autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ធនាគារដ៏ធំមួយរបស់សិង្ហបុរីបានប្រកាសថា ឆាប់ៗនេះអតិថិជនរបស់ពួកគេនឹងអាចពិនិត្យមើលសមតុល្យគណនី ឬដកសាច់ប្រាក់ដោយការស្កេនមុខនៅតាមម៉ាស៊ីន ATM របស់ធនាគារបាន។ នៅក្នុងសេចក្ដីជូនដំណឹងមួយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះផ្ទាល់ ធនាគារ OCBC បាននិយាយថា ខ្លួននឹងដំណើរការប្រព័ន្ធស្កេនមុខសម្រាប់ប្រតិបត្តិការធនាគារនៅតាមម៉ាស៊ីន ATM ដែលខ្លួនបានកំណត់ចំនួន ៨ នៅទូទាំងប្រទេសចាប់ពីថ្ងៃសុក្រនេះ។ ទីតាំងដែលមានប្រព័ន្ធស្កេនមុខមាននៅទីតាំង៖ មជ្ឈមណ្ឌល Tampines ទី២, មជ្ឈមណ្ឌលទិញឥវ៉ាន់ Jurong, ធនាគារ Great Eastern នៅផ្លូវ Pickering Street, មជ្ឈមណ្ឌល Tampines ទី១, អគារ HDB Hub

    March 18, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៩២ករណី ដោយមាន ១៤នាក់ ជាការនាំចូលពីបរទេស និងមានការស្លាប់បន្ថែមម្នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខថ្មីៗនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៧,៤៩៤ នាក់ និងការស្លាប់សរុបចំនួន​ ៨៩ នាក់។ ទន្ទឹមនឹងនេះក៏មានអ្នកជំងឺ ៣៨នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៧,៤៩៤នាក់ ជាមួយនឹងករណីចំនួន

    March 18, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីនៃប្រទេសតង់ហ្សានីលោក John Magufuli បានទទួលមរណភាពក្នុងវ័យ ៦១ឆ្នាំ។ បើតាមលោកស្រី Samia Suluhu Hassan ដែលជាអនុប្រធានាធិបតីរបស់ប្រទេស បាននិយាយនៅក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍ថា លោក John Magufuli បានទទួលមរណភាពកាលពីថ្ងៃពុធដោយសារជំងឺបេះដូង នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Dar es Salaam ។ ជម្រាបដែរថាលោក Magufuli មិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលជាង ២សប្តាហ៍ ហើយក៏មានពាក្យចចាមអារ៉ាមអំពីសុខភាពរបស់គាត់ជាច្រើន ចំពេលដែលក្រុមបក្សប្រឆាំងបាននិយាយថា គាត់បានឆ្លងជំងឺ COVID-19 ប៉ុន្តែយ៉ាងណាគ្មានការបញ្ជាក់ច្បាស់លាស់ទេ។ ដូច្នេះយោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសតង់ហ្សានី លោកស្រី

    March 18, 2021
  • អន្តរជាតិ

    ក្រុមប្រឹក្សាពិគ្រោះជំងឺ COVID-19 របស់រដ្ឋាភិបាលជប៉ុនបានឯកភាពគ្នាលើផែនការ ដើម្បីដកស្ថានភាពអាសន្នសម្រាប់តំបន់នៃទីក្រុងតូក្យូ។ ជម្រាបដែរថាស្ថានភាពអាសន្ននេះ ត្រូវបានដាក់ចេញសម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ អស់រយៈពេលជាង ២ ខែមកហើយ ខណៈនាយករដ្ឋមន្រ្តីលោក Suga Yoshihide ក៏ចង់បញ្ចប់វាតាមការគ្រោងទុកនៅថ្ងៃអាទិត្យនេះ ដោយមិនមានការពន្យារពេលទៀតនោះទេ។ រដ្ឋាភិបាលជប៉ុនបានមើលឃើញថា ថ្វីបើករណីមិនទាន់ធ្លាក់ចុះដល់តួលេខដែលចង់បាន ប៉ុន្តែនៅតាមមន្ទីរពេទ្យឥឡូវនេះគឺមិនមានសម្ពាធខ្លាំងទៀតឡើយ។ បើទោះជាភាពអាសន្នត្រូវបានដកចេញក៏ដោយ រដ្ឋាភិបាលនឹងបន្តស្នើសុំភោជនីយដ្ឋាន និងរង្គសាល ឱ្យមានការបិទទ្វារពីព្រលប់ ហើយក្រុមហ៊ុននានាត្រូវលើកទឹកចិត្តដល់ការងារពីចម្ងាយ។ ជប៉ុននឹងបើកការសាកល្បងទ្រង់ទ្រាយធំនៅតាមបណ្ដាទីប្រជុំជនបន្ថែមទៀត ដើម្បីតាមរកអ្នកជំងឺ COVID-19 ដែលឆ្លងប៉ុន្តែគ្មានរោគសញ្ញា។ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះផ្ទាល់ រដ្ឋាភិបាលនឹងបង្ហាញផែនការដល់គណៈកម្មាធិការដឹកនាំសភាទាំង ២ ដើម្បីឱ្យពួកគេសួរនូវសំណួរដែលចាំបាច់ ហើយបន្ទាប់ពីនោះរដ្ឋាភិបាលនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅឯកិច្ចប្រជុំក្រុមការងារ៕ អត្ថបទ៖

    March 18, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មហាវិទ្យាល័យវិទ្យាសាស្ត្រពេទ្យសត្វនៃសាកលវិទ្យាល័យជូឡាឡុងកន បានបណ្ដុះបណ្ដាលសត្វឆ្កែពូជ Labrador Retrievers ចំនួន ៦ក្បាល ឱ្យចេះហឺតដឹងជំងឺ ​COVID-19 ពីអ្នកជំងឺដែលគ្មានរោគសញ្ញា ជាមួយនឹងអត្រាត្រឹមត្រូវ ៩៤.៨% ហើយនៅពេលអនាគត ពួកវានឹងត្រូវដាក់ពង្រាយនៅតាមព្រលានយន្តហោះធំៗមួយចំនួន ដើម្បីចូលរួមតាមដានស្វែងរកករណីជំងឺ COVID-19 ។ សាស្រ្តាចារ្យបណ្ឌិត Kaywalee Chatdarong អនុប្រធានផ្នែកស្រាវជ្រាវ និងបង្កើតថ្មីនៅលើគេហទំព័រ Chula Journal បាននិយាយថា មហាវិទ្យាល័យបានសម្រេចចិត្តបណ្តុះបណ្តាល Labrador Retrievers ដោយសារពួកគេមានភាពរួសរាយរាក់ទាក់ និងពូកែហឺតក្លិន។ បណ្ឌិត Kaywalee ដែលជាប្រធានគម្រោងបាននិយាយថា សត្វឆ្កែគឺពូកែហឺតក្លិនជាងមនុស្ស

    March 18, 2021
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ សមាជិកគ្រួសារសពដែលបានស្លាប់នៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងពួកយោធា ក៏ដូចជានិស្សិតពេទ្យជាច្រើននាក់ទៀត បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវកាលពីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ដើម្បីចេញមកចូលរួមកាន់ទុក្ខនិស្សិតពេទ្យម្នាក់ឈ្មោះថា Khant Nyar Hein ដែលគាត់ត្រូវបានគេសម្លាប់នៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបង្ហូរឈាមគ្នាដ៏អាក្រក់បំផុតរវាងកម្លាំងសន្ដិសុខនិងអ្នកតវ៉ា ចាប់តាំងរដ្ឋប្រហារកាលពីថ្ងៃទី០១ ដើមខែកុម្ភៈកន្លងទៅ។ វាគឺជាការឈឺចាប់បំផុតសម្រាប់អ្នកតវ៉ា ខណៈដែលសមាជិករបស់ពួកគេត្រូវបានកម្លាំងសន្ដិសុខបាញ់សម្លាប់ជាបន្ដបន្ទាប់។ មិនត្រឹមតែធ្វើការបាញ់ប្រហារទៅលើពលរដ្ឋរបស់ខ្លួនតាមតែអំពើចិត្តមួយមុខទេ នាពេលថ្មីៗនេះពួកយោធាក៏បានចោទប្រកាន់ប្រេសិតពិសេសម្នាក់របស់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី «ពីបទក្បត់ជាតិ» ដោយសារតែគាត់បានជំរុញឱ្យមានចលនាប្រឆាំងរបបយោធា ហើយបន្ថែមថា ទោសរបស់ប្រេសិតម្នាក់នោះអាចឈានដល់ការប្រហារជីវិតទៀតផង។ បើគិតមកទល់ពេលនេះ ពលរដ្ឋនៅមីយ៉ាន់ម៉ាមិនក្រោម ១៨០ នាក់នោះទេ ដែលត្រូវបានគេសម្លាប់យ៉ាងរង្គាល។ ចំណែកលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់របស់គាត់វិញ គឺនៅមិនទាន់ត្រូវបានគេដោះលែងនៅឡើយ

    March 17, 2021
  • កូវីដ-១៩

    ប៉ុន្មានរយៈចុងក្រោយនេះគេឃើញថា ប្រទេសថៃមានការកើនឡើងនៃការឆ្លងជំងឺ COVID-19 យ៉ាងគួរឱ្យកត់សម្គាល់ ហើយជាក់ស្ដែងបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នារសៀលថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ២៤៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បូករួមទាំងការស្លាប់ថ្មីបន្ថែមម្នាក់ទៀតផងដែរ។ នៅក្នុងចំណោមការឆ្លងថ្មីៗទាំងអស់ គឺមានតែ ៦នាក់ ប៉ុណ្ណោះដែលជាករណីនាំចូល ហើយក្រៅពីនោះគឺត្រូវបានរកឃើញតាមរយៈការចុះយកសំណាកចំនួន ១៦៣ករណី និងរបាយការណ៍ពីមន្ទីរពេទ្យចំនួន ៧៩ករណី។ គិតត្រឹមថ្ងៃពុធនេះប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២៧,៤០២ នាក់ ដោយក្នុងនោះមាន ២៤,៤៦០ នាក់

    March 17, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋរបស់លោក គួរតែទៅចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដើម្បីការពារខ្លួនពួកគេពីជំងឺរាតត្បាតនេះ។ លោកបាននិយាយនៅក្នុងសម្ភាសន៍តាមទូរទស្សន៍មួយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 គឺមានសុវត្ថិភាពល្អ ហើយមានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះទើបអាចការពារពួកគេពីការឆ្លងជំងឺបាន។ គួរឱ្យដឹងដែរថា ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ គឺមិនចូលចិត្តវ៉ាក់សាំងនេះទេ ហើយកន្លងមកពួកគេតែងតែប្រឆាំងមិនចូលរួមក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឡើយ។ កាលពីពេលលោក ដូណាល់ ត្រាំ នៅកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក គាត់ធ្លាប់ត្រូវបានគេរិះគន់ជាច្រើនលើកច្រើនសារ ព្រោះតែការមិនយកចិត្តទុកដាក់ជាមួយជំងឺ ​COVID-19 ហើយបានមើលរំលងពីស្ថានភាពជំងឺនាពេលនោះ។ សូម្បីនៅពេលដែលវ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានចែកចាយនៅទូទាំងប្រទេសជាលើកដំបូង

    March 17, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនជីវវិទ្យាសាស្ត្រអាមេរិក Moderna បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាកល្បងប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារអាយុ ១២ឆ្នាំ ឬតិចជាងនេះ។ Moderna បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចាប់ផ្តើមសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន លើកុមារដែលមានអាយុពី ៦ខែ រហូតដល់អាយុ ១២ឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដោយនឹងគ្រោងឱ្យមានអ្នកចូលរួមរហូតដល់ ៦,៧៥០ នាក់ នៅក្នុងការសិក្សានេះ។ ជម្រាបដែរផងថា សព្វថ្ងៃវ៉ាក់សាំងរបស់ Moderna កំពុងត្រូវបានប្រើប្រាស់លើមនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខណៈពួកគេក៏កំពុងធ្វើការសិក្សាដាច់ដោយឡែកមួយទៀត នៅលើក្មេងជំទង់អាយុពី ១២ ទៅ ១៧ ឆ្នាំផងដែរ។

    March 17, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ជំងឺ COVID-19 បំលែងខ្លួនថ្មី កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសប្រេស៊ីល ដោយធ្វើឱ្យប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការបំលែងខ្លួននេះត្រូវបានគេជឿថា មានដើមកំណើតនៅទីក្រុងអាម៉ាហ្សូន និងបានរីករាលដាលពាសពេញប្រទេសនៅខែនេះផ្ទាល់តែម្ដង។ វាបានធ្វើឱ្យចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេស កើនឡើងដល់ ៧០,០០០ករណី ដែលច្រើនជាងគេបំផុតនៅលើពិភពលោកលើសសហរដ្ឋអាមេរិកទៅទៀត ហើយការស្លាប់ប្រចាំថ្ងៃបានឡើងដល់ ២,០០០ នាក់ នៅថ្ងៃខ្លះផងដែរ។ គិតត្រឹមថ្ងៃសុក្រជាង ៨០% នៃបន្ទប់ ICU របស់មន្ទីរពេទ្យនៅក្នុងរដ្ឋយ៉ាងតិច ២៤ ក្នុងចំណោម ២៧ របស់ប្រទេសប្រេស៊ីលពោរពេញទៅដោយអ្នកជំងឺ។ ជាក់ស្ដែងគិតត្រឹមនៅសៅប៉ូឡូតែមួយ អត្រានៃអ្នកជំងឺក្នុងបន្ទប់ ICU បានឡើងដល់ ៩០% នៅសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា

    March 17, 2021