កូវីដ-១៩

ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៤០៥នាក់ ដែលនាំឱ្យករណីសរុបកើនដល់ជាង ៣០,០០០នាក់

BY
autoadmin
April 8, 2021

មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០៥ករណី សម្រាប់របាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ។ ក្នុងចំណោមករណីថ្មីៗទាំងអស់នោះផងដែរ គឺមានតែករណីចំនួន ១៤ ប៉ុណ្ណោះដែលជាការនាំចូលពីបរទេស ហើយក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ទាំងអស់។ យ៉ាងណាមិញពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់ទេនៅថ្ងៃនេះ ដូច្នេះការស្លាប់សរុបនៅតែមាន ៩៥ នាក់ដដែល។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះផ្ទាល់ ចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣០,៣១០ នាក់ ហើយក្នុងនោះមាន ២៧,១៣៣ នាក់ជាការចម្លងនៅក្នុងសហគមន៍ ដោយរួមមាន ១៦,៦៩០ នាក់ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាក ខណៈអ្នកជំងឺ ៣,១៧៧ នាក់ ជាអ្នកត្រឡប់ពីបរទេសវិញ។ រហូតមកដល់ពេលនេះ ក៏មានអ្នកជំងឺ ២៨,១០១ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញទៅផ្ទះ ខណៈអ្នកជំងឺ ២,១១៤ នាក់ កំពុងនៅសម្រាកព្យាបាលនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: