autoadmin
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 នៃប្រទេសថៃ នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ បានរាយការណពីករណីជំងឺ COVID-19 ថ្មីចំនួន ១៣៤ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមានករណីចំនួន ១២៨ ជាការចម្លងក្នុងសហគមន៍ និង ៦នាក់ ជាការនាំចូលពីបរទេស។ តួលេខថ្មីៗនាំឱ្យប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៨,៥៧៧ ករណី ហើយពុំមានករណីស្លាប់ថ្មីត្រូវបានគេកត់ត្រានោះទេ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៩២ នាក់ដដែល។ ទីក្រុងបាងកកនៅតែជាចំណុចកណ្ដាលនៃការឆ្លងថ្មីៗ ដោយទីក្រុងនេះតែមួយគឺមានករណីរហូតដល់ទៅ ៩៨នាក់ ជាមួយនឹងករណីចំនួន ៨២

    March 26, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា ក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអ៊ែត Astrazeneca បានខាតបង់ទឹកប្រាក់ប្រមាណ ២១ ពាន់លានផោន ឬស្មើនឹង ២៨ ពាន់លានដុល្លារអាមេរិក នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ដោយសារខ្លួនបានលក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងតម្លៃធូរថ្លៃខ្លាំងពេក។ គោលជំហររបស់ក្រុមហ៊ុន Astrazeneca គឺមិនយកប្រាក់ចំណេញសម្រាប់ការលក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះទេ ហើយវ៉ាក់សាំងក្នុងមួយដូស គឺមានតម្លៃប្រមាណ ៥ ដុល្លារប៉ុណ្ណោះ។ របាយការណ៍បានចេញឡើងភ្លាមៗ បន្ទាប់ពីសហភាពអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុននេះថាមានភាព «មិនទៀងត្រង់» ដោយសារតែផលិតកម្មមានភាពយឺតយ៉ាវមិនទាន់កាលកំណត់ ខណៈដែលជំងឺ COVID-19 កំពុងតែហក់ឡើងខ្លាំងសារជាថ្មីនៅប្រទេសជាច្រើន។ បន្ទាប់ពីបានឮពាក្យទាំងនេះរួចហើយនោះ ក្រុមហ៊ុន Astrazeneca មានការស្រងាកចិត្តចំពោះសហភាពអឺរ៉ុបយ៉ាងខ្លាំង

    March 26, 2021
  • រថយន្ត

    តាមការចុះផ្សាយរបស់សារព័តមាន Vietnam Insider កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម ពេលនេះគឺកំពុងបើកទទួលការកក់រថយន្តប្រភេទអគ្គិសនីរបស់ខ្លួន (EV) ជាមួយនឹងតម្លៃកក់ ១០ លានដុង ឬ ៤៣២ ដុល្លារអាមេរិក ហើយទឹកប្រាក់កកទាំងនោះនឹងត្រូវប្រគល់ជូនវិញ ប្រសិនបើការកក់រថយន្តនេះត្រូវបានលុបចោល។ VinFast នឹងមានគម្រោងបើកឱ្យអតិថិជនខ្ចីអាគុយអគ្គិសនី ដាច់ដោយឡែកពីការទិញរថយន្តអគ្គិសនីរបស់ពួកគេផងដែរ។ វាមានគោលបំណងកាត់បន្ថយការចំណាយសម្រាប់អតិថិជន ដែលនឹងទិញរថយន្ត EV របស់ពួកគេ ហើយអនុញ្ញាតឱ្យក្រុមហ៊ុនទទួលខុសត្រូវលើហានិភ័យទាំងអស់ ទាក់ទងនឹងគុណភាព និងអាយុកាលរបស់អាគុយរថយន្ត។ ក្រុមហ៊ុនក៏កំពុងព្យាយាមធ្វើការបន្ថែមទៀត ដើម្បីអាចបង្កើតជាប្រព័ន្ធសាកអាគុយសម្រាប់រថយន្តអគ្គិសនីចំនួន ៤០,០០០ ទីតាំង

    March 26, 2021
  • អន្តរជាតិ

    ប្រទេសអាល្លឺម៉ង់នឹងតម្រូវឱ្យមនុស្សគ្រប់គ្នាដែលធ្វើដំណើរតាមយន្ដហោះមកកាន់ប្រទេសរបស់ខ្លួន ត្រូវតែឆ្លងកាត់ការធ្វើតេស្តរកជំងឺ COVID-19 ជាមុនសិនទើបអនុញ្ញាតឱ្យចូលបាន ហើយការផ្លាសប្ដូរនេះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ រហូតដល់ពាក់កណ្តាលខែឧសភា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ គួររំលឹកផងដែរថា កាលពីមុនទាល់តែអ្នកធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ ទើបតម្រូវឱ្យមានសំបុត្របញ្ជាក់ពីការធ្វើតេស្ដ «អវិជ្ជមាន» លើជំងឺ COVID-19 ប៉ុន្តែពេលនេះគឺអ្នកដំណើរមកពីគ្រប់ទីកន្លែងត្រូវតែធ្វើដូចគ្នា។ ច្បាប់ថ្មីគឺតម្រូវឱ្យអ្នកដំណើរមកកាន់ប្រទេសនេះទាំងអស់ ត្រូវមានសំបុត្របញ្ជាក់ពីភាពអវិជ្ជមានជំងឺ COVID-19 ហើយក្រុមហ៊ុនអាកាសចរណ៍ក៏ត្រូវពិនិត្យអ្នកដំណើរទាំងនោះ មុនពេលអាចអនុញ្ញាតពួកគេឱ្យហោះហើរបាន។ អ្នកដំណើរនឹងត្រូវចំណាយថវិកាដោយខ្លួនឯង នៅពេលដែលពួកគេត្រូវការធ្វើតេស្ដ PCR ហើយមធ្យោបាយធ្វើតេស្ដល្បឿនលឿន (rapid tests) ដែលត្រូវបានអនុម័តពីអ្នកជំនាញសុខភាព ត្រូវបានយល់ព្រមឱ្យប្រើប្រាស់ដូចគ្នា។ ចំណែកអ្នកដែលមិនបានធ្វើតេស្ដជំងឺ COVID-19 ជាមុន

    March 26, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើង គួរតែត្រូវបានបង្កកជាមុនសិន មុនពេលដឹកជញ្ជូនចែកចាយទៅកាន់ទីតាំងនានា ហើយការដាក់ក្នុងទូរទឹកកកធម្មតាមិនគួរជាជម្រើសអាទិភាពទេ វាគួរតែត្រូវបានប្រើប្រាស់នៅពេលដែលមិនអាចធ្វើការបង្កកវ៉ាក់សាំងបានប៉ុណ្ណោះ។ ដោយយោងតាមការលើកឡើងខាងលើនេះ ក្រុមហ៊ុន Pfizer នៃប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ ក៏បានចេញជាគោលការណ៍ណែនាំមួយចំនួន ជូនដល់មន្ត្រីក្នុងស្រុក ក៏ដូចជាបុគ្គលិកសុខាភិបាល នៅមុនពេលការចាក់វ៉ាក់សាំង Pfizer នៅក្នុងប្រទេសជប៉ុននឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខែមេសា។ នៅក្នុងគោលការណ៍ណែនាំ ក្រុមហ៊ុនបាននិយាយថា មិនត្រូវឱ្យមានការកន្ទ្រាក់ឬរំញ័រទៅលើវ៉ាក់សាំងនោះទេ ពីព្រោះវាអាចធ្វើឱ្យវ៉ាក់សាំងខូចបានយ៉ាងងាយ ហើយវ៉ាក់សាំងគួរតែកកនៅពេលចែកចាយជាបាច់តូចៗទៅកន្លែងចាក់វ៉ាក់សាំង និងគួរតែដឹកវ៉ាក់សាំងនៅសីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ ប្រសិនបើមិនអាចបង្កកវ៉ាក់សាំងបាន។ Pfizer ក៏ធ្លាប់ប្រាប់ក្រសួងសុខាភិបាលជប៉ុនកាលពីខែធ្នូ ឆ្នាំមុនថា

    March 26, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺ COVID-19 បំលែងខ្លួនថ្មី កំពុងជំនួសខ្លួនជាមួយជំងឺ COVID-19 ប្រភេទពីមុន នៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល។ បើយោងតាមរបាយការណ៍របស់ WHO ចុះផ្សាយនៅថ្ងៃអង្គារនេះបាននិយាយថា ជំងឺ COVID-19 បំលែងថ្មីបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងចាប់តាំងពីខែតុលា ហើយករណីភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសទាំងនោះ។ WHO បាននិយាយថា ចំនួនករណីជំងឺ COVID-19 បំលែងខ្លួនថ្មី គឺច្រើនស្ទើរតែពាក់កណ្ដាលនៃករណីជំងឺ COVID-19 សរុបរបស់ប្រេស៊ីល ដែលជាប្រទេសនេះមានករណីជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោកនេះ។ របាយការណ៍និយាយថា ការបំលែងខ្លួនបន្ថែមថ្មីរបស់ជំងឺ COVID-19 ទាក់ទងនឹងប្រភេទដែលផ្លាស់ប្ដូរខ្លួនដោយឯកឯង (wild-type)

    March 25, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩៧ ករណី បូករួមទាំងការនាំចូលចំនួន ៥ ករណី ដែលនាំឱ្យសរុបមានដល់ ២៨,៤៤៣ ករណី។ ក្នុងនោះករណីថ្មីចំនួន ៤៩ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកនៅតាមសហគមន៍ និង ៤៣ នៅឯមន្ទីរពេទ្យ។ ទីក្រុងបាងកកបានកត់ត្រាករណីថ្មីចំនួន ៦៥ ករណី ឬ ៧០% នៃកំណើនប្រចាំថ្ងៃនៅទូទាំងប្រទេសសម្រាប់រយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីសរុបទាំង ២៨,៤៤៣ ករណី

    March 25, 2021
  • អន្តរជាតិ

    ឯកអគ្គរាជទូតនៃសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយបាននិយាយថា EU អាចនឹងពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅប្រទេសវៀតណាម ដោយបានមើលឃើញពីសក្ដានុពលល្អរបស់ប្រទេសនេះ។ លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាមបាននិយាយថា ប្រទេសជាច្រើនកំពុងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាក់ស្ដែងដូចជា វិទ្យាស្ថានវិទ្យាសាស្ត្រ Serum នៃប្រទេសឥណ្ឌា បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំង COVID-19 ចំនួន ៧០ លានដូស ក្នុងមួយខែ ដែលនេះគឺជាផលប្រយោជន៍ផង ហើយអាចរួមចំណែកក្នុងការប្រឆាំងនឹងជំងឺ COVID-19 ផង។ ទាក់ទិននឹងបញ្ហារបស់វ៉ាក់សាំ AstraZeneca នាពេលថ្មីៗនេះ ដែលថាវ៉ាក់សាំងធ្វើឱ្យមានបញ្ហាឈាមកក

    March 25, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយកាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានបញ្ចេញជាវីដេអូ ឬរូបថត នៃការចាក់វ៉ាក់សាំងដូសដំបូងរបស់លោក ដើម្បីបង្ហាញជាសាធារណៈនោះទេ។ ក្នុងនោះផងដែរវិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតីពុំមានធ្វើទុក្ខអ្វីច្រើនទេក្រោយពីពេលចាក់វ៉ាក់សាំងរួច ហើយលោកក៏អាចបន្ដកិច្ចការប្រទេសជាតិរបស់លោកជាធម្មតា។ នៅពេលមានការសាកសួរថា ហេតុអ្វីបានជាលោក វ្លាឌីមៀ ពូទីន មិនបង្ហាញជាសារធាណៈថា លោកបានទៅទទួលបានវ៉ាក់សាំងតាមរយៈការបង្ហាញជាវីដេអូ ឬរូបថត ដូចមេដឹកនាំដទៃ? អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតីគាត់មិនចូលចិត្តនៅក្រោមកាមេរ៉ានោះទេ ហើយបើទោះជាបែបនេះក្ដី លោក ពូទីន តែងតែគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការ និងជំរុញចិត្តពលរដ្ឋឱ្យធ្វើបែបនេះដូចគ្នា។ យ៉ាងណាក៏ដោយប្រភេទវ៉ាក់សាំងដែលលោក វ្លាឌីមៀ

    March 25, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសឥណ្ឌាបានផ្អាកជាបណ្តោះអាសន្ន លើរាល់ការនាំចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន។ ការផ្អាកនាំចេញវ៉ាក់សាំងនេះគឺដោយសារ ប្រទេសឥណ្ឌាបានប្រឈមនឹងការកើនឡើងនៃជំងឺ COVID-19 ដែលបានធ្វើឱ្យមានតម្រូវការក្នុងស្រុកកើនឡើង ហើយរំពឹងនឹងត្រូវការច្រើននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់រហូតដល់ចុងខែមេសា។ ដូច្នេះប្រទេសចំនួន ១៩០ ដែលស្ថិតក្រោមគ្រោងការណ៍កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដោយមានគោលបំណងធានាថាវ៉ាក់សាំងត្រូវបានចែកចាយដោយស្មើភាពគ្នាក្នុងចំណោមប្រជាជាតិទាំងអស់ ក៏ត្រូវរងផលប៉ះពាល់ខ្លាំងដែរ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេរបស់ឥណ្ឌា គឺវិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) ទទួលបន្ទុកផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 បានពន្យាពេលការដឹកជញ្ចូនថ្នាំ AstraZeneca ទៅប្រទេសជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងចក្រភពអង់គ្លេស

    March 25, 2021