autoadmin
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនកំពុងពិចារណាពង្រីកស្ថានភាពបន្ទាន់របស់ខ្លួន ជុំវិញមជ្ឈមណ្ឌលទីក្រុងធំចំនួន ២ របស់ប្រទេសនេះ។ ជម្រាបដែរថា វិធានការរឹតត្បឹតបច្ចុប្បន្ននឹងត្រូវផុតកំណត់នៅថ្ងៃអាទិត្យ ដូច្នេះមន្ត្រីនឹងត្រូវធ្វើការសម្រេចចិត្តនៅថ្ងៃអង្គារនេះ​ បន្ទាប់​ពីទទួលបានការស្តាប់ពីអ្នកជំនាញ។ ជាង ៣សប្តាហ៍ បានកន្លងផុតទៅហើយចាប់តាំងពីស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងរាជធានី និងខេត្តជិតខាងចំនួន ៣ ។ វិធានការនេះក្រោយមកទៀតត្រូវបានពង្រីក ដោយរាប់បញ្ចូលទាំងអូសាកា និងអាណាខេត្តចំនួន ៦ ផ្សេងទៀត។ ក្រុមមន្រ្តីកំពុងពិចារណាការពង្រីកស្ថានភាពបន្ទាន់នៅទីក្រុងតូក្យូ សៃតាម៉ា ឈីបា អាកាណាវ៉ា និងផ្នែកខ្លះនៃតំបន់កានសៃ ថ្វីបើតំបន់ទាំងនេះមានករណីចុះថយក៏ដោយ។ ប៉ុន្តែនៅទីក្រុងតូក្យូមានករណីថ្មីចំនួន ៣៩៣ ត្រូវបានបញ្ជាក់កាលពីថ្ងៃច័ន្ទ ហើយចំនួនសរុបប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ៤០០ ជាលើកដំបូងចាប់តាំងពីចុងខែធ្នូ។ ចំណែកនៅទូទាំងប្រទេសជប៉ុន ក្រុមមន្រ្តីបានបញ្ជាក់ពីករណីថ្មីចំនួន ២,៦៧៣

    February 2, 2021
  • អន្តរជាតិ

    ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានប៉ូលិសចូលទៅចាប់ដល់ក្នុងវត្តក្រោយពីអាជ្ញាធរបានរកឃើញថា សង្ឃអង្គនេះបានសម្ងំប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងវត្ត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger  បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តបូរីរ៉ាំភាគខាងជើងប្រទេសថៃ ខណៈសង្ឃកំខូចអង្គនេះមានព្រះនាមថា Thawatchai Konglert និងមានព្រះជន្ម ៤៥ វស្សា។ ប៉ូលិសថៃបានឲ្យដឹងថា គ្រឿងញៀនដែលព្រះសង្ឃ Thawatchai Konglert បានប្រើប្រាស់នោះគឺជាថ្នាំមេតំហ្វេតាមីន ហើយក្នុងពេលចាប់ខ្លួននោះសង្ឃអង្គនេះបានប្រើប្រាស់គ្រឿងញៀនយ៉ាងច្រើនរហូតវង្វេងវង្វាន់ទៅហើយ។ ក្រោមឥទ្ធិពលនៃគ្រឿងញៀនព្រះតេជគុណ Thawatchai Konglert មានសង្ឃដីកាប្រាប់ប៉ូលិសថា គ្រឿងញៀននេះគឺជាទេយ្យទានដែលពុទ្ធបរិស័ទបានប្រគេនព្រះអង្គ ហើយដំបូងឡើយព្រះគុណម្ចាស់មិនចង់ប្រើប្រាស់វានោះទេតែពុទ្ធបិរស័ទចេះតែមកលួងលោមពេក ទើបព្រះអង្គសម្រេចប្រើប្រាស់វាតែម្តងទៅ។ យ៉ាងណាក្តី សង្ឃដីកានេះមិនត្រូវបានប៉ូលិសចាត់ទុកជាបានការនោះទេ ហើយប៉ូលិសជំនាញថៃបានបញ្ជាក់ថា មុនពេលមកបួសជាសង្ឃព្រះតេជគុណ Thawatchai Konglert ក៏ធ្លាប់ត្រូវចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនម្តងដែរ

    February 1, 2021
  • អន្តរជាតិ

    រថយន្តបំផ្ទុះគ្រាប់បែកជាច្រើនគ្រឿងបានសម្លាប់មនុស្ស ១៥នាក់ នៅភាគខាងជើងប្រទេសស៊ីរី។ ក្រសួងការពារជាតិតួកគីនិយាយថា គ្រាប់បែកបានផ្ទុះឡើងនៅទីប្រជុំជន Azaz និង al-Bab កាលពីថ្ងៃអាទិត្យ ដែលតំបន់ទាំងនេះត្រូវបានតួកគីគ្រប់គ្រង​ បន្ទាប់ពីការវាយលុកផ្នែកយោធាមួយនៅក្នុងឆ្នាំ២០១៩។ តួកគីរក្សាពួកគេឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីបណ្ដេញពួកសកម្មប្រយុទ្ធឃឺដ (Kurdish) ចេញពីតំបន់នេះ។ រូបភាពពី Azaz បានបង្ហាញពីរថយន្តមួយគ្រឿងដែលកំពុងឆេះ ហើយមនុស្សដែលរងរបួសត្រូវបានបញ្ជូនទៅរថយន្តសង្គ្រោះបន្ទាន់។ ការបំផ្ទុះទាំង ២លើក បានសម្លាប់មនុស្ស ១០នាក់ រួមទាំងជនស៊ីវិល និង ២៤នាក់ បានរងរបួស។ ការបំផ្ទុះរថយន្តមួយផ្សេងទៀតនៅថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ៥នាក់ និងធ្វើឱ្យរងរបួស ២២នាក់ នៅក្នុងទីក្រុង Afrin

    February 1, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី០១ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨៣៦ ករណី ដោយក្នុងនោះគឺមានតែ ៤ ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានគេកត់ត្រានោះទេ​ ដូច្នេះការស្លាប់សរុបគឺនៅតែ ៧៧នាក់ ដដែល។ ករណីថ្មីៗទាំងអស់គឺមាន ៧៩៣ ករណី ជាការតាមស្វែងរកតាមសហគមន៍ ដែលមានហានិភ័យពីជំងឺ COVID-19 និង ៣៩នាក់ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដនៅមន្ទីរពេទ្យ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺចំនួន ៨៩៩នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ

    February 1, 2021
  • អន្តរជាតិ

    បន្ទាប់ពីមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី​ និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ត្រូវបានក្រុមយោធាចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅព្រឹកនេះ ព្រឹកថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ដូចជាមានការប្រកាសអាសន្ននៅក្នុងប្រទេសភ្លាមៗ វាបានបង្កឱ្យមានភាពចលាចលនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្ដែងនៅតាមម៉ាស៊ីនអេធីអឹម (ATM) របស់ធនាគារនានានៅក្នុងទីក្រុងយ៉ាំងហ្គោន ក្រុមមនុស្សបានតម្រង់ជួរគ្នាសម្រុកចាំដកលុយនៅគ្រប់ទូម៉ាស៊ីន ATM ទាំងនោះ។ ធនាគារភាគច្រើនត្រូវបានបិទ សេវាទូរស័ព្ទត្រូវបានផ្ដាច់ ហើយអ៊ីនធឺណេតនៅទូទាំងប្រទេសត្រូវបានបិទភ្លាមៗ។ ទន្ទឹមនឹងនេះ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបាននាំគ្នាសម្រុកទៅផ្សារ និងឈរចាំនៅតាមហាងទំនិញ ដើម្បីទិញអង្ករ និងប្រេងឆា ក៏ដូចជាថ្នាំពេទ្យផងដែរ ដោយភាគច្រើនត្រូវបានលក់អស់ ហើយក៏ចាប់ផ្ដើមបិទទ្វារមុនកាលកំណត់ផងដែរ។ ខណៈពេលដែលតម្លៃនៅតែមានស្ថេរភាពសម្រាប់ពេលបច្ចុប្បន្ននេះ ពាណិជ្ជករនិយាយថា ពួកគេរំពឹងថា ការផ្គត់ផ្គង់នឹងខ្វះខាត និងការប្រែប្រួលតម្លៃនៅថ្ងៃខាងមុខ។ ជាមួយនឹងសេវាកម្មអ៊ីនធឺណេតឥឡូវនេះមិនអាចដំណើរការបាន

    February 1, 2021
  • អន្តរជាតិ

    យោធានៃប្រទេសភូមាបានប្រកាសពីភាពអាសន្ននៅក្នុងប្រទេសតាមរយៈទូរទស្សន៍រដ្ឋនៅថ្ងៃនេះ បន្ទាប់ពីមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី​ និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាចរបស់គាត់ ត្រូវបានក្រុមយោធាចាប់ខ្លួននៅក្នុងការវាយឆ្មក់មួយនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារតែភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកន្លងទៅ។ អ្នកនាំពាក្យយោធាបាននិយាយថា ពួកគេនឹងស៊ើបអង្កេតភាពមិនប្រក្រតី និងការក្លែងបន្លំនៅក្នុងការបោះឆ្នោតទូទៅ ដែលត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ របាយការណ៍នោះនិយាយថា​ អនុប្រធានាធិបតី Myint Swe អតីតមន្រ្តីយោធាជាន់ខ្ពស់​នឹងធ្វើជាប្រធានាធិបតីស្តីទី ហើយលោក Min Aung Hlaing អគ្គមេបញ្ជាការកងទ័ពនឹងគ្រប់គ្រងប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យរបស់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅកាត់ថា NLD បានឱ្យដឹងថា ប្រធានាធិបតី Win Myint ក៏ត្រូវបានឃុំខ្លួនផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនាំពាក្យដដែលដោយនិយាយថា លោកស្រី

    February 1, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អនុសេនីយ៍លោក Tom Moore មានវ័យ ១០០ឆ្នាំ ដែលធ្លាប់បានរៃអង្គាសប្រាក់ចំនួន ៣៣ លានផោន ជួយដល់សេវាសុខភាពជាតិអង់គ្លេស ឬហៅកាត់ថា NHS ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Bedford បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺ និងត្រូវការជំនួយក្នុងការដកដង្ហើម។ កូនស្រីរបស់លោកបានរាយការណ៍ថា លោកតាចាប់ផ្ដើមទទួលការព្យាបាលជំងឺរលាកសួតកាលពីប៉ុន្មានសប្តាហ៍មុន ហើយកាលពីសប្តាហ៍មុននេះ គាត់ក៏បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ថែមទៀត។ លោកស្រី Ingram-Moore ដែលត្រូវជាកូនស្រីរបស់លោកតា បាននិយាយថា ឪពុករបស់គាត់មិនបានទទួលការព្យាបាលក្នុងបន្ទប់ ICU នោះទេ។ អ្នកនាំពាក្យក៏បាននិយាយថា លោកតា Tom Moore មិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឹ

    February 1, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ២នាក់ បន្ថែមទៀតនៅព្រឹកនេះ។ ករណីទាំង​ ២ ត្រូវបានរកឃើញនៅទីក្រុងហាណូយ ហើយពួកគេគឺជាអ្នកដែលបានប៉ះពាល់ជាមួយករណីចាស់។ ជម្រាបដែរថា គិតមកទល់ពេលនេះវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ១,៨១៩ ករណី​​ និងមាន ៣៦២ ករណី កំពុងសម្រាកព្យាបាលនៅឡើយ។ ករណីថ្មីចំនួន ២ កំពុងត្រូវបានព្យាបាលនៅឯមន្ទីរពេទ្យ National Tropical Diseases ក្នុងសង្កាត់ Anng Anh ទីក្រុងហាណូយ។

    February 1, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា មេដឹកនាំប្រទេសភូមាលោកស្រី​​ អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច​ ត្រូវបានគេចាប់ខ្លួននៅក្នុងការវាយឆ្មក់ទាំងព្រឹកព្រលឹមមួយនៅថ្ងៃនេះ។ ទីភ្នាក់ងារបានពិភាក្សាបញ្ហានេះ តាមទូរស័ព្ទជាមួយអ្នកនាំពាក្យគណបក្សកាន់អំណាចនៅថ្ងៃច័ន្ទ ទី០១​ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈខាងយោធាបានអះអាងថា ការចាប់ខ្លួននេះគឺដោយសារមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកាកន្លងទៅនេះ។ ខាងយោធាកំពុងទាមទារឱ្យរដ្ឋាភិបាល​ និងគណៈកម្មការរៀបចំការបោះឆ្នោត ស៊ើបអង្កេតនិងចាត់វិធានការចំពោះបញ្ហាមិនប្រក្រតីនេះ។ សភាក៏គ្រោងនឹងកោះប្រជុំនៅថ្ងៃច័ន្ទនេះផងដែរ ដែលជាការប្រជុំលើកដំបូងបំផុតចាប់តាំងពីការបោះឆ្នោត។ ចំណែកយោធាក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យ ដោយបាននិយាយថា ប្រទេសមិនគួរឆ្ពោះទៅជំហានបន្ទាប់ ជាមួយស្ថានភាពបច្ចុប្បន្ននោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    February 1, 2021
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ក្រុមកម្មករថៃដែលបានរងនូវផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ ១៩ នឹងទទួលបានប្រាប់ឧបត្ថម្ភពីរដ្ឋាភិបាលបន្ថែមទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមលោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងមានចំនួន ៤ ០០០ បាត (១៣៣ ដុល្លារអាមេរិក) ហើយការផ្តល់ជូនលើកនេះគឺមានរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ ខណៈនាពេលកន្លងមកក្រុមកម្មករថៃទាំងអស់នេះធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភរយៈពេល ៣ ខែជាប់ៗគ្នានិងជាច្រើនលើករួចមកហើយ។ ក្រៅពីមានការកែប្រែរយៈពេលនៃការទទួលបានប្រាក់ឧបត្ថម្ភនិងចំនួនទឹកប្រាក់នោះ លក្ខខណ្ឌផ្សេងទៀតត្រូវបានបន្តអនុវត្តដដែល គឺអ្នកទទួលបានឧបត្ថម្ភនេះត្រូវតែជាពលរដ្ឋថៃ បានបាត់បង់ការងារព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ និងមានប្រាក់ក្នុងគណនីធនាគារមិនលើសពី ៥០០ ០០០ បាត (១៦ ៦៧៣

    February 1, 2021