autoadmin
  • អន្តរជាតិ

    ក្រុមសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារបានកើនឡើងជាបន្ដបន្ទាប់ ខណៈដែលយោធារបស់ប្រទេសនេះនៅតែបន្តការបង្ក្រាបដោយហិង្សាទៅលើពលរដ្ឋ។ ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះ គឺមានពលរដ្ឋប្រមាណជា ៧១០នាក់ ត្រូវបានគេសម្លាប់ ហើយក្នុងនោះក៏មានកុមារ ៥០ នាក់ផងដែរ។ ពោលគឺការតវ៉ានៅតែបន្តនៅតាមទីប្រជុំជន រួមមានទីក្រុង Mandalay និងទីក្រុង Dawei ភាគខាងត្បូង ទោះបីចាប់ជាប្រទេសនេះនឹងត្រូវឈប់សម្រាក ១សប្ដាហ៍ ដើម្បីអបអរឆ្នាំថ្មីក៏ដោយ។ នាពេលថ្មីៗនេះក៏មានក្មេងអាយុ ៧ ឆ្នាំម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅតំបន់ភាគពាយព្យនៃខេត្ត Sagaing ដែលនេះវាបានបង្ហាញថា ពួកយោធាបានប្រើកម្លាំងដ៏ឃោរឃៅរបស់ពួកគេដោយមិនរើសមុខនោះទេ។ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហើបឱ្យដឹងថា ឥឡូវនេះលោកស្រីកំពុងប្រឈមនឹងការចោទប្រកាន់ថ្មីមួយពីបទរំលោភលើច្បាប់ប្រឆាំងនឹងជំងឺឆ្លង

    April 13, 2021
  • អន្តរជាតិ

    ក្រុមហ៊ុនបច្ចេកវិទ្យាចិន Alibaba បាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានទទួលយកការពិន័យជាប្រាក់ចំនួន ២.៨ ពាន់លានដុល្លារ បន្ទាប់ពីការស៊ើបអង្កេតមួយបានបង្ហាញថា ក្រុមហ៊ុនយក្សរបស់ប្រទេសចិនមួយនេះ បានរំលោភលើទីផ្សារប្រកួតប្រជែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺក្រុមហ៊ុនរកស៊ីដោយការផ្ដាច់មុខ។ អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group លោក Joe Tsai បាននិយាយថា និយតកររបស់ប្រទេសចិនឥឡូវនេះបានផ្ដោតគោលដៅមកលើវេទិកាដូចជាក្រុមហ៊ុន Alibaba ជាដើម ដោយសារតែវេទិកាបែបនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ច្រើន។ លោក Joe Tsai បានប្រាប់ទៅកាន់វិនិយោគិនរបស់គាត់នៅថ្ងៃច័ន្ទនេះថា៖«យើងសប្បាយចិត្តដែលអាចដោះស្រាយបញ្ហានេះបាន ប៉ុន្តែបើបែបនេះគឺថានិយតករនឹងយកចិត្តទុកដាក់ក្នុងវិស័យមួយចំនួន ដែលអ្នកប្រឈមនឹងការប្រកួតប្រជែងដោយអយុត្តិធម៌»។ ក្រុមហ៊ុនបានបន្ថែមទៀតថា ខ្លួនមិនបានដឹងអំពីការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខណាមួយបន្ថែមទៀតទេពេលនេះ បើទោះបីជារបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Alibaba និងដៃគូប្រកួតប្រជែងរបស់ខ្លួន នឹងស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងប្រទេសចិន

    April 12, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នារសៀលថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៩៨៥នាក់ ហើយចំនួននេះគឺជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រទេសថៃបានកត់ត្រាវត្តមាននៃជំងឺ COVID-19 កាលពីឆ្នាំមុន ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣៣,៦១០ ករណី។ យ៉ាងណាក៏ដោយមិនមានអ្នកស្លាប់ថ្មីត្រូវបានកត់ត្រាទេ ដូច្នេះការស្លាប់នៅតែមាន ៩៧ នាក់ដដែល។ គិតត្រឹមថ្ងៃច័ន្ទនេះចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣៣,៦១០ នាក់ ដោយក្នុងចំណោមនោះមាន ៣០,៤០៧ នាក់ ជាការចម្លងនៅក្នុងស្រុក រួមទាំង ១៧,៨៧៧ នាក់ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកដោយមន្ត្រីសុខាភិបាល

    April 12, 2021
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងទំនងជាផលិតរួចរាល់នូវនាវាមុជទឹកថ្មីមួយ ដែលមានទម្ងន់ ៣,០០០ តោន ដែលអាចផ្ទុកមីស៊ីល​បាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ឬហៅថា SLBM ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់សំដីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ដោយបាននិយាយថា កូរ៉េខាងជើងបានសាងសង់នាវាមុជទឹកនេះរួចហើយ នៅឯកន្លែងផលិតនាវាមួយនៅភាគខាងកើតនៃទីក្រុងស៊ីនប៉ូ ហើយកំពុងរង់ចាំពេលវេលាត្រឹមត្រូវដើម្បីសាកល្បងវា។ នាវាមុជទឹកនេះត្រូវបានគេជឿថា មានទទឹង ៧ ម៉ែត្រ បណ្តោយ ៨០ ម៉ែត្រ និងមានសមត្ថភាពដឹក SLBM ចំនួន ៣គ្រាប់ ។ មន្ត្រីទាំងកូរ៉េខាងត្បូងមួយចំនួនក៏បាននិយាយដែរថា ប្រទេសកូរ៉េខាងជើងកំពុងពិនិត្យឡើងវិញនូវពេលវេលាដ៏ត្រឹមត្រូវ ដើម្បីជំរុញនាវាមុជទឹកនេះឱ្យមានប្រសិទ្ធិភាពជាយុទ្ធសាស្រ្ត រួមទាំងការដាក់សម្ពាធប្រឆាំងនឹងសហរដ្ឋអាមេរិកឱ្យខ្លាំងជាងមុន។ ប្រភពដដែលបានបន្ថែមទៀតថា កូរ៉េខាងជើងអាចនឹងបើកដំណើរការបាញ់ SLBM ឆាប់ៗ

    April 12, 2021
  • អន្តរជាតិ

    លោក Gao Fu មន្ត្រីជាន់ខ្ពស់មកពីមណ្ឌលគ្រប់គ្រងជំងឺ (CDC) របស់ចិនបាននិយាយថា ប្រទេសចិនកំពុងពិចារណាក្នុងការលាយវ៉ាក់សាំងបង្ការជំងឺ COVID-19 បញ្ចូលគ្នាជាផ្លូវការ ដែលនេះជាមធ្យោបាយមួយដើម្បីបង្កើនប្រសិទ្ធភាពនៃវ៉ាក់សាំង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ជាក់ស្ដែងនាពេលកន្លងមក ទិន្នន័យរបស់វ៉ាក់សាំងដែលចិនបានបង្កើតឡើងបានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេគឺមានកម្រិតប្រសិទ្ធភាពទាបជាងវ៉ាក់សាំងដទៃទៀត រួមមាន៖ Pfizer និង Moderna ប៉ុន្តែវ៉ាក់សាំងរបស់ចិនគឺងាយស្រួលក្នុងការទុកដាក់ជាង ដោយសារថាវាមិនចាំបាច់ត្រូវការសីតុណ្ហាភាពត្រជាក់ខ្លាំងនោះទេ។ លោក Gao Fu ប្រធាន CDC បានប្រាប់សន្និសីទមួយនៅទីក្រុង Chengdu កាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងចិនដែលមានបច្ចុប្បន្នមិនមានអត្រាការការពារខ្ពស់ទេ ដូច្នេះការប្រើថ្នាំវ៉ាក់សាំងនៃខ្សែបច្ចេកទេសផ្សេងៗគ្នាកំពុងត្រូវបានពិចារណា។ លោកបាននិយាយថា ការចាត់វិធានការដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង

    April 12, 2021
  • អន្តរជាតិ

    បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press កាលពីថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា មានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើកោះចាវ៉ារបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្ស ៨នាក់ និងបានបំផ្លាញអគារជាង ១,៣០០ ខ្នង ប៉ុន្តែយ៉ាងណាវាមិនបង្កជារលកយក្សស៊ូណាមីនោះទេ។ ភ្នាក់ងារភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងនៅថ្ងៃសៅរ៍ ម៉ោង ២រសៀល (GMT) ដោយបានស្ថិតនៅចំងាយ ៤៥ គីឡូម៉ែត្រ ខាងត្បូងទីក្រុង Sumberpucung នៃស្រុក Malang ក្នុងខេត្តចាវ៉ាខាងកើត ចេញពីជម្រៅ ៨២ គីឡូម៉ែត្រ (៥១

    April 12, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៧៨៩ករណី បូករួមទាំងការស្លាប់ថ្មីម្នាក់ផងដែរ ហើយមានតែ ៨នាក់ ប៉ុណ្ណោះដែលជាករណីមកពីបរទេស។ តួលេខថ្មីៗនេះបាននាំឱ្យចំនួនករណីជំងឺ COVID-19 របស់ប្រទេសថៃមានសរុបដល់ទៅ ៣១,៥៦៨ករណី ហើយការស្លាប់បានកើនឡើងដល់ ៩៧ ករណីផងដែរ។ យើងសង្កេតឃើញថា ប្រទេសថៃមានការកើនឡើងនូវករណីថ្មីៗឡើងវិញ ដែលសូម្បីតែពិធីបុណ្យចូលឆ្នាំរបស់ប្រទេសនេះ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការលេងជះទឹក និងការប្រមូលផ្ដុំក្នុងចំនួនច្រើននោះដែរ។ ថ្វីបើប្រទេសថៃមានការករណីជំងឺ COVID-19 ច្រើនយ៉ាងណាក៏ដោយ ប្រទេសនេះគឺមានករណីស្លាប់តិចតួចបំផុត ខណៈអ្នកជំងឺ ២៨,១៦១ នាក់

    April 10, 2021
  • អន្តរជាតិ

    ក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បាននិយាយថា ពួកគេបានស្នើសុំរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) ដើម្បីពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ចំពោះក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៥ឆ្នាំ សម្រាប់ការប្រើប្រាស់ក្នុងគ្រាបន្ទាន់។ រំលឹកផងដែរថា កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមហ៊ុនបានផ្សព្វផ្សាយអំពីលទ្ធផលនៃការសាកល្បងរបស់ខ្លួន ដែលបានបង្ហាញថា «វ៉ាក់សាំងគឺមានប្រសិទ្ធភាពឆ្លើយតបនឹងអង់ទីករបានល្អ» ដោយមានការចូលរួមពីមនុស្សវ័យជំទង់ចំនួន ២,២៦០នាក់ នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនក៏បាននិយាយដែរថា វ៉ាក់សាំងនេះគឺមិនមានការធ្វើទុក្ខច្រើននោះទេ នៅក្នុងចំណោមមនុស្សវ័យ ១៦ ទៅ ២៥ឆ្នាំ ដែលពួកគេបានសាកល្បងកន្លងមក។ យ៉ាងណាក៏ដោយ សំណួរថាតើវ៉ាក់សាំងបង្ការជំងឺ COVID-19 មានប្រសិទ្ធភាព

    April 10, 2021
  • អន្តរជាតិ

    យោធាមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនបានប្រើការអត់ធ្មត់ខ្លាំងណាស់នៅពេលដាក់កម្លាំងរបស់ខ្លួន ដើម្បីបង្ក្រាបនឹងក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ ហើយបានបញ្ជាក់ផងដែរថា បើមិនដូច្នេះទេម៉្លេះនឹងមានការស្លាប់ច្រើនជាងនេះទៀត។ ការលើកឡើងបែបនេះគឺបន្ទាប់ពីក្រុមសិទ្ធិមនុស្សក្នុងតំបន់បានរាយកាណ៍ថា ក្នុងរយៈពេលជាង ២ខែ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ មានមនុស្សយ៉ាងហោចណាស់ ៦១៨នាក់ ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ នៅក្នុងការតវ៉ាទូទាំងប្រទេសដែលប្រឆាំងនឹងរបបផ្ដាច់ការរបស់ពួកយោធា។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ប្រសិនបើពួកគេមិនចេះអត់ធ្មត់ទេនោះ វាអាចនឹងមានមនុស្សស្លាប់ ៥០០ នាក់ ក្នុងមួយម៉ោង ដោយសារក្នុងដៃអាជ្ញាធរបានប្រើអាវុធស្វ័យប្រវត្តិ។ នៅថ្ងៃដដែលនោះផងដែរ ក៏មានការរាយការណ៍អំពីការស្លាបចំនួន ១០នាក់ បន្ថែមទៀត នៅពេលដែលពួកសន្ដិសុខបានបើកការបាញ់បោះតាមទំនើងចិត្តមកលើជនស៊ីវិល។ ឥឡូវនេះលោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ក៏បានទៅដល់ប្រទេសថៃដែលនៅជិតខាងកាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយលោកស្រីគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក

    April 10, 2021
  • អន្តរជាតិ

    បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ភ្នំភ្លើងមួយនៅឯប្រទេសសាំង​វីនសេននៃតំបន់ការ៉ាប៊ីន បានផ្ទុះឡើងបាញ់ទៅដោយផេះនិងផ្សែង ដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបង្ខំចិត្តចេញពីផ្ទះរបស់ពួកគេ ដើម្បីរកកន្លែងដែលមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ ភ្នំភ្លើងនោះមានឈ្មោះថា La Soufrière ដែលជាភ្នំភ្លើងគ្មានសកម្មភាពអស់រយៈពេលជាច្រើនទសវត្សមកហើយ ប៉ុន្តែទើបតែបានបង្ហាញសកម្មភាពវិញនៅអំឡុងខែធ្នូ ហើយមុនពេលមានការផ្ទុះនេះ វាបានធ្វើឱ្យមានរញ្ជួយដីជាច្រើនដងរួចមកហើយក្នុងសប្ដាហ៍នេះ។ ការពិតទៅរដ្ឋាភិបាលនៃប្រទេសលើកោះដ៏តូចមួយនេះ ក៏បានប្រកាសអាសន្នភ្លើងក្រហមជាមុនដល់ពលរដ្ឋរួចមកហើយ និងបានជម្លៀសពួកគេមួយចំនួនជាបណ្ដើរៗផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី Ralph Gonsalves បានជំរុញឱ្យប្រជាជនជាង ១៦,០០០ នាក់ នៅក្នុងតំបន់ក្រហមត្រូវតែជម្លៀសចេញ។ ហើយចាប់តាំងពីពេលនោះមក ភ្នំភ្លើងនេះបានបង្កើតជាផេះដ៏ខ្មៅងងឹតដែលមានចម្ងាយ ៦ គីឡូម៉ែត្រ ទៅលើអាកាស។ យ៉ាងណាមិញគិតមកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាដែលបញ្ជាក់ពីការខូតខាតណាមួយនៅឡើយទេ។ ចំណែកការផ្ទុះចុងក្រោយបង្អស់របស់ La Soufrière

    April 10, 2021