- autoadmin
- កូវីដ-១៩
មជ្ឈមណ្ឌលគ្រប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ២,០៧០ ករណី និងការស្លាប់ ៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលវាគឺជាតួលេខច្រើនបំផុតមិនធ្លាប់មានពីមុននោះទេ ចាប់តាំងពីប្រទេសថៃចាប់មានវត្តមានជំងឺ COVID-19 កាលពីឆ្នាំមុន។ តួលេខថ្មីៗចុងក្រោយនេះ បានធ្វើឱ្យចំនួនករណីសរុបនៃជំងឺ COVID-19 របស់ប្រទេសថៃមានរហូតដល់ ៥០,១៨៣ ករណី និងការស្លាប់សរុបចំនួន ១២១
April 23, 2021 - អន្តរជាតិ
ក្រុមហ៊ុនវ៉ាក់សាំងបារាំង-អូទ្រីស Valneva កាលពីនៅថ្ងៃពុធ ទី២១ ខែមេសា បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងដំណាក់កាលទី៣ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 សក្ដានុពលរបស់ខ្លួន ដែលនេះជាដំណាក់កាលសាកល្បងចុងក្រោយ មុនពេលក្រុមហ៊ុនអាចស្វែងរកការអនុម័តពីអាជ្ញាធរ។ ការសិក្សាដែលត្រូវបានគេឱ្យឈ្មោះថា «Cov-Compare» នឹងធ្វើការប្រៀបធៀបរវាងការឆ្លើយតបភាពស៊ាំរបស់អ្នកចាក់វ៉ាក់សាំង VLA2001 របស់ Valneva ជាមួយនឹងអ្នកចាក់វ៉ាក់សាំងរបស់ AstraZeneca ។ ក្រុមហ៊ុនឱសថជីវសាស្ត្រ Valneva បាននិយាយថា អ្នកចូលរួមប្រមាណ ៤,០០០ នាក់ នឹងទទួលបានវ៉ាក់សាំងចំនួន ២ដូស ហើយគោលបំណងសំខាន់នៃការសិក្សា គឺដើម្បីបង្ហាញពីឧត្តមភាពរបស់វ៉ាក់សាំង VLA2001 បើប្រៀបធៀបទៅនឹងវ៉ាក់សាំងរបស់ AstraZeneca
April 23, 2021 - អន្តរជាតិ
អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោននៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិកនឹងបញ្ជូនក្រុមទ័ពអាកាសដើម្បីជួយស្វែងរកនាវាមុជទឹករបស់ឥណ្ឌូនេស៊ី ដែលបានបាត់ខ្លួនជាមួយនឹងសមាជិកទាំងអស់ ៥៣នាក់ នៅក្នុងនាវា។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា ក្រសួងការពារជាតិអាមេរិកមានការសោកស្តាយយ៉ាងខ្លាំងចំពោះព័ត៌មាន ដែលថានាវាមុជទឹក KRI Nanggala 402 បានបាត់ខ្លួនក្នុងពេលកំពុងរៀបចំខ្លួនធ្វើសមយុទ្ធនៅឯឆ្នេរកោះបាលី។ លោកបាននិយាយថា តាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី យើងកំពុងបញ្ជូនមធ្យោបាយសង្គ្រោះតាមអាកាស ដើម្បីជួយពួកគេក្នុងការស្វែងរកនាវាមុជទឹកដែលបាត់ខ្លួន។ លោក Kirby បាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Lloyd Austin គ្រោងនឹងនិយាយជាមួយប្រមុខការពារជាតិឥណ្ឌូនេស៊ី គឺលោក Prabowo Subianto នៅថ្ងៃសុក្រនេះ
April 23, 2021 - អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានកំណត់យកថ្ងៃសុក្រនេះ សម្រាប់ប្រកាសពីការដាក់ភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តខាងលិចចំនួន ៣ គឺអូសាកា ក្យូតូ និងហ្យូហ្គោ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ក្នុងឱកាសវិស្សមកាលសប្តាហ៍មាសនាពេលខាងមុខនេះ។ ការរឹតត្បឹតនេះនឹងតម្រូវឱ្យហាងគ្រឿងស្រវឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការបិទកន្លែងពាណិជ្ជកម្មសំខាន់ៗត្រូវបានគេរំពឹងថា នឹងមានចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃទី១១ ខែឧសភា។ ស្ថានភាពអាសន្ននេះនឹងគ្របដណ្តប់ប្រហែលមួយភាគបួននៃប្រជាជនជប៉ុនសរុប និងប្រហែលមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេស ខណៈត្រឹមតែ ៣ ខែទៀតប៉ុណ្ណោះ ជប៉ុននឹងត្រូវដល់ថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ លោក Yoshihide Suga គ្រោងនឹងបំពេញសេចក្តីសម្រេចចិត្តនៅឯកិច្ចប្រជុំក្រុមការងារជំងឺ COVID-19 នៅពេលល្ងាចនេះផ្ទាល់។ ក្នុងអំឡុងពេលនៃភាពអាសន្នព្រឹត្តិការណ៍ធំៗនឹងត្រូវហាមឃាត់មិនឱ្យមានអ្នកទស្សនា ខណៈដែលឡានក្រុង និងរថភ្លើងមួយចំនួនតូច នឹងដំណើរការនៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាក នេះបើយោងតាមសេចក្តីព្រាងនៃផែនការរបស់រដ្ឋាភិបាល៕
April 23, 2021 - កូវីដ-១៩
ឥណ្ឌាបានក្លាយជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាង ៣០ ម៉ឺននាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃរលកទី២ របស់ជំងឺ COVID-19 ។ មន្ត្រីសុខាភិបាលឥណ្ឌាបានរាយការណ៍ថា មានករណីថ្មីចំនួន ៣១៤,៨៣៥ ករណី ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ជាង ១៥.៩ លាននាក់។ ការស្លាប់ចំនួន ២,១០៤ នាក់ផ្សេងទៀត ក៏ត្រូវបានប្រកាសក្នុងពេលជាមួយគ្នានោះផងដែរ ដោយធ្វើឱ្យចំនួនស្លាប់កើនដល់ ១៨៤,៦៥៧ នាក់ ។ តួលេខថ្មីៗចុងក្រោយរបស់ប្រទេសឥណ្ឌា បានវ៉ាដាច់កំណត់ត្រាចាស់ដែលធ្លាប់កាន់កាប់ដោយសហរដ្ឋអាមេរិក
April 22, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយជាប្រចាំរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៤៧០ ករណី និងការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺ COVID-19 ចំនួន ៧ ករណី បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីថ្មីៗសម្រាប់ថ្ងៃនេះ គឺសុទ្ធតែជាករណីក្នុងសហគមន៍ទាំងអស់ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ៤៨,១១៣ ករណី និងការស្លាប់សរុបចាប់តាំងប្រទេសនេះមានវត្តមានជំងឺ COVID-19 តាំងតែពីឆ្នាំមុន បានកើនដល់ ១១៧នាក់។ ក្នុងចំណោមករណីថ្មីដែលត្រូវបានបញ្ជាក់នៅថ្ងៃនេះទាំងអស់ ទីក្រុងបាងកកមានការចម្លងរាតត្បាតច្រើនជាងគេ ដោយមានករណីសរុបចំនួន
April 22, 2021 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្សចំនួន ២២ នាក់បានស្លាប់ បន្ទាប់ពីមានហេតុការណ៍លេចធ្លាយស៊ីឡាំងអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់អ្នកជំងឺ COVID-19 នៅឯមន្ទីរពេទ្យមួយនៅក្រុង Nashik រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា។ រំលឹកជូនផងដែរថា ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងរលកទី២ នៃជំងឺ COVID-19 ជាមួយនឹងករណីថ្មីៗរាប់សិបម៉ឺននាក់ ហើយជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញនេះ គឺមានអ្នកជំងឺថ្មីចំនួន ២៩៥,០០០ នាក់ និងមានអ្នកស្លាប់ចំនួន ២,០០០ នាក់ ត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាល។ ស្ថានភាពបែបនេះបានធ្វើឱ្យនៅតាមមន្ទីរពេទ្យពេញដោយអ្នកជំងឺ COVID-19 ដែលបណ្ដាលឱ្យមានការខ្វះខាតអុកស៊ីសែនសម្រាប់អ្នកជំងឺ។ អ្វីដែលគួរឱ្យសង្វេគចិត្តជាងនេះគឺអ្នកដែលបានស្លាប់ខ្លះ គឺជាអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរដែលកំពុងប្រើប្រាស់ស៊ីឡាំងអុកស៊ីសែន សម្រាប់ជំនួយការដកដង្ហើមរបស់ពួកគេផ្ទាល់តែម្ដង។ ប្រភពបាននិយាយថា ស៊ីឡាំងបានលេចធ្លាយនៅពេលកំពុងបញ្ចូលអុកស៊ីសែនបំពេញបន្ថែម ប៉ុន្តែដំណើរដើមទងយ៉ាងណានៅមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ទេ។ សព្វថ្ងៃនេះឥណ្ឌាមិនមែនប្រឈមមុខជាមួយតែជំងឺ
April 22, 2021 - អន្តរជាតិ
ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ការបង្ក្រាបរបស់ពួកយោធាមកលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារ បានធ្វើឱ្យពលរដ្ឋរាប់ប្រមាណ ២៥០,០០០នាក់ ធ្វើការផ្លាស់ទីលំនៅទៅតំបន់ផ្សេង ឆ្លងតាមព្រំដែនទៅប្រទេសថៃ ឬរត់ទៅលាក់ខ្លួនក្នុងព្រៃជាដើម។ ហើយយោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៧៣៨ នាក់ ត្រូវបានគេសម្លាប់ និង ៣,៣០០ នាក់ កំពុងជាប់ពន្ធនាគារក្នុងនាមជាអ្នកទោសនយោបាយ។ ពោលគឺចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ការតវ៉ាទាំងធំទាំងតូចបានធ្វើឡើងជាបន្តបន្ទាប់ ខណៈដែលពួកយោធាបានបង្កើនកម្លាំងបាយ និងធ្វើការចាប់ខ្លួនពលរដ្ឋតាមអំពើចិត្ត។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាលោក Tom Andrews បាននិយាយថា៖«វាគួរឱ្យខ្លាចណាស់នៅពេលដែលដឹងថា ការវាយប្រហាររបស់យោធាបានធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាជិត ១/៤
April 22, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា នាវាមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ីមួយគ្រឿង បានបាត់ខ្លួននៅក្នុងដែនទឹកភាគខាងជើងកោះបាលី ខណៈដែលនៅលើនាវានោះផ្ទាល់មានអ្នកដំណើរទាំងអស់ ៥៣នាក់ ដោយរួមមានទាំងមេបញ្ជាការ និងកងនាវិក។ អ្នកនាំពាក្យបាននិយាយថា នាវាមុជទឹកនោះជាប្រភេទនាវាមុជទឹក KRI Nanggala-402 ផលិតនៅប្រទេសអាល្លឺម៉ង ហើយវាបានដាច់ទំនាក់ទំនងនៅក្នុងដែនទឹកប្រហែល ៩៥ គីឡូម៉ែត្រ ខាងជើងកោះបាលីកាលពីព្រឹកថ្ងៃពុធ (ម៉ោងក្នុងស្រុក) ។ យោងតាមគេហទំព័ររបស់កងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ីបាននិយាយថា នាវាមុជទឹកនេះគឺបាននិងកំពុងរៀបចំខ្លួនសម្រាប់សមយុទ្ធមីស៊ីលមួយនៅថ្ងៃព្រហស្បតិ៍នេះ ហើយវាអាចប្រតិបត្តិការនៅជម្រៅ ៥០០ម៉ែត្រ ពីផ្ទៃទឹកខាងលើ ប៉ុន្តែមានការព្រួយបារម្ភថា នាវាអាចនឹងមុជឬលិចជ្រៅជាងនេះ ២០០ ម៉ែត្របន្ថែមទៀត។ ឥឡូវនេះកងទ័ពជើងទឹក និងទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះជាតិ បានបញ្ជូននាវាមុជទឹកចំនួន
April 22, 2021 - អន្តរជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រទេសឆាដបានរាយការណ៍ថា ប្រធានាធិបតីលោក Idriss Deby Itno បានទទួលមរណភាពក្នុងវ័យ ៦៨ឆ្នាំ ដោយសារការរងរបួស ខណៈពេលដែលលោកកំពុងពិនិត្យមើលសមរភូមិជួរមុខប្រឆាំងនឹងក្រុមឧទ្ទាម។ យោធារបស់ប្រទេសឆាដបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអង្គារអំពីដំណឹងនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់ប្រធានាធិបតីនោះទេ។ គួរឱ្យដឹងដែរថាលោក Idriss Deby Itno បានចាប់ផ្តើមអាជីពរបស់លោកជាមន្រ្តីយោធា ហើយបានកាន់កាប់អំណាចជាប្រធានាធិបតីតាំងពីឆ្នាំ១៩៩០ ពោលគឺគាត់បានគ្រប់គ្រងប្រទេសឆាដអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ប្រទេសឆាដក៏ទើបតែបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១១ ខែមេសា កន្លងទៅថ្មីៗនេះ ហើយលទ្ធផលបឋមដែលបានប្រកាសកាលពីថ្ងៃច័ន្ទបង្ហាញថាលោក Deby នឹងឈ្នះការបោះឆ្នោតអាណត្តិថ្មីទៀត។ ប៉ុន្តែយ៉ាងណារបបផ្តាច់ការរបស់លោក Idriss Deby Itno បានធ្វើឱ្យមានការរិះគន់ជាច្រើន ហើយកម្លាំងប្រឆាំងរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសលីប៊ីដែលនៅជិតខាង បានចេញសកម្មភាពវាយលុកចាប់តាំងពីដើមខែនេះ ហើយបានប្រឈមមុខជាមួយកងទ័ពរដ្ឋាភិបាល
April 21, 2021












