- autoadmin
- អន្តរជាតិ
ការរញ្ជួយដីដ៏ខ្លាំងចំនួន ៣លើក បានវាយប្រហារឆ្នេរសមុទ្រនៃប្រទេសនូវែលហ្សេឡង់ នៅថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ ដែលបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរនៃកោះខាងជើងត្រូវបានគេបង្គាប់ឱ្យជម្លៀសចេញ បន្ទាប់ពីការរញ្ជួយដីលើទី៣ ដែលរញ្ជួយខ្លាំងជាងគេ ហើយទីភ្នាក់ងារគ្រាអាសន្នជាតិក៏បានព្រមានពីការគំរាមកំហែងពីរលកយក្សស៊ូណាមីនៅតាមបណ្តោយឆ្នេរខាងកើត។ មានសេចក្តីរាយការណ៍អំពីភាពវឹកវរនៅតាមទីប្រជុំជនមួយចំនួន ខណៈដែលមនុស្សរាប់រយនាក់បានព្យាយាមទៅរកទីខ្ពស់។ ប៉ុន្តែមកដល់រសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងស្រុង) អាជ្ញាធរបាននិយាយថា ការព្រមានពីរលកយក្សស៊ូណាមីត្រូវបានដកចេញវិញ។ អ្នកស្រុកត្រូវបានគេប្រាប់ថា ពួកគេអាចត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបានគេព្រមានមិនឱ្យនៅជិតឆ្នេរសមុទ្រនោះទេ។ ប្រជុំកោះប៉ាស៊ីហ្វិកខាងត្បូងនៃរដ្ឋ New Caledonia និង Vanuatu ក៏ត្រូវបានគេព្រមានឱ្យត្រៀមសម្រាប់រលកគ្រោះថ្នាក់ផ្សេងៗផងដែរ។ ឆ្នេរសមុទ្ររបស់ពួកគេអាចមើលឃើញរលកកើនឡើងដល់ ៣ ម៉ែត្រ (១០
March 5, 2021 - អន្តរជាតិ
កម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្ក្រាបបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយចំនួនអ្នកស្លាប់ក្រោមដៃកម្លាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារកាលពីខែមុនបានកើនលើសពី ៥០ នាក់ហើយ។ ជាក់ស្ដែងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ា ត្រូវបានធ្វើឡើងនៅផ្នែកជាច្រើននៃប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Christine Schraner Burgener បានប្រាប់សន្និសីទកាសែតនៅថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ ត្រូវបានសម្លាប់នៅថ្ងៃនោះ នៅពេលដែលកម្លាំងសន្តិសុខបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំទី២ និងទីក្រុងដទៃទៀត។ លោកស្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ។ បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាបានបន្តនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយក្រុមអ្នកតវ៉ាមានកាន់ខែល បានស្រែកបន្ទរឱ្យយោធាផ្ដាច់ការត្រូវតែចុះចេញ និងគោរពសន្លឹកឆ្នោតរបស់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខកំពុងបាញ់ទៅលើក្រុមអ្នកតវ៉ានៅទីក្រុងយ៉ាំងហ្គោន និងទីក្រុងដទៃទៀត
March 5, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៥៤ករណី ដោយក្នុងនោះមាន ៣៦ករណី ជាការចម្លងក្នុងសហគមន៍ និង ៨ករណី ជាការនាំចូលពីបរទេស។ តួរលេខថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៦,១៦២ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីឆ្នាំមុន។ មានការស្លាប់ ១ករណី ត្រូវបានបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបមានដល់ ៨៥ នាក់។ គិតត្រឹមថ្ងៃព្រហស្បតិ៍ចំនួនករណី COVID-19
March 4, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលគ្រោងរបស់លោកនឹងពង្រីកស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ រយៈពេល ២សប្តាហ៍ បន្ថែមទៀត។ លោកបាននិយាយថា៖«ខ្ញុំជឿជាក់ថាការពន្យាពេលប្រហែល ២សប្តាហ៍ គឺចាំបាច់ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។ ខ្ញុំចង់ធ្វើការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីស្តាប់យោបល់របស់អ្នកជំនាញ និងប្រជាជនដែលមានការព្រួយបារម្ភ» នេះជាការលើកឡើងរបស់លោក ស៊ូហ្កា ។ ជម្រាបដែរថា ស្ថានភាពអាសន្នសម្រាប់ទីក្រុងតូក្យូ កាណាហ្គាវ៉ា សៃតាម៉ា និង ឈីបា បច្ចុប្បន្ននឹងបន្តរហូតដល់ថ្ងៃអាទិត្យទើបផុតកំណត់។ រដ្ឋាភិបាលនឹងស្តាប់យោបល់របស់ក្រុមអ្នកជំនាញជាមូលដ្ឋាននៅថ្ងៃសុក្រស្អែកនេះ ហើយបន្ទាប់មកគេរំពឹងថា នឹងធ្វើការសម្រេចចិត្តចុងក្រោយលើការពន្យាររយៈពេល ២សប្តាហ៍ សម្រាប់ស្ថានភាពបន្ទាន់នោះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា អភិបាលក្រុងតូក្យូ
March 4, 2021 - អន្តរជាតិ
ទាហានជើងទឹកថៃមួយរូបបានចុះជួយសង្គ្រោះសត្វឆ្មាតូចៗចំនួន ៤ក្បាល ដែលត្រូវបានគេបោះបង់ចោល នៅលើទូកនេសាទដែលកំពុងឆាបឆេះមួយគ្រឿង នៅឯសមុទ្រ Andaman នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ប្រភពព័ត៌មានបាននិយាយថា ទូកនោះបានឆេះដោយសារកំពប់ប្រេង ហើយនាវិកនៅលើទូកក៏ត្រូវបានគេជួយសង្គ្រោះ និងជម្លៀសចេញរួចហើយដែរ។ យ៉ាងណាលុះដល់ពេលទាហានជើងទឹកចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ពួកគេបានរកឃើញថា សត្វឆ្មាចំនួន ៤ក្បាល ត្រូវបានគេបោះបង់ចោលនៅលើទូកដែលឆេះនោះ ដោយគ្មាននរណាម្នាក់យកពួកវាឡើងគោកវិញនោះឡើយ ដូច្នេះទើបទាហានជើងទឹកចិត្តល្អរូបនោះបានហែលទៅជួយសង្គ្រោះពួកវាតែម្ដងទៅ។ នៅក្នុងរូបភាពបានបង្ហាញថា ទាហានជើងទឹករូបនោះបានហែលទៅរកទូកដែលក្រឡាប់ មុនពេលគាត់ដាក់សត្វឆ្មានៅលើខ្នង ដើម្បីបញ្ជូនពួកវាទៅកន្លែងមានសុវត្ថិភាពវិញ។ តាមសេចក្តីរាយការណ៍មកថា សត្វឆ្មាតូចៗទាំង ៤ក្បាល មិនមានការរងរបួសអ្វីនោះទេ ហើយមានសុខភាពល្អធម្មតា។ ឥឡូវនេះពួកវាកំពុងត្រូវបានក្រុមអ្នកជួយសង្គ្រោះមើលថែ នៅឯប៉ុស្តិ៍បញ្ជាការកងទ័ពជើងទឹក។ ចំណែកទូកនេសាទ Phamonsin Nava 10
March 4, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានដល់ប្រទេសវៀតណាម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បន្ទាប់ពីមានការបញ្ជាក់ពីករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 មកលើមនុស្សជាលើកដំបូងបំផុតនៅក្នុងប្រទេសរុស្ស៊ី ដោយបានកើតលើកម្មករកសិដ្ឋានចិញ្ចឹមសត្វចំនួន ៧នាក់ ដែលមានអាយុពី ២៩ ទៅ ៦០ឆ្នាំ។ ពួកគេបានឆ្លងវីរុសផ្តាសាយប្រភេទ A (H5N8) ហើយ WHO បានបញ្ជាក់ថា នេះគឺជាការរកឃើញដំបូងនៃការឆ្លងជំងឺផ្តាសាយបក្សីលើមនុស្ស។ កម្មករទាំង ៧នាក់នេះ ធ្វើការនៅរោងចក្រកែច្នៃបសុបក្សី ហើយបានប៉ះពាល់នឹងបក្សីដែលឆ្លងជំងឺ។ ពួកគេមិនមានបញ្ហាផ្លូវដង្ហើមអ្វីទេ ហើយឥឡូវក៏មានសុខភាពល្អដែរ។ ក្នុងនោះ WHO បានបញ្ជាក់ដែរថា ទោះបីវាជាករណីឆ្លងមកលើមនុស្សជាលើកដំបូង វានៅតែមិនទាន់មានភស្តុតាងដែលជំងឺអាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ ដូច្នេះហានិភ័យរបស់វាក្នុងចំណោមមនុស្សនៅមានកម្រិតទាប។ ការពិតទៅជំងឺផ្តាសាយបក្សី H5N8
March 4, 2021 - អន្តរជាតិបាតុករមីយ៉ាន់ម៉ាចំនួន ១៥ នាក់បន្ថែមទៀត ត្រូវបានប៉ូលីសបាញ់ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅតែបន្ដ
យ៉ាងហោចណាស់មានមនុស្សចំនួន ១៥ នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលដែលពួកគេកំពុងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា។ ប្រភពព័ត៌មានបាននិយាយថា ប៉ូលីសមីយ៉ាន់ម៉ាកំពុងបង្កើនការបង្ក្រាបរបស់ខ្លួនទៅលើអ្នកតវ៉ា ហើយអាជ្ញាធរបានចាប់បើកការបាញ់បោះកាលពីថ្ងៃពុធនៅយ៉ាំងហ្គោន ដែលជាទីក្រុងធំជាងគេទី២ របស់ម៉ាន់ដាឡេ និងនៅទីក្រុងមុន្នីវ៉ា ដែលជាទីក្រុងនៅកណ្តាលប្រទេសនេះ។ សាក្សីម្នាក់នៅក្រុងយ៉ាំងហ្គោនបាននិយាយថា ប៉ូលីសបានបាញ់កាំភ្លើងទៅលើក្រុមអ្នកតវ៉ាដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្ស ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងចំនួន ៤ កាលពីថ្ងៃពុធ ហើយមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត។ គិតមកទល់ពេលនេះមានមនុស្សជាង ៣០នាក់ ត្រូវបានគេសម្លាប់ នៅក្នុងការតវ៉ាដែលបាននិងកំពុងបន្តនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី០៦ ខែកុម្ភៈ។ អំពើហឹង្សាដ៏សាហាវប្រឆាំងនឹងបាតុករដែលតវ៉ាដោយសន្តិវិធីនេះ ទំនងជានឹងធ្វើឱ្យមានការរិះគន់បន្ថែមទៀតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕ អត្ថបទ៖ លីដា ប្រភព៖
March 4, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោកនិយាយថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ជាមធ្យមក្នុងមួយសប្តាហ៍នៅទូទាំងពិភពលោកមានសន្ទុះងើបឡើងវិញគួរឱ្យបារម្ភ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេល ៦ សប្តាហ៍ជាប់ៗគ្នា។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារ WHO បាននិយាយថា មានករណីថ្មីចំនួន ២ ៦៥៨ ៨២៣ ករណី នៅទូទាំងពិភពលោកចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ដែលកើនឡើង ៧% បើប្រៀបធៀបទៅនឹងសប្តាហ៍មុន។ ការកើនឡើងនេះត្រូវបានជំរុញដោយការកើនឡើងនៅអាមេរិក និងអឺរ៉ុប។ បើនិយាយតាមប្រទេស សហរដ្ឋអាមេរិកដែលមានចំនួនករណីកើនឡើងខ្ពស់បំផុតនៅលើពិភពលោកបានឃើញថាមានការថយចុះ ២% ខណៈដែលប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២ បានឃើញថាតួលេខប្រចាំសប្តាហ៍បានកើនឡើង ២១% និងលេខ ៣ គឺប្រទេសប្រេស៊ីលបានកើន ១៨% ។
March 3, 2021 - អន្តរជាតិ
មហាសេដ្ឋីជនជាតិជប៉ុនលោក Yusaku Maezawa បានអញ្ជើញសមាជិកសាធារណៈចំនួន ៨នាក់ ឱ្យមកចូលរួមជាមួយគាត់សម្រាប់ដំណើរកម្សាន្តជុំវិញភពព្រះច័ន្ទ តាមរយៈយានអវកាសក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីពាន់លានលោក Elon Musk ។ សេដ្ឋីជប៉ុនរូបនោះបាននិយាយនៅក្នុងវីដេអូតាមរយៈបណ្តាញសង្គម Twitter ថា៖«ខ្ញុំចង់ឱ្យប្រជាជនមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាមួយខ្ញុំ» ដោយលោកនឹងចំណាយលើការធ្វើដំណើរទាំងមូល ដូច្នេះអ្នកចូលរួមនឹងមិនព្រួយរឿងថ្លៃចំណាយនោះទេ។ បេសកកម្មនេះមានឈ្មោះថា dearMoon ដែលគ្រោងនឹងហោះហើរនៅឆ្នាំ២០២៣។ គាត់បាននិយាយថា អ្នកដាក់ពាក្យត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យ ២ គឺពួកគេគួរតែជម្រុញ «សកម្មភាពអ្វីក៏ដោយ» ដើម្បីជួយអ្នកដទៃនិងសង្គមកាន់តែច្រើនតាមមធ្យោបាយណាមួយ ហើយពួកគេមានឆន្ទៈជួយសមាជិកដទៃទៀត ដែលមានសេចក្តីប្រាថ្នាស្រដៀងគ្នានេះ។ លោកបានបន្ថែមថា លោកបានទិញកៅអីរបស់យានអវកាសសម្រាប់បេសកកម្មនោះរួចអស់ហើយ ដូច្នេះវាជាការហោះហើយលក្ខណៈឯកជនមួយ។ គួររំលឹកដែរថា មហាសេដ្ឋីជប៉ុនរូបនេះធ្លាប់បានប្រកាសរើសសង្សារ ដើម្បីទៅដើរលេងនៅភពព្រះច័ន្ទម្ដងហើយកាលពីដើមឆ្នាំ២០២០
March 3, 2021 - អន្តរជាតិ
ថៃ៖ ពេទ្យទាហាននិងជាអនុសេនីយ៍ទោម្នាក់ ត្រូវបានគេបណ្តេញចេញពីការងារ ខណៈអាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់គាត់ត្រូវបានដកហូតវិញ បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្លែងក្លាយទៅឱ្យទាហាន អំឡុងពេលបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ វ៉ាក់សាំងដែលគាត់បានចាក់នោះគឺជាទឹកធម្មតា ហើយគាត់ទំនងជាចាក់ថ្នាំឱ្យទាហានថៃចំនួន ២៧៣ នាក់ ដោយគិតថ្លៃ ៦០៧បាត ឬប្រហែល ២០ដុល្លារ ក្នុងមួយម្ចុល។ ការបែកធ្លាយនេះគឺបន្ទាប់ពីទាហានម្នាក់បានកត់សម្គាល់ថា ដបថ្នាំដែរពេទ្យនោះបានប្រើគ្មានស្លាកសញ្ញាអ្វីនោះទេ លុះក្រោយមកថ្នាក់លើបានបើកការស៊ើបអង្កេតផ្ទៃក្នុង ហើយបានរកឃើញថាដបទាំងនោះជាដបដាក់បំពេញដោយទឹកធម្មតា។ យោងតាមបទបញ្ជារបស់អង្គការសហប្រជាជាតិ ឱសថត្រូវបានដកចេញ ហើយបញ្ជូនទៅស្រុកថៃវិញ ហើយអាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់ពេទ្យនោះក៏ត្រូវបានដកហូតផងដែរ។ សារព័ត៌មានថៃបានរាយការណ៍ពីព័ត៌មាននេះដោយនិយាយថា ពេទ្យទាហានជនជាតិថៃម្នាក់នៅមន្ទីរពេទ្យនៅស៊ូដង់ខាងត្បូងមួយនោះ ត្រូវបានបញ្ឈប់ពីកាតព្វកិច្ចដោយសារជាប់សង្ស័យលើការក្លែងបន្លំ។ ពេទ្យទាហាននោះបានធ្វើការនៅមន្ទីរពេទ្យនោះ ចាប់ពីខែធ្នូឆ្នាំ២០១៩ ដល់ខែធ្នូឆ្នាំ ២០២០ ។ សេចក្តីរាយការណ៍ព័ត៌មាននោះក៏ត្រូវបានបញ្ជាក់ដោយលោកឧត្តមសេនីយ៍ទោ
March 3, 2021












