- autoadmin
- អន្តរជាតិ
ពួកយោធានៃប្រទេសមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនតារាល្បីៗចំនួន ៦នាក់ ក្រោមបទចោទប្រកាន់ញុះញង់ឱ្យមានកូដកម្មនៅក្នុងទីក្រុងម៉ាន់ដាឡេ ដែលនាំឱ្យការចាប់ខ្លួនក្រុមបាតុករគិតមកទល់ពេលនេះ គឺបានកើនឡើងដល់ ៥០០ នាក់ហើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ កាលពីយប់ថ្ងៃពុធ ទី១៧ ខែកុម្ភៈម្សិលមិញនេះ ក្រុមសន្តិសុខក៏បានធ្វើការបាញ់បោះនៅក្នុងទីក្រុងធំជាងគេទី២ របស់ប្រទេសនេះ ដើម្បីបង្ក្រាបក្រុមបាតុករ ដែលពួកគេបានព្យាយាមបញ្ឈប់រថភ្លើងមួយ ដើម្បីបង្ហាញពីចលនារើបម្រះ (Civil Disobedience Movement) ។ មនុស្សរាប់រយរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនៅទូទាំងប្រទេសកាលពីថ្ងៃពុធ នៅក្នុងការតវ៉ាធំៗមួយចំនួន ពិសេសគឺប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ កាលពីដើមខែកុម្ភៈ និងការឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ។ ការដើរក្បួនតាមដងផ្លូវគឺប្រកបដោយសន្តិភាព ប៉ុន្តែវាបានធ្វើឱ្យរសើបយ៉ាងខ្លាំងដល់ពួកមន្ត្រីយោធា។ យោធាបានប្រកាសនៅល្ងាចថ្ងៃពុធនេះថា
February 18, 2021 - អន្តរជាតិ
យ៉ាងហោចណាស់មានពលរដ្ឋរស់នៅក្នុងរដ្ឋតិចសាស់ ១០នាក់ បានស្លាប់ និងរាប់លាននាក់ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំងពេកជាប្រវត្តិសាស្ត្រ។ ចាប់តាំងពីចុងសប្ដាហ៍កន្លងទៅនេះ ផ្នែកខ្លះនៅសហរដ្ឋអាមេរិកបានចុះត្រជាក់រហូតដល់ -១៨ អង្សាសេ ហើយប៉ុន្មានថ្ងៃបន្ទាប់ក្រោយមកពលរដ្ឋប្រមាណ ៣លាននាក់ ត្រូវបាត់បងអគ្គិសនីប្រើប្រាស់ ដែលធ្វើឱ្យពួកគាត់មិនអាចរក្សាកម្ដៅនៅពេលយប់បានឡើយ។ វាជាការចុះត្រជាក់ខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយជាលទ្ធផលកំណើនត្រូវការអគ្គិសនីមានការកើនឡើងខ្ពស់ ដែលធ្វើឱ្យផ្ទះជាច្រើនមិនអាចមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ បើតាមប្រភពពី BuzzFeed News បាននិយាយថា មានពលរដ្ឋប្រមាណ ១០នាក់ បានបាត់បង់ជីវិត ដោយសារភាពចុះត្រជាក់ និងស្របពេលដែលគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ផលវិបាកគួរឱ្យព្រួយបារម្ភជាពិសេសមួយនៅពេលគ្មានអគ្គិសនីប្រើប្រាស់ គឺមនុស្សងាកទៅរកប្រភពកម្តៅផ្សេងទៀត ដូចជាការអាំងសាច់ ឬការប្រើអគ្គិសនីពីរថយន្ត ដែលនឹងបណ្តាលឱ្យមានការពុលកាបូនម៉ូណូស៊ីតនៅទូទាំងរដ្ឋ។ ភាពចុះត្រជាក់នេះត្រូវបានគេហៅថា «Arctic
February 18, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១៥០ករណី ដោយក្នុងនោះមាន ៨ករណី ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានគេរាយការណ៍នោះទេ ដែលធ្វើឱ្យករណីស្លាប់សរុបនៅតែមាន ៨២នាក់ ខណៈការឆ្លងសរុបចាប់តាំងពីជំងឺ COVID-19 មានវត្តមាននៅក្នុងប្រទេសថៃកាលពីឆ្នាំមុន បានកើនឡើងដល់ ២៥,១១១ ករណី។ ករណីជំងឺ COVID-19 សម្រាប់ប្រទេសថៃនៅថ្ងៃនេះគឺមានការចុះថយ ប៉ុន្តែភាគច្រើននៅតែត្រូវបានគេរកឃើញពីខេត្តសាមុតសាខន និងផាធុមថានី។ ក្នុងចំណោមករណីសរុបទាំងអស់មាន ២២,៤៤៦ នាក់ ជាករណីឆ្លងក្នុងតំបន់ ដែលក្នុងនោះមាន
February 18, 2021 - អន្តរជាតិ
ការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថា ជំងឺ COVID-19 បំលែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង អាចនឹងកាត់បន្ថយអង់ទីករការពាររបស់វ៉ាក់សាំងពីក្រុមហ៊ុន Pfizer Inc / BioNTech SE រហូតដល់ទៅ ២ ភាគ ៣ ហើយវាមិនច្បាស់ទេថា តើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំលែងខ្លួននេះឬទេ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វ៉ាក់សាំងគឺនៅតែអាចបន្សាបវីរុសបាន ហើយក៏មិនទាន់មានភស្តុតាងពីការសាកល្បងលើមនុស្សគ្រប់គ្រាន់ ដើម្បីអាចបញ្ជាក់ថា វាប្រាកដជាកាត់បន្ថយប្រសិទ្ធភាពលើមនុស្សនៅឡើយទេ។ ប៉ុន្តែពួកគេកំពុងធ្វើការវិនិយោគ និងពិភាក្សាជាមួយអ្នកបង្កើតច្បាប់ អំពីការបង្កើតវ៉ាក់សាំង mRNA ជំនាន់ថ្មី ឬការចាក់ថ្នាំបង្ការរោគបន្ថែមប្រសិនបើចាំបាច់។ ចំពោះនៅក្នុងការស្រាវជ្រាវនេះវិញ គឺអ្នកវិទ្យាសាស្ត្រមកពីតាមក្រុមហ៊ុន និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Texas (UTMB) បានបង្កើតវីរុសគំរូមួយ ដែលដូចគ្នានឹងវីរុសបំលែងខ្លួននៅអាហ្វ្រិកខាងត្បូងឈ្មោះថា
February 18, 2021 - អន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរិះគន់នូវអ្វីដែលលោកហៅថា ការចែកចាយវ៉ាក់សាំងការពារជំងឺ COVID-19 មិនស្មើភាពគ្នា និងមានភាពអយុត្តិធម៌។ លោក Guterres បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺណេតមួយ របស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab ដោយបានកត់សម្គាល់ថា មានតែប្រទេសចំនួន ១០ ប៉ុណ្ណោះ ដែលបានគ្រប់គ្រង ៧៥% នៃវ៉ាក់សាំងសរុបទាំងអស់ ខណៈដែលប្រទេសប្រមាណ ១៣០ មិនបានទទួលសូម្បីមួយដូស។ លោកបានជំរុញឱ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិជួយគាំទ្រដល់ COVAX ដែលជាមូលនិធីគ្រប់គ្រងដោយអង្គការសុខភាពពិភពលោក និងស្ថាប័នដទៃទៀត ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងដោយស្មើភាព។ ក្នុងនោះរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានសន្យាផ្តល់ថវិកាជាង
February 18, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់មន្រ្តីស៊ើបការណ៍យោធាកូរ៉េខាងជើងចំនួន ៣នាក់ កាលពីម្សិលមិញថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងយុទ្ធនាការវាយប្រហារតាមអ៊ីនធឺណេត ដើម្បីលួចយកប្រាក់ ១.៣ ពាន់លានដុល្លារ ជារូបិយប័ណ្ណឌីជីថល (cryptocurrency) និងរូបិយប័ណ្ណធម្មតាពីធនាគារ និងគោលដៅផ្សេងទៀត។ ការចោទប្រកាន់នេះគឺជាសកម្មភាពដំបូងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង របស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅក្នុងអ្វីដែលនាយកដ្ឋាននេះហៅថា «យុទ្ធនាការជាសកលនៃឧក្រិដ្ឋកម្ម» ដែលត្រូវបានធ្វើឡើងដោយប្រទេសកូរ៉េខាងជើង។ នាយកដ្ឋាននេះបានចោទប្រកាន់ពួកគេលើប្រតិបត្តិការលួចស្តាប់ និងដាក់មេរោគធំៗលើបណ្ដាញកុំព្យូទ័រចំនួន ៣ ដើម្បីទទួលបានមូលនិធិសម្រាប់រដ្ឋាភិបាលរបស់ពួកគេ ខណៈគេចពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេលយ៉ាងហោចណាស់ ៧ ឆ្នាំចុងក្រោយនេះ មន្រ្តីកូរ៉េខាងជើងបានបង្កើតជាការកម្មវិធីមេរោគក្រោមរូបភាព
February 18, 2021 - អន្តរជាតិ
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា បើទោះបីជាមានការបង្កើនកងកម្លាំងយោធា និងការភ័យខ្លាចនៃអំពើហិង្សាកំពុងកើតមានឡើងក៏ដោយ។ ការប្រឆាំងតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្ដធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ពោលគឺចាប់តាំងពីទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ត្រូវបានរដ្ឋប្រហារយោធាចាប់ឃុំខ្លួនអ្នកទាំង ២ និងសមាជិកបក្សកាន់អំណាចផ្សេងទៀត កាលពីថ្ងៃទី០១ ដើមខែកុម្ភៈនេះ។ និស្សិតសាកលវិទ្យាល័យអាយុ ២១ឆ្នាំម្នាក់ ដែលបានចូលរួមបាតុកម្មនេះបានប្រាប់ AFP ថា៖ «ថ្ងៃនេះជាថ្ងៃដែលយើងត្រូវតស៊ូរហូតដល់ទីបញ្ចប់។ យើងត្រូវបង្ហាញពីសាមគ្គីភាព និងកម្លាំងរបស់យើង ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់យោធា»។ អ្នកផ្សេងៗទៀតដែលបានចូលរួមក៏បានបង្ហាញពីឆន្ទះដូចគ្នាផងដែរ ខណៈដែលអង្គការសហប្រជាជាតិ (UN)
February 17, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទ បានចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford សម្រាប់ការប្រើប្រាស់បន្ទាន់ជាផ្លូវការ ដែលបើកផ្លូវឱ្យមានការចែកចាយវ៉ាក់សាំងនេះយ៉ាងទូលំទូលាយជាងមុន។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា៖«ឥឡូវយើងមានគ្រប់យ៉ាងទាំងអស់សម្រាប់ការចែកចាយវ៉ាក់សាំង។ ប៉ុន្តែយើងនៅតែត្រូវការការពង្រីកផលិតកម្ម»។ លោកបានមានប្រសាសន៍ថា៖«យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 បញ្ជូនឯកសាររបស់ពួកគេទៅអង្គការសុខភាពពិភពលោកដើម្បីធ្វើការពិនិត្យ ក្នុងពេលតែមួយនៅពេលដែលពួកគេបញ្ជូនវ៉ាក់សាំងទៅនិយតករនៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់»។ សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនក៏បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca/Oxford ដែលត្រូវបានផលិតដោយក្រុមហ៊ុន AstraZeneca-SKBio (សាធារណរដ្ឋកូរ៉េ) និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាផងដែរ។
February 17, 2021 - កូវីដ-១៩
រដ្ឋាភិបាលថៃនៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៧៥ ករណី ដោយក្នុងនោះមានករណីក្នុងស្រុកចំនួន ១៦៨ ករណី និងការនាំចូលពីបរទេសចំនួន ៧ ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៤,៩៦១ ករណី។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការឆ្លងចំនួន ១១៤ ត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៥៤ តាមរយៈការធ្វើតេស្តិ៍នៅមន្ទីរពេទ្យ។ ការចម្លងច្រើនបំផុតគឺនៅខេត្ត Pathum Thani ដោយមានករណីថ្មីចំនួន
February 17, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតជាង ១.៥ លានដង ក្នុងមួយថ្ងៃៗ ដែលពេលខ្លះគឺផ្តោតលើព័ត៌មានវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង ឬហៅកាត់ថា NIS បានធ្វើសេចក្តីរាយការណ៍សង្ខេបនេះ ជូនដល់គណៈកម្មាធិការស៊ើបការណ៍សភានៅក្នុងសម័យប្រជុំបិទទ្វារមួយកាលពីថ្ងៃអង្គារ ដោយបានបន្ថែមថា ក្នុងមួយថ្ងៃយ៉ាងហោចណាច់មានការវាយប្រហារចំនួន ១.៥៨ លើប្រទេសកូរ៉េខាងត្បូង។ NIS បានរាយការណ៍ថា ហេកឃឺបានព្យាយាមលួចព័ត៌មានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង ហើយអ៊ីម៉ែលលួចបន្លំត្រូវបានផ្ញើទៅកាន់ឥស្សរជនសំខាន់ៗប្រហែល ១០០ នាក់ នៅក្នុងប្រទេសនេះ ក្នុងគោលបំណងលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។
February 17, 2021












