- autoadmin
- កូវីដ-១៩ អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីបន្ថែមចំនួន ១៩៤ករណី ដោយក្នុងនោះភាគច្រើនជាករណីក្នុងសហគមន៍ ហើយមានតែ ១២ នាក់ប៉ុណ្ណោះ ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ២៩,៣២១ ករណី ។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់ទេសម្រាប់ដើមសប្ដាហ៍នេះ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៩៥ នាក់ដដែល។ គិតចាប់តាំងពីប្រទេសថៃមានករណីជំងឺ COVID-19 កាលពីឆ្នាំមុន ប្រទេសនេះមានអ្នកជំងឺសរុបចំនួន ២៩,៣២១ ករណី ហើយមានអ្នកជំងឺចំនួន ២៧,៨៤០ នាក់
April 5, 2021 - អន្តរជាតិ
ពលរដ្ឋនៅប្រទេសអង់គ្លេសទាំងអស់ នឹងត្រូវបានគេផ្ដល់ជូននូវឧបករណ៍ធ្វើតេស្ដល្បឿនលឿនចំនួន ២ ក្នុងមួយសប្តាហ៍ គិតចាប់ពីចាប់ពីថ្ងៃសុក្រ ក្រោមកម្មវិធីពង្រីកការធ្វើតេស្ដរកករណីថ្មីនៃជំងឺ COVID-19 របស់រដ្ឋាភិបាល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ដូច្នេះមានន័យថា ឧបករណ៍តេស្ដរកជំងឺ COVID-19 ដែលអាចរកឃើញលទ្ធផលក្នុងរយៈពេល ៣០នាទី គឺនឹងត្រូវផ្ដល់ជូនពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃនៅតាមទីតាំងរបស់ភ្នាក់ងារសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19 ។ កម្មវិធីនេះត្រូវបានដាក់ចេញឡើងនៅពេលដែលលោក Boris Johnson កំពុងរៀបចំការប្រជុំជាមួយគណៈរដ្ឋមន្រ្តី ដើម្បីស្វែងរកវិធីសាស្ត្របន្ថែមនៅពេលដែលរដ្ឋាភិបាលនឹងត្រូវបន្ធូរបន្ថយការបិទទ្វារ។ យ៉ាងណាក៏ដោយក្រុមអ្នករិះគន់បាននិយាយថា កម្មវិធីនេះគឺជារខ្ជះខ្ជាយលុយកាក់និងប្រថុយប្រថានខ្លាំងណាស់។ លោក Boris Johnson ក៏គ្រោងនឹងរៀបចំផែនការលិខិតឆ្លងពិសេសមួយ ដែលនឹងកំណត់ថា តើមនុស្សណាត្រូវបានគេចាក់វ៉ាក់សាំងបង្ការរួច, មានការបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន
April 5, 2021 - កូវីដ-១៩
ប្រទេសឥណ្ឌាបានរាយការណ៍អំពីការកើនឡើងនៃការឆ្លងជំងឺ COVID-19 ថ្មីជាង ១០០,០០០ ករណី សម្រាប់កំណត់ត្រាថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ ដែលជាការកើនឡើងក្នុងមួយថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានពីមុន ហើយក៏ច្រើនបំផុតនៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រភពព័ត៌មានបាននិយាយថា នៅរដ្ឋ Maharashtra មានការប្រឈមនឹងការចម្លងថ្មីច្រើនបំផុតរហូតដល់ ៥៧,០៧៤ ករណី ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលតាមមន្ទីរពេទ្យនៅក្នុងរដ្ឋឥឡូវនេះ កំពុងត្រូវបានចាក់បំពេញដោយអ្នកជំងឺ COVID-19 ។ ចំនួននៃការឆ្លងរបស់ប្រទេសឥណ្ឌាបានកើនឡើងវិញ ១២ដង ក្រោយពេលមានការធ្លាក់ចុះដល់កម្រិតកំណត់ត្រាមួយ នៅដែលអាជ្ញាធរមានការរឹតត្បឹតខ្លាំងនៅអំឡុងខែកុម្ភៈ ប៉ុន្តែវាកើនឡើងមកវិញដោយសារពលរដ្ឋប្រញាប់ឈប់ពាក់ម៉ាស់ និងមិនបានបន្ដរក្សាគម្លាតឱ្យត្រឹមត្រូវនោះទេ។ ដូច្នេះគិតត្រឹមថ្ងៃច័ន្ទ ចំនួននៃការឆ្លងជំងឺ COVID-19 បានកើនដល់ ១២.៦
April 5, 2021 - កូវីដ-១៩
តាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានរាយការណ៍ថា លោក Kazuya Nashida ដែលជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសថៃ បានឆ្លងជំងឺ COVID-19 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ដោយមានការបញ្ជាក់ដំណឹងពីក្រសួងការបរទេសជប៉ុនផងដែរ។ លោក Nashida បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យដែលមិនបញ្ចេញឈ្មោះមួយនៅទីក្រុងបាងកក ហើយអ្នកផ្សេងទៀតដែលមានទាក់ទងជាមួយឯកអគ្គរដ្ឋទូតរូបនោះ ត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយកំពុងតាមដានយ៉ាងដិតដល់ពីមន្ត្រីពេទ្យ។ លោក Kazuya Nashida បានទទួលតួនាទីជា «ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញដោយសមត្ថភាពប្រចាំប្រទេសថៃ» នៅខែធ្នូ ឆ្នាំ២០១៩។ ជាមួយនឹងអាជីពដ៏យូរអង្វែងក្នុងនាមជាអ្នកការទូត លោកធ្លាប់បម្រើការនៅអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក មុនពេលក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសថៃនេះ។ ដំបូងឡើយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ ក៏បានរាយការណ៍អំពីករណីជំងឺ COVID-19 លើជនជាតិជប៉ុនចំនួន
April 5, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣២ករណី កាលពីថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះមាន ១៥ករណី ជាការចម្លងក្នុងសហគមន៍ ហើយវាគឺជាការឆ្លងប្រចាំថ្ងៃច្រើនបំផុតក្នុងរយៈពេល ២ខែ ចុងក្រោយនេះ។ ការចម្លងក្នុងសហគមន៍ដ៏ច្រើននេះ គឺបានមកពីខេត្ត Yunnan ដែលមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះពលរដ្ឋដែលនៅតំបន់ដែលមានការផ្ទុះឡើងនូវករណី កំពុងត្រូវបានគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ប្រភពបាននិយាយថា ករណីក្នុងសហគមន៍ថ្មីៗនេះគឺបានឆ្លងមកពីប្រទេសមីយ៉ាន់ម៉ា ហើយអ្នកជំងឺចំនួន ១១នាក់ ក្នុងចំណោមពួកគេគឺជាជនជាតិមីយ៉ាន់ម៉ាផ្ទាល់តែម្ដង ដោយសារនៅទីនោះសម្បូរដោយពលរដ្ឋលួចឆ្លងដែនខុសច្បាប់។ អាជ្ញាធរក៏បានដាក់ពង្រាយទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅតំបន់របស់ខេត្ត ដើម្បីឱ្យពលរដ្ឋឆាប់មានភាពសាំជាក្រុម (herd immunity)
April 5, 2021 - អន្តរជាតិ
ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើត បានបណ្តាលឱ្យមានការបាក់ដី និងរំហូរភក់ជាច្រើន ដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥២នាក់ ត្រូវបាត់បង់ជីវិត។ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយកាណ៍ថា ការរអិលបាក់ដីនិងរំហូរភក់ត្រូវបានគេសង្កេតឃើញនៅទូទាំងកោះ Adonara កាលពីព្រឹកថ្ងៃអាទិត្យ ហើយរហូតមកដល់ពេលនេះមានមនុស្សចំនួន ៤១ នាក់បានស្លាប់ និង ២៧ នាក់ កំពុងបាត់ខ្លួននៅឡើយ។ ចំណែកការរអិលបាក់ដីនៅរដ្ឋធានី Dili របស់ប្រទេសទីម័រខាងកើតវិញ ក៏បានសម្លាប់មនុស្ស ១១ នាក់ផងដែរ។ ផ្ទះរាប់សិបខ្នងនៅប្រទេសឥណ្ឌូនេស៊ីត្រូវបានកប់នៅក្នុងភក់ ឬត្រូវទឹកនាំទៅដោយទឹកជំនន់ ហើយខ្យល់បក់ខ្លាំងបានធ្វើឱ្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបញ្ជូននាវាសង្គ្រោះទៅកាន់កោះដែលរងគ្រោះឱ្យបានទាន់ពេលវេលានោះទេ។ អាជ្ញាធរក៏បាននិយាយដែរថា ចំនួនជនរងគ្រោះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែម ខណៈភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានក្នុងតំបន់សម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀត។ ឥឡូវនេះការព្រួយបារម្ភនៅត្រង់ថា តើមនុស្សប៉ុន្មាននាក់ ឬការខូចខាតប៉ុន្មានទៀត
April 5, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨៤ករណី បូករួមទាំងការស្លាប់ថ្មី ១ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ២៩,០៣១ ករណី និងការស្លាប់សរុបចំនួន ៩៥ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងអស់មានករណីចំនួន ១៥ ជាអ្នកត្រឡប់មកពីបរទេសវិញ ហើយក្រៅពីនោះជាករណីក្នុងសហគមន៍ ដែលពាក់កណ្ដាលត្រូវបានរកឃើញនៅតំបន់ទីក្រុងបាងកក។ គិតត្រឹមថ្ងៃសៅរ៍ចំនួនករណីក្នុងប្រទេសថៃបានកើនឡើងដល់ ២៩,០៣១ នាក់ ដោយក្នុងចំណោមនោះមាន ២៥,៩០១ នាក់ ជាការឆ្លងនៅក្នុងសហគមន៍ រួមទាំង ១៦,០៨៤
April 3, 2021 - អន្តរជាតិ
អាជ្ញាធររុស្ស៊ីបានរាយការណ៍ថា ស្ត្រីចំណាស់វ័យ ១០៦ ឆ្នាំម្នាក់ រស់នៅតំបន់ Volgograd បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ «Sputnik V» ដែលជាវ៉ាក់សាំងបង្កើតឡើងដោយប្រទេសរុស្ស៊ីផ្ទាល់ ហើយបានទទួលការចុះបញ្ជីដំបូងបង្អស់នៅទីនោះ។ លោកយាយមានឈ្មោះថា Elizaveta Boykova គឺជាស្ត្រីមេម៉ាយម្នាក់តាំងពីជំនាន់សង្គ្រាមលោកលើកទី២ ហើយលោកយាយគឺជាមនុស្សវ័យចំណាស់បំផុតនៅក្នុងប្រទេសនេះ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ បុគ្គលិកថែទាំលោកយាយ Elizaveta Boykova ម្នាក់បាននិយាយថា លោកយាយពេលនេះគឺមានសុខភាពល្អជាធម្មតា បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងទាំង២លើករួច។ គួរឱ្យដឹងដែរថា នៅតំបន់ Volgograd ដែលលោកយាយកំពុងរស់នៅ កំពុងមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដោយផ្ទាល់ពីក្រុមគ្រូពេទ្យ ហើយភាគច្រើនអ្នកដែលទៅទទួលវ៉ាក់សាំងគឺជាពលរដ្ឋមានអាយុ ៦០ឆ្នាំ ខណៈលោកយាយគឺជាមនុស្សចំណាស់បំផុតដែលបានទទួលវ៉ាក់សាំង។ ក្រៅពីនៅតំបន់ Volgograd ប្រទេសរុស្ស៊ីក៏មានកម្មវិធីចាក់វ៉ាក់សាំងនៅកន្លែងផ្សេងៗផងដែរ ប៉ុន្តែមានតែមនុស្សប្រមាណ ៥%
April 3, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រដ្ឋអាជ្ញាកោះតៃវ៉ាន់កំពុងដាក់ដីកាតាមចាប់ខ្លួនអ្នកគ្រប់គ្រងការដ្ឋានសំណង់ម្នាក់ ដែលត្រូវបានគេជឿថា ជាអ្នកបង្កឱ្យមានគ្រោះថ្នាក់រថភ្លើង ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៥០នាក់ កាលពីថ្ងៃសុក្រម្សិលមិញនេះ។ គ្រោះថ្នាក់នោះត្រូវបានគេចាត់ទុកថា ជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតក្នុងរយៈពេល ៧ ទសវត្សរ៍ របស់កោះតៃវ៉ាន់ ហើយមូលហេតុនៃគ្រោះថ្នាក់នោះ គឺដោយសារគ្រឿងចក្រមួយគ្រឿងបានចតចោលមិនត្រឹមត្រូវ ហើយក៏បានរអិលធ្លាក់លើផ្លូវរបស់រថភ្លើង ដូច្នេះរដ្ឋអាជ្ញាបានចេញដីកាតាមចាប់ខ្លួនអ្នកគ្រប់គ្រងការដ្ឋានម្នាក់នោះ ដោយបានដាក់ការសង្ស័យថា គ្រឿងចក្រនោះអាចនឹងដាច់ហ្វ្រាំង ឬគ្មានការពិនិត្យឱ្យបានត្រឹមត្រូវ។ គួរឱ្យដឹងដែរថា រថភ្លើងនោះបានដឹកមនុស្សជិត ៥០០ នាក់ ធ្វើដំណើរពីរដ្ឋធានីតៃប៉ិទៅក្រុង Taitung នៅឆ្នេរសមុទ្រខាងកើត ហើយវាបានក្រឡាប់នៅចំណុចផ្លូវរូងក្រោមដីមួយនៅភាគខាងជើងនៃទីក្រុង Hualien ។ ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុភ្លាម និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ប្រធានាធិបតីលោកស្រី Tsai Ing-wen
April 3, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា ប្រទេសវៀតណាមបានផ្ដល់អំណោយមកកម្ពុជាជាទឹកប្រាក់ចំនួន ២០០,០០០ ដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ទឹកប្រាក់នេះត្រូវបានប្រគល់មកឱ្យភាគីកម្ពុជា តាមរយៈអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung ជូនដល់ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសវៀតណាមគឺលោក ឆាយ ណាវុធ។ ភាគីប្រទេសវៀតណាមសង្ឃឹមថា អំណោយទាំងនេះនឹងអាចជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយការផ្ទុះឡើងនេះជំងឺ COVID-19, សម្រួលស្ថានភាពនៃការឆ្លង និងឆាប់មានសេដ្ឋកិច្ចប្រសើរឡើងវិញ។ លោក Nguyen Quoc Dung បានមានប្រសាសន៍ថា ប្រទេសរបស់លោកបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដោយសារកម្ពុជាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19
April 3, 2021












