autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា «Sputnik V» ដែលបង្កើតឡើងដោយប្រទេសរុស្ស៊ី សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសរបស់ពួកគេ។ វ៉ាក់សាំង Sputnik V ដែលផលិតដោយក្រុមហ៊ុនឱសថ Generium JSC គឺជាវ៉ាក់សាំងតម្រូវឱ្យមានការចាក់ចំនួន ២ដង ក្នុងរយៈពេល ៣ សប្ដាហ៍ដាច់ពីគ្នា ហើយត្រូវរក្សាទុកក្រោមសីតុណ្ហាភាព ១៨អង្សាសេ និងអាចទុកបានរយៈពេល ៦ ខែ។ មុននេះបានប៉ុន្មានថ្ងៃ ក្រសួងសុខាភិបាលវៀតណាមក៏បានអនុម័តវ៉ាក់សាំង ChAdOx1 របស់ក្រុមហ៊ុន AstraZeneca ផងដែរ ហើយការយល់ព្រមអនុម័តលើវ៉ាក់សាំង Sputnik V គឺដោយមានការស្នើសុំពីមជ្ឈមណ្ឌលស្រាវជ្រាវផលិតវ៉ាក់សាំង

    March 24, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៩ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ៨ករណី ជាការនាំចូលពីបរទេស។ ភាគច្រើននៃករណីថ្មីគឺជាអ្នកដែលបានទៅកាន់តំបន់មានហានិភ័យខ្ពស់ ហើយទីក្រុងបាងកកមានការឆ្លងច្រើនជាងគេ ជាមួយនឹងករណីចំនួន ៣០ ត្រូវបានកត់ត្រា។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់ទេនៅថ្ងៃនេះ ដូច្នេះការស្លាប់សរុបគឺមាន ៩២ នាក់ដដែល។ គិតត្រឹមថ្ងៃពុធចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃសរុបកើនឡើងដល់ ២៨,៣៤៦នាក់ ហើយក្នុងនោះមាន ២៥,៣៣៦នាក់ ជាការចម្លងក្នុងសហគមន៍

    March 24, 2021
  • អន្តរជាតិ

    ក្រុមសកម្មជនមីយ៉ាន់ម៉ាគ្រោងធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារបន្ថែមទៀតនៅថ្ងៃពុធនេះ រួមទាំងការធ្វើកូដកម្មស្ងាត់ស្ងៀម ខណៈដែលអាជីវកម្មជាច្រើននឹងត្រូវបិទទ្វារ ហើយពលរដ្ឋត្រូវបានអំពាវនាវឱ្យស្នាក់នៅក្នុងផ្ទះមិនគួរចេញទៅណា បន្ទាប់ពីក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ត្រូវបានកងកម្លាំងសន្តិសុខបាញ់សម្លាប់នៅក្នុងផ្ទះរបស់នាង នៅអំឡុងពេលមានការបង្ក្រាបដោយហិង្សានៅក្រុងម៉ាន់ដាឡេ។ ក្រុមបាតុករក៏បានរៀបចំការអុចបំភ្លឺទៀនពេញមួយយប់នៅទីតាំងជាច្រើន ដោយរាប់បញ្ចូលទាំងសង្កាត់មួយនៃរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន និងនៅ Thahton ក្នុងរដ្ឋ Mon ។ ប្រភពពីរ៉យទ័របានឱ្យដឹងថា ការអុចបំភ្លឺទៀននេះបានកើតឡើងបន្ទាប់ពីក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ត្រូវបានកម្លាំងសន្ដិសុខបាញ់សម្លាប់ ហើយក្មេងស្រីរូបនោះគឺជាជនរងគ្រោះដែលនៅក្មេងខ្ចីបំផុត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ដើមខែកុម្ភៈ។ ប្រភពបានបន្ដថា ពួកសន្ដិសុខបានបាញ់សំដៅទៅឪពុករបស់នាង ប៉ុន្តែបានត្រូវលើកូនស្រីដែលអង្គុយលើភ្លៅ ហើយនៅថ្ងៃដដែលនោះផ្ទាល់ក៏មានពលរដ្ឋ ២ នាក់ផ្សេងទៀត ត្រូវបានគេបាញ់សម្លាប់នៅក្នុងសង្កាត់តែមួយផងដែរ។ យ៉ាងណាមិញរហូតមកទល់ពេលនេះ ពួកយោធាមិនបានធ្វើការអត្ថាធិប្បាយភ្លាមៗអំពីឧប្បត្តិហេតុនេះទេ៕ អត្ថបទ៖ លីដា ប្រភព៖

    March 24, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា សហរដ្ឋអាមេរិកឥឡូវនេះកំពុងតែដំណើរការការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើស្ដ្រីមានផ្ទៃពោះ ហើយមន្ត្រីសុខាភិបាលសាធារណៈបាននិយាយថា ពុំទាន់មានរបាយការណ៍អំពីផលប៉ះពាល់អាក្រក់ក្នុងចំណោមពួកគេនោះទេ។ មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបាននិយាយថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ មានស្ត្រីមានផ្ទៃពោះប្រមាណជា ៥១,០០០ នាក់ បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ហើយវាគឺជាដំណឹងល្អមួយផងដែរ ព្រោះថាកន្លងមកស្ត្រីគឺស្ថិតក្នុងចំណោមអ្នកងាយមានហានិភ័យខ្ពស់ពីជំងឺ ប៉ុន្តែមិនត្រូវបានគេចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូននោះទេ។ មជ្ឍមណ្ឌលក៏និយាយផងដែរថា ទោះបីជាមានទិន្នន័យស្ដីពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងគឺនៅមានកំណត់ចំពោះស្ត្រីមានផ្ទៃពោះក៏ដោយ អ្នកជំនាញជឿជាក់ថាវ៉ាក់សាំងទាំងនេះទំនងជាមិនបង្កហានិភ័យធ្វើទុក្ខខ្លាំង សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ ឥឡូវនេះអ្នកផលិតវ៉ាក់សាំងកំពុងសិក្សាបន្ថែមទៀតចំពោះបញ្ហាធ្វើទុក្ខក្រោយចាក់វ៉ាក់សាំងបង្ការទាំងនេះ ដើម្បីឱ្យអ្នកជំនាញសុខភាពអាចសម្រេចបានថា តើគួរមានការចាក់វ៉ាក់សាំងបង្ការឱ្យបានទូលំទូលាយលើស្ត្រីមានផ្ទៃពោះ ឬថាតើវ៉ាក់សាំងកម្រិតណា ទើបអង់ទីករអាចបញ្ជូនទៅដល់ទារកក្នុងផ្ទៃបាន៕ អត្ថបទ៖ លីដា

    March 24, 2021
  • អន្តរជាតិ

    ប្រទេសម៉ាឡេស៊ីនៅថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ នេះបានប្រកាសថា ខ្លួនបានបង្កើតមូលនិធិសំណងមួយ ដែលមានទឹកប្រាក់ចំនួន ២.៤ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំង COVID-19 ណាម្នាក់ ដែលទទួលរងនូវប្រតិកម្មធ្ងន់ធ្ងរក្រោយពេលចាក់វ៉ាក់សាំងរួច។ ជម្រាបផងដែរថា ម៉ាឡេស៊ីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់បុគ្គលិកជួរមុខប្រមាណ ៤៣០,០០០ នាក់ ហើយក្នុងចំណោមពួកគេយ៉ាងហោចណាស់បានទទួលវ៉ាក់សាំងដូសទី១ របស់ក្រុមហ៊ុន Pfizer/BioNTech ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បាននិយាយថា ក្រោមថវិកាថ្មីនេះបុគ្គលដែលប្រតិកម្មវ៉ាក់សាំងរហូតដល់ត្រូវសម្រាកនៅមន្ទីរពេទ្យ នឹងមានសិទ្ធិទទួលបាន ១២,១៧១ ដុល្លារ ឬ ១២១,៧១០ ប្រសិនបើមានពិការភាព ឬស្លាប់ដោយយថាហេតុ។

    March 22, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃនៅថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ ​COVID-19 ចំនួន ៧៣ករណី ដោយក្នុងនោះមាន ៦៦ករណី ជាការចម្លងក្នុងស្រុក ដែលនាំឱ្យចំនួនករណីសរុបមានដល់ ២៧,៨៧៦ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូងកាលពីឆ្នាំមុន។ ក៏មានការស្លាប់ថ្មី ១ ត្រូវបានបញ្ជាក់នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៩១ នាក់។ ក្នុងចំណោមករណីជំងឺ COVID-19 សរុបទាំង ២៧,៨៧៦ ដែលប្រទេសថៃបានកត់ត្រាក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ មានករណីចំនួន ២៤,៨៩២ ជាការចម្លងក្នុងសហគមន៍

    March 22, 2021
  • អន្តរជាតិ

    គិតមកទល់ពេលនេះមានពលរដ្ឋខ្មែរយើង ក៏ដូចជាពលរដ្ឋនៅទូទាំងពិភពលោកជាច្រើននាក់រួចមកហើយ ដែលបានទទួលនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 រៀងៗខ្លួន ដោយអ្នកខ្លះកំពុងទទួលបានដូសទី១ ហើយអ្នកខ្លះក៏ទំនងជាទទួលបានដូសទី២ រួចហើយដែរ។ ប៉ុន្តែមិនថាអ្នកទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូសយ៉ាងណានោះទេ វានៅតែមានរឿងខ្លះដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ក្រោយពេលដែលអ្នកទទួលបានវ៉ាក់សាំងរួច។ បើតាមកាចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានផ្សព្វផ្សាយការណែនាំជាក់លាក់មួយចំនួន ហើយខាងក្រោមនេះគឺជារឿង ១០យ៉ាង ដែលអ្នកគួរដឹងបន្ទាប់ពីអ្នកបានចាក់វ៉ាក់សាំងរួច៖ ១. អ្នកនៅតែត្រូវការពាក់ម៉ាស់ ថ្វីបើករណីសរុបជាសកលឥឡូវនេះមានការថយចុះជាងកាលពីខែមករា ប៉ុន្តែសព្វថ្ងៃនេះជំងឺ COVID-19 បំលែងខ្លួនថ្មី គឺមានការឆ្លងរីករាលដាលលឿនជាងមុនទៅទៀត។ ដូច្នេះការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងការរក្សាគម្លាង គឺនៅតែចាំបាច់ជានិច្ចរហូតទាល់តែពលរដ្ឋនៅទូទាំងពិភពលោកចាប់ពី ៧០ ទៅ ៨៥%

    March 22, 2021
  • អន្តរជាតិ

    មន្ទីរពេទ្យមួយនៅភាគពាយព្យនៃខេត្ត Aleppo របស់ប្រទេសស៊ីរី ដែលជាបន្ទាយរឹងមាំចុងក្រោយមួយរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាល ត្រូវបានវាយប្រហារដោយកាំភ្លើងធំកាលពីថ្ងៃអាទិត្យ។ ក្រសួងការពារជាតិតួកគីបាននិយាយថា ការវាយប្រហារនោះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដែលបានសម្លាប់មនុស្ស ៥នាក់ ក្នុងនោះមានកុមារយ៉ាងហោចណាស់ម្នាក់ និងមានអ្នករងរបួស ១០ នាក់ផងដែរ។ ប្រទេសតួកគីមិនគាំទ្រដល់រដ្ឋាភិបាលស៊ីរីនោះទេ ហើយបានអំពាវនាវឱ្យបញ្ឈប់ការបាញ់កាំភ្លើងធំនេះជាដាច់ខាត។ ជម្រាបដែរថាខេត្ត Aleppo គឺជាផ្នែកមួយនៃទីតាំងរឹងមាំចុងក្រោយរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលមេដឹកនាំរុស្ស៊ី និងតួកគីបានយល់ព្រមលើបទឈប់បាញ់កាលពីមួយឆ្នាំមុន។ ក្រសួងការពារជាតិតួកគីក៏បានបន្ថែមដែរថា កងទ័ពរដ្ឋាភិបាលស៊ីរីបានបាញ់មីស៊ីលទៅកាន់ខេត្ត Idlib ដែលនៅជិតខាង បន្ទាប់ពីបានបាញ់គ្រាប់កាំភ្លើងធំទៅមន្ទីរពេទ្យនៅ Aleppo រួច ដែលធ្វើឱ្យមានមនុស្ស ៧នាក់ ផ្សេងទៀតបានរងរបួស។ ក្រសួងនិយាយថា ការវាយប្រហារនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

    March 22, 2021
  • អន្តរជាតិ

    ទីប្រឹក្សាជាន់ខ្ពស់លោក Jason Miller កាលពីថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ បានប្រាប់សារព័ត៌មាន Fox News ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចូលប្រឡូកក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមឡើងវិញ ជាមួយនឹងបណ្ដាញសង្គមថ្មីរបស់លោកផ្ទាល់ក្នុងរយៈពេល ២ ឬ ៣ខែ ខាងមុខនេះ។ រំលឹកផងដែរថា ចាប់តាំងពីអ្នកគាំទ្ររបស់លោក បានសម្រុកចូលទៅក្នុងវិមានកាពីតូលកាលពីថ្ងៃទី០៦ ខែមករា ដើមឆ្នាំ២០២១ គណនីបណ្ដាញសង្គមរបស់លោក ដូណាល់ ត្រាំ ដូចជា៖ Twitter Facebook និង បណ្ដាញសង្គមផ្សេងៗទៀត សុទ្ធតែត្រូវបានបិទទាំងអស់។

    March 22, 2021
  • កីឡា

    យោងតាមការចុះផ្សាយរបស់ Ladbible បានរាយការណ៍ថា លោកយាយម្នាក់មានឈ្មោះថា Xiao Zhen Zie អាយុ ៧៦ឆ្នាំ ត្រូវបានជនមិនស្គាល់មុខធ្វើការវាយប្រហារមកលើរូបគាត់ ដែលធ្វើឱ្យមានការប្រតាយប្រតប់គ្នា ហើយទីបំផុតលោកយាយបានរងរបួសជាច្រើនកន្លែង​ ខណៈអ្នកដែលបានវាយប្រហារមកលើលោកយាយបានរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងនៅទីក្រុង San Francisco ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ប៉ុន្តែវាមិនច្បាស់ទេថាជនល្មើសមានគំនុំអ្វីជាមួយលោកយាយ ប៉ុន្តែគេបានសង្ស័យថា វាជាករណីរើសអើងជាតិសាសន៍មកលើជនជាតិអាស៊ី។ ក្រោយមកគ្រួសាររបស់លោកយាយបានបង្ហោះរូបភាព និងសរសេរពីដំណើររឿងរបស់លោកយាយទៅក្នុងវេបសាយ GoFundMe ដើម្បីធ្វើការសុំជំនួយពីមហាជនមកព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យលោកយាយ ព្រោះថាចាប់តាំងពីថ្ងៃវាយប្រហារនោះមក លោកយាយមានអារម្មណ៍ដក់ជាប់ជាមួយអំពើហិង្សា ហើយគាត់នៅភ័យខ្លាចមិនបាត់ទៅវិញនោះទេ។ គ្រួសាររបស់លោកយាយដំបូងឡើយត្រូវការតែ ៥០,០០០ ដុល្លារ សម្រាប់សម្រាលថ្លៃព្យាបាលប៉ុណ្ណោះ ប៉ុន្តែមហាជនបានរៃអង្គាសគ្នាជូនគាត់បានរហូតដល់ទៅ ៦០០,០០០ ដុល្លារអាមេរិក

    March 20, 2021