autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានមានប្រសាសន៍ថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅប្រទេសនានានៅអឺរ៉ុបកណ្តាល និងខាងកើត។ លោកបានថ្លែងបែបនេះនៅកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយមួយកាលពីថ្ងៃអង្គារ ដោយមានការចូលរួមពីមេដឹកនាំមកពី ១៧ ប្រទេស ដែលរួមមានទាំងហុងគ្រី និងប៉ូឡូញ។ យោងតាមក្រសួងការបរទេសចិន លោកប្រធានាធិបតីបាននិយាយថា ប្រទេសស៊ែប៊ីបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនមួយលានដូសពីក្រុមហ៊ុនចិន ហើយក្រុមហ៊ុនវ៉ាក់សាំងហុងគ្រីនិងចិនក៏កំពុងសហការគ្នាផងដែរ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសចិននឹងពិចារណាយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការបែបនេះជាមួយរដ្ឋាភិបាលដទៃទៀតនៅក្នុងតំបន់។ លោក ស៊ី បាននិយាយថា ប្រទេសចិនមានបំណងបង្កើនការនាំចូលទំនិញកសិកម្មទ្វេដងពីអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ ជម្រាបដែរថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងទីក្រុងប៉េកាំង និងប្រទេសក្នុងតំបន់ បន្តតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

    February 10, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមយោធាបានវាយឆ្មក់និងបំផ្លាញទីស្នាក់ការកណ្តាលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោនកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ខណៈដែលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានថ្កោលទោសអំពើហឹង្សារបស់ពួកយោធាប្រឆាំងនឹងក្រុមបាតុករ ដែលពួកគេកំពុងទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឡើងវិញ។ ការវាយប្រហារមកលើមេដឹកនាំស៊ីវិល ការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន ការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកបក្សរបស់លោកស្រី បានធ្វើឱ្យមានការខឹងសម្បារជាសាធារណៈ និងបានជំរុញប្រជាជនរាប់សែននាក់ប្រមូលផ្ដុំគ្នាតាមផ្លូវ ប្រឆាំងនឹងរបបរដ្ឋាភិបាលយោធា ទោះបីជាមេដឹកនាំយោធាលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទើបតែបានដាក់ចេញនូវបំរាមគោចរ និងការប្រមូលផ្ដុំលើសពី ៥នាក់ ក៏ដោយ។ សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«មេដឹកនាំផ្តាច់ការយោធាបានវាយឆ្មក់និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស

    February 10, 2021
  • អន្តរជាតិ

    ចាប់តាំងពីពួកយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយឧត្តមសេនីយ៍លោក មីន អ៊ុងឡាំង បានចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកបក្សកាន់អំណាច កាលពីព្រឹកព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ការតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ាក៏បានកើតមានឡើងជាបន្ដបន្ទាប់ ហើយរយៈពេល ៣ថ្ងៃ​ ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាការតវ៉ាទូទាំងប្រទេសដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៧។​ យ៉ាងណាក៏ដោយឥឡូវនេះពួកយោធាក៏មិននៅស្ងៀមដែរ ដោយមេដឹកនាំរបស់ពួកគេបានចេញនូវបំរាមគោចរ និងហាមមិនឱ្យមានការប្រមូលផ្ដុំលើសពី ៥នាក់ ឬច្រើនជាងនេះទេ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បាននិយាយថា មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង បានហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ សម្រាប់ទីក្រុងយ៉ាំងហ្គោន និងក្រុងធំៗផ្សេងទៀត។ លោកបានថ្លែងតាមទូរទស្សន៍រដ្ឋថា សកម្មភាពដែលគំរាមកំហែងដល់សន្តិភាពរបស់ប្រទេស

    February 9, 2021
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា មានករណីជំងឺ COVID-19 ថ្មីចំនួន ១៨៩ករណី ត្រូវបានគេកត់ត្រានៅថ្ងៃនេះ ហើយក្នុងនោះមានតែ ១០ នាក់ប៉ុណ្ណោះ ដែលជាករណីនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៧៩ នាក់ដដែល ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីដើមឆ្នាំមុន។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ គឺមានករណីចំនួន ១២៣ បានប៉ះពាល់ជាមួយតំបនមានហានិភ័យខ្ពស់ ខណៈករណីចំនួន ១០៩ ត្រូវបានរកឃើញក្នុងខេត្តសាមុតសាខន ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរចំនួន ២

    February 9, 2021
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យការប្រើប្រាស់ថាមពលធ្យូងថ្មត្រូវបានបញ្ឈប់ជាស្ថាពរនៅឆ្នាំ២០៣០ សម្រាប់ប្រទេសអភិវឌ្ឍន៍ និងនៅឆ្នាំ២០៤០ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ លោកបាននិយាយបែបនេះ នៅក្នុងកិច្ចពិភាក្សាត្រៀមមួយកាលពីថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីអាកាសធាតុប្រចាំឆ្នាំ ឬ COP26 ដែលគ្រោងធ្វើនៅចក្រភពអង់គ្លេសក្នុងខែវិច្ឆិកា។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានជម្រុញឱ្យរដ្ឋជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) ដែលរួមមានប្រទេសអភិវឌ្ឍន៍ដូចជា៖ សហរដ្ឋអាមេរិក បណ្តាប្រទេសអ៊ឺរ៉ុប និងជប៉ុន ដើម្បីឱ្យពួកគេបញ្ឈប់រោងចក្រថាមពលធ្យូងថ្មនៅឆ្នាំ២០៣០ ហើយប្រទេសដទៃទៀតក៏គួរតែធ្វើឱ្យបានត្រឹមឆ្នាំ២០៤០។ ជារួមអង្គការសហប្រជាជាតិមានគោលបំណងឱ្យការ «បំភាយឧស្ម័នផ្ទះកញ្ចក់ធ្លាក់ដល់សូន្យ» នៅឆ្នាំ២០៥០។ ចំណែកសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន ក៏គ្រោងនឹងភ្ជាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញនៅចុងខែនេះដែរ។​ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Richard

    February 9, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ាលោក Min Aung Hlaing បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូង ដោយបានអះអាងអំពីភាពត្រឹមត្រូវនៃសកម្មភាពរដ្ឋប្រហាររបស់ក្រុមខ្លួន ខណៈទូទាំងប្រទេសកំពុងមានបាតុកម្មទ្រង់ទ្រាយធំរាប់ថ្ងៃមកហើយ។ លោកបាននិយាយថា ការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដែលកាលនោះគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនោះ គឺមិនមានភាពត្រឹមត្រូវនោះទេ។ ស្របពេលជាមួយគ្នានេះដែរ ពួកយោធាក៏គ្រោងនឹងដាក់ការរឹតត្បឹតដូចជាបំរាមគោចរ និងការប្រមូលផ្ដុំជាដើម។ ជម្រាបផងដែរថា បាតុកម្មយ៉ាងធំនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងរយៈពេល ៣ថ្ងៃ ជាប់ៗគ្នាមកហើយគិតត្រឹមថ្ងៃច័ន្ទ ដើម្បីប្រឆាំងជាមួយរបបយោធា បន្ទាប់ពីការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកបក្សកាន់អំណាច។ តាមសម្ដីវេជ្ជបណ្ឌិតម្នាក់ដែលចូលរួមធ្វើបាតុកម្មបានប្រាប់ BBC ថា៖«ថ្ងៃនេះពួកយើងជាអ្នកជំនាញ ជាពិសេសអ្នកជំនាញស៊ីវិលដូចជា៖ វេជ្ជបណ្ឌិត វិស្វករ និងគ្រូ បានចេញមកបង្ហាញថាយើងទាំងអស់គ្នា

    February 9, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេចាំបាច់ត្រូវការប្រមូលទិន្នន័យបន្ថែមពីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford មុនពេលអាចកំណត់ប្រសិទ្ធភាពនៃវ៉ាក់សាំងថា វាពិតជាមានប្រសិទ្ធភាពលើជំងឺ COVID-19 ដែលផ្ទុះឡើងនៅអា​ហ្វ្រិក​ខាងត្បូង ឬទេ។ ចំណែកខាងរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងវិញ ក៏បានផ្អាកការចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុនផងដែរ ដោយមើលឃើញថា វាមិនសូវមានប្រសិទ្ធភាពជាមួយជំងឺ COVID-19 ដែលផ្ទុះនៅប្រទេសខ្លួននោះទេ។ អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា គាត់ពិតជាព្រួយបារម្ភនឹងព័ត៌មាននេះ ហើយប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO អ្នកស្រី Soumya Swaminathan ក៏បានសម្ដែងការព្រួយបារម្ភដូចគ្នា ដោយបាននិយាយថា អ្វីដែលឃើញនៅក្នុងការសិក្សាដែលបានបង្ហាញកន្លងមកគឺវានៅតិចតួចពេក ដូច្នេះវ៉ាក់សាំងត្រូវការការសិក្សាបន្ថែមទៀត។

    February 9, 2021
  • កូវីដ-១៩

    រដ្ឋាភិបាលរបស់ទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា សត្វឆ្មានិងសត្វឆ្កែដែលមានអាការគ្រុនក្តៅ ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម នឹងត្រូវបានផ្តល់ជូនការធ្វើតេស្ដរកជំងឺ COVID-19 ប្រសិនបើពួកវាបានប៉ះពាល់នឹងអ្នកជំងឺ ឬតំបន់ដែលមានហានិភ័យ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា កម្មវិធីធ្វើតេស្ដជំងឺ COVID-19 សម្រាប់សត្វចិញ្ចឹមទាំងនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងកាលពីថ្ងៃទី២៤ ខែមករា បានរាយការណ៍ពីករណីនៃការឆ្លងលើសត្វឆ្មាជាលើកដំបូងបង្អស់។ លោក Park Yoo-mi មន្ត្រីបង្ការជំងឺក្នុងទីក្រុងបាននិយាយថា៖«ចាប់ផ្តើមនៅថ្ងៃនេះតទៅ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់សត្វឆ្កែនិងសត្វឆ្មា»។ លោកបាននិយាយថា ការធ្វើតេស្តនេះនឹងត្រូវធ្វើឡើងនៅទីតាំងដាច់ដោយឡែកមួយ ដោយក្រុមបុគ្គលិកសុខាភិបាល រួមទាំងក្រុមពេទ្យសត្វផងដែរ។ សត្វដែលវិជ្ជមាននឹងតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងមិនអាចឱ្យម្ចាស់ជាអ្នកថែទាំនោះទេ

    February 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមនៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានសម្លាប់សត្វបក្សីអស់ជាង ១០០,០០០ ក្បាល មកហើយគិតត្រឹមដើមឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ពីការឆ្លងរីករាលដាលនៃជំងឺផ្តាសាយបក្សី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបាននិយាយថា ប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 និង H5N6 នៅក្នុងខេត្តចំនួន ១៤ របស់ខ្លួន។ សេចក្តីថ្លែងការណ៍បាននិយាយថា៖«ហានិភ័យសម្រាប់ការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំគឺខ្ពស់ណាស់»។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមមានហ្វូងបក្សីប្រហែល ៤៦០ លានក្បាល ហើយការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីខ្នាតតូចបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្តិ៍

    February 8, 2021
  • កូវីដ-១៩

    រដ្ឋាភិបាលថៃនៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ​ COVID-19 ថ្មីចំនួន ១៨៦ ករណី ដែលនាំឱ្យចំនួនសរុបចាប់តាំងពីប្រទេសនេះប្រឈមជាមួយជំងឺ COVID-19 តាំងពី១ឆ្នាំមុន បានកើនឡើងដល់ ២៣,៥៥៧ ករណី។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែមាន ៧៩ នាក់ដដែល។ ក្នុងចំណោមករណីថ្មីៗទាំងអស់ មានតែករណីចំនួន ៣៥ ប៉ុណ្ណោះ ដែលចេញពីការធ្វើតេស្ដនៅតាមសហគមន៍រងហានិភ័យខ្ពស់ ដែលវាគឺជាតួលេខតិចបំផុតមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ យ៉ាងណាក៏ដោយចំនួនអ្នកជំងឺ COVID-19 ដែលត្រូវបានរកឃើញតាមរយៈការស្វែងរកការធ្វើតេស្ដនៅតាមមន្ទីរពេទ្យហាក់មានការកើនឡើង ដោយមានករណីសរុប ១៤១ ករណី ហើយករណីនាំចូលសម្រាប់បញ្ជីនៅថ្ងៃច័ន្ទនេះគឺមានតែ ១០

    February 8, 2021