- autoadmin
- អន្តរជាតិ
តាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក Katsunobu Kato នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ នេះបាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងឃ្លាំមើលរបបរដ្ឋប្រហារយោធារបស់មីយ៉ាន់ម៉ានាពេលថ្មីៗនេះ ហើយនឹងពិចារណារកវិធីណា ដើម្បីឆ្លើយតបចំពោះការវិវត្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ លោក Kato បានប្រាប់អ្នកយកព័ត៌មានថា៖«នៅពេលខាងមុខនេះ ប្រទេសជប៉ុននឹងពិចារណាពីវិធីដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគោលនយោបាយ ដោយតាមដានការវិវឌ្ឍន៍នៃស្ថានការណ៍ ខណៈយកការឆ្លើយតបពីបណ្តាប្រទេសដែលបារម្ភចំពោះមីយ៉ាន់ម៉ាមកពិចារណា»។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកម្មវិធីផ្លាស់ប្តូរផ្នែកការពារជាតិជាមួយមីយ៉ាន់ម៉ា និងហាមឃាត់ការនាំអាវុធទៅកាន់ប្រទេសនេះ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែមុន និងការបង្ក្រាបដោយហិង្សាលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះផ្ទាល់ ក៏មានអ្នកតវ៉ា និងប៉ូលីស ៣៨នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖
March 15, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបានបង្កើតឡើង គឺគ្មានហានិភ័យអាចបណ្ដាលឱ្យមានការកកឈាមនោះទេ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១។ គួរជម្រាបដែរថា AstraZeneca បានធ្វើការពិនិត្យឡើងវិញនូវទិន្នន័យសុវត្ថិភាពរបស់ខ្លួនភ្លាមៗ បន្ទាប់ពីចក្រភពអង់គ្លេស ក៏ដូចជាសគមន៍អឺរ៉ុបមួយចំនួនផ្សេងទៀត បានផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនរង់ចាំការស៊ើបអង្កេត ប៉ុន្តែក្រុមហ៊ុនមិនបានរកឃើញអ្វីគួរឱ្យកត់សម្គាល់ដូចការសង្ស័យទាំងនោះទេ។ រលឹកដែរថា កាលពីប៉ុន្មានរយៈមុនអាជ្ញាធរនៅអៀរឡង់ ដាណឺម៉ាក ន័រវែស អ៊ីស្លង់ និងហូឡង់ បានផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុននេះ ដោយសាររបាយការណ៍ពីបញ្ហាឈាមកក ខណៈប្រទេសអូទ្រីសបានឈប់ប្រើវ៉ាក់សាំងនេះតែម្ដងកាលពីសប្តាហ៍មុន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមអំពីការស្លាប់ដោយសារការកកឈាមបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ យ៉ាងណាក៏ដោយទីភ្នាក់ងារថ្នាំអឺរ៉ុបបាននិយាយថា
March 15, 2021 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានក្រុមបាតុករចំនួន ២០ នាក់បន្ថែមទៀត ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់ នៅពេលដែលរបបយោធាបានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃទីក្រុងយ៉ាំងហ្គោន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករនៅក្នុងទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតកាលពីថ្ងៃអាទិត្យ។ ការស្លាប់របស់អ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារមានការកើនឡើងជាបន្តបន្ទាប់ ខណៈដែលចំនួនអ្នកស្លាប់ចាប់តាំងពីការប្រមូលផ្តុំគ្នាកាលពីខែមុន ត្រូវបានគេជឿថាមានលើសពី ១០០ នាក់ហើយ។ ក្នុងនោះមានអ្នកស្លាប់យ៉ាងតិចចំនួន ៧០នាក់ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយអ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ និងយ៉ាងហោចណាស់មានមនុស្សស្លាប់ ១០ នាក់កាលពីថ្ងៃសៅរ៍នេះ។ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ច្បាប់អាជ្ញាសឹកត្រូវបានដាក់នៅស្រុក Hlaingthaya និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីកម្លាំងសន្តិសុខបានចាប់ផ្តើមបង្ក្រាបបាតុករ ហើយរោងចក្រសម្លៀកបំពាក់ជាច្រើនត្រូវបានឆេះ។ នៅក្នុងតំបន់ដែលស្ថិតក្រោមច្បាប់អាជ្ញាសឹក អាជ្ញាធរតុលាការត្រូវបានផ្ទេរទៅជាមេបញ្ជាការយោធា។ ដូច្នេះវាបានបញ្ជាក់យ៉ាងច្បាស់ថា ពួកយោធាគឺមានបំណងចាត់ការលើក្រុមបាតុករយ៉ាងចាស់ដៃបន្ថែមទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK
March 15, 2021 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះមានការចែកចាយបន្ដគ្នាយ៉ាងច្រើននៅក្នុងបណ្ដាញសង្គម Facebook បន្ទាប់ពីបានឃើញសិស្សគ្រូជនជាតិថៃមួយក្រុម មកពីសាលា Buriram Pittayakhom បានស្ម័គ្រចិត្តប្រមូលផ្តុំគ្នាទៅដំឡើងព្រះមហាស្វេត្រឆ័ត្រ ៩ជាន់ បិទពណ៌មាស ថ្វាយដល់រូបសំណាក់ព្រះបាទរាមាទី១ ដែលជាអតីតព្រះមហាក្សត្ររបស់ប្រទេសថៃ យ៉ាងគួរឱ្យកោតសរសើនូវទឹកចិត្តនេះបំផុត។ បើយោងតាមផេក Facebook ឈ្មោះថា UncleNewin បានបង្ហោះថា ព្រះស្វេត្រឆ័ត្រ ៩ជាន់ សម្រាប់ថ្វាយដល់រូបសំណាក់ព្រះបាទរាមាទី១ ពេលនេះបានរួចរាល់ជាស្ថាពរបានចំនួន ៣៦ឆ័ត្រ ហើយពួកគេគ្រោងនឹងបន្ដដំឡើងរហូតដល់ ១១៧ឆ័ត្រ ដើម្បីថ្វាយជូនរូបសំណាក់ទ្រង់។ វាមិនច្បាស់ទេថា តើពួកគេដំឡើងព្រះស្វេត្រឆ័ត្រទាំងនេះដើម្បីអ្វី ហើយវាក៏ទំនងនឹងមានសាលាដទៃទៀតមកចូលរួមជាមួយពួកគេផងដែរ៕ អត្ថបទ៖ លីដា
March 13, 2021 - អន្តរជាតិ
ថ្មីៗនេះបណ្ដាប្រទេសនៅអឺរ៉ុបជាច្រើន បានសម្ដែងការព្រួយបារម្ភចំពោះការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថ AstraZeneca ដោយសារការធ្វើទុក្ខធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងរួច។ ជាក់ស្ដែងអាជ្ញាធរសុខាភិបាលក្នុងប្រទេសដាណឺម៉ាក ន័រវែស អ៊ីស្លង់ អ៊ីតាលី និងរ៉ូម៉ានី បានពន្យារពេល ឬផ្អាកការចាក់វ៉ាក់សាំងនេះជាបន្ដបន្ទាប់ ក្រោយមានរបាយការណ៍ថា អ្នកដែលបានចាក់វ៉ាក់សាំងរួចមានបញ្ហាកកឈាម។ ឆ្លើយតបនឹងបញ្ហានេះអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី១២ ខែមីនា បាននិយាយថា គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ទេ ព្រោះថាការលើកឡើងទាំងនោះគឺគ្មានភស្ដុតាងគ្រប់គ្រាន់ ហើយគណៈកម្មាធិការប្រឹក្សាថ្នាំបង្ការរបស់ WHO កំពុងពិនិត្យមើលទិន្នន័យសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត។ WHO បានបញ្ជាក់យ៉ាងច្បាស់ថា រាល់វ៉ាក់សាំងដែលអង្គការបានអនុម័តឱ្យប្រើប្រាស់ គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពច្រើនជាងហានិភ័យ
March 13, 2021 - កូវីដ-១៩
ប្រទេសអូស្រ្តាលីនៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងមូលដ្ឋានជាលើកដំបូងក្នុងរយៈពេលជាង ២សប្តាហ៍ បន្ទាប់ពីវេជ្ជបណ្ឌិតម្នាក់បានវិជ្ជមានជាមួយជំងឺនេះ ហើយជាលទ្ធផលតំបន់នៅទីនោះត្រូវស្ថិតក្រោមការរឹតត្បឹត។ នាយករដ្ឋមន្រ្តីរដ្ឋ Queensland លោក Annastacia Palaszczuk បាននិយាយថា កាលពីសប្ដាហ៍មុនវេជ្ជបណ្ឌិតរូបនោះ បានព្យាបាលអ្នកជំងឺចំនួន ២នាក់ ដែលទើបតែវិលត្រឡប់មកអូស្ត្រាលីវិញ ហើយពួកគេបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ដែលបំលែងខ្លួននៅអង់គ្លេស។ អាជ្ញាធរបាននិយាយថា នៅថ្ងៃដែលអ្នកជំងឺទាំង ២នាក់ ទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកការព្យាបាល (ពេលមិនទាន់ដឹងថាមានជំងឺ COVID-19) អ្នកគ្រូពេទ្យរូបនោះគឺកំពុងប្រចាំការនៅទីនោះស្រាប់ ហើយរហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថា មានអ្នកជំងឺប៉ុន្មាននាក់ដែលអ្នកគ្រូបានពិនិត្យជំងឺឱ្យនោះទេ។ ឥឡូវនេះអ្នកគ្រូពេទ្យបានចេញរោគសញ្ញាខ្លះៗ ហើយអាជ្ញាធរកំពុងតាមដានរកអ្នកដែលបានទៅជួបគាត់ផ្ទាល់។
March 13, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាននិយាយថា ទីក្រុង Minneapolis នៅថ្ងៃសុក្រនេះ បានយល់ព្រមចំណាយប្រាក់ ២៧លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងរដ្ឋប្បវេណីពីក្រុមគ្រួសាររបស់លោក George Floyd ជុំវិញការស្លាប់របស់លោកកាលពីឆ្នាំមុន ខណៈក្រុមប្រឹក្សាតុលាការនៅតែបន្តសុំណំរឿងឃាតកម្មមួយនេះ។ គួររំលឹកជូនផងដែរថា លោក George Floyd ត្រូវបានប៉ូលីសស្បែកស Derek Chauvin សង្កត់ករយៈពេលជាង ៨នាទី រហូតដល់ស្លាប់កាលពីខែឧសភា ឆ្នាំ២០២០ ជុំវិញរឿងក្រដាសប្រាក់ ២០ ដុល្លារក្លែងក្លាយ។ មរណភាពរបស់គាត់បានធ្វើឱ្យមានកំហឹងជាសារធារណៈ និងមានការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរៀបចំឡើងលោក Ben Crump ដែលជាមេធាវីរបស់គ្រួសារលោក George Floyd បាននិយាយថា វាជាការដោះស្រាយសិទ្ធិស៊ីវិលដ៏ធំបំផុតមិនធ្លាប់មាន
March 13, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានអនុម័តជាផ្លូវការ ឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ស្ថានភាពបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។ វាគឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech និង AstraZeneca ដែលទទួលបានការគាំទ្រពី WHO ហើយវាក៏ជាវ៉ាក់សាំងដំបូងបង្អស់ដែលត្រូវការចាក់តែមួយលើកគត់។ ការចុះបញ្ជីនេះគ្របដណ្តប់លើការប្រើប្រាស់នៅគ្រប់ប្រទេសទាំងអស់ សម្រាប់ចែកចាយក្រោមកម្មវិធី COVAX ហើយអនុវត្តតាមសេចក្តីប្រកាសអនុញ្ញាតរបស់ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) កាលពីថ្ងៃព្រហស្បតិ៍។ វ៉ាក់សាំងនេះនឹងជួយពន្លឿនដល់ការចាក់ថ្នាំបង្ការ ដោយសារតែវាត្រូវការចាក់តែ
March 13, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ៨១នាក់ ដោយក្នុងនោះមាន ១១នាក់ ជាពលករខុសច្បាប់ ដែលបានចូលមកប្រទេសថៃតាមព្រំដែនថៃ-ភូមា និង ១៤នាក់ ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 នៅតែមាន ៨៥ នាក់ដដែល។ គិតត្រឹមថ្ងៃសុក្រចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៦,៦៧៩ នាក់ ដោយមាន ២៣,៧៧៧ នាក់ ជាការចម្លងក្នុងសហគមន៍។ រហូតមកដល់ពេលនេះមានអ្នកជំងឺចំនួន
March 12, 2021 - អន្តរជាតិ
ទីក្រុង Nagpur នៃរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌា បានក្លាយជាទីក្រុងដ៏ធំដំបូងបង្អស់នៅក្នុងប្រទេសនេះ ដែលបានវិលត្រឡប់មករកការបិទទ្វារទាំងស្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ការបិទទ្វាររយៈពេល ១សប្តាហ៍ នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមីនា ប៉ុន្មានថ្ងៃខាងមុខនេះ ហើយវានឹងពង្រីកទៅដល់តំបន់ដែលនៅជិតៗនោះផងដែរ។ ជម្រាបដែរថា តំបន់នេះតែងតែមានករណីជំងឺ COVID-19 ថ្មីក្នុងចំនួនច្រើនជាបន្ដបន្ទាប់ ហើយមានតែការបិទទ្វាររឹតត្បឹតប៉ុណ្ណោះ ទើបសង្ឃឹមថាអាចគ្រប់គ្រងស្ថានភាពនេះបាន។ ចំនួនអ្នកជំងឺ COVID-19 បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះនៅទូទាំងប្រទេស ប៉ុន្តែរដ្ឋចំនួន ៦ រួមទាំង Maharashtra បានរាយការណ៍ពីការកើនឡើងថ្មីៗ។ ជាក់ស្ដែងស្រុក Amaravati ដែលស្ថិតនៅរដ្ឋ Maharashtra ដូចគ្នា ក៏ធ្លាប់បានបិទទ្វារទាំងស្រុងកាលពីខែកុម្ភៈផងដែរ។
March 12, 2021












