- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) របស់ប្រទេសថៃ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍អំពីករណីជំងឺ COVID-19 ថ្មីចំនួន ១,៤៥៨ ករណី និងការស្លាប់ថ្មីចំនួន ២ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនដល់ ៤៦,៦៤៣ ករណី និងការស្លាប់សរុបចំនួន ១១០ ករណី ចាប់តាំងពីករណីជំងឺ COVID-19 បានមានវត្តមាននៅក្នុងប្រទេសថៃកាលពីឆ្នាំមុន។ អ្នកស្លាប់ចុងក្រោយទាំង ២នាក់ គឺមានម្នាក់ជាស្ត្រីអាយុ ៥៦ឆ្នាំ រស់នៅទីក្រុងបាងកក ដែលមានបញ្ហាសុខភាពស្រាប់ និងម្នាក់ទៀតជាបុរសវ័យ
April 21, 2021 - អន្តរជាតិ
មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន (ASEAN) នឹងត្រូវជួបគ្នានៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីវិធីឆ្លើយតបនឹងស្ថានភាពនៅមីយ៉ាន់ម៉ា។ លេខាធិការដ្ឋានអាស៊ាននិយាយថា កិច្ចប្រជុំកម្រិតកំពូលមួយនឹងត្រូវធ្វើឡើងនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ខណៈដែលមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺឧត្តមសេនីយលោក Min Aung Hlaing ក៏កំពុងបង្ហាញចេតនាចង់ចូលរួមកិច្ចប្រជុំនេះដែរ។ ពោលគឺខាងយោធាមីយ៉ាន់ម៉ាមានចេតនាចង់បញ្ជាក់ថា ការធ្វើរដ្ឋប្រហារនេះគឺត្រឹមត្រូវ ហើយសង្ឃឹមថានឹងទទួលបានការគាំទ្រពីសមាគមអាស៊ាន សម្រាប់ផែនការរបស់ខ្លួនដើម្បីរៀបចំការបោះឆ្នោតទូទៅ បន្ទាប់ពីដកការប្រកាសអាសន្នរយៈពេល ១ឆ្នាំ នៅឆ្នាំក្រោយ។ ប៉ុន្តែនៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញក្រុមអ្នកតវ៉ានិយាយថា ឧត្តមសេនីយ៍រូបនេះមិនមែនជាតំណាងជាតិរបស់ពួកគេទេ ចំណែកអ្នកផ្សេងទៀតចោទសួរថា តើរដ្ឋអាស៊ាននឹងគាំទ្ររបបយោធាដែរ ឬទេ។ ឯកសារដែលសារព័ត៌មាន NHK បានទទួលបានបង្ហាញថា សមាជិកអាស៊ានមួយចំនួនសង្ឃឹមថា នឹងពិភាក្សាអំពីបណ្តឹងឧទ្ធរណ៍មួយឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកដទៃទៀត។ អាស៊ានក៏ចង់ពិភាក្សាពីភាពចាំបាច់នៃការជជែករវាងភាគីពាក់ព័ន្ធ ដើម្បីទទួលបានដំណោះស្រាយដោយសន្តិភាព។
April 21, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា តុលាការនៅរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក បានចេញសាលក្រមចុងក្រោយដល់អតីតប៉ូលីស Derek Chauvin ចំពោះបទល្មើសដែលគាត់បានប្រឈមមុខ បន្ទាប់ពីការស្លាប់របស់លោក George Floyd នៅឯក្រុង Minneapolis កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ គួររំលឹកដែរថា កាលពីឆ្នាំមុន Derek Chauvin និងមន្ត្រីប៉ូលីស ៣ នាក់ផ្សេងទៀត បានធ្វើឃាតលោក George Floyd នៅអំឡុងពេលដែលពួកគេតាមចាប់ខ្លួន និងចោទប្រកាន់លោក Floyd ពីបទប្រើក្រដាសប្រាក់
April 21, 2021 - អន្តរជាតិ
ទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុប ឬ EMA បានចេញផ្សាយនូវលទ្ធផលនៃការសិក្សារបស់ខ្លួនមួយកាលពីថ្ងៃអង្គារ ដោយបានសន្និដ្ឋានថា បញ្ហាឈាមកកបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គួរតែចាត់ចូលជា «ផលប៉ះពាល់ដ៏កម្របំផុតមួយ» បន្ទាប់ពីនាពេលថ្មីៗនេះមានការរាយណ៍មួយចំនួនអំពីបញ្ហាកកឈាម ទាក់ទងនឹងវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Johnson & Johnson ។ ជម្រាបដែរថា មនុស្សជាង ៧ លាននាក់ នៅសហរដ្ឋអាមេរិកបានទទួលវ៉ាក់សាំង Johnson & Johnson ហើយមានករណីឈាមកកក្នុងខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយតែ ៨ករណី ប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍នាពេលកន្លងមក បូករួមបញ្ចូលទាំងករណីស្លាប់មួយផងដែរ។ EMA និយាយថា ការកកឈាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្រិតទាបនៃប្លាកែតឈាម (blood platelet)
April 21, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលរបស់ប្រទេសថៃទំនងជានឹងអនុញ្ញាឱ្យអ្នកជំងឺ COVID-19 ដែលមិនមានចេញរោគសញ្ញា (Asymptomatic) អាចសម្រាកព្យាបាលដាច់ដោយឡែកនៅឯផ្ទះរបស់ពួកគេបាននៅពេលខាងមុខនេះ ដើម្បីធានាថាមន្ទីរពេទ្យនឹងមានគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺ COVID-19 ដែលឈឺធ្ងន់ធ្ងរផ្សេងទៀត។ ក្រសួងបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំផែនការ «នៅផ្ទះ» សម្រាប់អ្នកជំងឺ COVID-19 មួយចំនួនដែលមានអាយុក្រោម ៤០ឆ្នាំ និងគ្មានជំងឺប្រចាំកាយដទៃទៀត ប៉ុន្តែវីធិនេះអាចធ្វើទៅបាននៅពេលដែលមានកង្វះខាតចំនួនគ្រែនៅតាមកន្លែងព្យាបាលប៉ុណ្ណោះ ខណៈដែលពេលនេះ គឺពួកគេនៅមានគ្រែគ្រប់គ្រាន់នៅឡើយទេ។ អ្នកដែលត្រូវសម្រាកព្យាបាលនៅផ្ទះ ហើយបានជាសះស្បើយពីជំងឺ COVID-19 ក៏នឹងត្រូវនៅដោយឡែកពីគេរយៈពេលមួយខែពេញផងដែរ។ អ្នកជំងឺនឹងត្រូវទទួលយកការនៅដាច់ដោយឡែកនៅឯផ្ទះរបស់ពួកគេ ហើយក្នុងករណីដែលពួកគេរស់នៅក្នុងខុនដូ ឬអាគាររួមគ្នាផ្សេងទៀត ពួកគេត្រូវសុំការអនុញ្ញាពីអ្នកគ្រប់គ្រងអគារ។ គ្រោងការនេះគឺគ្រាន់តែជាការបង្ការទុកមុនប៉ុណ្ណោះ ដើម្បីធានាថាពួកគេនឹងដោះស្រាយបញ្ហាទាន់ពេលនៅពេលដែលមន្ទីរពេទ្យ ឬកន្លែងព្យាបាលជំងឺ COVID-19 មានការខ្វះខាតគ្រែព្យាបាល ប៉ុន្តែសម្រាប់ពេលនេះគឺគ្រប់អ្នកជំងឺ COVID-19
April 20, 2021 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក នឹងអាចប្រើប្រាស់ និងរកបានចំពោះពលរដ្ឋដែលមានអាយុ ១៦ ឆ្នាំឡើងទៅ។ ព័ត៌មាននេះបានប្រកាសឡើងបន្ទាប់ពីរដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិក ដោយរួមទាំងរដ្ឋម៉ាសាឈូសេត បានបើកការទទួលយកវ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃច័ន្ទនេះ ដែលធ្វើឱ្យការចាក់វ៉ាក់សាំងបង្ការកាន់តែមានភាពទូលំទូលាយសម្រាប់ក្រុមមនុស្សវ័យទាំងនោះ។ ប្រការនេះនឹងជម្រុញឱ្យមនុស្សគ្រប់គ្នាទៅចាក់វ៉ាក់សាំងបង្ការគ្រប់ៗគ្នា ហើយលោក ចូ បៃដិន ក៏បានបន្ថែមផងដែរថា៖«សម្រាប់ខ្លួនអ្នក អ្នកជិតខាង និងគ្រួសារអ្នក សូមទៅទទួលវ៉ាក់សាំងរបស់អ្នក»។ គិតត្រឹមថ្ងៃច័ន្ទនេះប្រហែលជា ២៥% នៃចំនួនប្រជាជនអាមេរិកសរុបបានចាក់វ៉ាក់សាំងរួចរាល់ ហើយការផ្គត់ផ្គង់វ៉ាក់សាំងក៏នៅមានស្ថេរភាពល្អផងដែរ ខណៈរដ្ឋខ្លះមានការចាក់វ៉ាក់សាំងផ្តល់ជូនដល់អ្នកដំណើរទៀតផង។ សហរដ្ឋអាមេរិកក៏កំពុងខិតខំធ្វើការដើម្បីទាក់ទាញកុមារអាយុក្រោម ១៦ឆ្នាំ
April 20, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៤៤៣ ករណី និងការស្លាប់បន្ថែមចំនួន ៤នាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះបានប្រឈមនឹងជំងឺ COVID-19 កាលពីឆ្នាំមុនកើនដល់ ៤៥,១៨៥ ករណី និងការស្លាប់សរុបមានដល់ ១០៨ ករណី ។ ក្នុងចំណោមករណីថ្មីៗទាំងអស់នេះ មានតែករណីចំនួន ២ ប៉ុណ្ណោះ ដែលជាករណីនាំចូល ឬជាអ្នកត្រឡប់មកពីបរទេសវិញ។ គិតត្រឹមថ្ងៃអង្គារនេះចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៤៥,១៨៥ នាក់ ដោយក្នុងចំណោមនោះមាន ៤១,៩៤៣ ជាករណីក្នុងសហគមន៍ រួមទាំង
April 20, 2021 - អន្តរជាតិ
លោក Walter Mondale ដែលជាអ្នកប្រជាធិបតេយ្យសេរីឈានមុខគេនៅចុងសតវត្សរ៍ទី២០ និងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកទី៣៩ លោក Jimmy Carter ហើយក៏ជាបេក្ខភាពប្រធានាធិបតីដែលបានធ្លាក់ឆ្នោតនៅជំនាន់ឆ្នាំ១៩៨៤ បានទទួលមរណភាពកាលពីថ្ងៃច័ន្ទនេះ នៅក្នុងវ័យ ៩៣ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ លោក Mondale ត្រូវបានគេដឹងថា បានទទួលមរណភាពនៅក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។ លោកត្រូវបានគេហៅជាទូទៅថា «Fritz Mondale » ហើយលោកគឺជាសកម្មជនរដ្ឋាភិបាលម្នាក់ ដែលបានធ្វើការដើម្បីសិទ្ធិស៊ីវិល ការធ្វើសមាហរណកម្ម សាលារៀន ការការពារអតិថិជននិងផលប្រយោជន៍កសិកម្ម និងការងារជាសមាជិកព្រឹទ្ធសភាអាមេរិក និងជាអនុប្រធានាធិបតីក្នុងកំឡុងពេលលោក
April 20, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រមួយ បានវាយប្រហារនៅតំបន់ Nias នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះមជ្ឈមណ្ឌលការរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា ការរញ្ជួយដីនេះមានជម្រៅ ១០ គីឡូម៉ែត្រ ប៉ុន្តែយ៉ាងណាពុំមានការរាយការណ៍អំពីហានិភ័យពីរលកយក្សស៊ូណាមីទេ។ មុននេះ EMSC ក៏បានរាយការណ៍ពីការរញ្ជួយមួយផ្សេងទៀត ចេញពីជម្រៅ ២ គីឡូម៉ែត្រ ជាមួយនឹងកម្លាំង ៥.៩ រ៉ិចទ័រផងដែរ។ EMSC បាននិយាយថា ការរញ្ជួយមួយនេះគឺមានចម្ងាយ ៣២៥
April 20, 2021 - កូវីដ-១៩
ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ មានករណីឆ្លងជំងឺ COVID-19 ថ្មីជាង ៥.២ លានករណី ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក ដែលវាគឺជាការកើនឡើងប្រចាំសប្តាហ៍ដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក។ លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា វាគឺជាសប្តាហ៍ទី៨ហើយ ដែលពិភពលោកមានការកើនឡើងនូវករណីថ្មីច្រើនជាងមុន ហើយលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រការនេះវានឹងធ្វើឱ្យមានការកើនឡើងនូវករណីស្លាប់បន្ថែមទៀត។ លោកថា ដំបូងឡើយពិភពភពលោកប្រើពេល ៩ខែ ទើបមានការស្លាប់ឡើងដល់ ១លាននាក់, ក្រោយមក ៤ខែ មានការស្លាប់សរុប ២លាននាក់ និងចុងក្រោយត្រឹមតែ ៣ខែ មានការស្លាប់សរុប ៣លាននាក់។ លោក
April 20, 2021












