autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បាននិយាយថា ទារកក្នុងផ្ទៃម្នាក់ដែលម្តាយមានជំងឺ COVID-19 បានស្លាប់នៅក្នុងផ្ទៃរបស់ម្ដាយ បន្ទាប់ពីទារកនោះបានឆ្លងជំងឺពីគាត់។ បើតាមប្រភពដដែលបាននិយាយថា ទារកនោះបានឈានចូលដល់សប្ដាហ៍ទី៣៦ នៅពេលដែលស្ត្រីជាម្ដាយបានទៅសម្រាកព្យាបាលនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Meir ទីក្រុង Kefar Sava ប្រទេសអ៉ីស្រាអែល បន្ទាប់ពីបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ ដំបូងឡើយគឺគេដឹងត្រឹមថាស្ត្រីរូបនោះបានធ្លាក់ខ្លួនឈឺដោយសារជំងឺ COVID-19 ប៉ុន្តែក្រោយមកក្រុមគ្រូពេទ្យបានរកឃើញថា គភ៌របស់គាត់ក៏បានឆ្លងជំងឺនេះដែរបន្ទាប់ពីតេស្ដមេរោគពីសំណាក ហើយរូបគេបានស្លាប់នៅក្នុងផ្ទៃម្ដាយរួចទៅហើយ។ យ៉ាងណាក៏ដោយគែនៅមិនទាន់ប្រាកដថា តើនៅទារកនោះបានស្លាប់ដោយសារឆ្លងជំងឺ COVID-19 ពីម្ដាយ ឬដោយសារផលវិបាកពីជំងឺនោះទេ។ ព័ត៌មាននេះបានលេចចេញមកមិនប៉ុន្មានថ្ងៃ បន្ទាប់ពីមានករណីស្រដៀងគ្នានេះបានកើតលើស្ត្រីមានផ្ទៃពោះម្នាក់ ដែលទារកបានឆ្លងជំងឺពីម្ដាយតាមរយៈសុក ហើយក្រោយមកអ្នកម្ដាយក៏បានស្លាប់៕ អត្ថបទ៖ លីដា ប្រភព៖ Daily

    March 1, 2021
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្ក្រាបដោយអំពើហិង្សារបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យលោក Guterres បាននិយាយថា៖«ការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនតាមអំពើចិត្តគឺមិនអាចទទួលយកបានទេ»។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានជំរុញឱ្យសហគមន៍អន្តរជាតិរួមគ្នា និងបញ្ជូនសញ្ញាយ៉ាងច្បាស់មួយដល់យោធាមីយ៉ាន់ម៉ាថា ខ្លួនត្រូវតែគោរពឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ាដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោត ហើយត្រូវតែបញ្ឈប់ការបង្ក្រាបដោយហិង្សានេះ។ ជម្រាបផងដែរថា គិតមកទលពេលនេះគឺមានរយៈពេល ១ ខែមកហើយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារនិងចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ហើយតាំងពីពេលនោះមក ការតវ៉ាក៏បានចាប់ផ្ដើមទូទាំងប្រទេសមីយ៉ាន់ម៉ា៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    March 1, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ជំងឺ COVID-19 បំលែងថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល ឥឡូវនេះត្រូវបានគេរកឃើញវត្តមាននៅក្នុងចក្រភពអង់គ្លេសហើយ។ មានករណីចំនួន ៣ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស និងចំនួន ៣ ដាច់ដោយឡែកពីគ្នាត្រូវបានគេរកឃើញនៅស្កុតឡេន។ ប្រភេទជំងឺ COVID-19 មកពីប្រេស៊ីលនេះត្រូវបានមន្ត្រីសុខាភិបាលនិយាយថា មានការបំលែងស្រដៀងគ្នាជាមួយវីរុសនៅអាហ្វ្រិកខាងត្បូង ដែលវាមិនឆ្លើយតបជាមួយវ៉ាក់សាំងបង្ការបច្ចុប្បន្ននោះទេ។ វីរុសបំលែងថ្មីនេះ (P1) ត្រូវបានរកឃើញដំបូងគេពីអ្នកធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ចេញពីក្រុង Manaus នៅភាគខាងជើងប្រទេសប្រេស៊ីលកាលពីខែមករា ហើយវាមានការចម្លងលឿនជាងប្រភេទពីមុនៗទៅទៀត។ ការពិតទៅអង់គ្លេសធ្លាប់មានករណីឆ្លងជំងឺ COVID-19 ប្រភេទមកពីប្រេស៊ីលម្ដងដែរកាលពីខែមករា ប៉ុន្តែប្រភេទនោះមិនចាត់ចូលជាការបំលែងដែលគួរឱ្យព្រួយបារម្ភនោះទេ (variant of concern)។ មានការព្រួយបារម្ភផងដែរថា វ៉ាក់សាំងបង្ការប្រហែលជាមិនមានប្រសិទ្ធភាពលើវានោះទេ ប៉ុន្តែយ៉ាងណាសាស្រ្តាចារ្យ

    March 1, 2021
  • អន្តរជាតិ

    កងកម្លាំងក្នុងប្រទេសមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មួយថ្ងៃមុនខួបមួយខែនៃការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះមានមនុស្សជាង ១០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ខណៈការតវ៉ាទ្រង់ទ្រាយធំបានបន្ដកើតឡើងនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃដណ្តើមអំណាចរបស់ពួកយោធា។ ដូច្នេះដើម្បីជាការឆ្លើយតប កម្លាំងសន្តិសុខក៏បាននិងកំពុងបង្កើនការបង្ក្រាបគ្រប់រូបភាពទៅលើបាតុករ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សជាង ១០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងដែលបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាក្រុងធំជាងគេនៅភាគខាងត្បូងទីក្រុងដាវី និងកន្លែងផ្សេងទៀត។ ចំណែកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានទទួលព័ត៌មានគួរឱ្យទុកចិត្តដែលថា ការបង្ក្រាបកាលពីថ្ងៃអាទិត្យបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៨នាក់ បានស្លាប់៕ អត្ថបទ៖ លីដា ប្រភព៖ Anadolu Agency

    March 1, 2021
  • អន្តរជាតិ

    ប្រទេសវៀតណាមបានចាប់ផ្តើមធ្វើការសាកល្បងវ៉ាក់សាំងការពារជំងឺ COVID-19 ក្នុងដំណាក់កាលទី២ កាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន ៧៣នាក់។ ក្នុងនោះអ្នកស្ម័គ្រចិត្តចំនួន ៣៥នាក់ ជាអ្នករស់នៅទីក្រុងហាណូយ និង ៣៨នាក់ នៅខេត្តឡុងអានភាគខាងត្បូង ជាមួយនឹងការបែងចែកជា ៤ក្រុម សម្រាប់ដំណាក់កាលទី២ នៃការសាកល្បងវ៉ាក់សាំង Nanocovax របស់វៀតណាមផ្ទាល់ ដែលផលិតដោយក្រុមហ៊ុនឱសថជីវសាស្ត្រ Nanogen។ ក្រុមទាំងអស់នឹងត្រូវចាក់ថ្នាំសាកល្បងបែប placebos ក៏ដូចជាដូសកម្រិត ២៥ មីក្រូក្រាម, ៥០ មីក្រូក្រាម និង ៧៥ មីក្រូក្រាម ហើយអ្នកស្ម័គ្រចិត្តមិនដឹងជាមុនថា

    February 27, 2021
  • អន្តរជាតិ

    និយ័តករសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា ពួកគេនឹងធ្វើការយ៉ាងឆាប់រហ័សដើម្បីផ្តល់សិទ្ធិឱ្យវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ការប្រើជាបន្ទាន់ បន្ទាប់ពីក្រុមអ្នកប្រឹក្សាខាងក្រៅបានគាំទ្រវ៉ាក់សាំងនេះ។ រដ្ឋបាលចំណីអាហារនិងឱសថ FDA ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ជាបន្ទាន់នៅថ្ងៃសៅរ៍នេះ (ម៉ោងនៅអាមេរិក) ហើយវាគឺជាវ៉ាក់សាំងទី៣ហើយ ដែលត្រូវបានចុះបញ្ជីនៅអាមេរិក ខណៈវ៉ាក់សាំងផ្ទាល់ត្រូវការចាក់តែមួយដងប៉ុណ្ណោះ។ ទីភ្នាក់ងារនេះបានប្រាប់ក្រុមហ៊ុន J&J ថា៖«ខ្លួននឹងធ្វើការយ៉ាងឆាប់រហ័សឆ្ពោះទៅរកការបញ្ចប់ និងការចេញសេចក្តីអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ជាផ្លូវការ»។ ខ្លួនក៏បានជូនដំណឹងដល់ដៃពាក់ព័ន្ធក្នុងការបែងចែកវ៉ាក់សាំង ដូច្នេះពួកគេអាចអនុវត្តផែនការសម្រាប់ការចែកចាយវ៉ាក់សាំងឱ្យបានទាន់ពេលវេលា។ ចំណែកអ្នកជំនាញជាច្រើនក៏បានបោះឆ្នោតឱ្យវ៉ាក់សាំងរបស់ J&J នេះរួចហើយដែរ ដោយបានបញ្ជាក់ថា វ៉ាក់សាំងមានគុណប្រយោជន៍ច្រើនជាងគុណវិបត្តិចំពោះពលរដ្ឋដែលមានអាយុ ១៨ឆ្នាំ ឬច្រើនជាងនេះ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    February 27, 2021
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះថា ការកំណត់ល្បឿនសម្រាប់ផ្លូវដែលមាន ៤គន្លង ឬច្រើនជាងនេះ នឹងត្រូវដំឡើងពី ៩០ គីឡូម៉ែត្រ/ម៉ោង – ១២០ គីឡូម៉ែត្រ/ម៉ោង។ លោកបានបញ្ជាក់ថា ល្បឿនកំណត់ថ្មីគួរតែត្រូវបានប្រកាសនៅក្នុង Royal Gazette នៅខែមេសា បន្ទាប់ពីការសិក្សារបស់នាយកដ្ឋានផ្លូវហាយវេ នាយកដ្ឋានផ្លូវជនបទ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង គោលនយោបាយចរាចរណ៍ និងផែនការ។ លោកបន្ថែមថា៖«ល្បឿនកំណត់ថ្មីមានគោលបំណងជួយសម្រួលចរាចរណ៍ស្របតាមស្ថានភាពចរាចរណ៍បច្ចុប្បន្ន ដោយធានាភាពងាយស្រួយ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវ»។ លោក Saksayam បានពន្យល់ថា ក្រសួងយល់ឃើញថាវាជាការសមស្របក្នុងការបង្កើនល្បឿនកំណត់សម្រាប់យានជំនិះផ្ទាល់ខ្លួន ដែលមានតិចជាង ៧កៅអី ចាប់ពី

    February 27, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent បានឱ្យដឹងថា ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ចំនួន ៤៤ ២០០ ០០០ យ៉េន (៤១៤,៦៥៣ ដុល្លារ) ដល់ក្រុមគ្រួសារនរណាម្នាក់ ដែលបានស្លាប់ដោយសារការចាក់វ៉ាក់សាំងការពារជំងឺ COVID-19។ ក្រុមគ្រួសារនោះក៏អាចទទួលបានប្រាក់សម្រាប់ចំណាយលើពិធីបុណ្យសពរហូតដល់ ២០៩ ០០០ យ៉េន ឬជិត ២០០០ដុល្លារ ផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូបានឱ្យដឹងថា ក្រសួងបានផ្តល់សំណងបែបនេះជាយូរមកហើយ និងសម្រាប់រាល់ការចាក់វ៉ាក់សាំងប្រភេទណាមួយ មិនមែនត្រឹមតែការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេលើកឡើងនាពេលថ្មីៗនេះនៅក្នុងការប្រជុំថវិកា ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសគឺលោក Norihisa Tamura ។ លោក Norihisa Tamura ក៏បានបន្ថែមដែរថា

    February 27, 2021
  • អន្តរជាតិ

    ចំនួនប្រជាជននៅទីក្រុងតូក្យូបានធ្លាក់ចុះបើប្រៀបនឹងឆ្នាំចាស់ ដែលនេះជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៦។ រដ្ឋាភិបាលក្រុងតូក្យូនិយាយថា មានប្រជាជនប្រមាណ ១៣,៩៥២,៩១៥ នាក់ រស់នៅក្នុងរាជធានីតូក្យូ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ហើយតួលេខនេះតំណាងឱ្យការធ្លាក់ចុះជាង ៦០០នាក់ បើប្រៀបធៀបនឹងខែដដែលក្នុងឆ្នាំ២០២០។ អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ Mizuho លោក Okada Yutaka ចាត់ទុកការឆ្លងរាលដាលនៃជំងឺ COVID-19 ជាផ្នែកមួយនៃការធ្លាក់ចុះនេះ។ គាត់និយាយថា មានមនុស្សកាន់តែច្រើនបានចាប់ផ្តើមធ្វើការពីចម្ងាយ ហើយបានផ្លាស់ចេញពីទីក្រុងតូក្យូ។ លោក Okada មានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងគួរតែរៀបចំយុទ្ធសាស្ត្រ ដើម្បីធានាថារាជធានីរក្សាចំនួនប្រជាជន និងប្រាក់ចំណូលពន្ធជាក់លាក់៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    February 27, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ចំនួន ៥០ លានដូស ត្រូវបានចាក់ជូនពលរដ្ឋអាមេរិក ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីពេញលេញ។ លោក បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់វ៉ាក់សាំងចំនួន ៥០ លានដូស ក្នុងរយៈពេល ៣៧ថ្ងៃ គឺលើសពីការគ្រោងទុករបស់រដ្ឋបាលរបស់លោកទៅទៀត ហើយលោកធ្លាប់បានកំណត់គោលដៅ ១០០ លានដូស ដល់ប្រជាជននៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងជាប្រធានាធិបតី។ លោកបាននិយាយថា ជិត ៥០% នៃប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដង គិតមកទល់ពេលនេះ។

    February 26, 2021