- autoadmin
- អន្តរជាតិ
ប្រទេសជប៉ុនកំពុងគិតអំពីការផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់អត្តពលិក ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ដែលនឹងចាប់ផ្តើមនៅចុងខែកក្កដានេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជម្រាបផងដែរថា ប្រទេសជប៉ុនគឺមិនសូវជាមានវ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើននោះទេបើប្រៀបនឹងប្រទេសធំៗផ្សេងទៀត ហើយគិតចាប់ពីខែកុម្ភៈមក ខ្លួនបានអនុម័តវ៉ាក់សាំងប្រមាណជា ១ លានដូសប៉ុណ្ណោះ ខណៈដែលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់មនុស្សចាស់ជរាក៏នឹងត្រូវដាក់ចេញនៅសប្ដាហ៍ក្រោយនេះ។ ថ្វីបើមានចំនួនវ៉ាក់សាំងតិចយ៉ាងនេះក្ដី រដ្ឋាភិបាលបានចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃការធ្វើឱ្យប្រាកដថា អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់ខ្លួនទាំងអស់ ត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19 ឱ្យបាននៅចុងខែមិថុនា។ គំនិតនេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានអ្នកខ្លះបានកត់សម្គាល់ថា ផែនការដំបូងរបស់រដ្ឋាភិបាលសម្រាប់ការចាក់វ៉ាក់សាំង គឺផ្តល់អាទិភាពដល់បុគ្គលិកពេទ្យ មនុស្សចាស់
April 8, 2021 - អន្តរជាតិ
ប្រទេសប្រេស៊ីលបានកត់ត្រានូវការស្លាប់ដែលទាក់ទងនឹងជំងឺ COVID-19 ច្រើនជាង ៤,០០០ នាក់ ក្នុងរយៈពេល ២៤ម៉ោង ជាលើកដំបូងបំផុតចាប់តាំងពីប្រទេសនេះមានករណីជំងឺ COVID-19 កាលពីឆ្នាំមុន ខណៈដែលសព្វថ្ងៃប្រទេសនេះកំពុងតែប្រឈមនឹងរលកឆ្លងថ្មីៗ ដែលធ្វើឱ្យករណីប្រចាំថ្ងៃមានការកើនឡើងជាងមុនទៅទៀត។ មិនត្រឹមតែករណីមានការកើនឡើងនោះទេ សូម្បីនៅតាមមន្ទីរពេទ្យក៏មានសភាពចង្អៀតណែនណាន់តាន់តាប់ ហើយប្រព័ន្ធសុខាភិបាលនៅតំបន់ខ្លះគឺស្ទើរតែដួលរលំទាំងស្រុងទៅហើយ។ គិតមកទល់ពេលនេះប្រេស៊ីលមានករណីស្លាប់សរុបចំនួន ៣៣៧,០០០ ដែលវាជាចំនួនដ៏ច្រើនបំផុតទី២ នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាលោកប្រធានាធិបតី Jair Bolsonaro នៅតែបន្តប្រឆាំងរាល់វិធានការទប់ស្កាត់នានា ដែលដាក់ឡើងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ។ លោកបានអះអាងថា វាគឺជាការបំផ្លាញសេដ្ឋកិច្ចជាតិ ហើយផលអាក្រក់របស់វិធានការគឺមានច្រើនជាងផលប៉ះពាល់នៃជំងឺ COVID-19 ទៅទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកបានព្យាយាមឱ្យមានការពិនិត្យឡើងវិញចំពោះការរឹតត្បឹត នៅឯតុលាការតាមតំបន់
April 7, 2021 - អន្តរជាតិ
រដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា បានដាក់ចេញនូវបំរាមគោចរនៅទូទាំងទីក្រុង ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃការឆ្លងជំងឺ COVID-19 ដែលមួយរយៈចុងក្រោយនេះមានការកើនឡើងយ៉ាងខ្លាំង។ ប្រទេសឥណ្ឌាបានប្រឈមនឹងរលកឆ្លងថ្មីៗចាប់តាំងពីចុងខែកុម្ភៈ ហើយអាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីថ្មីជាង ១០ ម៉ឺនករណី ត្រូវបានគេកត់ត្រាពីទូទាំងប្រទេសកាលពីថ្ងៃច័ន្ទ ខណៈដែលទីក្រុងញូវដេលីតែមួយមានករណីថ្មីរហូតដល់ទៅ ៤,០០០ ករណី ដែលជាចំនួនច្រើនជាងមុនពីរដង។ រដ្ឋាភិបាលក្នុងតំបន់បានប្រកាសថា ការចេញដំណើរនឹងត្រូវបានរឹតត្បិតចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ៥ព្រឹក រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែបុគ្គលិកថែទាំសុខភាពស្ថិតក្នុងចំណោមអ្នកដែលត្រូវបានលើកលែងពីការរឹតត្បិតនេះ។ វាជាលើកទីមួយហើយចាប់តាំងពីខែមីនាឆ្នាំមុន ដែលរដ្ឋធានីបានដាក់បំរាមគោចរឡើងវិញ ដើម្បីការពារការឆ្លងជំងឺ COVID-19 ខណៈកន្លែងចាក់វ៉ាក់សាំងមួយចំនួននៅទីក្រុងនឹងនៅតែបើកដំណើរការ ២៤ម៉ោង ដើម្បីបង្កើនល្បឿននៃការចាក់ថ្នាំបង្ការរោគ៕ អត្ថបទ៖ លីដា
April 7, 2021 - អន្តរជាតិ
ប្រទេសវៀតណាមនឹងចាប់ផ្ដើមធ្វើការផាកពិន័យក្លឹបរាំកម្សាន្តណាមួយ ដែលនៅតែបើកប្រតិបត្តិការបន្ទាប់ពីម៉ោង ២ រំលងអធ្រាត្រ ជាមួយនឹងការផាកពិន័យរហូតដល់ ២០ លានដុង (៨៦៨ ដុល្លារអាមេរិក) ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយយោងទៅតាមក្រឹត្យថ្មីមួយរបស់រដ្ឋាភិបាល ប្រឆាំងនឹងការកម្សាន្តលើសម៉ោងកំណត់។ ក្នុងនោះផងដែរហាងខារ៉ាអូខេណា ដែលបើកទ្វារបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ នឹងត្រូវពិន័យជាប្រាក់រហូតដល់ ១៥ លានដុង ខណៈការពិន័យនាពេលបច្ចុប្បន្នមានចាប់ពី ៥-១០ លានដុង (២១៧-៤៣៣ ដុល្លារ) ។ ជម្រាបដែរថា នាពេលបច្ចុប្បន្ននេះហាងខារ៉ាអូខេត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត្រ និងក្លឹបរាំចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ២ រំលងអធ្រាត្រ
April 7, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ផ្កាយរណបសាកល្បងឈ្មោះ TSC-Pathfinder ដែលត្រូវបានបង្កើតឡើងដំបូងដោយជនជាតិថៃ អាចនឹងត្រូវបាញ់បង្ហោះនៅឆ្នាំ២០២៣ ដើម្បីធ្វើការស្ទាបស្ទង់លើធនធានធម្មជាតិរបស់ផែនដី។ វាជាផ្កាយរណបមួយដែលស្ថិតក្នុងចំណោមផ្កាយរណបតូចៗចំនួន ៥ ដែលកំពុងត្រូវបានបង្កើតឡើងដោយក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងច្នៃប្រតិដ្ឋ (MHESI) នៅក្នុងកម្មវិធីបច្ចេកវិទ្យាអវកាសឆ្នាំ២០២១-២០២៧ បូករួមនឹងកិច្ចព្រមព្រៀងជាមួយស្ថាប័នចំនួន ១២ និងសាកលវិទ្យាល័យចំនួន ៥ ដើម្បីធ្វើការរួមគ្នាលើគម្រោងផ្នែកវិទ្យាសាស្ត្រនេះ។ បន្ទាប់ពីការបង្ហោះផ្កាយរណប TSC-Pathfinder ចាប់ផ្តើមនៅឆ្នាំ២០២៣ ផ្កាយរណបទី២ ឈ្មោះថា TSC-1 នឹងត្រូវបាញ់បង្ហោះដើម្បីធ្វើការអង្កេតលើផែនដី នៅឆ្នាំ២០២៥ ។ ចំណែកផ្កាយរណបទី៣ ឈ្មោះ TSC-PFT1 នឹងត្រូវបាញ់ដើម្បីសាកល្បងបច្ចេកវិទ្យាប្រព័ន្ធពីរ និងទី៤
April 7, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សាកលវិទ្យាល័យ Oxford កាលពីថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះកុមារនិងក្មេងជំទង់ ដើម្បីរង់ចាំទិន្នន័យបន្ថែមស្តីពីបញ្ហាឈាមកកដ៏កម្រ ដែលបានកើតមានឡើងចំពោះមនុស្សពេញវ័យក្រោយចាក់វ៉ាក់សាំងរួច។ រំលឹកផងដែរថា នាពេលថ្មីៗនេះមានក្រុមហ៊ុនឱសថមួយចំនួន បាននិងកំពុងចាប់ផ្ដើមការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារនិងក្មេងជំទង់ ដោយសង្ឃឹមថា វ៉ាក់សាំងនឹងជួយការពារពួកគេពីជំងឺឆ្លង ហើយអាចឱ្យពួកគេទៅសាលារៀនវិញបានឆាប់ៗ។ ការសម្រេចចិត្តផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុន AstraZeneca ចំពោះកុមារនិងក្មេងជំទង់ គឺជាការការពារជាមុនពីហានិភ័យណាមួយដែលអាចកើតមានឡើង បើទោះបីជាចាប់តាំងពីបើកការសាកល្បងនោះមក នៅមិនទាន់មានរបាយការណ៍អំពីការធ្វើទុក្ខខ្លាំងពីវ៉ាក់សាំងក៏ដោយ។ ចំណែកឯអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងសិក្សាយ៉ាងដិតដល់លើទិន្នន័យចុងក្រោយរបស់ក្រុមហ៊ុន
April 7, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២៥០ករណី ដោយក្នុងនោះមានតែ ៥ករណី ប៉ុណ្ណោះដែលជាការនាំចូលពីបរទេស ហើយក្រៅពីនោះសុទ្ធតែជាករណីចម្លងក្នុងសហគមន៍ទាំងអស់។ តួលេខថ្មីៗទាំងនេះនាំឱ្យប្រទេសថៃមានករណីសរុបចាប់តាំងពីជំងឺ COVID-19 មានវត្តមានកាលពីឆ្នាំមុនចំនួន ២៩,៥៧១ ករណី ខណៈការស្លាប់វិញគឺនៅតែមាន ៩៥ នាក់ដដែល។ ក្នុងចំណោមករណីសរុបទាំង ២៩,៥៧១ ករណី ដែលប្រទេសថៃបានកត់ត្រា មានករណីចំនួន ២៦,៤១៥ ជាការចម្លងក្នុងសហគមន៍ បូករួមទាំងករណីចំនួន ១៦,៣៤៣ ត្រូវបានរកឃើញតាមរយ់ការចុះយកសំណាក
April 6, 2021 - អន្តរជាតិ
រដ្ឋមន្រ្តីដឹកជញ្ជូនរបស់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យបាននិយាយថា លោកនឹងចុះចេញពីតំណែងដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះករណីគ្រោះថ្នាក់រថភ្លើង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ កាលពីពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រី Lin Chia-lung បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅពេលដែលការងារជួយសង្គ្រោះដំបូងត្រូវបានបញ្ចប់ ហើយលោកបានបន្ថែមថា លោកនឹងទទួលខុសត្រូវយ៉ាងពេញទំហឹងលើបញ្ហានេះ។ លោកបានមានប្រសាសន៍ថា៖«ខ្ញុំគួរទទួលយករាល់ការរិះគន់ទាំងអស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងពិតជាមិនបានធ្វើវាបានល្អមែន»។ ចំណែកការិយាល័យរបស់លោកនាយករដ្ឋមន្រ្តី Su Tseng-chang បាននិយាយនៅមុនការប្រកាសនេះថា លោក Lin Chia-lung បានប្រាប់ពីការលាលែងពីតំណែងរបស់លោក ប៉ុន្តែនាពេលនេះឥឡូវនេះលោកនាយករដ្ឋមន្ត្រីបានច្រានចោលសំណើនោះសិន ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ពេលនេះគួរតែផ្តោតលើការជួយសង្គ្រោះ និងការស្តារឡើងវិញ។ គួររំលឹកឡើងវិញដែរថា គ្រោះថ្នាក់រថភ្លើងនោះបានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលដែលរថភ្លើងដឹកមនុស្ស ៥០០នាក់ មួយគ្រឿង ត្រូវបានគ្រឿងចក្រដែលចតចោលមួយផ្សេងទៀតរអិលទៅលើផ្លូវរបស់រថភ្លើង ដែលបណ្ដាលឱ្យមានមនុស្ស ៥០នាក់
April 6, 2021 - អន្តរជាតិប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអាចឱ្យគាត់កាន់តំណែងរហូតដល់ឆ្នាំ២០៣៦
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលអាចឱ្យគាត់កាន់អំណាចរហូតដល់ឆ្នាំ២០៣៦ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ បើយោងតាមរដ្ឋធម្មនុញ្ញកាលពីមុន ប្រធានាធិបតីវ័យ ៦៨ឆ្នាំ ដែលបានកាន់អំណាចអស់រយៈពេលជាងពីរទសវត្សរ៍រូបនេះ នឹងត្រូវចុះចេញពីតំណែងនៅឆ្នាំ២០២៤ នៅពេលដែលអាណត្តិទី២ (ឈ្នះ២អាណត្តិជាប់គ្នា) របស់គាត់ត្រូវបានបញ្ចប់។ ប៉ុន្តែយ៉ាងណាពេលនេះគាត់អាចបន្ដ ២អាណត្តិ បន្ថែមទៀតបាន ហើយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តដោយការធ្វើប្រជាមតិកាលពីឆ្នាំមុន។ គួរឱ្យដឹងដែរថា ក្នុងមួយអាណត្តិរបស់ប្រធានាធិបតីរុស្ស៊ីគឺមានរយៈ ៦ឆ្នាំ ដូច្នេះវាមានន័យថា គាត់នឹងកាន់អំណាចច្រើនជាង ២០ឆ្នាំ ហើយទម្រាំតែផុតអាណត្តិនៅឆ្នាំ២០៣៦ គាត់នឹងមានអាយុ ៨៣ ឆ្នាំទៅហើយ។ ការធ្វើវិសោធនកម្មនេះតំណាងឱ្យការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដ៏សំខាន់មួយ ហើយប្រសិនបើលោក ពូទីន
April 6, 2021 - អន្តរជាតិ
ប្រទេសកូរ៉េខាងជើងបានប្រកាសនៅលើគេហទំព័ររដ្ឋាភិបាលរបស់ខ្លួនថា ខ្លួននឹងមិនបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនោះទេ ដោយសារតែជំងឺ COVID-19 នៅតែបន្ដឆ្លងរាលដាលច្រើននៅទីនោះ។ ការផ្សព្វផ្សាយនេះត្រូវបានគេឃើញនៅលើគេហទំព័ររបស់ក្រសួងកីឡានៅថ្ងៃអង្គារនេះផ្ទាល់ ខណៈការប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ នៅលើគេហទំព័រនោះគេបានសរសេរថា៖«គណៈកម្មាធិការអូឡាំពិកកូរ៉េខាងជើងបានពិភាក្សាយោបល់របស់សមាជិករបស់ខ្លួន និងបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣២ ដែលនឹងធ្វើឡើងនៅប្រទេសជប៉ុន ដើម្បីការពារកីឡាករពីវិបត្តិសេដ្ឋកិច្ចសាធារណៈដែលបណ្តាលមកជំងឺ COVID-19»។ ការមិនបញ្ជូនអត្តពលិកទៅកន្លែងដែលខ្លួនគិតថាមានហានិភ័យមិនមែនជារឿងចម្លែកសម្រាប់ពួកគេទេ ហើយកូរ៉េខាងជើងក៏បានដាក់ការរឹតត្បឹតក្នុងប្រទេសរបស់ពួកគេជាង ១ ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
April 6, 2021












