autoadmin
  • អន្តរជាតិ

    ប្រមុខកងទ័ពជើងទឹក ជើងគោក និងកងជើងទ័ពអាកាសរបស់ប្រទេសប្រេស៊ីលឥឡូវនេះ សុទ្ធតែបានលាឈប់ពីតំណែងជាបន្ដបន្ទាប់ នៅចំពេលដែលប្រធានាធិបតីលោក Jair Bolsonaro កំពុងមានការលំបាកក្នុងការទប់ស្កាត់វិបត្តនៅក្នុងប្រទេស បូករួមទាំងការរិះគន់ជុំវិញភាពជាមេដឹកនាំរបស់លោក។ ប្រមុខកងទ័ពការពារជាតិចំនួន ៣នាក់ បានលាចេញពីតំណែងរបស់ពួកគេ ដោយសារមិនអាចទ្រាំជាមួយលោកប្រធានាធិបតីបានទៀតទេ ហើយពួកគាត់បាននិយាយថា លោក Bolsonaro មិនបានប្រើប្រាស់កម្លាំងការពារជាតិឱ្យបានត្រឹមត្រូវឡើយ។ វាមិនមែនជាលើកទីមួយទេដែលប្រមុខដឹកនាំសំខាន់ៗបានចុះចេញពីតំណែង មុននេះរដ្ឋមន្ដ្រីការពារជាតិរបស់ប្រទេសគឺលោក Fernando Azevedo e Silva ក៏បានលាលែងពីតំណែងផងដែរ។ ប្រភពបាននិយាយថា វាគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រប្រេស៊ីលដែលប្រមុខកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស បានឈរលើជំហរជាមួយគ្នា មិនគាំទ្រទង្វើរបស់ប្រធានាធិបតីរបស់ប្រទេស។ អ្នកទាំង ៣ គឺឧត្តមសេនីយ៍ Edson Leal

    March 31, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងដកហូតជំនួយថ្មីៗដល់មីយ៉ាន់ម៉ាសម្រាប់ពេលនេះ ដើម្បីជំរុញឱ្យយោធារបស់ប្រទេសនេះបញ្ឈប់អំពើហិង្សាប្រឆាំងនឹងជនស៊ីវិល និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ វិធានការណ៍នេះមានគោលបំណងដាក់សម្ពាធលើយោធារបស់ប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលជប៉ុនគិតថា ការផ្អាកជំនួយសេដ្ឋកិច្ចរបស់ខ្លួនដល់ប្រទេសនេះ មានប្រសិទ្ធភាពជាងការដាក់ទណ្ឌកម្មដោយប្រទេសលោកខាងលិចមួយចំនួន។ កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេសលោក Motegi Toshimitsu បានព្រាងសេចក្តីសម្រេចចិត្តមួយ អំពាវនាវឱ្យរដ្ឋាភិបាលមានការប្រុងប្រយ័ត្នក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការថ្មីដល់ប្រទេសមីយ៉ាន់ម៉ា។ គាត់ថា រដ្ឋាភិបាលគួរតែគិតគូរពីស្ថានភាពផ្លាស់ប្តូររបស់មីយ៉ាន់ម៉ា និងពិចារណាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិជាមួយប្រទេសនេះ។ លោករដ្ឋមន្រ្តីបាននិយាយថា ប្រទេសជប៉ុនគឺជាអ្នកផ្តល់ជំនួយសេដ្ឋកិច្ចធំជាងគេដល់ប្រទេសមីយ៉ាន់ម៉ា ហើយជំហររបស់រដ្ឋាភិបាលជប៉ុនបង្ហាញយ៉ាងច្បាស់ហើយថា នឹងមិនមានគម្រោងថ្មីជាមួយមីយ៉ាន់ម៉ានោះទេ។ គួរឱ្យដឹងដែរថា ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនដល់ប្រទេសមីយ៉ាន់ម៉ា គឺមានចំនួនជិត ២០០ ពាន់លានយ៉េន ឬប្រហែល ១.៨ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០១៩ ដែលបានបញ្ចប់នៅខែមីនា ឆ្នាំ២០២០៕ អត្ថបទ៖ លីដា

    March 31, 2021
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងការពារជាតិប្រេស៊ីលលោក Fernando Azevedo e Silva បានប្រកាសលាលែងពីរដ្ឋបាលរបស់លោកប្រធានាធិបតី Jair Bolsonaro កាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេស និងសុខាភិបាលរបស់ប្រទេសនេះ សុទ្ធតែបានលាលែងពីតំណែងទាំងអស់។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយលោក Fernando Azevedo e Silva បាននិយាយថា គាត់បានបំពេញតួនាទីរបស់គាត់រួចរាល់អស់ហើយ ប៉ុន្តែគាត់មិនបានបញ្ជាក់ពីហេតុផលដែលចាកចេញនេះទេ។ លោក Azevedo e Silva ដែលជាឧត្តមសេនីយ៍ទោបម្រុងកងទ័ពរូបនេះ គឺមានអាយុ ៦៧ឆ្នាំ ហើយបានចូលកាន់តំណែងចាប់តាំងពីលោក Bolsonaro ចូលកាន់តំណែងនៅខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ ការប្រកាសរបស់លោកបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Ernesto Araujo

    March 30, 2021
  • អន្តរជាតិ

    ប្រទេសថៃត្រូវបានគេរាយការណ៍ថា បានរារាំងពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា ២,០០០ នាក់ ដែលព្យាយាមភៀសខ្លួនពីការវាយប្រហារតាមអាកាសរបស់ពួកយោធា មិនឱ្យចូលមកកាន់ប្រទេសថៃបន្ថែមទៀតទេ ដែលធ្វើឱ្យពលរដ្ឋទាំងនោះត្រូវបង្ខំចិត្តចូលទៅលាក់ខ្លួននៅក្នុងព្រៃវិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ គួររំលឹកជូនដែរថា នាពេលថ្មីៗនេះមានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ៣,០០០ នាក់រួចមកហើយ ដែលបានរត់ទៅប្រទេសថៃដើម្បីភៀសខ្លួនពីភាពសាហាវឃោរឃៅនៅមីយ៉ាន់ម៉ា បន្ទាប់ពីរបបយោធាបានបញ្ជាឱ្យមានការវាយប្រហារពីលើអាកាសនៅរដ្ឋ Karen ។ យោធាមីយ៉ាន់ម៉ាបានវាយប្រហារតាមអាកាសទៅកាន់តំបន់ក្បែរព្រំដែន ភូមា-ថៃ នៅក្នុងរដ្ឋ Karen នៅអំឡុងពេលអធ្រាត្រថ្ងៃសៅរ៍ ហើយអ្នកនៅទីនោះនិយាយថា វាគឺជាការវាយប្រហារដ៏គួរឱ្យខ្លាចដំបូងបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ វាមិនប្រាកដថា មូលហេតុអ្វីបានជាពួកយោធាធ្វើដាក់ពលរដ្ឋនៅឯរដ្ឋ Karen ដល់ថ្នាក់នេះទេ ប៉ុន្តែរបាយការណ៍ដំបូងបាននិយាយថា នៅទីនោះត្រូវបានគ្រប់គ្រងដោយជនជាតិប្រដាប់ដោយអាវុធ។ គិតមកទល់ពេលនេះការខូចខាតក្នុងទំហំប៉ុនណានៅមិនទាន់ត្រូវបានកត់ត្រានោះទេ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្ស

    March 30, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ឱ្យដឹងថា​ ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីត្រឹមតែ ៤៨ នាក់ប៉ុណ្ណោះ សម្រាប់តួលេខជាប្រចាំនៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។ ក្នុងចំណោមករណីថ្មីទាំងអស់នេះមាន ២៧ករណី ជាការចម្លងក្នុងសហគមន៍ និង ១៤ករណី  ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះកើនដល់ ២៨,៨២១ករណី ចាប់តាំងពីជំងឺ COVID-19 មានវត្តមានតាំងតែពីឆ្នាំមុន។ គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៨,៨២១ ករណី ដោយមាន ២៥,៧៤២ ករណី ជាការចម្លងនៅក្នុងស្រុក រួមមានករណីចំនួន ១៦,០៥៧ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាក

    March 30, 2021
  • អន្តរជាតិ

    យោងតាមអាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាមបានឱ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន ៣នាក់ ដែលបានជាសះស្បើយពីជំងឺឡើងវិញ និងកំពុងនៅដាច់ដោយឡែកតាមផ្ទះរៀងៗខ្លួនបន្ថែមទៀតទៅហើយនោះ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 សារជាថ្មីម្តងទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។ គណៈកម្មាធិការការពារ និងត្រួតពិនិត្យជំងឺ COVID-19 បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកជំងឺទាំង ៣នាក់ គឺជាអ្នករស់នៅក្នុងស្រុកលួងថៃ ខេត្តបាក់ណាញ និងបានតេស្ដវិជ្ជមានឡើងវិញនៅថ្ងៃទី២៥ ខែមីនា ថ្មីៗនេះ។ ប្រភពព័ត៌មានបាននិយាយថា ពួកគាត់ទាំង ៣នាក់ ក្នុងម្នាក់ៗបានតេស្ដអវិជ្ជមានជាមួយជំងឺ COVID-19 រហូតដល់ទៅ

    March 30, 2021
  • អន្តរជាតិ

    ចរាចរណ៍តាមទឹកឆ្លងកាត់ព្រែកជីកស៊ុយអែស (Suez Canal) របស់ប្រទេសអេហ្ស៊ីប ពេលនេះបានចាប់ផ្តើមដំណើរការឡើងវិញហើយ បន្ទាប់ពីកម្មករជាច្រើននាក់បានជួយរំដោះនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine ដែលបានជាប់គាំងនៅក្នុងព្រែកនោះ ហើយបានធ្វើឱ្យចរាចរណ៍ផ្លូវទឹកមានការកកស្ទះអស់រយៈពេលជិត ១ សប្ដាហ៍។ នាវា Ever Given គឺជានាវាផ្ទុកទំនិញធំបំផុតមួយនៅលើពិភពលោកនេះ ដែលមានទម្ងន់ ២២០,០០០ តោន អាចផ្ទុកកុងតឺន័របានចំនួន ២០,០០០ កុងតឺន័រ ហើយលាតសន្ធឹងជាង ១,៣០០ ហ្វីត ឬ ៤០០ ម៉ែត្រ ដែលជិតស្មើកម្ពស់អគារ Empire State Building ។ លោក

    March 30, 2021
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានកំពុងនិងផ្អាករាល់ការទាក់ទងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគឆ្នាំ២០១៣ ជាមួយប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសម្ពាធលើយោធារបស់មីយ៉ាន់ម៉ា។ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានធ្វើការប្រកាសនេះកាលពីថ្ងៃច័ន្ទ ខណៈពេលដែលការបង្ក្រាបរបស់យោធាមកលើពលរដ្ឋមីយ៉ាន់ម៉ា គឺមិនបានថមថយទៅវិញនោះទេ។ គិតមកត្រឹមពេលនេះមានសកម្មជនមិនក្រោម ៤៥៩ នាក់នោះទេ ដែលត្រូវបានគេសម្លាប់ចាប់តាំងពីប្រទេសនេះមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភ ឆ្នាំ២០២១។ តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហឹង្សាដ៏សាហាវឃោរឃៅមកលើជនស៊ីវិល ហើយថាអំពើហិង្សារបស់យោធា និងកម្លាំងសន្ដិសុខមីយ៉ាន់ម៉ា គឺជាការវាយប្រហារដោយផ្ទាល់ទៅលើការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ពលរដ្ឋ ដើម្បីសម្រេចបាននូវអនាគតប្រកបដោយសន្តិភាព និងវិបុលភាព។ ការិយាល័យពាណិជ្ជកម្មបាននិយាយថា ការព្យួរនេះនឹងនៅតែមានប្រសិទ្ធិភាពរហូតដល់ការវិលត្រឡប់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មី ដែលនឹងត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ មិនមែនជាពួកយោធា៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    March 30, 2021
  • អន្តរជាតិ

    ចំនួនករណីឆ្លងជំងឺ COVID-19 នៅប្រទេសប្រេស៊ីលបានបន្ដកើនឡើងចាប់តាំងពីខែមុន ហើយប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសក៏កំពុងជិតនឹងរដួលរលំផងដែរ។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យចនហបគីនស៍នៅសហរដ្ឋអាមេរិកបង្ហាញថា ចំនួនសរុបនៃជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រេស៊ីលមានចំនួនជាង ៩ ម៉ឺននាក់ គិតត្រឹមថ្ងៃសៅរ៍ ដែលជាចំនួនមួយគួរឱ្យព្រួយបារម្ភបំផុត ហើយឥឡូវនេះបន្ទប់ ICU របស់មន្ទីរពេទ្យច្រើនជាង ៩០% ត្រូវបានបំពេញដោយអ្នកជំងឺ COVID-19។ បច្ចុប្បន្នប្រទេសនេះក៏មានចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក ដោយកាលពីថ្ងៃសុក្រកន្លងទៅមានអ្នកជំងឺ COVID-19 ចំនួន ៣,៦៥០ នាក់បានស្លាប់ ហើយនៅថ្ងៃសៅរ៍មានមនុស្ស ៣,៤៣៨ នាក់ បានស្លាប់ផងដែរ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីរបស់ប្រទេសនេះគឺលោក Jair Bolsonaro មិនសូវខ្វាយខ្វល់ពីវិធានការការពារនោះទេ ដោយលោកបានគិតពីសេដ្ឋកិច្ចធំជាងសុខភាពប្រជាជន។ ដូច្នេះហើយរដ្ឋមួយចំនួនបានចេញវិធានការដោយខ្លួនឯង

    March 29, 2021
  • អន្តរជាតិ

    អាមេរិក៖ អភិបាលរដ្ឋយូថាហ៍បានចុះហត្ថលេខាលើវិធានការណ៍មួយ ដែលអាចនឹងមានការហាមឃាត់ចំពោះវីដេអូអាសអាភាស (សិច) នៅលើទូរស័ព្ទដៃអ្នកប្រើប្រាស់នៅក្នុងរដ្ឋ។ យោងតាមច្បាប់ថ្មីដែលបានចុះហត្ថលេខា កាលពីថ្ងៃអង្គារទី២៣ ខែមីនា ឆ្នាំ២០២១ បានសរសេរថា រាល់ទូរស័ព្ទដៃ និងថេប្លេតដែលបានលក់នៅរដ្ឋយូថាហ៍ទាំងអស់ នឹងតម្រូវឱ្យមានប្រព័ន្ធចាប់វីដេអូអាសអាភាសដោយស្វ័យប្រវត្តិតែម្ដង។ ប៉ុន្តែយ៉ាងណាវាមិនទំនងថាច្បាប់នេះអាចអនុម័តបានភ្លាមៗនោះទេ លើកលែងតែមានរដ្ឋចំនួន ៥ ផ្សេងទៀតមានច្បាប់ដូចគ្នានេះ ហើយវានឹងត្រូវបានលើកឡើងនៅឯតុលាការ ដើម្បីជជែកវែកញែកអំពីវិធានការណ៍នេះបន្ថែមទៀត។ អភិបាលរដ្ឋលោក Spencer Cox បាននិយាយថា ការហាមឃាត់នេះគឺជាសារមួយផងដែរ ដើម្បីការពារកុមារពីការចូលមើលមាតិកាបែបនោះ ប៉ុន្តែយ៉ាងណាមានការរិះគន់ថា នេះជាការរំលោភបំពានសិទ្ធិបុគ្គល។ សេចក្ដីព្រាងច្បាប់នេះត្រូវបានឧបត្ថម្ភដោយសមាជិកបក្សសាធារណរដ្ឋលោកស្រី Susan Pulsipher ហើយលោកស្រីបាននិយាយថា លោកស្រីមានអំណរអរគុណដែលលោក Spencer Cox បានចុះហត្ថលេខាលើច្បាប់នេះ

    March 29, 2021