- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃនៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ បានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥៨ករណី ដោយក្នុងនោះមាន ៤៥ករណី ជាការចម្លងនៅក្នុងសហគមន៍ និង ១៣ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៨,៩៤៧ ករណី។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបនៅតែមាន ៩៤ នាក់ដដែល។ ក្នុងចំណោមករណីសរុបទាំង ២៨,៩៤៧ ករណី ដែលប្រទេសថៃបានកត់ត្រាតាំងតែពីឆ្នាំមុន មានអ្នកជំងឺ ២៧,៦០៦នាក់ (៩៥%) ត្រូវបានជាសះស្បើយនិងរំសាយទៅផ្ទះ ហើយមានអ្នកជំងឺ ១,២៤៧
April 3, 2021 - អន្តរជាតិ
រដ្ឋសភានៃប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ បានសម្រាលបន្ទុកជានាយករដ្ឋមន្ត្រីរបស់លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដើម្បីត្រួសត្រាយផ្លូវឱ្យលោកអាចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីថ្មីបាន។ ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋសភានីតិកាលទី១៤ នៅទីក្រុងហាណូយ ដោយទទួលបានការគាំទ្រ ៩២.៩២% ពីក្នុងចំណោមសមាជិកសភាទាំង ៤៥២រូប ដែលបានចូលរួម។ គួរឱ្យដឹងដែរថា លោក ង្វៀន ស្វឹនភុក បានកើតនៅខែកក្កដា ឆ្នាំ១៩៥៤ នៅខេត្តក្វាងណាម ភាគកណ្តាលនៃប្រទេសវៀតណាម។ លោកគឺជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១១ ទី១២ និងទី១៣ និងជាអនុប្រធានរបស់រដ្ឋសភាជាតិនីតិកាលទី១១ ទី១២ និងទី១៣
April 3, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងអនុញ្ញាតឱ្យពលរដ្ឋដែលភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា អាចចូលមកក្នុងប្រទេសថៃបានដោយឈរលើហេតុផលមនុស្សធម៌ ប្រសិនបើអំពើហិង្សានៅទីនោះមានកើនឡើង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីថៃបានថ្លែងបែបនេះ បន្ទាប់ពីលោកបានដឹងថាពួកយោធាមីយ៉ាន់ម៉ា បានធ្វើការវាយប្រហារតាមអាកាសមកលើពលរដ្ឋនៅរដ្ឋ Karen ដែលធ្វើឱ្យពលរដ្ឋត្រូវភៀសខ្លួនចេញពីទីនោះមកកាន់ប្រទេសថៃ ហើយមានពលរដ្ឋខ្លះទៀតត្រូវរត់ចូលក្នុងព្រៃជាដើម។ លោក ប្រាយុទ្ធ បាននិយាយថា៖«ប្រទេសថៃនឹងមិនរារាំងផ្លូវឱ្យពួកគេត្រឡប់ទៅវិញ ទាំងដែលពួកគេកំពុងជួបបញ្ហានៅក្នុងប្រទេសរបស់ពួកគេទេ ប៉ុន្តែក៏មិនមានន័យថា ជាការប្រកាសទទួលយកពួកគេដោយបើកជំហរនោះដែរ»។ លោកចង់បញ្ជាក់ថា បើទោះបីជាជនភៀសខ្លួនបានចូលមកដោយហេតុផលគេចពីការស្លាប់ ឬរបួសនៅពេលដែលប្រទេសពួកគេកំពុងមានចលាចលក៏ដោយ ប៉ុន្តែពួកគេត្រូវតែគោរពតាមអាជ្ញាធរថៃ ដើម្បីអាចឱ្យមានការចូលមកឱ្យត្រូវទៅតាមច្បាប់នៃការភៀសខ្លួន។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមដែរថា លោកនឹងបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញ នៅពេលដែលស្ថានការណ៍នៅតំបន់នោះបានធូរស្រាលវិញ៕ អត្ថបទ៖ លីដា ប្រភព៖
April 1, 2021 - អន្តរជាតិ
ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អង្គការសុខភាពពិភពលោក (SAGE) គឺលោក Alejandro Cravioto កាលពីថ្ងៃពុធ ទី៣១ ខែមីនា តាមរយៈការចុះផ្សាយនៅក្នុងសារព័ត៌មាន រ៉យទ័រ បាននិយាយថា ទិន្នន័យរបស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថចិន Sinopharm និង Sinovac បានបង្ហាញថា វ៉ាក់សាំងទាំងនេះមានកម្រិតប្រសិទ្ធភាពស្របជាមួយស្ដង់ដារដែល WHO ត្រូវការ ហើយក្រុមប្រឹក្សាសង្ឃឹមថា នឹងចេញអនុសាសន៍ស្តីពីវ៉ាក់សាំងទាំងនោះនៅចុងខែមេសានេះ។ លោក Cravioto បាននិយាយថា ព័ត៌មានដែលក្រុមហ៊ុនបានចែករំលែកជាសាធារណៈនៅក្នុងកិច្ចប្រជុំជាមួយ SAGE កាលពីសប្តាហ៍មុន បានបង្ហាញយ៉ាងច្បាស់ថា វ៉ាក់សាំងមានកម្រិតប្រសិទ្ធភាពត្រូវនឹងតម្រូវការរបស់ WHO ដែលបានស្នើសុំឱ្យមាននៅក្នុងវ៉ាក់សាំងទាំងអស់ នៅមុនពេលមានការអនុម័តឱ្យប្រើប្រាស់។ មានន័យថា
April 1, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវឱ្យមានការចំណាយរាប់ពាន់លានដុល្លារ នៅក្នុងគោលបំណងដើម្បីស្ដារកំណើនសេដ្ឋកិច្ចអាមេរិកឡើងវិញ ដោយការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលកំពុងធ្លាក់ចុះ និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ សំណើទឹកប្រាក់ ២.៣ ដុល្លារ របស់លោកប្រធានាធិបតី ហើយជាសំណើដ៏ច្រើនមិនធ្លាប់មាននេះ ក៏នឹងត្រូវប្រើសម្រាប់ការបង្កើតស្ថានីយ៍សាកថ្មសម្រាប់រថយន្តអគ្គិសនី និងលុបបំបាត់ទឹកកខ្វក់ចេញពីប្រព័ន្ធទឹក។ ប៉ុន្តែយ៉ាងណាសំណើនេះអាចនឹងត្រូវចំណាយពេលក្នុងការស្នើទៅកាន់សភាអាមេរិក ដោយសារថាវានឹងធ្វើឱ្យមានការតំឡើងពន្ធអាជីវម្មកនានា។ ផែនការកាលពីមុនៗវាបានធ្វើឱ្យមានភាពចម្រូងចម្រាស់យ៉ាងខ្លាំង រវាងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរួចទៅហើយ ខណៈដែលកញ្ចប់ចំណាយ ១.៩ ទី្រលានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចអំឡុងវិបត្តិជំងឺ COVID-19 កាលពីពេលកន្លងមក គឺត្រូវបានអនុម័តតែខាងបក្សប្រជាធិបតេយ្យម្ខាងប៉ុណ្ណោះ។ ក្រុមសាធារណរដ្ឋបានហៅការស្នើថ្មីនេះថាជា «រូបមន្តសម្រាប់ភាពជាប់គាំងនិងការធ្លាក់ចុះ» ខណៈក្រុមអាជីវកម្មដែលមានឥទ្ធិពលរបស់សហរដ្ឋអាមេរិក រួមមាន Business Roundtable និងសភាពាណិជ្ជកម្មបាននិយាយថា ពួកគេគាំទ្រការចំណាយនោះ
April 1, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួន គឺ BioNTech បាននិយាយថា ពួកគេបានរកឃើញថាវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេមានប្រសិទ្ធភាពចំពោះកុមារ/មនុស្សវ័យក្មេង ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBS News ។ សព្វថ្ងៃវ៉ាក់សាំងរបស់ Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើចំពោះតែអ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ហើយការរកឃើញនេះផងដែរ នឹងជំនួយដល់ការចាក់វ៉ាក់សាំងបង្ការសម្រាប់មនុស្សវ័យក្មេង ដើម្បីឱ្យពួកគេអាចត្រឡប់ទៅសាលារៀនឡើងវិញ។ ក្រុមហ៊ុនទាំង ២ បានធ្វើការសាកល្បងគ្លីនិកលើកុមារអាយុពី ១២ ទៅ ១៥ឆ្នាំ ចំនួន ២២,២៦០ នាក់
April 1, 2021 - អន្តរជាតិ
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបឈ្មោះថា Gaofen-12-02 ដោយជោគជ័យ ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន នៅម៉ោងប្រមាណជា ៦ និង ៤៥នាទី ព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងប៉េកាំង) នេះបើតាមការចុះផ្សាយរបស់បណ្តាញទូរទស្សន៍សកលចិន CGTN ។ ផ្កាយរណបនេះនឹងត្រូវបានប្រើសម្រាប់ការឃ្លាំមើលក្នុងតំបន់ រួមមានការស្ទាបស្ទង់ធនធានដីធ្លី និង ការការពារនិងកាត់បន្ថយគ្រោះមហន្តរាយ។ ផ្កាយរណបទាំងនេះត្រូវបានអមដោយរ៉ុក្កែត Long March-4C ហើយនេះជាបេសកកម្មហោះហើរលើកទី៣៦៤ របស់រ៉ុក្កែតត្រកូល Long March មួយនេះ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
March 31, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News បានរាយការណ៍ថា មានកុមារម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ ដោយសារពួកគេបានរើសទឹកស៊ីរ៉ូផ្អែមម៉្យាង ដែលគេច្រកដាក់ដបច្របាច់តូចៗយកមកផឹក នៅឯខេត្ត Dong Nai នៃប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ កុមារទាំង ២នាក់ មិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយពួកគេបានផឹកទឹកស៊ីរ៉ូទាំងនោះនៅអំឡុងម៉ោង ៥ល្ងាច នៅពេលដែលពួកគេចេញដើរលេងតាមរបៀបក្មេងៗធម្មតា លុះដល់វេលាម៉ោង ៩យប់ ទើបពួកគេបានចេញរោគសញ្ញាពុលតែម្ដង។ កុមារទាំង ២នាក់ មានម្នាក់អាយុ ៧ឆ្នាំ និងម្នាក់ទៀតគឺអាយុ ៨ឆ្នាំ ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងតំបន់ភ្លាមៗ មុនពេលបញ្ជូនបន្ដទៅមន្ទីរពេទ្យកុមាររបស់ខេត្ត។ គ្រូពេទ្យនៅមន្ទីរពេទ្យកុមាររបស់ខេត្ត Dong Nai ក៏បានព្យាយាមជួយកុមារទាំង ២នាក់ តែគួរឱ្យសោកស្ដាយកុមារម្នាក់ដែលមានអាយុ
March 31, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤២ករណី សម្រាប់ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ តួលេខថ្មីៗនេះនាំឱ្យចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសថៃ ចាប់តាំងពីជំងឺនេះមានវត្តមានដំបូងកាលពីឆ្នាំមុនកើនដល់ ២៨,៨៦៨ ករណី ខណៈការស្លាប់គឺនៅតែមាន ៩៤ នាក់ដដែល។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មានអ្នកជំងឺចំនួន ៥នាក់ ជាការនាំចូលពីបរទេស ខណៈអ្នកជំងឺ ១៩នាក់ ជាករណីក្នុងសហគមន៍ និង ១៨នាក់ ជាពលរដ្ឋដែលត្រឡប់ពីបរទេស។ គិតត្រឹមថ្ងៃពុធចំនួនករណី
March 31, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ និងអតីតលោកជុំទាវទី១ គឺលោកស្រី មេឡានៀ ត្រាំ កាលពីថ្ងៃច័ន្ទបានប្រកាសថា ពួកគាត់បានបង្កើតវេបសាយថ្មីមួយឡើង ដើម្បីជួយអ្នកគាំទ្រឱ្យមានទំនាក់ទំនងជាមួយពួកគាត់ និងមានការស្វាគមន៍ផ្ទាល់ខ្លួន ឬការចូលរួមរបស់ពួកគាត់នៅក្នុងព្រឹត្តិការណ៍នានា។ វេបសាយនោះមានឈ្មោះថា 45office.com ដែលបានបង្កើតឡើងបន្ទាប់ពីលោកប្រធានាធិតតីផ្ទាល់ ត្រូវបានបណ្ដាញសង្គមជាច្រើនបិទគណនីផ្លូវការរបស់គាត់ចោល ក្រោយពេលមានការបះបោរពីអ្នកគាំទ្ររបស់គាត់នៅឯវិមានកាពីតូលកាលពីខែមករាកន្លងទៅ។ ទំព័រមុខរបស់វេបសាយបានសរសេរថា៖ «ប្តេជ្ញាការពារកេរ្តិ៍ដំណែលដ៏អស្ចារ្យនៃរដ្ឋបាល ត្រាំ» និង ជំរុញរបៀបវារៈ «អាមេរិកមុនគេ» ហើយក្នុងវេបសាយនោះក៏បានកោតសរសើដល់ការគ្រប់គ្រងវិបត្តិជំងឺ COVID-19 របស់លោក ដូណាល់ ត្រាំ ទាំងដែលការពិតមានមនុស្សជាច្រើនតែងតែរិះគន់គាត់ ដោយសារការមើលរំលងពីហានិភ័យនៃជំងឺ និងនិយាយសម្រាលឱ្យមើលទៅដូចជាជំងឺ
March 31, 2021












