autoadmin
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី បានជំរុញឱ្យសហរដ្ឋអាមេរិកធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសរបស់លោក ដោយនិយាយថា ទីក្រុងប៉េកាំងត្រៀមខ្លួនធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីការដោះស្រាយបញ្ហាប្រឈមជាសកល។ លោកបានថ្លែងនៅឯវេទិកាតាមអ៊ីនធឺណេតស្តីពីទំនាក់ទំនងចិន-អាមេរិក នៅថ្ងៃច័ន្ទនេះ ហើយលោកក៏បានរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិក កាលពីជំនាន់លោក ដូណាល់ ត្រាំ ផងដែរ។ លោកបានសង្កត់ធ្ងន់ថា «ជញ្ជាំងនៃការយល់ច្រឡំត្រូវតែត្រូវបានបំផ្លាញជាមុនសិន ដើម្បីនាំឱ្យទំនាក់ទំនងវិលទៅរកទិសដៅនៃការអភិវឌ្ឍសំឡេង»។ លោក វ៉ាង យី បានស្នើឱ្យសហរដ្ឋអាមេរិកដកពន្ធគយដែលមិនសមហេតុផលលើទំនិញចិន ហើយដកទណ្ឌកម្មឯកតោភាគីរបស់ខ្លួនលើក្រុមហ៊ុនចិន ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវ និងអប់រំ។ រដ្ឋមន្រ្តីការបរទេសរូបនេះបានហៅជំងឺរាតត្បាត COVID-19 ការផ្លាស់ប្តូរអាកាសធាតុ និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក គឺជាការងារដែលមានសម្ពាធបំផុតសម្រាប់សហគមន៍អន្តរជាតិ។ លោកបានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលគោលនយោបាយ និងធ្វើការជាមួយសហរដ្ឋអាមេរិកនៅក្នុងវិស័យទាំងបីនេះ ដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ វេទិកាដែលលោក វ៉ាង

    February 22, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand មុននេះបន្ដិច ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីវ័យ ៦៦ឆ្នាំ លោក ប្រាយុទ្ធ ចានអូចា ជាមនុស្សទីមួយនៅក្នុងប្រទេសថៃ ដែលនឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ក្នុងគោលបំណងដើម្បីបង្កើនទំនុកចិត្តរបស់សាធារណៈជន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំង COVID-19 គឺជាបញ្ហារសើបមួយ ហើយចាំបាច់ត្រូវពន្យល់ឱ្យបានហ្មត់ចត់ដល់សាធារណជន។ លោកបានបន្ថែមថា ក្រុមគ្រប់គ្រងវ៉ាក់សាំងគឺស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ហើយលោកបានបន្ថែមថា៖«ខ្ញុំមិនបានលាក់បាំងអ្វីទេ ប៉ុន្តែត្រូវរកពេលវេលាសមស្របដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ខ្ញុំ។ មានការព្រួយបារម្ភអំពីភាពមិនទៀងទាត់មួយចំនួន ដូចជាប្រសិនបើយន្តហោះដឹកវ៉ាក់សាំងធ្លាក់? បើវ៉ាក់សាំងមិនមកដល់

    February 22, 2021
  • អន្តរជាតិ

    ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអាទិត្យ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន Sinopharm សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ការិយាល័យរបស់ប្រធានាធិបតីលោក Alberto Fernandez បានប្រកាសថា វ៉ាក់សាំងចិនដែលត្រូវការចាក់ ២ដង ចំនួន ១ លានដូស ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសនេះក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ រដ្ឋាភិបាលបាននិយាយថា៖ «វានឹងក្លាយជាវ៉ាក់សាំងថ្មីមួយដែលប្រទេសរបស់យើងនឹងមាន ជាផ្នែកមួយនៃយុទ្ធសាស្ត្រការពាររបស់រដ្ឋាភិបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19»។ អាហ្សង់ទីនដែលមានប្រជាជនប្រមាណ ៤៥ លាននាក់ រហូតមកដល់ពេលនេះបានទទួលវ៉ាក់សាំង Sputnik V ចំនួន ១.២២ លានដូស ពីវិទ្យាស្ថាន Gamaleya របស់រុស្ស៊ី និងវ៉ាក់សាំង

    February 22, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានជំងឺ COVID-19 របស់ខេត្ត Pathum Thani កាលពីថ្ងៃអាទិត្យបាននិយាយថា ការិយាល័យសុខាភិបាលខេត្តបានធ្វើតេស្តរកជំងឺ COVID-19 ចាប់ពីថ្ងៃទី០៩-១៩ ខែកុម្ភៈ ហើយបានរកឃើញពលរដ្ឋចំនួន ៤១៥នាក់ ដែលបានឆ្លងជំងឺ COVID-19 ដោយគ្មានចេញរោគសញ្ញានោះទេ។ មជ្ឈមណ្ឌលបាននិយាយថា ការធ្វើតេស្តទ្រង់ទ្រាយធំនេះត្រូវបានចាប់ផ្តើមឡើង បន្ទាប់ពីមានករណីជាចង្កោមត្រូវបានគេរកឃើញនៅផ្សារ Pornpat ក្នុងស្រុក Thanyaburi ។ មជ្ឈមណ្ឌលបាននិយាយថា អ្នកដែលឆ្លងជំងឺភាគច្រើនជាពាណិជ្ជករថៃនៅតាមទីផ្សារ និងពលករចំណាកស្រុក។ មានមនុស្សជាង ៩០០

    February 22, 2021
  • បច្ចេកវិទ្យា

    យោងតាមអ្នកស្រាវជ្រាវនៅឯក្រុមហ៊ុនសន្តិសុខ Red Canary បានឱ្យដឹងថា កុំព្យូទ័រ Mac របស់ក្រុមហ៊ុន APPLE នៅជុំវិញពិភពលោកប្រមាណ ៣០,០០០ គ្រឿង បានឆ្លងមេរោគ malware យ៉ាងអាថ៌កំបាំង ហើយមិនទាន់ដឹងថា វាវាយលុកក្នុងគោលបំណងអ្វីនៅឡើយទេ។ លោក Tony Lambert អ្នកវិភាគផ្នែកស៊ើបការណ៍សម្ងាត់នៅ Red Canary បានសរសេរថា មេរោគដែលក្រុមហ៊ុនហៅឈ្មោះថា Silver Sparrow «មិនបានបង្ហាញឥរិយាបទដែលយើងធ្លាប់រំពឹងទុកពី Adware ធម្មតាដែលជារឿយៗផ្តោតលើប្រព័ន្ធ macOS នោះទេ» នេះបើតាមការចុះផ្សាយរបស់សារប័ត៌មាន CNN ។

    February 22, 2021
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 ពីបក្សីទៅមនុស្សជាលើកដំបូងបង្អស់លើពិភពលោក ហើយក៏បានជូនដំណឹងនេះដល់អង្គការសុខភាពពិភពលោករួចផងដែរ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានផ្នែកឃ្លាំមើលសុខភាពរបស់រុស្ស៊ី Rospotrebnadzor គឺអ្នកស្រី Anna Popova បាននិយាយថា អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ Vektor ធ្វើតេស្ដលើកម្មករចំនួន ៧នាក់ នៅកសិដ្ឋានចិញ្ចឹមសត្វមួយ នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលជាកន្លែងមានការផ្ទុះឡើងនៃជំងឺលើបក្សីកាលពីក្នុងខែធ្នូ ដោយបានបន្ថែមថា កម្មករមិនបានរងគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរទេ ហើយពួកគេត្រូវបានគេជឿថា បានឆ្លងជំងឺពីបក្សីរបស់កសិដ្ឋាន។ គួរឱ្យដឹងដែរថា វីរុសផ្ដាសាយបក្សី H5N8 បង្កគ្រោះថ្នាក់ដល់សត្វបក្សីខ្លាំងណាស់ ប៉ុន្តែវាមិនដែលត្រូវបានគេរាយការណ៍ថា ធ្លាប់ឆ្លងរាលដាលដល់មនុស្សនោះទេ។ លោកស្រី Popova ក៏បានសរសើរការរកឃើញដ៏សំខាន់នេះ ដោយនិយាយថា

    February 22, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 មានប្រសិទ្ធភាព ៩៨.៩% ក្នុងការការពារការស្លាប់ពីជំងឺ COVID-19 នៅរយៈពេល ២សប្តាហ៍ បន្ទាប់ពីការចាក់លើកទី២ នេះបើតាមការចេញផ្សាយការវិភាគទិន្នន័យត្រឹមថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។ ក្រសួងបាននិយាយថា ៩៦.៩% នៃអ្នកដែលបានទទួលវ៉ាក់សាំង ហាក់ដូចជាមិនសូវមានបញ្ហាគ្រុនក្តៅ និងដង្ហើមនោះទេ ក្នុងរយៈពេល ១ សប្តាហ៍បន្ទាប់ពីការចាក់លើកទី២ ហើយកើនឡើងដល់ ៩៨% បន្ទាប់ពី ២ សប្តាហ៍ក្រោយមក។ វ៉ាក់សាំងមានប្រសិទ្ធភាព ៩៤.៥% ក្នុងការការពារពីការស្លាប់ នៅរយៈពេល ១

    February 22, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងប្រកាសគ្រោះមហន្តរាយសម្រាប់រដ្ឋតិចសាស់ ដែលការប្រកាសនេះនឹងបើកផ្លូវឱ្យមានជំនួយពីសហព័ន្ធកាន់តែច្រើន សម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះនៅរដ្ឋនេះ។ ឥឡូវនេះអគ្គិសនីកំពុងវិលត្រឡប់មកវិញជាបណ្ដើរៗ ហើយសីតុណ្ហភាពក៏បានកើនឡើងកម្ដៅបន្ដិចវិញ ប៉ុន្តែប្រជាជនប្រមាណ ១៣ លាននាក់ នៅតែប្រឈមមុខនឹងការលំបាកក្នុងការទទួលបានទឹកស្អាត។ លោក ចូ បៃដិន បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចនៅរដ្ឋតិចសាស់នេះ ដរាបណាវត្តមានរបស់លោកមិនមែនជាបន្ទុកលើកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះទេនោះ។ ជម្រាបដែរថា មនុស្សជិត ៦០នាក់ បានស្លាប់ ដោយសារអាកាសធាតុត្រជាក់នៅទូទាំងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា លោក ចូ បៃដិន បានស្នើឱ្យក្រុមរបស់លោកពន្លឿនសំណើរបស់រដ្ឋតិចសាស់ សម្រាប់ការប្រកាសអំពីគ្រោះមហន្តរាយ។ មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា គាត់ក៏មានទំនាក់ទំនងជាមួយអភិបាលក្រុងនៃទីក្រុងធំៗមួយចំនួននៃរដ្ឋតិចសាស់

    February 20, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ករណីជំងឺ COVID-19 ថ្មីចំនួន ៨២ ករណី ត្រូវបានបញ្ជាក់សម្រាប់ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ។ ក្នុងនោះមានការចម្លងក្នុងសហគមន៍ចំនួន ៧១ ករណី និងការនាំចូលពីបរទេសចំនួន ១១ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបបានកើនឡើងដល់ ២៥,៣២៣ ករណី ចាប់តាំងពីប្រទេសថៃមានវត្តមានករណីជំងឺ COVID-19 ដំបូងកាលពីខែមករាឆ្នាំមុន។ មិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ ដែលនាំឱ្យចំនួនមរណភាពដោយសារជំងឺ COVID-19 នៅតែមាន ៨៣ នាក់ដដែល។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ក្នុងចំណោមអ្នកឆ្លងជំងឺក្នុងស្រុកទាំង ៧១

    February 20, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និយាយថា ទិន្នន័យថ្មីបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបង្កើតរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech អាចរក្សាទុកបានទាំងនៅក្នុងសីតុណ្ហភាពម៉ាស៊ីនបង្កកវេជ្ជសាស្ត្រ និងទូទឹកកកធម្មតា។ Pfizer បាននិយាយកាលពីថ្ងៃសុក្រថា វ៉ាក់សាំងរបស់ខ្លួននៅតែមានស្ថេរភាពល្អរយៈពេល ២សប្តាហ៍ នៅពេលដែលវាត្រូវបានរក្សាទុកនៅសីតុណ្ហភាពពី ១៥ ដល់ ២៥ អង្សាសេ ហើយក្រុមហ៊ុននេះ និង BioNTech ក៏បានបញ្ជូនទិន្នន័យទៅរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ដើម្បីបញ្ជាក់ពីការរក្សាទុកវ៉ាក់សាំងក្រោមល័ក្ខខ័ណ្ឌបែបនេះ។ ប្រសិនបើដំណឹងនេះត្រូវបានទទួលស្គាល់ពី FDA វាអាចធ្វើឱ្យការបែងចែក និងការគ្រប់គ្រងវ៉ាក់សាំងកាន់តែងាយស្រួល។ គោលការណ៍ណែនាំបច្ចុប្បន្នគឺថា វ៉ាក់សាំងនៅតែមានស្ថេរភាពល្អរហូតដល់ ៦ខែ ប្រសិនបើវាត្រូវបានរក្សាទុកពី -៦០

    February 20, 2021