autoadmin
  • អន្តរជាតិ

    រដ្ឋាភិបាលរបស់ប្រទេសសាំង​វីនសេននិង​ឌឹ​ហ្គ្រីណាឌីនីស​ (Saint Vincent and the Grenadines) បានប្រកាសអាសន្នភ្លើងក្រហមភ្លាមៗ ហើយបានចេញបទបញ្ជាឱ្យមានការជម្លៀសពលរដ្ឋជាបន្ទាន់ បន្ទាប់ពីអ្នកជំនាញផ្នែករញ្ជួយដីបានព្រមានថា ភ្នំភ្លើង La Soufrière កំពុងបង្ហាញសញ្ញាថានឹងមានការផ្ទុះឡើង។ នាយករដ្ឋមន្រ្តីគឺលោក Ralph Gonsalves បានចេញបទបញ្ជានេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសកម្មភាពរញ្ជួយដីកើនឡើងជាច្រើនថ្ងៃ ខណៈអង្គការគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសបាននិយាយនៅលើ Twitter ថាមានសញ្ញានៃគ្រោះមហន្តរាយគួរឱ្យកត់សម្គាល់ ហើយបានព្រមានអ្នកស្រុកត្រៀមខ្លួនចំពោះគ្រោះធម្មជាតិនេះ។ អង្គការគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយថា នាវាទេសចរណ៍មួយមកពីក្រុមហ៊ុន Royal Caribbean កំពុងធ្វើដំណើរទៅកាន់កោះនេះ ដើម្បីជួយដល់រដ្ឋាភិបាលនៅក្នុងការជម្លៀសពលរដ្ឋ។ អង្គការនិយាយថា វាបានបញ្ជាក់ពីការរញ្ជួយដីទាក់ទិននឹងភ្នំភ្លើងចំនួន ៦លើក ដែលត្រូវបានគេជឿថា មានជាប់ទាក់ទងនឹងចលនាម៉ាកម៉ា (magma)

    April 9, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៥៥៩ករណី និងការស្លាប់បន្ថែមម្នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣០,៨៦៩ ករណី និងចំនួនអ្នកស្លាប់មានដល់ ៩៦​នាក់។ ក្នុងចំណោមករណីថ្មីៗដែលបានកត់ត្រានៅថ្ងៃនេះ គឺមាន ១០នាក់ ជាការនាំចូលពីបរទេស ហើយក្រៅពីនោះសុទ្ធតែជាការចម្លងក្នុងសហគមន៍ទាំងអស់។ នៅថ្ងៃនេះផ្ទាល់ក៏មានអ្នកជំងឺចំនួន ២៧នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកដែលបានជាសះស្បើយកើនឡើងដល់ ២៨,១២៨នាក់ ខណៈអ្នកជំងឺ ២,៦៤៥នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។

    April 9, 2021
  • អន្តរជាតិ

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឱ្យពលរដ្ឋត្រៀមខ្លួនរួចជាស្រេច សម្រាប់វិបតិ្តដ៏លំបាកនាពេលខាងមុខនេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្សបានព្រមានថា ប្រទេសនេះអាចប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ហើយសេដ្ឋកិច្ចក៏ប្រឈមនឹងអស្ថេភាព។ ថ្លែងក្នុងសន្និសីទមួយនៅឯការិយាល័យរបស់គណបក្សពលករកូរ៉េ លោក គីម បានប្រៀបធៀបស្ថានភាពនោះទៅនឹងភាពអត់ឃ្លានដ៏សាហាវមួយនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលឆ្នាំនោះគឺជាការដួលរលំនៃសហភាពសូវៀត ធ្វើឱ្យកូរ៉េខាងជើងមិនអាចទទួលបានជំនួយដែលចាំបាច់ ហើយជាលទ្ធផលវាបានសម្លាប់មនុស្សប្រមាណ ៣លាននាក់ ដោយសារតែភាពអត់ឃ្លាន។ សព្វថ្ងៃប្រទេសកូរ៉េខាងជើងបានបិទព្រំដែនទាំងគ្រប់ច្រក ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺ COVID-19 ដែលសូម្បីតែជំនួញជាមួយប្រទេសចិនជាឆ្អឹងខ្នងរបស់ប្រទេសទាំងមូល ក៏ត្រូវទទួលរងនូវភាពជាប់គាំងមិនអាចដំណើរការបាន។ នេះមិនទាន់និយាយដល់ការដាក់ទណ្ឌកម្មរបស់អន្តរជាតិមកលើកូរ៉េខាងជើង ដោយសារការបន្ដកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ពួកគេនោះទេ។ ដូច្នេះគឺវាមិនចម្លែកនោះទេដែលកូរ៉េខាងជើងនឹងប្រឈមទាំងវិបត្តិសេដ្ឋកិច្ច និងកង្វះស្បៀងអាហារនាពេលខាងមុខ ប្រសិនបើជំងឺ COVID-19 នៅតែមិនធូរស្រាល ហើយប្រទេសនេះនៅតែមិនអាចបើកទ្វារសេដ្ឋកិច្ចឡើងវិញបាន៕ អត្ថបទ៖ លីដា ប្រភព៖ Yahoo

    April 9, 2021
  • អន្តរជាតិ

    មន្ត្រីសុខាភិបាលនៅចក្រភពអង់គ្លេសបានសម្រេចថា ប្រជាជនដែលមានអាយុក្រោម ៣០ឆ្នាំ នឹងទទួលបាននូវជម្រើសផ្សេងជំនួសឱ្យវ៉ាក់សាំងរបស់ AstraZeneca ដោយសារមួយរយៈពេលកន្លងមកនេះ មានការរាយការណ៍ជាច្រើនទាក់ទងនឹងបញ្ហាឈាមកកចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញដោយនិយតករឱសថនៃចក្រភពអង់គ្លេស ដែលបានបង្ហាញថា ក្នុងចំណោមវ៉ាក់សាំងដែលបានចែកចាយរួចចំនួន ២០លានដូស គឺមានមនុស្សចំនួន ៧៩នាក់ បានរាយការណ៍ពីបញ្ហាឈាមកកក្រោយពេលចាក់វ៉ាក់សាំង ហើយ ១៩នាក់ ក្នុងចំណោមពួកគេក៏បានទទួលមរណភាពផងដែរ។ ដូច្នេះបើតាមតួលេខទាំងនេះវាមានន័យថា ហានិភ័យឈាមកកគឺមាន ៤ ក្នុងចំណោម ១លានដូស ខណៈដែលហានិភ័យស្លាប់អាចមាន ១ ក្នុងចំណោម ១ លានដូស។ យ៉ាងណាក៏ដោយភ្នាក់ងារវេជ្ជសាស្ត្រនិងផលិតផលថែរក្សាសុខភាពទទូចថា មិនទាន់មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងរួមគ្នារវាងសាកលវិទ្យាល័យ Oxford

    April 9, 2021
  • អន្តរជាតិ

    ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងគន្លងគោចរនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ សម្រាប់ការសិក្សាពីបរិស្ថានអវកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ ផ្កាយរណបនេះត្រូវអមដោយរ៉ុក្កែត Long March-4B ហើយធ្វើដំណើរចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្តសានស៊ីភាគខាងជើងប្រទេសចិន។ វាជាផ្កាយរណបស៊េរីទី៣ នៃម៉ូដែល Shiyan-6 ហើយត្រូវបានគេបាញ់បង្ហោះឡើងនៅវេលាម៉ោង ៧ និង ០១ នាទីព្រឹកថ្ងៃសុក្រនេះ។ រ៉ុក្កែត Long March-4B គឺជារ៉ុក្កែតបញ្ជូន (three-stage) ដែលបំពាក់ដោយឥន្ធនៈរាវក្រោមសីតុណ្ហភាពធម្មតា។ រ៉ុក្កែតនេះមានសមត្ថភាពក្នុងការបាញ់បង្ហោះផ្កាយរណបជាច្រើនប្រភេទទៅកាន់គន្លងផ្សេងៗគ្នា ហើយអាចបាញ់បង្ហោះផ្កាយរណបជាច្រើនក្នុងពេលតែមួយទៀតផង។ វាអាចផ្ទុកទម្ងន់បន្ទុកបានរហូតដល់ទៅ ២.៥ តោន ទៅកាន់គន្លងរាងជារង្វង់ដែលមានពន្លឺព្រះអាទិត្យ

    April 9, 2021
  • អន្តរជាតិ

    សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូននាវាចម្បាំងចូលទៅកាន់សមុទ្រខ្មៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន ចំពេលមានការកើនឡើងនូវវត្តមានយោធារបស់រុស្ស៊ីនៅតាមព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ការពិតទៅកងទ័ពជើងទឹកអាមេរិកធ្វើប្រតិបត្តិការជាទៀងទាត់នៅសមុទ្រខ្មៅ ប៉ុន្តែមិនដែលដាក់ពង្រាយនាវាចម្បាំងនោះទេ ដូច្នេះដំណឹងនេះគឺជាសារជាក់លាក់មួយសម្រាប់ប្រទេសរុស្ស៊ី ដើម្បីឱ្យពួកគេដឹងថាសហរដ្ឋអាមេរិកកំពុងឃ្លាំមើលពួកគេយ៉ាងដិតដល់។ ម្យ៉ាងទៀតសហរដ្ឋអាមេរិកនឹងត្រូវជូនដំណឹងជាមុនរយៈពេល ១៤ថ្ងៃ អំពីចេតនារបស់ខ្លួនក្នុងការចូលទៅកាន់សមុទ្រខ្មៅ ប៉ុន្តែយ៉ាងណាគេមិនទាន់ច្បាស់ថា តើសេចក្តីជូនដំណឹងណាមួយត្រូវបានផ្ញើចេញនោះទេ។ មន្ត្រីរបស់ក្រសួងការពារជាតិអាមេរិកម្នាក់បាននិយាយថា កងទ័ពជើងទឹកអាមេរិកកំពុងឈ្លបយកការណ៍តាមដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅ ដើម្បីតាមដានសកម្មភាពកងទ័ពជើងទឹករុស្ស៊ី និងរាល់ចលនាកងទ័ពនៅតំបន់គ្រីមៀ ហើយកាលពីថ្ងៃពុធ យន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួន ២ គ្រឿងរបស់អាមេរិក ក៏បានធ្វើបេសកកម្មនៅលើសមុទ្រ Aegean ផងដែរ។ យ៉ាងណាបើទោះបីជាសហរដ្ឋអាមេរិកមិនបានមើលឃើញថា ការប្រមូលផ្តុំរបស់កងទ័ពរុស្ស៊ីកំពុងឈរជើងសម្រាប់សកម្មភាពវាយលុកក៏ដោយ ក៏មន្រ្តីការពារជាតិអាមេរិករូបនោះបានប្រាប់សារព័ត៌មាន CNN ថា៖«ប្រសិនបើមានអ្វីផ្លាស់ប្តូរយើងនឹងត្រៀមខ្លួនឆ្លើយតបវិញ»។ មន្ត្រីរូបនោះបាននិយាយថា ការគិតស្មានរបស់ភាគីអាមេរិកនាពេលបច្ចុប្បន្នគឺថា «រុស្ស៊ីកំពុងធ្វើការហ្វឹកហាត់និងសមយុទ្ធ» ហើយក្រុមស៊ើបការណ៍សម្ងាត់មិនបានឱ្យសញ្ញាពីបទបញ្ជាយោធាសម្រាប់សកម្មភាពបន្ថែមទៀតនោះទេ

    April 9, 2021
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០៥ករណី សម្រាប់របាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ។ ក្នុងចំណោមករណីថ្មីៗទាំងអស់នោះផងដែរ គឺមានតែករណីចំនួន ១៤ ប៉ុណ្ណោះដែលជាការនាំចូលពីបរទេស ហើយក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ទាំងអស់។ យ៉ាងណាមិញពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់ទេនៅថ្ងៃនេះ ដូច្នេះការស្លាប់សរុបនៅតែមាន ៩៥ នាក់ដដែល។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះផ្ទាល់ ចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣០,៣១០ នាក់ ហើយក្នុងនោះមាន ២៧,១៣៣ នាក់ជាការចម្លងនៅក្នុងសហគមន៍ ដោយរួមមាន ១៦,៦៩០ នាក់ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាក

    April 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា តារាបង្ហាញម៉ូដនិងជាតារាសម្តែងដ៏ល្បីល្បាញម្នាក់ គឺលោក Paing Takhon ត្រូវបានពួកយោធាមីយ៉ាន់ម៉ាចាប់ខ្លួននៅឯផ្ទះម្ដាយរបស់លោក បន្ទាប់ពីពួកយោធានាពេលថ្មីៗនេះបានផ្ដោតគោលដៅលើតារាសម្ដែង តារាចម្រៀង ឬជនល្បីឈ្មោះជាច្រើននាក់ ដែលហ៊ានចេញមុខប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ។ លោក Paing Takhon គឺជាតារាដែលលេចមុខមាត់មួយរូប នៅក្នុងការប្រឆាំងជាមួយរបបយោធា មិនថាជាតាមបណ្ដាញសង្គម ឬទៅចូលរួមតវ៉ាដោយផ្ទាល់នោះទេ។ តាមការបង្ហោះក្នុងហ្វេសប៊ុកឈ្មោះ Thi Thi Lwin ដែលជាបងស្រីរបស់លោក Takhon បាននិយាយថា ទាហានប្រមាណ ៥០នាក់ និងរថយន្តយោធាចំនួន ៨គ្រឿង បានចូលមកចាប់ខ្លួនលោក

    April 8, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា ប្រទេសវៀតណាមនឹងបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ដែលភ្ជាប់ពី Cat Linh – Ha Dong នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃទិវាបង្រួបប្រួមរបស់ប្រទេសនេះផ្ទាល់តែម្ដង។ ការពិតទៅគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះគឺមានជាយូរមកហើយ ប៉ុន្តែវាត្រូវពន្យារពេលដាក់ឱ្យប្រើប្រាស់ដោយសារតែវិបត្តិនៃជំងឺ COVID-19 ។ ជម្រាបផងដែរថា ផ្លូវរថភ្លើងនេះបានទទួលវិញ្ញាបនប័ត្រសុវត្ថិភាពពីអាជ្ញាធរពាក់ព័ន្ធរួចហើយ ខណៈដែលក្រសួងដឹកជញ្ជូន និងអង្គភាពពាក់ព័ន្ធនានា ក៏បានពិនិត្យនិងប្រគល់គម្រោងនេះទៅអាជ្ញាធរទីក្រុងហាណូយជាអ្នករ៉ាប់រង។ នៅអំឡុងពេលបើកដំណើរការ ១៥ ថ្ងៃដំបូង អ្នកដំណើរទាំងអស់នឹងមិនត្រូវបានគិតប្រាក់នោះទេ ប៉ុន្តែក្រោយពីពេលនោះទៅតម្លៃគឺ ១៥,០០០ ដុង ឬ ០.៦៥ ដុល្លារ

    April 8, 2021
  • អន្តរជាតិ

    ពួកយោធាមីយ៉ាន់ម៉ានៅតែបន្តការបង្ក្រាបដោយហិង្សារបស់ខ្លួន ទៅលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយកាលពីថ្ងៃពុធម្សិលមិញនេះមានមនុស្សយ៉ាងហោចណាស់ ១៣នាក់ នៅតំបន់ Kale ត្រូវបានពួកគេសម្លាប់បន្ថែមទៀត។ ពោលគឺចាប់តាំងពីប្រទេសនេះមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ តរៀងមក ការតវ៉ានៅតាមតំបន់នៅតែបន្ដធ្វើឡើងជាបន្ដបន្ទាប់ ខណៈដែលពួកយោធាបានបង្កើនការបង្ក្រាបយ៉ាងឃោរឃៅទៅលើពលរដ្ឋ។ ឥឡូវនេះក្រុមអ្នកតវ៉ាក៏បានធ្វើការប្រឆាំងដោយមិនទិញផលិតផលរបស់ប្រទេសចិន នៅក្រោយពេលដែលពួកយោធាបានហៅទីក្រុងប៉េកាំងថា ជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងជនជាតិភាគតិចនៅរដ្ឋ Karen ដែលគាំទ្រក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ ហើយពួកទាហានជើងគោកក៏បានទៅល្បាតនៅតំបន់ជាប់ព្រំដែនថៃមួយនោះ ដែលធ្វើឱ្យមានការប៉ះទង្គិចគ្នាបន្ថែមទៀតរវាងទាហាននិងជនជាតិភាគតិច។ ក្រៅពីធ្វើការបង្រ្កាបយ៉ាងសាហាវមកលើក្រុមបាតុករ ពួកយោធាក៏បានប្រកាសនឹងចាប់ខ្លួនតារាចម្រៀង តារាសម្តែង និងជនល្បីឈ្មោះមួយចំនួនទៀត ដែលពួកគេបានចេញមុខប្រឆាំងនឹងរដ្ឋប្រហារ។ គួរឱ្យដឹងដែរថា ចាប់តាំងពីខែកុម្ភៈមកទល់ពេលនេះ មានជនស៊ីវិលជិត ៦០០នាក់ ត្រូវបានគេសម្លាប់នៅអំឡុងពេលមានការតវ៉ាប្រឆាំងពួកយោធា៕ អត្ថបទ៖ លីដា

    April 8, 2021