹងមិនអាចចេញក្រៅនោះទេ លើកលែងតែមានការចាំបាច់ដូចជា៖ ទិញអាហារ គ្រឿងអាហារ និងថ្នាំពេទ្យ។ អ្នកសង្គ្រោះបន្ទាន់ ធ្វើការរោងចក្រ សហគ្រាស ផលិតកម្ម កន្លែងលក់ដូរ សេវាកម្ម និងទំនិញសំខាន់ៗ នៅត្រូវបានលើកលែងលើការបិទបណ្តោះអាសន្ននេះ ក៏ដូចជាករណីបន្ទាន់ផ្សេងទៀត។

    January 28, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ប្ដីប្រពន្ធមួយគូមកពីទីក្រុង Vancouver ដែលប្ដីមានឈ្មោះថា Rodney Baker គឺជាមហាសេដ្ឋី និងជាប្រធានកាសីណូរបស់ក្រុមហ៊ុន Great Canadian Gaming Corporation និងប្រពន្ធឈ្មោះ Ekaterina Baker ដែលជាតារាសម្ដែងម្នាក់ ត្រូវបានមន្ត្រីប៉ូលីសធ្វើការផាកពិន័យ បន្ទាប់ពីរូបគេទាំង ២នាក់ បានជួលយន្តហោះឯកជនមួយ ហោះបន្ដទៅកាន់សហគមន៍ជនជាតិដើម Yukon នៃប្រទេសកាណាដា ដោយមិនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះទេ ហើយក៏បានបន្លំខ្លួនទទួលយកវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទីនោះផងដែរ។ ប្រភពបាននិយាយថា ប្ដីប្រពន្ធទាំង ២នាក់ បានមកដល់ទីក្រុង Whitehorse នៅថ្ងៃទី១៩ ខែមករា ហើយក្រោយមកបានជួលយន្តហោះឯកជនមួយ ហោះទៅតំបន់ Beaver Creek ដែលជាតំបន់របស់សហគមន៍ជនជាតិដើម

    January 28, 2021
  • កូវីដ-១៩

    យោងតាមការចុះរបស់សារព័ត៌មាន The Nation Thailand ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃមានករណីជំងឺ COVID-19 ថ្មីចំនួន ៧៥៦ ករណី ដោយក្នុងនោះមាន ១០នាក់ ជាករណីនាំចូលពីបរទេស ដែលនាំឱ្យចំនួនសរុប ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូង បានកើនដល់ ១៦,២២១ ករណី ។ ពុំមានការស្លាប់ថ្មីបន្ថែមនោះទេនៅថ្ងៃនេះ ដែលនាំឱ្យចំនួនស្លាប់សរុបមាន ៧៦នាក់ ដដែល។ ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មាន ២២ ករណី គឺបានប៉ះពាល់ទៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់ និង ៧២៤

    January 28, 2021