autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ នេះបាននិយាយថា ប្រទេសចិននិងរុស្ស៊ីបានប្រកាសផែនការសាងសង់ស្ថានីយ៍អវកាសរួមគ្នាមួយនៅឯភពព្រះច័ន្ទ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលអវកាសនៃប្រទេសចិន ដើម្បីអភិវឌ្ឍកន្លែងស្រាវជ្រាវនៅលើផ្ទៃភពព្រះច័ន្ទ តាមគន្លងរបស់ភព ឬទាំង ២ តែម្ដង។ គម្រោងនេះក៏នឹងបើកទូលាយចំពោះប្រទេសដទៃទៀត ដែលមានបំណងចង់ប្រើប្រាស់កន្លែងស្រាវជ្រាវនោះផងដែរ។ ការប្រកាសនេះគឺនៅចំពេលដែលប្រទេសរុស្ស៊ី គ្រោងនឹងប្រារព្ធខួបលើកទី៦០ នៃការហោះហើររបស់មនុស្សជាតិជាលើកដំបូងបំផុតទៅកាន់ទីអវកាស។ ចំណែកស្ថានីយ៍វិទ្យាសាស្ត្រអន្តរជាតិនៅភពព្រះច័ន្ទ (International Scientific Lunar Station) នឹងអនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរួមទាំងការរុករក និងរបកគំហើញថ្មីៗ។ វាបានបន្ថែមទៀតថា ទាំងប្រទេសរុស្ស៊ីនិងចិន នឹងសហការគ្នាក្នុងការរៀបចំផែនការការរចនា ការអភិវឌ្ឍន៍ និងប្រតិបត្តិការស្ថានីយ៍ស្រាវជ្រាវនោះ៕ អត្ថបទ៖

    March 10, 2021
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៣៩ករណី ដោយបូករួមទាំងករណីចំនួន ៥ ដែលនាំចូលមកពីបរទេស។ ក្នុងចំណោមអ្នកជំងឺ​ COVID-19 ថ្មីទាំងអស់ មានអ្នកជំងឺចំនួន ២១នាក់ បានទៅទស្សនាតំបន់ដែលមានហានិភ័យខ្ពស់ ដែលធ្វើឱ្យពួកគេងាយស្រួលក្នុងការឆ្លងជំងឺនេះ។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់គឺនៅតែមាន ៨៥ នាក់ដដែល។ ខេត្តសាមុតសាខននៅតែនាំមុខគេលើចំនួនឆ្លងថ្មី ដោយបានរកឃើញអ្នកឆ្លងថ្មីចំនួន ១១នាក់ ហើយក្រៅពីនោះគឺត្រូវបានរកឃើញនៅខេត្តតាក ផាថុមថានី អយុធ្យា អាំងថង និងទីក្រុងបាងកក។ គិតត្រឹមថ្ងៃពុធនេះប្រទេសថៃមានអ្នកឆ្លងជំងឺ

    March 10, 2021
  • អន្តរជាតិ

    រដ្ឋបាលទីក្រុងហូជីមិញបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងលុបបំបាត់សំលេងរំខាន ដែលបង្កមកពីការច្រៀងខារ៉ាអូខេឱ្យបាននៅឆ្នាំនេះ ដោយចាប់ផ្តើមពីយុទ្ធនាការផ្សព្វផ្សាយដល់ពលរដ្ឋ មុននឹងឈានដល់ការផាកពិន័យជាផ្លូវការសម្រាប់អ្នកដែលល្មើស។ ការជូនដំណឹងដល់ប្រជាពលរដ្ឋនេះនឹងចាប់ផ្តើមឆាប់ៗនេះរហូតដល់ខែឧសភា។ ដំណាក់កាលដំបូងនឹងមិនធ្វើការផាកពិន័យលើពលរដ្ឋដែលនៅតែបន្តប្រព្រឹត្តល្មើសច្បាប់នោះទេ ដោយគ្រាន់តែធ្វើការអប់រំ ណែនាំឲ្យពួកគេយល់កាន់តែច្បាស់អំពីបញ្ហាសំឡេងរំខាន។ ការច្រៀងខារ៉ាអូខេនៅតាមអាផាមិនក៏ត្រូវបានអនុញ្ញាតផងដែរ ដោយសារតែអាផាមិនជាកន្លែងតូចចង្អៀន ហើយសំឡេងរំខាននឹងប៉ះពាល់ដល់មនុស្សកាន់តែច្រើន។ ចំណែកដំណាក់កាលទី២ ចាប់ពីខែមិថុនារហូតដល់ដំណាច់ឆ្នាំនេះ គឺមានការផាកពិន័យចំពោះអ្នកបំពានលើបទបញ្ជាស្ដីពីបញ្ហានេះ។ គួរឱ្យដឹងដែរថា ក្រឹត្យរបស់រដ្ឋាភិបាលវៀតណាមដែលបានចេញកាលពីឆ្នាំ២០១៣ បានពិន័យជាប្រាក់ចំពោះការបង្កឱ្យមាន «សំឡេងឮ សំឡេងរំខាន ឬការច្រៀងរំសាយអារម្មណ៍នៅក្នុងតំបន់លំនៅដ្ឋាន ឬកន្លែងសាធារណៈចន្លោះពីម៉ោង ១០យប់ និង ៦ ព្រឹក»។ តាមច្បាប់បទដ្ឋានបរិស្ថានជាតិ គេអនុញ្ញាតឱ្យកម្រិតសំឡេងអតិបរមានៅក្នុងតំបន់ធម្មតាដូចជា៖ ផ្ទះល្វែង ផ្ទះ ការិយាល័យ និងសណ្ឋាគារ ត្រឹមតែ 70

    March 10, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ជំងឺ COVID-19 បំលែងខ្លួនប្រភេទថ្មីមានរហូតដល់ទៅ ៤.៥ ភាគរយ នៅក្នុងចំណោមករណីថ្មីៗទាំងអស់របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ ការរកឃើញនេះគឺដោយសារក្រសួងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានយកសំណាកពី ៥ ទៅ ១០ ភាគរយ នៃអ្នកដែលទើបឆ្លងថ្មី ហើយធ្វើការតេស្ដលើសំណាកទាំងនោះ ដើម្បីរកមើលថា តើពួកគេបានឆ្លងជំងឺ COVID-19 បំលែងថ្មី ឬទេ។ របាយការណ៍និយាយថា តួលេខបឋមពីរដ្ឋាភិបាលក្នុងតំបន់បង្ហាញថា ការធ្វើតេស្ត PCR សម្រាប់ COVID-19 ប្រភេទថ្មី ត្រូវបានធ្វើឡើងលើអ្នកឆ្លងចំនួន ១,២៣៤នាក់ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ នេះគឺប្រហែល

    March 10, 2021
  • អន្តរជាតិ

    អតីតសមាជិកសភាម្នាក់បាននិយាយថា មន្រ្តីម្នាក់មកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា​ ឆ្នាំ២០២១។ លោក Ba Myo Thein អ្នកតំណាងរាស្ត្រនៃសភាជាន់ខ្ពស់ ដែលត្រូវបានរំលាយដោយពួកយោធាបានប្រាប់រ៉យទ័រថា មន្រ្តីគណបក្សម្នាក់នោះឈ្មោះថា Zaw Myat Linn ត្រូវបានចាប់ខ្លួននៅប្រហែលម៉ោង ១ និង ៣០ រំលងអធ្រាត្រ  គាត់គឺជាមន្រ្តីទី២ មកពីបក្ស NLD ដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំង។ លោកមានប្រសាសន៍ថា៖«ពេលនេះសាច់ញាតិកំពុងព្យាយាមយកសាកសពមកធ្វើបុណ្យ នៅមន្ទីរពេទ្យយោធា»។ ប្រភពបានបន្ថែមថា បាតុកម្មប្រឆាំងនឹងរបបយោធាកាលពីថ្ងៃអង្គារ

    March 10, 2021
  • អន្តរជាតិ

    ថៃ៖ ជាធម្មតាខែឧសភាជារៀងរាល់ឆ្នាំគឺជារយៈពេលមួយ ដែលប្រជាកសិករថៃចាប់ផ្ដើមប្រមូលផលផ្លែទុរេន ដើម្បីលក់នៅលើទីផ្សារទាំងក្នុងស្រុក​និងក្រៅប្រទេស។ ពេលវេលានេះគឺជាឱកាសដ៏ល្អបំផុត ដែលប្រទេសថៃបើកទីផ្សារនាំចេញទុរេនទៅកាន់ប្រទេសចិន ជាមួយនឹងវិធីសាស្ត្រជួញដូរតាមអ៊ីនធឺណេត ហើយជាលទ្ធផលតម្លៃនិងតម្រូវការផ្លែទុរេនមានការកើនឡើងយ៉ាងគំហុក។ ប៉ុន្តែទន្ទឹមនឹងតម្រូវការកើនឡើង និងលក់បានតម្លៃថ្លៃ វាតែងតែមានជនឆ្លៀតឱកាសចង់បានផលចំណេញច្រើនទៅតាមនោះដែរ។ ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Kaijeaw នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា អាជ្ញាធរជំនាញថៃបានចុះត្រួតពិនិត្យឃ្លាំងទុរេនមួយកន្លែង ដែលពួកគេបានប្រមូលផលផ្លែទុរេនមុនកាលកំណត់ ដើម្បីបញ្ជូនទៅលក់បន្ដនៅប្រទេសចិន។ ប្រភពបាននិយាយថា ផ្លែទុរេនទាំងនោះគឺអាចកាត់បាននៅអំឡុងថ្ងៃទី១៥ ខែមីនា ឬយូរជាងនេះ ប៉ុន្តែផ្លែទុរេនដែលអាជ្ញាធរចុះត្រួតពិនិត្យទាំងនោះ គឺកាត់ស្ដុកទុកតាំងពីថ្ងៃទី០៧ ខែមីនា មកម៉្លេះ។ យ៉ាងណាក៏ដោយវានៅមិនច្បាស់ទេថា តើទុរេនទាំងនោះត្រូវបានគេដាក់ថ្នាំបន្ថែម ដើម្បីឱ្យសាច់របស់វាឆាប់ទុំ ឬអត់នោះទេ? អាជ្ញាធរបានសុំឱ្យមានការបញ្ឈប់សកម្មភាពបែបនេះ ហើយសុំឱ្យមានការចូលរួមសហការពីអ្នកលក់ ដោយបាននិយាយបន្ថែមថា

    March 9, 2021
  • អន្តរជាតិ

    វៀតណាម៖ ទីក្រុងហាណូយនឹងបើកការធ្វើតេស្ដសាកល្បងរកជំងឺ COVID-19 នៅក្នុងសហគមន៍ទ្រង់ទ្រាយធំមួយ នៅតាមកន្លែងដែលជនបរទេសរស់នៅនិងមានការប្រមូលផ្តុំច្រើន ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 ពីករណីនាំចូល។ ក្រសួងសុខាភិបាលបាននិយាយថា ការធ្វើតេស្តដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ គឺដើម្បីកំណត់រាល់ករណីនៃការឆ្លងឱ្យបានឆាប់បំផុត ជាពិសេសអ្នកដែលមិនមានប្រភពនៃការចម្លងច្បាស់លាស់។ អ្នកដែលត្រូវបានសាកល្បងនឹងរាប់បញ្ចូលទាំងប្រជាជនដែលរស់នៅ និងធ្វើការនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងដូចជា៖ រោងចក្រ និងសួនឧស្សាហកម្ម ដែលជនបរទេសធ្វើការ ឬរស់នៅកម្មករនៅហាងអាហារដែលបម្រើជនបរទេស និងអ្នកដំណើរដែលត្រូវជ្រើសរើសដោយចៃដន្យនៅស្ថានីយ៍រថយន្តក្រុងធំៗនៅជុំវិញទីក្រុង។ នាយកដ្ឋាននេះរំពឹងថា នឹងធ្វើតេស្តមនុស្សប្រហែល ៤,០០០ នាក់ ពីគ្រប់ក្រុមមនុស្ស ហើយការធ្វើតេស្តនេះនឹងត្រូវធ្វើឡើងជា ២ ដំណាក់កាល គឺថ្ងៃទី ១១-១២ និង ១៥-១៩ ខែមីនា។ ការផ្តោតលើជនបរទេសនេះ

    March 9, 2021
  • អន្តរជាតិ

    ទីភ្នាក់ងារស្បៀងអាហារនិងថ្នាំ (BPOM) របស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ លោក Penny K Lukito ប្រធាន BPOM បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វ៉ាក់សាំងនេះនឹងត្រូវផ្តល់ដល់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខណៈវ៉ាក់សាំង AstraZeneca ប្រមាណ ១.១ លានដូស បានមកដល់កាលពីល្ងាចថ្ងៃច័ន្ទតាមរយៈគម្រោងសម្ព័ន្ធភាពថ្នាំវ៉ាក់សាំងសកល COVAX ។ រដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Retno Marsudi បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសឥណ្ឌូនេស៊ីនឹងទទួលបានវ៉ាក់សាំងប្រហែល

    March 9, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានកត់ត្រាករណីជំងឺ COVID-19 ឆ្លងថ្មីចំនួន ៦០ករណី នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុប ចាប់តាំងពីជំងឺរាតត្បាតនេះមានវត្តមាននៅប្រទេសថៃកើនដល់ ២៦,៥០១ ករណី។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែមាន ៨៥ នាក់ដដែល។ ក្នុងចំណោមករណីថ្មីទាំងអស់មាន​ ៤២ករណី ជាការចម្លងក្នុងសហគមន៍ ខណៈករណីចំនួន ១៧ ជាការនាំចូលពីបរទេស។ ក្នុងចំណោមករណីឆ្លងសរុបទាំង ២៦,៥០១ ករណី មានករណីចំនួន ២៥,៨៥១ (៩៧.៥៥%) បានជាសះស្បើយ និងមានអ្នកជំងឺ ៥៦៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកនៅទូទាំងពិភពលោកមានករណីជំងឺ

    March 9, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមអ្នកតវ៉ាវ័យក្មេងជនជាតិមីយ៉ាន់ម៉ារាប់រយនាក់ ដែលត្រូវបានជាប់បង្ខាំងដោយកម្លាំងសន្តិសុខនៅក្នុងសង្កាត់ Sanchaung នៃទីក្រុងយ៉ាំងហ្គោន ពេលនេះអាចចាកចេញពីតំបន់នោះវិញហើយ។ មុននេះប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានអំពាវនាវកាលពីថ្ងៃច័ន្ទ ដើម្បីឱ្យមានការដោះលែងអ្នកតវ៉ាដោយសន្តិវិធីផងដែរ។ អ្នកនាំពាក្យបាននិយាយថា៖«ភាគច្រើននៃអ្នកជាប់ទាំងនោះគឺជាស្ត្រី ដែលបានដើរដង្ហែដោយសន្តិភាព នៅក្នុងថ្ងៃទិវានារីអន្តរជាតិ»។ យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា «ប៉ូលីសបានចាប់ផ្តើមបាញ់ និងធ្វើការចាប់ខ្លួន» នៅទីក្រុងយ៉ាំងហ្គោន នៅម៉ោងប្រហែល ១០​ និង ០០ យប់ថ្ងៃច័ន្ទ ទោះបីជាវាមិនច្បាស់ថាតើពួកគេកំពុងចាប់ខ្លួនក្រុមបាតុករដែលជាប់គាំង ឬបាតុករដែលទើបមកដល់ថ្មីៗ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    March 9, 2021