autoadmin
  • អន្តរជាតិ

    ទីភ្នាក់ងារព័ត៌មាន AP ដកស្រង់សំដីអាជ្ញាធរនៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) បានឱ្យដឹងថា មានការបាញ់ប្រហារចំនួន ៣ នៅតំបន់ហាងម៉ាស្សាក្នុងទីក្រុងអាត្លង់តា ដែលបានធ្វើឱ្យមនុស្ស ៧ នាក់ស្លាប់ ហើយភាគច្រើនពួកគេជាស្ត្រីជនជាតិអាស៊ី។ ក្រុមមន្រ្តីបាននិយាយថា ដំបូងឡើយមានមនុស្ស ៣ នាក់ត្រូវបានសម្លាប់ និង ២ នាក់ផ្សេងទៀត បានរងរបួសនៅឯហាងម៉ាស្សាមួយ ក្នុងតំបន់ Cherokee កាលពីរសៀលថ្ងៃអង្គារ។ លុះបន្តិចក្រោយមកក៏មានការបាញ់ប្រហារនៅហាងម៉ាស្សា ២ កន្លែងផ្សេងទៀត នៅឯទីក្រុងអាត្លង់តា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤ នាក់។ អាជ្ញាធរកំពុងស្រាវជ្រាវរកជនសង្ស័យម្នាក់ ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព

    March 17, 2021
  • អន្តរជាតិ

    ក្រសួងសុខាភិបាលបារាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ (ម៉ោងនៅបារាំង) បាននិយាយថា មន្រ្តីសុខាភិបាលនៅក្នុងប្រទេសនេះបានកំណត់អត្តសញ្ញាណជំងឺ COVID-19 បំលែងថ្មីមួយ ដែលត្រូវបានគេជឿថា មានគ្រោះថ្នាក់ជាងការបំលែងខ្លួនរបស់ជំងឺ COVID-19 ពីមុនៗទៅទៀត។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា វីរុសបំលែងថ្មីនេះត្រូវបានគេរកឃើញនៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Lannion ដែលបង្កឱ្យមានការព្រួយបារម្ភថ្មីមួយទៀត នៅពេលដែលអ្នកជំនាញធ្លាប់បានរំពឹងជាយូរមកហើយ ចំពោះការផ្លាស់ប្ដូរទម្រង់នៃជំងឺ COVID-19 ។ កាលពីដើមខែនេះវេជ្ជបណ្ឌិតលោកស្រី Rochelle Walensky ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា លោកស្រីមានការព្រួយបារម្ភអំពីភាពខុសគ្នានៃវីរុសនារយៈពេលចុងក្រោយនេះ ហើយបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីទប់ស្កាត់ជំងឺ COVID-19 អាចនឹងត្រូវបំផ្លាញនៅពេលដែលជំងឺបន្ដផ្លាស់ប្ដូរទម្រង់ ដែលអាចឱ្យមានការឆ្លងលឿនជា និងគ្រោះថ្នាក់ជាងមុន៕ អត្ថបទ៖

    March 16, 2021
  • អន្តរជាតិ

    ក្រុមអ្នកជំនាញសុវត្ថិភាពវ៉ាក់សាំងមកពីអង្គការសុខភាពពិភពលោក (WHO) នឹងធ្វើការប្រជុំគ្នានៅថ្ងៃអង្គារ ដើម្បីពិនិត្យឡើងវិញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford/ ក្រុមហ៊ុន AstraZeneca បន្ទាប់ពីប្រទេសនៅអឺរ៉ុបមួយចំនួនបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ក្រោយមានបានរាយការណ៍អំពីបញ្ហាកកឈាម នៅពេលដែលពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងរួច។ ដំបូងឡើយនិយ័តករថ្នាំចក្រភពអង់គ្លេស និង WHO បាននិយាយថា គ្មានភ័ស្តុតាងនៃការផ្សារភ្ជាប់គ្នារវាងវ៉ាក់សាំង និងការកកឈាមនោះទេ ប៉ុន្តែពេលនេះពួកគេបានបើកការប្រជុំដើម្បីឈានទៅរកការពិនិត្យវ៉ាក់សាំងឡើងវិញ។ ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) ដែលជានិយតករថ្នាំរបស់សហភាពអឺរ៉ុបក៏នឹងប្រជុំគ្នានៅថ្ងៃអង្គារនេះ ហើយពួកគេរំពឹងថា នឹងអាចសម្រេចថា តើគួរបន្ដប្រើវ៉ាក់សាំងរបស់ Oxford-AstraZeneca ឬយ៉ាងណា នៅត្រឹមថ្ងៃព្រហស្បតិ៍។ ជម្រាបជូនដែរថា ពលរដ្ឋនៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសប្រមាណ ១៧លាននាក់ គឺបានទទួលវាក់សាំងនេះយ៉ាងហោចណាស់ ១ដង រួចទៅហើយ

    March 16, 2021
  • អន្តរជាតិ

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៤៩នាក់ ដោយក្នុងនោះមាន ៥នាក់ ជាការនាំចូលពីបរទេស។ ក្នុងចំណោមករណីនៅក្នុងស្រុកទាំងអស់ មានអ្នកជំងឺ ២១នាក់ បានធ្វើដំណើរនៅតំបនមានហានិភ័យខ្ពស់ ដែលបណ្ដាលឱ្យមានការឆ្លងដល់ពួកគេ ខណៈអ្នកជំងឺ ១២៣ នាក់ផ្សេងទៀត ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកពីមន្ត្រីសុខាភិបាលសម្រាប់អ្នកដែលពាក់ព័ន្ធនឹងករណីពីមុន (Active Cases)។ គិតត្រឹមថ្ងៃអង្គារចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៧,១៥៤ ករណី ចាប់តាំងពីជំងឺនេះបានមានវត្តមានដំបូងកាលពីឆ្នាំមុន។ ក្នុងចំណោមនោះមាន ២៤,២១៨ នាក់ ជាការចម្លងក្នុងស្រុក និងអ្នកជំងឺ

    March 16, 2021
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន Channel News Asia បានចុះផ្សាយថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺលោកស្រី គីម យ៉ូជុង បានរិះគន់សមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងបានព្រមានរដ្ឋបាលរបស់លោក ចូ បៃដិន ដែលទើបតែបានកាន់តំណែងថ្មីថ្មោងថា ប្រសិនបើខ្លួនចង់បានសន្តិភាពកុំសូវ «បង្ករឿងខ្លាំងពេក» ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃ មុនពេលប្រមុខការទូត និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក គ្រោងនឹងមកដល់ក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សាលើកដំបូងជាមួយសមភាគីកូរ៉េខាងត្បូង។ លោកស្រីបាននិយាយថា៖«យើងឆ្លៀតយកឱកាសនេះដើម្បីព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលកំពុងព្យាយាមបង្ករឿងនៅក្នុងទឹកដីរបស់យើង។ ប្រសិនបើអាមេរិកចង់នៅសុខស្រួលរយៈពេល ៤ឆ្នាំខាងមុខ ជាដំបូងគឺអាមេរិកគួរតែចៀសចេញពីការបង្កបញ្ហា»។ ចំណែកខាងសេតវិមានឯណោះវិញបាននិយាយថា រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងជើងបានបដិសេធនូវការអង្វររបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការចូលរួមក្នុងកិច្ចពិភាក្សាគ្នា ខណៈដែលភាពតានតឹងដែលបានចាប់ផ្តើមឡើងតាំងតែពីពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅកាន់តំណែង បានអូសបន្លាយរហូតដល់ជំនាន់លោក ចូ បៃដិន

    March 16, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា វៀតណាមបានបើកការសាកល្បងលើមនុស្សលើកទី១ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើងកាលពីថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ហើយវាគឺជាវ៉ាក់សាំងទី២ ដែលត្រូវបានសាកល្បងលើពលរដ្ឋស្ម័គ្រចិត្ត។ ប្រភពបាននិយាយថា អ្នកចូលរួមគឺមានអាយុចន្លោះពី ១៨-៥៩ឆ្នាំ និងជាជនជាតិវៀតណាមទាំងអស់ ដោយពួកគេនឹងត្រូវសាកល្បងវ៉ាក់សាំងឈ្មោះថា Covivac ដែលបង្កើតដោយវិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) ។ អ្នកចូលរួម ២០នាក់ ក្នុងចំណោម ១២០នាក់ នឹងទទួលបានថ្នាំ placebo ខណៈអ្នកនៅសេសសល់នឹងទទួលបានដូសផ្សេងៗគ្នាដូចជា៖ ១មីក្រូក្រាម ៣មីក្រូក្រាម និង ១០មីក្រូក្រាម។ កាលពីថ្ងៃច័ន្ទ មានពលរដ្ឋ

    March 16, 2021
  • អន្តរជាតិ

    អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ១៣៨នាក់ ត្រូវបានគេសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារដោយពួកយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ យោធាបានបន្ដបញ្ជាឱ្យមានការបង្ក្រាបយ៉ាងឃោរឃៅមកលើហ្វូងបាតុករ ខណៈដែលម្សិលមិញនេះផ្ទាល់មានមនុស្សចំនួន ៤នាក់ បន្ថែមទៀតត្រូវបានគេសម្លាប់។ ឥឡូវនេះពួកយោធាក៏បានប្រកាសពីច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃទីក្រុងយ៉ាំងហ្គោន ដែលធ្វើឱ្យអំណាចរដ្ឋបាល និងតុលាការត្រូវស្ថិតនៅក្នុងដៃរបស់យោធាទាំងស្រុង។ កាលពីថ្ងៃច័ន្ទការតវ៉ាបានកើតឡើងនៅក្នុងទីក្រុងម៉ានដាឡេ និងកន្លែងផ្សេងទៀត ហើយកម្លាំងសន្តិសុខបានបាញ់រះទៅលើពលរដ្ឋអ្នកតវ៉ា ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ៤ នាក់ស្លាប់។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបង្ហាញថា ស្ត្រីនិងកុមារក៏ស្ថិតក្នុងចំណោមមនុស្សជាង ១៣០នាក់ ដែលត្រូវបានសម្លាប់ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សានេះ និងអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងពីអន្តរជាតិ៕ អត្ថបទ៖​ លីដា ប្រភព៖ NHK

    March 16, 2021
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលជំងឺមហារីកជប៉ុនបានរកឃើញថា ស្ត្រីជនជាតិជប៉ុនដែលអស់រដូវហើយផឹកស្រាច្រើន ទំនងអាចនឹងវិវត្តទៅរកជំងឺមហារីកសុដន់។ វាគឺជាការរកឃើញរបស់ក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌលមហារីកអៃឈី (Aichi Cancer Center) ក្នុងទីក្រុង Nagoya ដែលពួកគេបានប្រមូលទិន្នន័យពីស្ត្រីជនជាតិជប៉ុនជាង ១៥៨,០០០ នាក់ ក្នុងរយៈពេលប្រហែល ១៤ ឆ្នាំកន្លងមក ហើយបានវិភាគលើតំណភ្ជាប់គ្នារវាងស្រា និងជំងឺមហារីកសុដន់ចំពោះស្ត្រី។ នៅទីបំផុតអ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីប្រហែលជា ២,២០០នាក់ ក្នុងចំណោមពួកគេ បានវិវត្តទៅរកជំងឺមហារីកសុដន់។ អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលអស់រដូវហើយផឹកស្រាស្ទើរតែរាល់ថ្ងៃមានហានិភ័យខ្ពស់ជាង ១.៣៧ ដង បើធៀបនឹងអ្នកដែលមិនផឹកស្រា។ ពួកគេក៏បានរកឃើញថា ស្ត្រីអស់រដូវដែលផឹកស្រាច្រើនជាង ២៣ ក្រាមក្នុងមួយថ្ងៃ មានហានិភ័យ ១.៧៤ ដង

    March 15, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា កងទ័ពថៃគ្រោងនឹងសាងសង់ជុំរំបណ្តោះអាសន្ន សម្រាប់ជនជាតិមីយ៉ាន់ម៉ាដែលភៀសខ្លួន​មកកាន់ប្រទេសថៃ ដើម្បីគេចចេញពីអំពើហិង្សាផ្នែកយោបាយនៅក្នុងប្រទេសរបស់ពួកគេ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីម្សិលមិញនេះ កងកម្លាំងសន្ដិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារយ៉ាងចាស់ដៃទៅលើហ្វូងបាតុករ ដែលបណ្ដាលឱ្យមានពលរដ្ឋយ៉ាងហោចណាស់ជាង ៣០នាក់ បានស្លាប់ ខណៈចាប់តាំងពីមានការតវ៉ានៅទូទាំងប្រទេសមីយ៉ានម៉ា នៅក្រោយពេលមានរដ្ឋប្រហារ និងការចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី រហូតមកទល់ពេលនេះ គឺមានពលរដ្ឋនិងប៉ូលីសច្រើនជាង ១០០នាក់ ត្រូវបានគេសម្លាប់។ ជុំរំជនភៀសខ្លួននឹងត្រូវបានដំឡើងនៅខេត្ត Ranong និង Chumphon ដែលនៅជាប់នឹងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។ ប្រភពបាននិយាយថា ភាគច្រើននៃអំពើហិង្សាគឺមាននៅចម្ងាយប្រមាណ ១,៣០០ គីឡូម៉ែត្រ ខាងជើងទីក្រុងយ៉ាំងហ្គោន

    March 15, 2021
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ៧៨ករណី និងការស្លាប់ ១ នាក់បន្ថែមទៀត។ មជ្ឈមណ្ឌលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺថ្មីទាំងអស់ មានអ្នកជំងឺ ១៥នាក់ បានបានធ្វើដំណើរទៅតំបន់មានហានិភ័យខ្ពស់ដូចជា៖ ខេត្តតាក់ សាមុតសាខន សាមុតប្រាកាន ស៊ូផាន់បូរី និងទីក្រុងបាកក។ ដូច្នេះតួលេខថ្មីចុងក្រោយនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៧,០០៥នាក់ ចាប់តាំងពីជំងឺនេះមានវត្តមាននៅប្រទេសថៃកាលពីឆ្នាំមុន។ ចំណែកការស្លាប់ថ្មី ១ សម្រាប់របាយការណ៍នៅថ្ងៃនេះ គឺជាបុរសវ័យចំណាស់អាយុ ៨៨ឆ្នាំ

    March 15, 2021