- autoadmin
- អន្តរជាតិ
អ្នកប្រជាធិបតេយ្យឈានមុខមួយរូបបានព្រមានថា ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ប្រហែលជាកំពុងរៀបចំផែនការវាយប្រហារមួយទៀតទៅលើវិមានកាពីតូល សម្រាប់ថ្ងៃទី០៤ ខែមីនា ខែក្រោយនេះ។ លោក Adam Smith ដែលជាប្រធានគណៈកម្មាធិការសេវាអាវុធបានបញ្ជាក់ថា កងទ័ពឆ្មាំជាតិជិត ៥,០០០ នាក់ នឹងនៅតែបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោនសម្រាប់ខែក្រោយនេះ ជុំវិញការព្រួយបារម្ភពីអំពើហិង្សាដែលអាចកើតមានឡើង។ ទូរទស្សន៍ CNN បានរាយការណ៍ថា ការភ័យខ្លាចនេះបានកើតចេញពីការសន្ទនាតាមអ៊ីនធឺណេតក្នុងចំណោមអ្នកគាំទ្រ QAnon ដែលជឿជាក់ថា លោក ដូណាល់ ត្រាំ អាចវិលត្រឡប់ជាប្រធានាធិបតីវិញនៅថ្ងៃទី០៤ ខែមីនា។ ជំនឿនេះកើតចេញពីចលនាជ្រុលនិយមមួយទៀតដែលត្រូវបានគេស្គាល់ថា ជាពលរដ្ឋអធិបតេយ្យ ដែលពួកគេជឿថារដ្ឋាភិបាលអាមេរិកបច្ចុប្បន្នគឺមិនស្របច្បាប់នោះទេ។ អ្នកគាំទ្រ QAnon បានជឿថាលោក
February 20, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ចំនួន ១៥ករណី ថ្មីបន្ថែមទៀតនៅល្ងាចថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ដែលករណីទាំងអស់នេះគឺបានកើតឡើងនៅទីក្រុងហៃដុង។ ពោលគឺចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី១៩ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រាការចម្លងក្នុងសហគមន៍ចំនួន ៧៧០ ករណី ក្នុងតំបន់ចំនួន ១៣ ។ ជម្រាបដែរថា ទីក្រុងហៃដុងបានផ្ទុះករណីជំងឺ COVID-19 បន្ទាប់ពីខេត្ត Quang Ninh ដែលមាន ៦០ករណី និងទីក្រុងហូជីមិញដែលមាន ៣៦ ករណី។ គិតមកទល់ពេលនេះប្រទេសវៀតណាម មានករណីឆ្លងសរុបចំនួន ២,៣៦២
February 20, 2021 - អន្តរជាតិ
ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុងមុយនិចកាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា ដើម្បីឱ្យពិភពលោកដឹងច្បាស់នូវអនុភាពពេញលេញរបស់វ៉ាក់សាំងបង្ការជំងឺ COVID-19 រដ្ឋាភិបាលគួរតែចាប់ផ្ដើមបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់ពីឥឡូវនេះ។ លោកអគ្គនាយកបានលើកឡើងថា ការអូសបន្លាយពេលវេលាក្នុងការចែកចាយវ៉ាក់សាំងកាន់តែយូរ វានឹងបង្កើនឱកាសឱ្យមានការចម្លងជំងឺកាន់តែច្រើន ហើយដល់ពេលនោះវ៉ាក់សាំងនឹងកាន់តែចុះថយប្រសិទ្ធភាព។ លោក Tedros Adhanom Ghebreyesus ក៏បានលើកឡើងពីចំណុចសំខាន់ៗចំនួន ៣ ដោយក្នុងនោះលោកបាននិយាយថា៖ ទី១ គឺយើងត្រូវការជំនួយពីរដ្ឋាភិបាលសម្រាប់កម្មវិធី COVAX និងការបរិច្ចាគវ៉ាក់សាំងបង្ការ, ទី២ គឺដោយសារតែ COVAX ទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានការអនុញ្ញាតឱ្យប្រើប្រាស់ពី
February 20, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានដើរចេញពីតុពិភាក្សាក្នុងសភាភ្លាមៗ ដោយសារតែសមាជិកសភាគិតតែពីសើច មិនស្តាប់សន្ទរកថារបស់លោកទាល់តែសោះ។ បើតាមសារព័ត៌មាន Thai PBS World បានរាយការណ៍ថា ហេតុការណ៍នោះបានកើតឡើងនៅក្នុងសភាកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ខណៈដែលលោកនាយករដ្ឋមន្រ្តីកំពុងពន្យល់អំពីគម្រោងតំបន់សេដ្ឋកិច្ចភាគខាងត្បូង ដែលជាផ្នែកមួយនៃការជជែកដេញដោលគ្នានោះ។ មុនពេលដើរចេញពីតុសភាលោកបាននិយាយថា៖«ខ្ញុំគិតថាខ្ញុំនឹងឈប់ត្រឹមនេះ ព្រោះគ្មានអ្នកណាស្តាប់ខ្ញុំទេ គិតតែពីសើច។ អរគុណ»។ លោកនាយករដ្ឋមន្រ្តីបានមកអង្គុយជជែកដេញដោលគ្នានេះ គឺបន្ទាប់ពីមានការចោទប្រកាន់ពីសមាជិកសភាគណបក្សប្រឆាំងលោក Prasertpong Sornnuwat មកពីគណបក្ស Kao Klai ដែលបានចោទប្រកាន់អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Nipon Boonyamanee ពីបទរំលោភអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងគ្នីគ្នា។
February 19, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ស្ត្រីជនជាតិមីយ៉ាន់ម៉ាអាយុ ២០ឆ្នាំម្នាក់ បានក្លាយជាមនុស្សដំបូងដែលបានស្លាប់ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីស្ត្រីរូបនោះត្រូវបានប៉ូលីសបាញ់ចំក្បាល។ ស្ត្រីរូបនោះមានឈ្មោះថា Mya Thwe Thwe Khaing បានរងរបួសក្បាលកាលពីសប្តាហ៍មុន នៅពេលដែលក្រុមប៉ូលីសព្យាយាមបំបែកក្រុមអ្នកតវ៉ា ដោយប្រើកាណុងបាញ់ទឹក បាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិតគួបផ្សំគ្នា។ ក្រុមសិទិ្ធមនុស្សបាននិយាយថា មុខរបួសរបស់ស្ត្រីរងគ្រោះគឺត្រូវជាមួយគ្រាប់កាំភ្លើងពិត។ មន្ទីរពេទ្យក្នុងរដ្ឋធានីណៃពិដោបានបញ្ជាក់ពីការស្លាប់របស់ស្ត្រីរងគ្រោះនៅម៉ោង ១១ និង ០០ នាទី ម៉ោងក្នុងស្រុក ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ហើយសមាជិកនៃគណៈកម្មាធិការបុណ្យសពបានប្រាប់ BBC ភូមាថា ការរៀបចំពិធីបុណ្យសពកំពុងត្រូវបានធ្វើឡើង ហើយព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ជម្រាបដែរថា ចាប់តាំងពីរដ្ឋប្រហារយោធាបានចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី
February 19, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថៃ្ងសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៣០ ករណី និងការស្លាប់ថ្មីម្នាក់បន្ថែមទៀត។ ករណីថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសថៃមានការឆ្លងជំងឺ COVID-19 សរុបចំនួន ២៥,២៤១ ករណី និងកាស្លាប់សរុបចំនួន ៨៣ ករណី ចាប់តាំងពីប្រទេសនេះមានករណីដំបូងតាំងពីឆ្នាំមុន។ ក្នុងចំណោមករណីថ្មីទាំងអស់សម្រាប់ថ្ងៃសុក្រនេះ គឺមានករណីចំនួន ១៤ ជាការនាំចូលពីបរទេស។ ករណីផ្សេងទៀតគឺជាការចម្លងក្នុងសហគមន៍ ដោយមាន ៦១នាក់ បានប៉ះពាល់នឹងតំបន់មានហានិភ័យខ្ពស់ និងភាគច្រើនត្រូវបានរកឃើញនៅខេត្តសាមុតសាខន
February 19, 2021 - អន្តរជាតិ
អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈសារព័ត៌មាន រ៉យទ័រ ថា អាជ្ញាធរសុខាភិបាលជប៉ុនបានរកឃើញករណីជំងឺ COVID-19 បំលែងខ្លួនថ្មីចំនួន ៩០ ករណី នៅថ្ងៃនេះផ្ទាល់តែម្ដង។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobo Kato បានប្រាប់អ្នកយកព័ត៌មានថា វីរុសបំលែងថ្មីដែលត្រូវបានគេស្គាល់ថា E484K ត្រូវបានគេរកឃើញចំនួន ៩១ ករណី នៅក្នុងតំបន់ Kanto ភាគខាងកើតប្រទេសជប៉ុន និង ២ ករណី នៅតាមអាកាសយានដ្ឋាន (មិនត្រូវបានបង្ហាញឈ្មោះ) ។ យោងតាមរបាយការណ៍របស់កាសែត Mainichi ដែលបានដកស្រង់ពីវិទ្យាស្ថានជំងឺឆ្លងរបស់ជប៉ុនបានឱ្យដឹងថា វីរុសបំលែងថ្មីនេះត្រូវបានគេជឿថាមកពីបរទេស
February 19, 2021 - អន្តរជាតិ
ប្រទេសអង់គ្លេសនិងកាណាដា បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាមួយចំនួន ចំពោះតួនាទីរបស់ពួកគេនៅក្នុងការធ្វើរដ្ឋប្រហារចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ហើយការប្រកាសនេះគឺតាមគន្លងអាមេរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មលើប្រទេសនេះដូចគ្នា។ រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនដាក់បំរាមលើការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើមន្រ្តីយោធាមីយ៉ាន់ម៉ាចំនួន ៣នាក់។ ជម្រាបដែរថា អង់គ្លេសធ្លាប់ដាក់ទណ្ឌកម្មលើសមាជិកយោធាមីយ៉ាន់ម៉ាមួយចំនួន រាប់បញ្ចូលទាំងឧត្តមសេនីយឯក មីន អ៊ុងឡាំង មុនពេលមានការធ្វើរដ្ឋប្រហារនៅប្រទេសនេះ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Dominic Raab បាននិយាយថា ចក្រភពអង់គ្លេសរួមជាមួយសម្ព័ន្ធមិត្តអន្តរជាតិនឹងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ប្រទេសកាណាដាក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះដែរថា ខ្លួនកំពុងដាក់ទណ្ឌកម្មស្រដៀងគ្នានេះទៅលើមន្ត្រីយោធា ៩ រូប ក្នុងនោះក៏មានលោក មីន អ៊ុងឡាំង ផងដែរ។
February 19, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ពួកគេចាប់ផ្តើមការសិក្សាជាអន្តរជាតិមួយជាមួយអ្នកស្ម័គ្រចិត្តប្រមាណ ៤,០០០ នាក់ ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ដូចយើងធ្លាប់បានដឹងហើយថា ស្ត្រីមានផ្ទៃពោះគឺមានហានិភ័យខ្ពស់ក្នុងការវិវត្តជំងឺធ្ងន់ធ្ងរ ហើយមន្ត្រីសុខាភិបាលសាធារណៈជាច្រើនបានណែនាំឱ្យស្ត្រីមានហានិភ័យខ្ពស់ត្រូវចាក់វ៉ាក់សាំងការពារ បើទោះបីជាគ្មានភស្តុតាងបញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាពសម្រាប់ពួកគេក៏ដោយ។ កាលពីសប្តាហ៍មុនវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក ក៏បានអំពាវនាវឱ្យមានការដាក់ស្ត្រីមានផ្ទៃពោះ និងបំបៅកូន ចូលទៅក្នុងការស្រាវជ្រាវវ៉ាក់សាំងការពារជំងឺ COVID-19 ឱ្យបានទូលំទូលាយផងដែរ។ ហើយអ្នកជំនាញផ្នែកជីវវេជ្ជសាស្ត្រវ៉ាក់សាំង និងអ្នកជំនាញផ្នែកសុខភាពមាតា
February 19, 2021 - អន្តរជាតិ
សហរដ្ឋអាមេរិកបានចូលរួមឡើងវិញជាមួយកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះ ដោយរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជូនឯកសារមួយទៅអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនោះវិញ។ រដ្ឋបាលរបស់លោក ចូ បៃដិន មានគោលបំណងដាក់សហរដ្ឋអាមេរិកឱ្យសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមសូន្យនៅឆ្នាំ២០៥០ ហើយរំពឹងថា នឹងបង្ហាញទិសដៅកាត់បន្ថយរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិត្រឹមខែមេសា។ រដ្ឋបាលរបស់លោក ចូ បៃដិន នឹងការសិក្សាពីផែនការផ្តល់ថវិកា ដើម្បីជាមធ្យោបាយជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យកាត់បន្ថយការបំភាយឧស្ម័ន។ អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក បូករួមទាំងប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំៗ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ មន្រ្តីក្រសួងការបរទេសអាមេរិកក៏បាននិយាយដែរថា បណ្តាប្រទេសនានាត្រូវបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីដោះស្រាយការផ្លាស់ប្តូរអាកាសធាតុ ហើយសហរដ្ឋអាមេរិកនឹងអំពាវនាវដល់ប្រទេសដទៃទៀតឱ្យទទួលយកគោលដៅកាត់បន្ថយដែលពួកគេមានឆន្ទះកំណត់បាន៕ អត្ថបទ៖ លីដា ប្រភព៖ NHK
February 19, 2021












