autoadmin
  • អន្តរជាតិ

    អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបាននិយាយថា កម្លាំងសន្តិសុខនៅប្រទេសមីយ៉ាន់ម៉ាបានសម្លាប់ពលរដ្ឋយ៉ាងតិច ៧០នាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈសារជាវីដេអូនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិល ៧០នាក់ ត្រូវបានសម្លាប់ និងច្រើនជាង ២,០០០ នាក់ ផ្សេងទៀតត្រូវបានគេចាប់ឃុំខ្លួនតាមអំពើចិត្ត។ លោកបាននិយាយថា មានភ័ស្តុតាងជាច្រើនដែលបង្ហាញថាកងសន្តិសុខបានវាយដំក្រុមអ្នកតវ៉ា និងអ្នកឈរមើល ហើយបាញ់ដោយមិនរើសមុខទៅលើផ្ទះរបស់ប្រជាជន ដែលជាសកម្មភាពបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិមួយ។ លោក Thomas Andrews បាននិយាយថា បើគ្រាន់តែសម្ដែងការព្រួយបារម្ភចំពោះមីយ៉ាន់ម៉ាគឺមិនគ្រប់គ្រាន់នោះទេ ហើយលោកក៏បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាបន្ថែមទៀត។ យ៉ាងណាមិញចម្លើយរបស់យោធាមីយ៉ាន់ម៉ាហាក់ផ្ទុយស្រឡះពីការលើកឡើងខាងលើ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Chan Aye បាននិយាយថា ពួកគេធ្វើការប្រកបដោយភាពអត់ធ្មត់បំផុតដើម្បីទប់ស្កាត់បាតុករ «តវ៉ាដោយហិង្សា» ទាំងដែលការពិតទៅគឺជារៀងរាល់សប្ដាហ៍

    March 12, 2021
  • អន្តរជាតិ

    អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Katsunobu Kato នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ តាមរយៈសារព័ត៌មាន រ៉យទ័រ បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយនេះ ដើម្បីជួបដោយផ្ទាល់ជាមួយប្រធានាធិបតីលោក ចូ បៃដិន ពិភាក្សាអំពីបញ្ហានៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា លោក ស៊ូហ្កា នឹងទៅសហរដ្ឋអាមេរិកនៅពាក់កណ្ដាលខែមេសា ហើយជំនួបនេះនឹងធ្វើឱ្យលោកនាយករដ្ឋមន្ត្រីជប៉ុន ក្លាយជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ ដែលជួបដោយផ្ទាល់ជាមួយលោក ចូ បៃដិន ចាប់តាំងពីគាត់បានកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ លោក

    March 12, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទទទួលយកប្រាក់ខុសច្បាប់ចំនួន ៦០ម៉ឺនដុល្លារ និងមាសចំនួន ១១គីឡូក្រាម ដែលនេះគឺជាការចោទប្រកាន់យ៉ាងថ្មីសន្លាងមួយទៀតមកលើលោកស្រី ចាប់តាំងពីរដ្ឋប្រហារកាលពីព្រឹកព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ យ៉ាងណា យោធាមីយ៉ាន់ម៉ាមិនបានបង្ហាញភស្តុតាងគាំទ្រលើការចោទប្រកាន់របស់ខ្លួននោះទេ ខណៈដែលសមាជិកសភារបស់លោកស្រី ស៊ូជី ក៏បានបដិសេធការចោទប្រកាន់នេះដូចគ្នា។ អ្នកនាំពាក្យយោធាគឺលោកឧត្តមសេនីយ៍ទោ Zaw Min Tun បាននិយាយថា ការចោទប្រកាន់ដែលថា លោកស្រីបានទទួលយកប្រាក់ចំនួន ៦០ម៉ឺនដុល្លារ និងមាសចំនួន ១១គីឡូក្រាម ត្រូវបានធ្វើឡើងដោយលោក Phyo Mien Thein ដែលជាអតីតរដ្ឋមន្រ្តីនៃទីក្រុងយ៉ាំងហ្គោន។

    March 12, 2021
  • អន្តរជាតិ

    បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលនៃប្រទេសដាណឺម៉ាក ន័រវែស និងអ៊ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ បានផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca ជាបន្ទាន់ បន្ទាប់ពីបានរកឃើញថា វ៉ាក់សាំងបានបណ្ដាលឱ្យមានបញ្ហាកំណកឈាមធ្ងន់ធ្ងរ នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួច។ អាជ្ញាធរសុខាភិបាលនៃប្រទេសដាណឺម៉ាក បានបញ្ជាឱ្យមានការផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca រយៈពេល ១៤ថ្ងៃ បន្ទាប់ពីរកឃើញតំណភ្ជាប់រវាងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca និងអ្នកដែលបានចាក់វ៉ាក់សាំងនោះរួច។ អាជ្ញាធរបានបន្ថែមថា ឥឡូវនេះពួកគេមិនអាចសន្និដ្ឋានបានទាំងស្រុងចំពោះបញ្ហានោះទេ ដូច្នេះពួកគេនឹងបន្ដធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ លើបញ្ហាធ្វើទុក្ខរហូតដល់មានកំណកឈាមបែបនេះ។ មិនមែនត្រឹមតែប្រទេសទាំង ៣

    March 12, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យមានការប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford សម្រាប់មនុស្សចាស់ជរាអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានប្រកាសពីការអនុម័តជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដោយបាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពសម្រាប់មនុស្សចាស់ ដោយយោងតាមភស្តុតាងនៃការសិក្សាកន្លងមក ខណៈដែលពិភពលោកទាំងមូលបានទទួលស្គាល់លើប្រសិទ្ធភាពរបស់វ៉ាក់សាំងកាន់តែច្រើនឡើងៗ។ កន្លងមកប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីកង្វះទិន្នន័យគ្លីនិកអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ AstraZeneca សម្រាប់មនុស្សដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ តែឥឡូវនេះពួកទទួលបានទិន្នន័យទាំងនោះរួចរាល់ហើយ។ ប្រទេសនេះក៏បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ពលរដ្ឋរបស់ខ្លួនផងដែរ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Pfizer​ ខណៈមានពលរដ្ឋចំនួន ៥០០,០០០នាក់ បានទទួលដូសដំបូងរួចហើយ៕

    March 11, 2021
  • កូវីដ-១៩

    រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៥៨ករណី ដោយក្នុងនោះមាន ៥៣ករណី ជាការចម្លងក្នុងសហគមន៍ និង ៥ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៦,៥៩៨ ករណី។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ មានករណីចំនួន ៣៦ ត្រូវបានរកឃើញនៅតាមកន្លែងធ្វើតេស្ដនៅតាមសហគមន៍ និង ១៧ករណី ត្រូវបានបញ្ជាក់ពីមន្ទីរពេទ្យ ដែលអ្នកជំងឺបានទៅធ្វើតេស្ដរកជំងឺ COVID-19 ។ ខេត្តសាមុតសាខននៅតែជាទីតាំងមានការឆ្លងច្រើនជាងគេ ដោយបានបានកត់ត្រាករណីចំនួន ៣៨ ស្មើនឹង ៧១.៧% សម្រាប់តួលេខថ្ងៃនេះ។ ក្នុងចំណោមករណីសរុបទាំង

    March 11, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនសំណង់អវកាសខ្នាតធំ Orbital Assembly Corporation (OAC) បានប្រកាសថា ខ្លួនគ្រោងនឹងសាងសង់សណ្ឋាគារ Voyager Class យ៉ាងប្រណីតមួយនៅលើទីអវកាស ដែលអាចទទួលភ្ញៀវបានរហូតដល់ទៅ  ៤០០ នាក់។ សណ្ឋាគារ Voyager Class មួយនោះ នឹងមិនត្រឹមតែមានបន្ទប់សម្រាប់លំហែកាយតែមួយមុខនោះទេ វានឹងមានមកជាមួយបារ៍ រោងកុន ភោជនីយដ្ឋាន និងកន្លែងស្ប៉ាជាដើម។ ក្រុមហ៊ុននិយាយថា គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ ហើយរំពឹងនឹងអាចដំណើរការនៅឆ្នាំ២០២៧។ ក្រុមហ៊ុន OAC គឺជាអ្នកចំណូលថ្មីដែលទើបតែបង្កើតឡើងនៅឆ្នាំ២០១៩ នេះប៉ុណ្ណោះ ហើយពួកគេមានគោលបំណងផ្ដោតសំខាន់លើការកម្សាន្តនៅស្ថានីយអវកាស (Voyager Station)។ បើតាមវេបសាយរបស់ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងបំពាក់ប្រព័ន្ធដែលអាចបង្កើតបានជាទំនាញសិប្បនិម្មិត

    March 11, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ពលរដ្ឋចំនួន ៥នាក់ ដែលស្ថិតក្នុងចំណោមអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេ ជាមួយនឹងវ៉ាក់សាំងបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានគេរាយការណ៍ថា បានធ្វើទុក្ខក្រោយពេលចាក់វ៉ាក់សាំងរួច។ ប្រភពមិនបានបញ្ជាក់ទេថា តើអ្នកទាំង ៥ មានអាការធ្វើទុក្ខបែបណាឡើយ ប៉ុន្តែពេលនេះពួកគេកំពុងសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានស្ថានភាពបន្ដទៀត។ ជម្រាបផងដែរថា ជាធម្មតាការធ្វើទុក្ខជាទូទៅក្រោយចាក់វ៉ាក់សាំងគឺរួមមាន៖ ឈឺសាច់ដុំ អស់កម្លាំង គ្រុនក្តៅ ឈឺក្បាល ញាក់ ឈឺចាប់នៅកន្លែងចាក់ថ្នាំ និងចង្អោរជាដើម។ វៀតណាមក៏ដូចជាប្រទេសនៅជិតខាងខ្លួនផងដែរ ដោយសព្វថ្ងៃនេះពួកគេកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំជូនដល់ពលរដ្ឋ។ ប្រទេសនេះបានបើកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃច័ន្ទ ហើយគិតមកទល់ពេលនេះមានបុគ្គលិកពេទ្យជួរមុខ

    March 11, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា សំណើកញ្ចប់ជំនួយទឹកប្រាក់ចំនួន ១.៩១ ទ្រីលានដុល្លារ របស់ប្រធានាធិបតីលោក Joe Biden ដើម្បីជួយជនជាតិអាមេរិកដែលជួបវិបត្តិជំងឺ COVID-19 ពេលនេះបានឈ្នះឧបសគ្គចុងក្រោយរបស់ខ្លួនហើយ ដោយបានទទួលការយល់ព្រមពីសភាអាមេរិកជាផ្លូវការ។ សភាតំណាងរាស្រ្តបានអនុម័តលើផែនការជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមនេះកាលពីថ្ងៃពុធ ដោយបានធ្វើការបោះឆ្នោតគាំទ្រសំណើនេះ ប៉ុន្តែយ៉ាងណាគ្មានសមាជិកគណបក្សសាធារណរដ្ឋណាមួយបោះឆ្នោតឱ្យទេ។ ដូច្នេះសំណើជំនួយសង្គ្រោះនេះនឹងទៅដល់ដៃលោក Joe Biden ដើម្បីចុះហត្ថលេខាចេញជាច្បាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ។ គួរឱ្យដឹងដែរថា វាជាសំណើផ្តល់ជំនួយសម្រាប់វិបត្តិជំងឺ COVID-19 លើកទី៦ ហើយក៏ជាការឈ្នះតាមច្បាប់ដ៏សំខាន់សម្រាប់លោក Biden ផងដែរ។ កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងទឹកប្រាក់សុទ្ធចំនួន ១,៤០០ ដុល្លារ ដើម្បីបញ្ជូនទៅឱ្យប្រជាជនអាមេរិកដែលត្រូវការ។ វាជួយពង្រីកការចំណាយលើប្រាក់អត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើប្រចាំសប្តាហ៍ចំនួន ៣០០ដុល្លារ រហូតដល់ខែកញ្ញា។ កញ្ចប់នេះក៏នឹងផ្តល់ប្រាក់ចំនួន

    March 11, 2021
  • អន្តរជាតិ

    បន្ទាប់ពីមានការស្ទាក់ស្ទើរអស់រយៈពេលជាយូរ ជុំវិញបញ្ហាកើនឡើងនូវករណីនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន ទីបំផុតរដ្ឋាភិបាលជប៉ុនបានសម្រេចរៀបចំមហាព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅនេះដដែល ប៉ុន្តែបានដាក់ការហាមឃាត់មិនឱ្យមានអ្នកចូលរួមទស្សនា ដែលអញ្ចើញមកពីបរទេសនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនមិនអាចទទួលអ្នកទស្សនាមកពីបរទេសបាននោះទេ ដោយសារបញ្ហាការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀតនៅក្នុងចំណោមអ្នកទស្សនា។ រដ្ឋាភិបាល និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំពីចម្ងាយមួយ ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងស្ថាប័ន ២ ផ្សេងទៀត ដែលអាចនឹងធ្វើនៅសប្តាហ៍ក្រោយ ដើម្បីធ្វើការសម្រេចចិត្តជាផ្លូវការលើបញ្ហាភ្ញៀវទេសចរបរទេស។ បន្ទាប់មកពួកគេនឹងធ្វើការប្រកាសនៅក្នុងខែមេសា អំពីចំនួនអ្នកទស្សនាដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីលាន ដោយផ្អែកលើការរឹតត្បិតរបស់ជប៉ុនលើការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ។ ជម្រាបជូនថា ការប្រកួតកីឡាអូឡាំពិកគ្រោងធ្វើនៅចន្លោះថ្ងៃទី២៣

    March 10, 2021