autoadmin
  • កូវីដ-១៩

    រដ្ឋាភិបាលថៃបានរាយការណ៍អំពីករណីជំងឺ COVID-19 ថ្មីចំនួន ៣៩ករណី ដោយក្នុងនោះមាន ២៨ករណី ជាការចម្លងក្នុងសហគមន៍ និង ១១ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនអ្នកជំងឺ COVID-19 សរុបនៅប្រទេសនេះមានដល់ ២៨,៧៧៣ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។ ថ្ងៃនេះផងដែរពុំមានអ្នកស្លាប់បន្ថែមត្រូវបានគេកត់ត្រានោះទេ ដូច្នេះចំនួនអ្នកស្លាប់នៅតែមាន ៩៤ នាក់ដដែល។ ក្នុងចំណោមករណីសរុបទាំង ២៨,៧៧៣ ករណី មានអ្នកជំងឺ ២៧,៣១៣ នាក់ (៩៥%) បានជាសះស្បើយនិងរំសាយទៅផ្ទះ រួមទាំងការរំសាយថ្មីចំនួន ៧៤នាក់ ក្នុងរយៈពេល

    March 29, 2021
  • អន្តរជាតិ

    ប្រមុខការពារជាតិនៃប្រទេសចំនួន ១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់រាល់អំពើហឹង្សា ដែលរបបយោធាបានធ្វើយ៉ាងសាហាវឃោរឃៅដាក់ពលរដ្ឋរបស់ខ្លួននាពេលកន្លងមក។ យោធាមីយ៉ាន់ម៉ាបានបង្កើនការបង្ក្រាបរបស់ពួកគេមកលើពលរដ្ឋដែលគ្មានអាវុធនៅនឹងដៃ ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលពេលនោះគឺពួកយោធាបានចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលស៊ីវិលទាំងព្រឹកព្រលឹម។ ចំណែកប្រទេសទាំង ១២ ដែលបានចូលរួមអំពាវនាវទាំងនោះរួមមាន៖ អូស្រ្តាលី កាណាដា អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ដាណឺម៉ាក ហូឡង់ ញូហ្សេឡែន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីការពារជាតិរបស់ប្រទេសដែលបានរៀបរាប់ខាងលើបាននិយាយថា ពួកគេថ្កោលទោសលើ «ការប្រើប្រាស់កម្លាំងដ៍សាហាវប្រឆាំងនឹងប្រជាជនដែលគ្មានអាវុធ» ដោយពួកយោធា និងសន្តិសុខដែលជាប់ទាក់ទង។ ពួកគេនិយាយថា

    March 29, 2021
  • អន្តរជាតិ

    គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមតាមសំណើរបស់ក្រសួងវប្បធម៌ ដើម្បីដាក់ស្នើមុខម្ហូបដែលពេញនិយមបំផុតរបស់ប្រទេសថៃគឺ Tom Yum Gung (តុមយ៉ាមគុង) បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ThaiPBSWorld ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Traisulee Traisoranakul បាននិយាយថា សម្ល «តុមយ៉ាមគុង» ឆ្លុះបញ្ចាំងពីភាពសាមញ្ញនៃជីវិតនៅក្នុងសហគមន៍កសិកម្មថៃដែលរស់នៅតាមដងទន្លេ និងព្រែកនៅភាគកណ្តាលនៃប្រទេសថៃ ដែលមានវប្បធម៌ធ្វើម្ហូបផ្ទាល់ខ្លួនទាក់ទងនឹងធម្មជាតិ។ ម្ហូបនេះត្រូវបានរៀបចំដោយដាក់បង្គាស្រស់ដែលមានមិនខ្វះនៅតាមផ្លូវទឹកនៃប្រទេសថៃ ហើយដាក់ចូលទៅក្នុងទឹកពុះដែលមានលាយជាមួយគ្រឿងផ្សំដូចជា៖ គល់ស្លឹកគ្រៃ មើមរំដេង ស្លឹកក្រូចសើច ដែលជាធម្មតាត្រូវបានដាំដុះនៅសួនច្បារខាងក្រោយផ្ទះរបស់ប្រជាជនថៃ។ អ្នកនាំពាក្យរូបនោះបាននិយាយថា សម្លតុមយ៉ាមឆ្លុះបញ្ចាំងពីភាពសាមញ្ញ និងរបៀបរស់នៅរបស់ប្រជាជនថៃ ដែលពឹងផ្អែកទាំងខ្លួនឯងនិងលើធម្មជាតិ។ ជម្រាបដែរថា កន្លងមកអង្គការយូណេស្កូក៏បានចុះបញ្ជីល្ខោនពាក់របាំងមុខ «ខន» និងម៉ាស្សាបែបប្រពៃណីថៃក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីផងដែរ៕ អត្ថបទ៖ លីដា

    March 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសមកលើស្រុក Mutraw រដ្ឋ Karen នៅភាគអាគ្នេយ៍របស់ប្រទេស ដែលបណ្ដាលឱ្យពលរដ្ឋចំនួន ៣,០០០ នាក់ ត្រូវបង្ខំចិត្តរត់គេចចេញទៅកាន់ប្រទេសថៃកាលពីថ្ងៃអាទិត្យ។ តាមប្រភពសកម្មជន និងសារព័ត៌មានបាននិយាយថា តំបន់នោះត្រូវបានកាន់កាប់ដោយជនជាតិភាគតិចប្រដាប់ដោយអាវុធ ហើយឥឡូវនេះមានពលរដ្ឋខ្លះបានជម្លៀសខ្លួនចេញទៅប្រទេសថៃ ហើយខ្លះបានទៅលាក់ខ្លួននៅក្នុងព្រៃជាដើម។ ប្រភព Thai PBS បាននិយាយថា ពេលនេះមានពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៣,០០០នាក់ បានទៅដល់ខេត្ត Mae Hong Son របស់ប្រទេសថៃរួចហើយ ខណៈខាងអាជ្ញាធរថៃនៅមិនទាន់មានការអធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។ លោក David Eubank ប្រធានអង្គការ Free Burma

    March 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីម្សិលមិញថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃគ្រោងនឹងបើកឱ្យភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ អាចចូលទៅកាន់ខេត្តភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ចាប់ពីថ្ងៃទី០១ ខែកក្កដា។ ដូច្នេះវានឹងធ្វើឱ្យខេត្តភូកេតក្លាយជាគោលដៅទេសចរណ៍នៃប្រទេសថៃដំបូងគេ ដែលនឹងបើកទទួលភ្ញៀវឡើងវិញចាប់តាំងពីជំងឺ COVID-19 បានរារាំងដល់វិស័យទេសចរណ៍តាំងតែពីឆ្នាំមុន។ ការលើកលែងនេះគឺសម្រាប់តែក្នុងខេត្តភូកេតមួយប៉ុណ្ណោះ ខណៈអ្នកដំណើរនៅគោលដៅដទៃទៀតគឺនៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច។ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះទៀតសោធ គឺត្រូវតែចាក់ឱ្យគ្រប់ចំនួនដូសរបស់វ៉ាក់សាំង ទើបអាចទទួលបានការលើកលែង ឬបន្ធូរបន្ថយទាំងនេះបាន។ ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានយល់ព្រមសំណើរបស់វិស័យឯកជននិងក្រុមអាជីវកម្មនៅខេត្តភូកេត ដើម្បីឱ្យមានការចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋនៅទីនោះឱ្យបានយ៉ាងហោចណាស់ ៧០%

    March 27, 2021
  • អន្តរជាតិ

    កូរ៉េខាងជើងថ្ងៃសៅរ៍នេះបានចេញសេចក្ដីរាយការណ៍មួយ ដោយបានចោទប្រកាន់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បង្ករឿងជាមួយពួកគេ ដោយសារមុននេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់ការបាញ់មីស៊ីលថ្មីៗរបស់កូរ៉េខាងជើង។ ជម្រាបដែរថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទីកប្រភេទថ្មីដែលខ្លួនទើបតែបង្កើតថ្មី ហើយនេះជាការបាញ់សាកល្បងមីស៊ីលផ្លោងជាលើកដំបូងបង្អស់របស់ប្រទេសក្នុងរយៈពេលជិតមួយឆ្នាំចុងក្រោយនេះ។ ភ្លាមៗក្រោយការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានថា លោកនឹងតដៃទៅវិញប្រសិនបើក្រុងព្យុងយ៉ាងចេះតែបង្កើនបញ្ហា។ យ៉ាងណាមិញលោក Ri Pyong-chol អនុប្រធានគណៈកម្មាធិការកណ្តាលគណបក្សពលករ តាមរយៈសេចក្ដីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌ KCNA បាននិយាយថា ការសាកល្បងនេះគឺជាការអនុវត្តសិទ្ធិការពារខ្លួនរបស់ប្រទេស ហើយលោកក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងប្រឈមជាមួយរឿងអាក្រក់ៗ ប្រសិនបើចេះតែនិយាយមិនគិតជាមុនបែបនេះ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    March 27, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយឯក មីន អ៊ុងឡាំង បាននិយាយថា កម្លាំងយោធានឹងការពារប្រជាជនមីយ៉ាន់ម៉ា ហើយនឹងខិតខំស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះឡើងវិញ។ ការលើកឡើងរបស់លោកឧត្តមសេនីយឯក គឺបានធ្វើឡើងនៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍​នេះផ្ទាល់តែម្ដង ជាមួយនឹងក្បួនដង្ហែរយោធានៅក្នុងទីក្រុងណៃពិដោ។ លោក មីន អ៊ុងឡាំង ក៏បានបញ្ជាក់សារជាថ្មីនូវសន្យារបស់លោក ដែលថាលោកនឹងផ្ដល់ឱ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ប្រទេស ប៉ុន្តែយ៉ាងណាលោកមិនបានប្រាប់ពីថ្ងៃខែដែលនឹងមានការបោះឆ្នោតជាក់លាក់នោះទេ។ លោកបាននិយាយថា៖«អំពើហឹង្សាដែលជះឥទ្ធិពលដល់ស្ថេរភាព និងសន្តិសុខក្នុងការទាមទារអ្វីមួយ គឺមិនសមរម្យនោះទេ»។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីមានរដ្ឋប្រហារដោយពួកយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី មានពលរដ្ឋមីយ៉ាន់ម៉ាមិនក្រោម ៣២៨ នាក់នោះទេ

    March 27, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក​ ចូ បៃដិន បានអញ្ជើញថ្នាក់ដឹកនាំពិភពលោកចំនួន ៤០រូប ដោយក្នុងនោះក៏មានឈ្មោះលោក វ្លាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២២ និង ២៣ ខែមេសា ឆ្នាំ២០២១ ឆាប់ៗនេះ។ គួររំលឹកដែរថា ប៉ុន្មានរយៈមុនលោក បៃដិន ទើបតែបានហៅលោក ពូទីន ថាជាឃាត.ករ ហើយចំណែកលោក ពូទីន ឯណោះវិញក៏ បានឆ្លើយតបជាមួយនឹងការជូនពរឱ្យលោក បៃដិន ឱ្យមានសុខភាពល្អ។ សេចក្តីថ្លែងការណ៍និយាយថា កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីកំណត់ការឡើងកម្តៅរបស់ពិភពលោក។ ជាមួយគ្នានេះដែរកិច្ចពិភាក្សានេះនឹងក្លាយជាឱកាសសេដ្ឋកិច្ចមួយនៅក្នុងសកម្មភាពអាកាសធាតុ ដូចជាការបង្កើតការងារ

    March 27, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រសួងសុខាភិបាលថៃកំពុងស៊ើបអង្កេតលើករណីអ្នកជំងឺប៉ោងសរសៃឈាមក្រហម (abdominal aneurysm) អាយុ៦០ឆ្នាំម្នាក់ ដែលបានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។  គួរឱ្យដឹងដែរថា ជំងឺប៉ោងសរសៃឈាមក្រហម គឺជាការហើមហួសប្រមាណនៃជញ្ជាំងសរសៃឈាមរបស់អ្នកជំងឺ ហើយនេះគឺជាករណីស្លាប់ដំបូងបំផុតចាប់តាំងពីប្រទេសថៃបើកកម្មវិធីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចាប់តាំងពីថ្ងៃ២៨ ខែកុម្ភៈ។ លោកវេជ្ជបណ្ឌិត Sophon Mekthon ប្រធានអនុគណៈកម្មាធិការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺ COVID-19 បានមានប្រសាសន៍ថា៖«ករណីនេះប្រហែលជាមិនទាក់ទងជាមួយនឹងវ៉ាក់សាំងនោះទេ ព្រោះថាអ្នកជំងឺប៉ោងសរសៃឈាមក្រហមអាចធ្វើទុក្ខពីជំងឺរបស់ពួកគេភ្លាមៗ ហើយ​ ២០% ក្នុងចំណោមពួកគេមិនចេញរោគសញ្ញាអ្វី នៅមុនពេលសរសៃឈាមដាច់ធ្លុះធ្លាយទៀតផង» ហើយទើបតែមានពលរដ្ឋ ២នាក់

    March 27, 2021
  • អន្តរជាតិ

    សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំចំនួន ២ គ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ដែលនេះគឺជាវិធានការមួយរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មលើរបបយោធា ដែលបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចមេដឹកនាំស៊ីវិលកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ការដាក់ទណ្ឌកម្មរបស់អាមេរិក សំដៅទៅលើក្រុមហ៊ុនសេដ្ឋកិច្ចមីយ៉ាន់ម៉ាហូលឌីងខូអិលធីឌី (MEHL) និងសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEC) ។ ក្រុមហ៊ុនទាំង ២ គ្របដណ្តប់លើវិស័យសេដ្ឋកិច្ចរបស់ប្រទេស រួមមានការធ្វើពាណិជ្ជកម្ម ធនធានធម្មជាតិ អាល់កុល​ បារី និងទំនិញប្រើប្រាស់។ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថា MEHL គឺជាក្រុមហ៊ុនសម្ព័ន្ធយោធាដ៏ធំ និងអាថ៌កំបាំងមួយ ដែលមានទំនាក់ទំនងជាមួយអាជីវកម្ម និងគ្របដណ្តប់សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីធនាគារពាណិជ្ជកម្ម ភ័ស្តុភារ ដឹកជញ្ជូន និងរ៉ែ ដល់វិស័យទេសចរណ៍ កសិកម្ម ថ្នាំជក់

    March 26, 2021