- autoadmin
- អន្តរជាតិ
អ្នកនាំពាក្យនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប៉ូលីសមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកកាសែតជនជាតិជប៉ុនម្នាក់ នៅឯកន្លែងមានការតវ៉ាមួយនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Yangon ហើយនេះជាការចាប់ខ្លួនអ្នកកាសែតបរទេសជាលើកដំបូង ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធានៅថ្ងៃទី០១ ខែកុម្ភៈ។ យោងតាមទំព័រហ្វេស និងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកនាំពាក្យម្នាក់នោះបានឱ្យដឹងថា លោក Yuki Kitazumi ដែលមានអង្គភាពផ្សព្វផ្សាយផ្ទាល់ខ្លួន និងធ្លាប់ជាអ្នកសារព័ត៌មាន ឱ្យសារព័ត៌មានជប៉ុនប្រចាំថ្ងៃ Nikkei ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រនេះ។ លោក Linn Nyan Htun អ្នកនាំពាក្យ និងជាសហសេវិករបស់អ្នកកាសែតនោះបាននិយាយថា៖«យោងទៅតាមសាក្សី គាត់ត្រូវបានគេវាយចំក្បាល ប៉ុន្តែគាត់ពាក់មួកសុវត្ថិភាពដូច្នេះវាមិនបណ្តាលឱ្យគាត់មានគ្រោះថ្នាក់អ្វីទេ»។ នៅក្នុងទំព័រហ្វេសប៊ុកប្រកាសអំពីការចាប់ខ្លួនអ្នកកាសែត លោកបានប្រាប់រ៉យទ័រតាមទូរស័ព្ទថា៖ «ខ្ញុំមិនបានឃើញទេប៉ុន្តែខ្ញុំបានទទួលសារពីគាត់តាមរយៈកម្មវិធីផ្ញើសារនៅម៉ោងប្រហែល ១១ និង ៣០
February 26, 2021 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដោយផ្តោតលើបុគ្គលិកសុខាភិបាល និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកន្លែងថែទាំ។ វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford បានចាប់ផ្តើមផ្តល់នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកញ្ចប់ដំបូងនៃវ៉ាក់សាំងគឺផលិតដោយក្រុមហ៊ុនកូរ៉េខាងត្បូងផ្ទាល់តែម្ដង។ មនុស្សដំបូងប្រហែល ២៩០ ០០០ នាក់ដែលមានអាយុក្រោម ៦៥ឆ្នាំ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬអ្នករស់នៅមណ្ឌលថែទាំរយៈពេលវែង ក៏ដូចជាបុគ្គលិកថែទាំសុខភាពនឹងត្រូវទទួលថ្នាំបង្ការមុនគេ។ មនុស្សជាង ៥ ២០០ នាក់ ត្រូវបានគេរំពឹងថានឹងទទួលបានការចាក់លើកដំបូងនៅថ្ងៃសុក្រនេះ ហើយប្រធានាធិបតី Moon Jae-in ក៏បានទៅមើលកន្លែងចាក់វ៉ាក់សាំងនៅឯមណ្ឌលសុខភាពសាធារណៈក្នុងរដ្ឋធានីសេអ៊ូល។ គាត់បានសង្ខេបអំពីផែនការចាក់ថ្នាំបង្ការរោគ និងបានសង្កេតមើលរបៀបចាក់វ៉ាក់សាំងនោះ
February 26, 2021 - អន្តរជាតិ
វៀតណាម៖ មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានស្នើដល់អាជ្ញាធរស្រុក ធ្វើការដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមកន្លែងធ្វើចត្តាឡីស័ក សម្រាប់ការត្រួតពិនិត្យឱ្យបានល្អប្រសើរជាងមុន។ មណ្ឌលសុខភាពនៅតាមស្រុកនីមួយៗត្រូវបានស្នើសុំឱ្យបង្កើតប្រព័ន្ធ CTTV នៅឯកន្លែងធ្វើចត្តាឡីស័កកណ្តាល និងធ្វើឱ្យប្រាកដថាខ្សែអាត់វីដេអូទាំងអស់អាចយកចេញបាន ដើម្បីជួយត្រួតពិនិត្យអ្នកដែលត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺ COVID-19 អំឡុងពេលនៅដាច់ដោយឡែក។ នាយកដ្ឋានបាននិយាយថា រាល់កំណត់ត្រាទាំងអស់របស់អ្នកធ្វើចត្តាឡីស័ក ក៏ដូចជាដំណើរការស៊ើប និងត្រួតពិនិត្យត្រូវតែរក្សាទុកនៅទីតាំងផ្ទាល់។ ដើម្បីទប់ទល់នឹងការរីករាលដាលនៃការឆ្លងជំងឺ COVID-19 ទីក្រុងហូជីមិញបាននឹងកំពុងដំណើរការនូវមណ្ឌលចំនួន ៥២ ដែលផ្តល់ជូនគ្រែសរុបចំនួន ៤ ៥០០ នៅទូទាំងស្រុកផ្សេងៗគ្នា និងបន្ទប់ចំនួន ១០,០០០ នៅឯសាកលវិទ្យាល័យជាតិវៀតណាមក្នុងក្រុងធូដុក។ ទីក្រុងក៏មានកន្លែងព្យាបាលចំនួន ៥ សម្រាប់ការព្យាបាលជំងឺ COVID-19 ដែលអាចផ្តល់គ្រែសរុបចំនួន ១ ៩៥៥ ៕
February 26, 2021 - អន្តរជាតិ
ពលរដ្ឋដែលត្រូវបានគេជឿថាជាអ្នកគាំទ្រយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការជួបជុំគ្នាលើកដំបូងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយមានទាំងការវាយប្រហារមកលើក្រុមបាតុករដែលប្រឆាំងរដ្ឋប្រហារផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្សប្រហែល ១,០០០ នាក់ បានដើរក្បួនគាំទ្រពួកយោធានៅទីក្រុងយ៉ាំងហ្គោន ដោយពួកគេបានកាន់ទង់យោធា ហើយស្រែកឈ្មោះមេដឹកនាំយោធាលោកឧត្តមសេនីយ មីន អ៊ុងឡាំង ។ ក្រុមអ្នកគាំទ្រយោធាខ្លះមានដំបងនិងកាំបិតជាប់ខ្លួន ហើយបានវាយប្រហារក្រុមបាតុករប្រឆាំងរដ្ឋប្រហារមួយចំនួន ដែលពួកគេក៏កំពុងធ្វើបាតុកម្មទ្រង់ទ្រាយធំដូចគ្នា។ ពោលគឺរយៈពេល ២០ថ្ងៃ ជាប់ៗគ្នាមកហើយ ដែលបាតុករប្រឆាំងយោធាបានប្រមូលផ្ដុំគ្នា ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ ខណៈដែលក្រុមគាំទ្រយោធានេះទើបតែបង្ហាញវត្តមានប៉ុណ្ណោះ។ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារបានស្រែកទាមទារឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងមន្រ្តីដែលជាប់ឃុំឃាំងផ្សេងទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK
February 26, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី។ ការវាយប្រហារនោះបានបំផ្លាញកន្លែងជាច្រើននៅចំណុចត្រួតពិនិត្យព្រំដែន ដែលត្រូវបានប្រើដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់។ ប្រធានាធិបតីលោក ចូ បៃដិន បានយល់ព្រមលើសកម្មភាពនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗរបស់ក្រុមសកម្មប្រយុទ្ធ ដែលប្រឆាំងនឹងសហរដ្ឋអាមេរិក និងបុគ្គលិកចម្រុះអាមេរិកនៅអ៉ីរ៉ាក់។ ជម្រាបដែរថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ មកលើសហរដ្ឋអាមេរិកនៅអ៉ីរ៉ាក់កាលពីដើមខែនេះ ហើយសមាជិកសេវាកម្មអាមេរិកម្នាក់ និងអ្នកម៉ៅការ ៥នាក់ ផ្សេងទៀតបានរងរបួស ខណៈរ៉ុក្កែតបានវាយប្រហារទីតាំងនានាក្នុងទីក្រុង Irbil រួមទាំងមូលដ្ឋានដែលប្រើដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។ រ៉ុក្កែតខ្លះក៏បានវាយប្រហារមូលដ្ឋានអាមេរិកនៅ Baghdad រួមទាំងតំបន់បៃតងដែលមានស្ថានទូតអាមេរិក និងបេសកកម្មការទូតផ្សេងទៀតនៅទីនោះ។ អាមេរិកហៅសកម្មភាពនោះថាជា «ការឆ្លើយតបផ្នែកយោធាដោយសមាមាត្រ» ដែលត្រូវបានអនុវត្ត
February 26, 2021 - អន្តរជាតិ
ទិន្នន័យពីការិយាល័យស្ថិតិបានបង្ហាញកាលពីថ្ងៃពុធថា ការសម្រាលកូនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងគំហុកនេះ។ យោងតាមស្ថិតិកូរ៉េបានឱ្យដឹងថា ចំនួនទារកទើបនឹងកើតមានចំនួន ២៧២,៤០០ នាក់ ក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ១០% បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។ វាជាចំនួនក្រោម ៣០ ម៉ឺននាក់ ជាលើកដំបូងបំផុត ចាប់តាំងពីទិន្នន័យនេះបានចាប់ផ្តើមចងក្រងក្នុងឆ្នាំ១៩៧០។ ការសម្រាលទារកថ្មីមានលើសពី ៤០ ម៉ឺន សម្រាប់រយៈពេល ១៥ឆ្នាំ ដល់ឆ្នាំ២០១៦ មុនពេលចំនួននេះបានធ្លាក់ចុះក្រោម ៤០ ម៉ឺននាក់ ក្នុងឆ្នាំ២០១៧។ ក្នុងនោះផងដែរ ចំនួនអ្នកស្លាប់បានកើនឡើង ៣.៤% ដល់ចំនួន ៣០៥,១០០ នាក់ នៅក្នុងឆ្នាំ២០២០ ដែលជាការកើនឡើងនៃការស្លាប់គួរឱ្យកត់សម្គាល់ដូចគ្នា។
February 25, 2021 - អន្តរជាតិ
ក្រុមហ៊ុនហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបាននិយាយថា ខ្លួនបានហាមឃាត់យោធាមីយ៉ាន់ម៉ាមិនឲ្យប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនទាំង ហ្វេសប៊ុក និង Instagram ហើយនឹងមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីការប្រកាស ខណៈដែលមហាបាតុកម្មជាច្រើនសប្តាហ៍នៅតែបន្តកើតមាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីរដ្ឋប្រហារយោធាបានដណ្តើមអំណាចពីទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ។ ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា៖«ព្រឹត្តិការណ៍នានាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ រួមទាំងអំពើហិង្សាដ៏សាហាវ បានជំរុញឱ្យមានការហាមឃាត់នេះ។ យើងជឿជាក់ថាហានិភ័យនៃការអនុញ្ញាតឱ្យកងទ័ព Tatmadaw (កងទ័ពមីយ៉ាន់ម៉ា) ប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram គឺច្រើនលើសលុប»។ គួររំលឹកផងដែរថា ពួកកងទ័ពបានដណ្តើមអំណាចពីមេដឹកនាំប្រទេសនៅដើមខែនេះ បន្ទាប់ពីបានចោទប្រកាន់អំពីការក្លែងបន្លំនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា
February 25, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានទទួលការចាក់វ៉ាក់សាំងដូសដំបូង របស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ។ អ្នកបន្ទាប់ដែលត្រូវទទួលបានថ្នាំបង្ការនៅឯការិយាល័យសុខាភិបាលក្នុងទីក្រុង Putrajaya គឺលោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាល និងអ្នកជួរមុខផ្នែកវេជ្ជសាស្ត្រដទៃទៀត។ អ្នកទាំងនោះនឹងត្រូវឆ្លងកាត់ការសង្កេតរយៈពេល ៣០នាទី បន្ទាប់ពីការចាក់វ៉ាក់សាំងរបស់ពួកគេ ដើម្បីមើលប្រតិកម្មអវិជ្ជមានដែលអាចកើតមាន។ ថ្លែងបន្ទាប់ទទួលវ៉ាក់សាំងរួចលោក Muhyiddin បានបង្ហាញពីទំនុកចិត្តរបស់គាត់ចំពោះវ៉ាក់សាំងនេះ ដោយកត់សម្គាល់ថា គាត់ស្ទើរតែមិនមានអារម្មណ៍ឈឺចាប់ទេ។ លោកបាននិយាយថា៖«ដូច្នេះខ្ញុំសូមអំពាវនាវដល់ប្រជាជនម៉ាឡេស៊ីទាំងអស់ និងប្រជាជនដែលរស់នៅម៉ាឡេស៊ី ដែលយើងបានសម្រេចថានឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ពួកគេ ដើម្បីមកចុះឈ្មោះនៅក្នុងកម្មវិធី
February 25, 2021 - អន្តរជាតិ
រដ្ឋមន្រ្តីរដ្ឋាភិបាលថៃមួយចំនួនបានជាប់ពន្ធនាគារ ដោយសារពួកគេចូលរួមក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលធ្លាប់បានធ្វើឱ្យទីក្រុងបាងកកដួលរលំ ហើយទីបំផុតនាំឱ្យមានរដ្ឋប្រហារយោធាឆ្នាំ២០១៤។ កាលពីម្សិលមិញតុលាការព្រហ្មទណ្ឌបានផ្តន្ទាទោសដាក់ពន្ធនាគារដល់អតីតសមាជិកគណៈកម្មាធិការកែទម្រង់លទ្ធិប្រជាធិបតេយ្យប្រជាជន (PDRC) ចំនួន ២៩ នាក់ ដែលអ្នកខ្លះកំពុងបម្រើក្នុងរដ្ឋបាលបច្ចុប្បន្ន។ អតីតអ្នកនយោបាយ និងជាអតីតឧបនាយករដ្ឋមន្រ្តីលោក Suthep Thaugsuban បានត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី យីងឡាក់ ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Thaworn Senniam បានទទួលការកាត់ទោស ៤ឆ្នាំ ហើយលោក Buddhipongse Punnakanta អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងសង្គមឌីជីថល ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ។ សរុបទៅអតីតសមាជិក
February 25, 2021 - អន្តរជាតិ
វ៉ាក់សាំងការពារជំងឺ COVID-19 ត្រូវបានបញ្ជូនទៅប្រទេសហ្កាណា ក្រោមកម្មវិធីអន្តរជាតិ COVAX ដើម្បីឱ្យប្រទេសក្រីក្រទទួលបានការចែកចាយវ៉ាក់សាំងដោយស្មើភាព។ កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង COVID-19 កំពុងត្រូវបានអនុវត្តជាចម្បងនៅក្នុងប្រទេសអភិវឌ្ឍន៍ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមិនមានមានសមត្ថភាពទិញវាបាននោះទេ នេះហើយជាហេតុផលដែលអង្គការសុខភាពពិភពលោកបានផ្ដួចផ្ដើមគំនិតនៃកម្មវិធី COVAX នេះឡើង។ ដើម្បីដោះស្រាយបញ្ហានេះ COVAX ត្រូវបានបង្កើតឡើង ដោយមានការចូលរួមវិភាគទានហិរញ្ញវត្ថុពីប្រទេសជាច្រើន។ ការផ្គត់ផ្គង់លើកដំបូងពី COVAX ដែលមានចំនួន ៦០ម៉ឺនដូស បានមកដល់អាកាសយានដ្ឋានមួយនៅរដ្ឋធានី Accra នៃប្រទេសហ្គាណាកាលពីថ្ងៃពុធ។ ហើយវ៉ាក់សាំងនេះត្រូវបានផលិតដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford និងផលិតនៅប្រទេសឥណ្ឌា៕ អត្ថបទ៖ លីដា ប្រភព៖ NHK
February 25, 2021












