- autoadmin
- អន្តរជាតិ
ក្រសួងសុខាភិបាលជប៉ុនកំពុងរៀបចំ ដើម្បីអនុម័តវ៉ាក់សាំងការពារជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ ក្រសួងបានចុះកិច្ចសន្យាជាមួយ Pfizer ដើម្បីទទួលថ្នាំចំនួន ៧២ លានដូស រួចរាល់ហើយ ខណៈកាលពីសប្តាហ៍មុនក៏ Pfizer បានបញ្ជូនទិន្នន័យទៅក្រសួង ស្តីពីការសាកល្បងវ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន។ ក្រសួងគ្រោងនឹងរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីស្វែងរកការប្រឹក្សាថា តើត្រូវអនុម័តវ៉ាក់សាំងនេះ ឬអត់។ ប្រសិនបើគណៈកម្មាធិការផ្តល់ភ្លើងខៀវ នោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tamura Norihisa ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីយល់ព្រមជាផ្លូវការនៅថ្ងៃទី១៥ ខែកុម្ភៈ។ ប្រសិនបើមានការអនុម័តវ៉ាក់សាំងពិតមែននោះ វានឹងត្រូវបានផ្តល់ជូនសម្រាប់តែអ្នកមានអាយុចាប់ពី
February 6, 2021 - កូវីដ-១៩
រដ្ឋាភិបាលថៃនៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៥៨៦ ករណី ដោយក្នុងនោះមានការចម្លងក្នុងសហគមន៍ចំនួន ៥៧៣ ករណី និងករណីនាំចូលចំនួន ១៣ ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ២២,៦៤៤ ករណី។ លោក Apisamai Srirangson ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 បាននិយាយថា ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មានករណីចំនួន ៥២៦ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅតាមសហគមន៍ និងមាន ៤៧ ករណី ត្រូវបានរកឃើញពីការធ្វើតេស្ដនៅមន្ទីរពេទ្យ។ ចាប់តាំងពីជំងឺ COVID-19
February 5, 2021 - អន្តរជាតិ
ក្រុមហ៊ុនចនសុន (Johnson & Johnson) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានស្នើសុំនិយតករសុខភាពរបស់សហរដ្ឋអាមេរិក ដើម្បីផ្តល់សិទ្ធិអនុញ្ញាតវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលចាក់តែមួយដូសរបស់ខ្លួន សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ការដាក់ពាក្យសុំរបស់ក្រុមហ៊ុនទៅកាន់រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) អនុវត្តតាមរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះបាននិយាយថា វ៉ាក់សាំងនេះមានអត្រាការពារបាន ៦៦% នៅក្នុងការសាកល្បងទូទាំងពិភពលោករបស់ខ្លួន។ វ៉ាក់សាំងចាក់តែមួយដូសរបស់ J&J អាចជួយបង្កើនការផ្គត់ផ្គង់ និងធ្វើឱ្យយុទ្ធនាការចាក់ថ្នាំបង្ការជំងឺ COVID-19 របស់អាមេរិកកាន់តែមានភាពងាយស្រួល ចំពេលមានការព្រួយបារម្ភថ្មីៗពីការចម្លងលឿនជាងមុននៃប្រភេទជំងឺ COVID-19 មកពីអង់គ្លេស និងអាហ្វ្រិចខាងត្បូង។ មិនដូចវ៉ាក់សាំងពី Pfizer Inc / BioNTech
February 5, 2021 - អន្តរជាតិ
មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារកាលពីថ្ងៃច័ន្ទ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា៖«យើងកំពុងពិនិត្យមើលលទ្ធភាពនៃបទបញ្ជាប្រតិបត្តិថ្មី ហើយយើងក៏កំពុងពិនិត្យមើលការដាក់ទណ្ឌកម្មគោលដៅជាក់លាក់ទាំងលើបុគ្គល និងអង្គភាពដែលគ្រប់គ្រងដោយយោធា»។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំងរបស់ប្រធានាធិបតីលោក ចូ បៃដិន ចំពោះការធ្វើរដ្ឋប្រហារ និងការគំរាមដាក់ទណ្ឌកម្មរបស់លោក។ លោក Sullivan បានបន្ថែមទៀតថា សហរដ្ឋអាមេរិកក៏នឹងធ្វើការជាមួយសភាសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅជុំវិញពិភពលោក អំពីរបៀបឆ្លើយតបលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ានេះ។ អ្នកខ្លះនិយាយថា ការស្វែងរកការសន្ទនាក៏ជាជម្រើសមួយដែរ ពីព្រោះសម្ពាធបន្ថែមទៀតលើមីយ៉ាន់ម៉ា អាចជំរុញឱ្យកាន់តែមានភាពជិតស្និទ្ធជាមួយចិន។ នៅពេលសួរថា តើលោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម
February 5, 2021 - អន្តរជាតិ
ការសិក្សារបស់អាឡឺម៉ង់បានរកឃើញថា សត្វឆ្កែដែលទទួលបានការហ្វឹកហាត់ពីសាលាបណ្ដុះបណ្ដាល អាចមានសមត្ថភាពហឺតដឹងពីជំងឺ COVID-19 បានត្រឹមត្រូវរហូតដល់ទៅ ៩៤% ឯណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បាននិយាយថា សត្វឆ្កែនៅក្នុងការសិក្សាទាំងនោះត្រូវបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Hanover ហើយវាអាចហឺតដឹងពីវត្តមានរបស់ជំងឺ COVID-19 បានយ៉ាងច្បាស់លាស់ ទោះបីជាអ្នកជំងឺមិនបានចេញរោគសញ្ញាក៏ដោយ។ លោក Esther Schalke ពេទ្យសត្វនៅសាលាកងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់ បាននិយាយថា សត្វឆ្កែត្រូវបានគេដាក់ពង្រាយដើម្បីស្រូបយកក្លិននៃវីរុសកូរ៉ូណា (វីរុសនៃជំងឺCOVID-19) ដែលត្រូវបានបញ្ចេញចេញពីកោសិកាក្នុងខ្លួនមនុស្សដែលឆ្លងជំងឺ។ ហើយឆ្កែនៅក្នុងការសិក្សានេះ គឺពួកគេមានឈ្មោះដូចជា៖ Filou ជាពូជ Shepherd អាយុ ៣ឆ្នាំ និង Joe Cocker អាយុ
February 4, 2021 - អន្តរជាតិ
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric កាលពីថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឱ្យមានការដោះលែង មេដឹកនាំដែលត្រូវបានគេបណ្ដេញនិងឃុំខ្លួនក្នុងផ្ទះ លោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ ហើយបានសង្កត់ធ្ងន់ថា រដ្ឋប្រហាររបស់ក្រុមយោធាក្នុងប្រទេសនេះ គឺជាការប្រឆាំងលើ «ការបង្រួបបង្រួមនីតិរដ្ឋនៅមីយ៉ាន់ម៉ា និងដំណើរការប្រជាធិបតេយ្យ» របស់លោកស្រីទីប្រឹក្សារដ្ឋ។ គួររំលឹកដែរថា បក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NLD របស់លោកស្រី ទើបតែបានបញ្ចេញឯកសារប៉ូលីសមួយ ដែលបានចោទប្រកាន់លោកស្រីថា គាត់បាននាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់ និងប្រើប្រាស់ទាំងមិនទាន់ចុះបញ្ជី។ ខណៈប្រធានាធិបតីលោក Win Myint ត្រូវបានចោទប្រកាន់ពីបទរំលោភលើការរឹតត្បិតអំឡុងពេលមានរោគរាតត្បាត ដោយសារគាត់បានបើកការស្វាគមន៍អ្នកធ្វើយុទ្ធនាការបោះឆ្នោតកាលពីខែកញ្ញា។ NLD
February 4, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨០៩ ករណី ដោយក្នុងនោះមានករណីក្នុងសហគមន៍ចំនួន ៧៩៦ ករណី និងការនាំចូលចំនួន ១៣ ករណី ដែលនាំឱ្យចំនួនសរុបចាប់តាំងពីប្រទេសថៃមានវត្តមាននៃជំងឺ COVID-19 មានរហូតដល់ ២២,០៥៨ ករណី ។ ថ្ងៃនេះគឺពុំមានការស្លាប់ថ្មីត្រូវបានកត់ត្រានោះទេ ដូច្នេះការស្លាប់សរុបនៅតែមាន ៧៩នាក់ ដដែល។ លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 បានឱ្យដឹងថា ក្នុងចំណោមករណីក្នុងស្រុកទាំងអស់ មានករណីចំនួន
February 4, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា «Sputnik V» របស់ប្រទេសរុស្ស៊ី គឺមានប្រសិទ្ធភាពប្រឆាំងជាមួយជំងឺ COVID-19 រហូតដល់ ៩១.៦% សម្រាប់អ្នកចេញរោគសញ្ញា, ប្រសិទ្ធភាព ១០០% សម្រាប់អ្នកមានជំងឺធ្ងន់ធ្ងរ និងមធ្យម នេះបើយោងតាមការសិក្សាវិភាគលើអ្នកចូលរួមជិត ២០,០០០ នាក់ នៅក្នុងដំណាក់កាលទី ៣ ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ The Lancet កាលពីថ្ងៃអង្គារ។ ការសិក្សានេះបានជួយរម្ងាប់ការព្រួយបារម្ភរបស់អ្នកជំនាញពីមុនៗ ដែលពួកគេកន្លងមកបានសម្ដែងការព្រួយបារម្ភចំពោះវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីដំបូងគេនៅរុស្ស៊ីមួយនេះ។ អ្នកវិភាគឯករាជ្យលោក Ian Jones មកពីសាកលវិទ្យាល័យនៃទីក្រុង Reading និងលោកស្រី
February 4, 2021 - អន្តរជាតិ
តុលាការមីយ៉ាន់ម៉ាបានសម្រេចឱ្យមានការឃុំខ្លួនមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី Win Myint រយៈពេល ២សប្ដាហ៍ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយអ្នកទាំង ២ ក៏អាចប្រឈមនឹងការឃុំខ្លួនយូរជាងនេះផងដែរ។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធម្សិលមិញនេះ បានចេញផ្សាយឯកសាររបស់ប៉ូលីសមួយ ចុះនៅថ្ងៃទី០១ ខែកុម្ភៈ ដែលបានចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី ថាបាននាំចូលសម្ភារៈទំនាក់ទំនងចំនួន ១០ ដោយខុសច្បាប់ និងមិនមានការចុះបញ្ជីបានត្រឹមត្រូវនោះទេ។ ចំណែកប្រធានាធិបតីលោក Win Myint ឯណោះវិញ
February 4, 2021 - អន្តរជាតិ
អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford និយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបង្កើតឡើង សហការជាមួយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca នៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេល ៣ខែ បន្ទាប់ពីការចាក់ដូសដំបូង។ ក្រុមស្រាវជ្រាវកាលពីថ្ងៃអង្គារ បានចេញផ្សាយរបាយការណ៍មួយអំពីការវិភាគទិន្នន័យពីការសាកល្បងរបស់ពួកគេ ពាក់ព័ន្ធនឹងមនុស្សប្រហែល ១៧,០០០ នាក់ នៅក្នុងចក្រភពអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ចាប់តាំងពីការសាកល្បងដំបូងរហូតដល់ដើមខែធ្នូកន្លងទៅនេះ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វ៉ាក់សាំងក្នុងដូសដំបូង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៩០ (៣ខែ) គឺមានប្រសិទ្ធភាព ៧៦% ហើយមិនបានផ្លាស់ប្ដូរប្រសិទ្ធភាពនៅអំឡុងទាំងនោះទេ។ ចំណែកលទ្ធផលបន្ទាប់ពីដូសទី២ បានបង្ហាញប្រសិទ្ធភាព ៨២.៤% នៅពេលដែលការចាក់វ៉ាក់សាំងដូសទី២ នៅចន្លោះពីវ៉ាក់សាំងដូសទី១ រយៈពេលពី
February 3, 2021












