- autoadmin
- អន្តរជាតិ
សហភាពអ៊ឺរ៉ុបបានចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថ AstraZeneca ដោយសារតែភាពយឺតយ៉ាវរបស់ក្រុមហ៊ុន នៅក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យទាន់ពេលវេលា។ គណៈកម្មការអឺរ៉ុប (The European Commission) ដែលជាសាខាប្រតិបត្តិរបស់សហគមន៍អ៊ឺរ៉ុបបាននិយាយថា ខ្លួនកំពុងប្តឹងក្រុមហ៊ុនដែលមិនគោរពកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំង និងមិនមានផែនការដែលអាចទុកចិត្តបាន ដើម្បីធានាការចែកចាយឱ្យបានទាន់ពេលវេលា។ ចំណែកក្រុមហ៊ុន AstraZeneca បានឆ្លើយថា ការចោទប្រកាន់នេះគឺមិនត្រឹមត្រូវនោះទេ ហើយក្រុមហ៊ុននឹងការពារខ្លួននៅក្នុងតុលាការ។ សកម្មភាពផ្លូវច្បាប់នេះបានធ្វើឱ្យមានការកត់សម្គាល់អំពីការបង្កើនជម្លោះ ដែលចាប់កើតមានជាយូរមកហើយរវាងភាគីទាំង ២ លើការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ អ្នកខ្លះបានអះអាងថា ក្រុមហ៊ុន AstraZeneca បានបង្ហាញការយកចិត្តទុកដាក់ដល់ចក្រភពអង់គ្លេស ជាជាងប្រទេសនៅអឺរ៉ុបដទៃទៀត ប៉ុន្តែយ៉ាងណាក្រុមហ៊ុនបានបដិសេធចំពោះរឿងនេះ។ វាផ្ទុយពីសហរដ្ឋអាមេរិកដែលកំពុងតែប្រកាសថា ខ្លួននឹងចែកចាយវ៉ាក់សាំង
April 27, 2021 - អន្តរជាតិ
លោក Rolando Enrique Domingo ប្រធានរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna Inc MRNA.O បានដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើងនៅក្នុងប្រទេសហ្វីលីពីន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។ ដូច្នេះវ៉ាក់សាំងរបស់ Moderna បាច់ដំបូងចំនួន ១៩៤,០០០ ដូស រំពឹងនឹងត្រូវបញ្ជូនទៅដល់ប្រទេសហ្វីលីពីន ក្នុងខែឧសភា ហើយវ៉ាក់សាំងចំនួន ១ លានដូសទៀត នឹងទៅដល់នៅក្នុងខែកក្កដា។ គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់បំផុតមួយ
April 27, 2021 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ដោយបានសន្យាថា លោកនឹងផ្តល់ជំនួយបន្ទាន់ដល់ប្រទេសឥណ្ឌា ដើម្បីជួយក្នុងការដោះស្រាយវិបត្តិវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការកើនឡើងនៃករណីជំងឺ COVID-19 ។ នៅថ្ងៃដដែលនោះផ្ទាល់ ប្រទេសឥណ្ឌាក៏បានរាយការណ៍អំពីករណីថ្មីប្រមាណ ៣៥០,០០០ ករណី ដែលវាគឺជាថ្ងៃទី០៥ ជាប់ៗគ្នាមកហើយ ដែលប្រទេសឥណ្ឌាមានករណីច្រើនជាង ៣០០,០០០ ករណី។ សេតវិមានបាននិយាយថា លោកប្រធានាធិបតីសន្យាផ្តល់ជំនួយបន្ទាន់ជាច្រើនរួមមាន៖ ការផ្គត់ផ្គង់ទាក់ទងនឹងអុកស៊ីសែន សម្ភារៈវ៉ាក់សាំង និងជំនួយទាក់ទងការព្យាបាលផ្សេងៗ។ សហរដ្ឋអាមេរិកនឹងផ្តល់ប្រព័ន្ធបង្កើតអុកស៊ីសែនដល់ប្រទេសឥណ្ឌា (ដែលខ្លួនក៏ប្រើប្រាស់វានៅក្នុងវិស័យសុខាភិបាល) បំពង់ខ្យល់ ហើយអាចនឹងបញ្ជូនអ្នកជំនាញអនាម័យសាធារណៈទៅកាន់ប្រទេសឥណ្ឌាផងដែរ។
April 27, 2021 - អន្តរជាតិ
ក្តីសង្ឃឹមនៅក្នុងការជួយសង្គ្រោះជីវិតមនុស្សរាប់សិបនាក់ ដែលបានរួមដំណើរក្នុងនាវាមុជទឹក KRI Nanggala 402 របស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានរលាយអស់ទៅវិញ នៅពេលដែលអុកស៊ីសែនបម្រុងរបស់នាវាត្រូវបានគេជឿថា បានអស់នៅត្រឹមថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ នេះផ្ទាល់តែម្ដង។ ប្រភពអ្នកនាំពាក្យបាននិយាយថា នាវាមុជទឹកមួយនោះមានអុកស៊ីសែនបម្រុងសម្រាប់រយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ដូច្នេះមនុស្សដែលនៅក្នុងនាវាគិតរហូតមកទល់ពេលនេះ គឺគ្មានសង្ឃឹមនៅរស់រានមានជីវិតនោះទេ ប៉ុន្តែយ៉ាងណាក្រុមសង្គ្រោះនៅតែបន្ដតាមស្វែងរកនាវាមុជទឹកនោះឱ្យទាល់តែឃើញ។ គួររំលឹកជូនថា នាវាមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី KRI Nanggala 402 ដែលផលិតនៅប្រទេសអាល្លឺម៉ងមួយនេះ បានបាត់ខ្លួននៅភាគខាងជើងកោះបាលី នៅពេលត្រៀមខ្លួនធ្វើសមយុទ្ធ ជាមួយនឹងអ្នករួមដំណើរទាំងអស់ ៥៣នាក់ ដោយរួមមានទាំងមេបញ្ជាការ និងកងនាវិករបស់នាវាផងដែរ។ បើតាមការសង្ស័យ KRI Nanggala
April 24, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា មេដឹកនាំតំបន់អាស៊ីអាគ្នេយ៍នឹងមានការប្រជុំគ្នាមួយនៅថ្ងៃសៅរ៍នេះ នៅឯទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នារកវិធីបញ្ចប់ការបង្ហូរឈាមនៅប្រទេសមីយ៉ាន់ម៉ា។ ប្រភពដដែលបាននិយាយថា មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយឯកលោក Min Aung Hlaing ក៏នឹងចូលរួមកិច្ចប្រជុំនេះផងដែរ ដែលវាជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈ។ ប្រភពចេញពីអ្នកការទូតបាននិយាយថា ការប្រជុំមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ មិនមែនជា«កិច្ចជំនួបកំពូល» នោះទេ ប៉ុន្តែវាមានគោលបំណងបង្ហាញពីជំហររបស់អាស៊ាន មិនទទួលស្គាល់លោកឧត្តមសេនីយ៍ជាតំណាងជាតិឱ្យប្រទេសមីយ៉ាន់ម៉ានោះទេ។ នេះគឺជាមូលហេតុដែលលោក Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំនេះ ដើម្បីឆ្លៀតឱកាសបង្ហាញទៅមេដឹកនាំអាស៊ានថា ការធ្វើរដ្ឋប្រហាររបស់ខ្លួនគឺជារឿងត្រឹមត្រូវ។ ឥឡូវនេះបញ្ហាចោទគឺនៅត្រង់ថា តើសមាជិកអាស៊ានអាចរួបរួមគ្នាឈានទៅរកការព្រួយបារម្ភជាអន្តរជាតិ អំពីភាពសាហាវឃោរឃៅរបស់យោធាមីយ៉ាន់ម៉ា និងជួយរកដំណោះស្រាយចំពោះភាពវឹកវរនេះដែរឬទេ៕ អត្ថបទ៖
April 24, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា ប្រទេសចិនបានដាក់ឈ្មោះឱ្យយាន Rover នៅក្នុងបេសកកម្មទៅកាន់ភពព្រះអង្គារជាលើដំបូងរបស់ពួកគេថា «Zhurong» ដែលឈ្មោះនេះមានន័យថា «អាទិទេពភ្លើង» នៅក្នុងទេវកថារបស់ប្រទេសចិន។ ឈ្មោះ Zhurong ត្រូវបានគេបង្ហាញឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៤ ខែមេសា នេះផ្ទាល់តែម្ដង នៅក្នុងពិធីបើកព្រឹត្តិការណ៍លំហអាកាសចិន ដែលប្រារព្ធធ្វើឡើងនៅទីក្រុងណានជីង រដ្ឋធានីនៃខេត្តជាំងស៊ូប្រទេសចិន។ ជម្រាបដែរថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបស៊ើបអង្កេតឈ្មោះ Tianwen-1 ទៅកាន់ភពព្រះអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ ដោយនៅក្នុងយានអវកាសនោះមានភ្ជាប់ជាមួយយានដើរជុំវិញ (orbiter) យានចុះចត (lander) និងយាន Rover ដែលទើបតែត្រូវបានគេដាក់ឈ្មោះថា «Zhurong» មួយនេះ។
April 24, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកអាចចាប់ផ្តើមការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson បានឡើងវិញភ្លាមៗ ក្រោយពេលដែលវ៉ាក់សាំងនេះត្រូវផ្អាក់ការប្រើប្រាស់អស់រយៈពេល ១០ ថ្ងៃកន្លងមកហើយ ដោយសារតែវាបានបង្កឱ្យមានបញ្ហាឈាមកក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) និង រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រថា ពួកគេមិនណែនាំឱ្យមានការផ្អាកការប្រើប្រាស់វ៉ាក់សាំង J&J នោះទេ ដោយសារតែបញ្ហាដែលពាក់ព័ន្ធនឹងការកកឈាមនាពេលកន្លងមក គឺជាករណីកម្រមាន ហើយគុណសម្បត្តិរបស់វ៉ាក់សាំមានច្រើនជាងគុណវិបត្តិ។ ប៉ុន្តែយ៉ាងណាក៏ដោយ CDC និង FDA នៅតែព្រមានដល់ប្រព័ន្ធសុខាភិបាល និងអ្នកទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19
April 24, 2021 - កូវីដ-១៩
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ពិភពលោកបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺ COVID-19 ថ្មីប្រមាណ ៨៨០,០០០ ករណី ដែលត្រូវបានកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនោះផងដែរ អគ្គនាយករងលោក Tedros Adhanom Ghebreyesus ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលនៅទូទាំងពិភពលោក បន្ដដាក់វិធានការការពារជាបន្ដបន្ទាប់ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 ដូចជាការពាក់ម៉ាស់ និងការរក្សាគម្លាតជាដើម។ លោកបាននិយាយថា លោកយល់ថាការដាក់វិធានការតឹងរឹងគឺពិតជាគួរឱ្យរំខាន ប៉ុន្តែនេះជាវិធីដែលយើងអាចការពារជីវិតមនុស្សបាន។ ថ្ងៃសៅរ៍នេះគឺជាថ្ងៃគម្រប់ ១ឆ្នាំ ចាប់តាំងពីអង្គការសុខភាពពិភពលោក បានប្រកាសចាប់ផ្តើមក្របខ័ណ្ឌអន្តរជាតិមួយ ដើម្បីអភិវឌ្ឍ និងធានាការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌។ ឥឡូវនេះគោលបំណងដំបូងត្រូវបានសម្រេច ហើយពិភពលោកក៏មានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាច្រើន ដើម្បីការពារពីជំងឺ
April 24, 2021 - អន្តរជាតិ
សភាតំណាងរាស្រ្តអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីដាក់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី (Washington D.C.) ទៅជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ សេចក្តីស្នើច្បាប់ចេញដោយគណបក្សប្រជាធិបតេយ្យនេះ បានទទួលសំឡេងភាគច្រើននៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍ ហើយវានឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាដើម្បីស្វែងរកសំឡេងបន្ថែមទៀត។ គួរឱ្យដឹងដែរថា វ៉ាស៊ីនតោនឌីស៊ី គឺជាស្រុករបស់សហព័ន្ធ ដែលមិនមែនជាផ្នែកនៃរដ្ឋណាមួយនោះឡើយ ហើយវាក៏មិនមានសមាជិកនៅក្នុងព្រឹទ្ធសភា ខណៈអ្នកតំណាងរាស្រ្តរបស់វានៅក្នុងរដ្ឋសភា គឺប្រតិភូដែលមិនក្រោមការបោះឆ្នោត។ ទីក្រុងនេះមានប្រជាជនជាង ៧០០,០០០ នាក់ ហើយកន្លងមកធ្លាប់មានការត្អូញត្អែរថា វាអយុត្តិធម៌ណាស់ដែលសំឡេងរបស់អ្នកស្រុកនៅទីនេះមិនត្រូវបានគេលើកឡើងនៅក្នុងសភា។ នៅមុនការបោះឆ្នោតអនុម័តរបស់សភា រដ្ឋបាលរបស់លោក ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញពីការគាំទ្រចំពោះច្បាប់នេះ និងអំពាវនាវឱ្យមានការអនុម័តឱ្យបានលឿនពីសភា។ យ៉ាងណាក៏ដោយគណបក្សសាធារណរដ្ឋប្រឆាំងនឹងច្បាប់នេះ ដោយសារប្រជាជននៅវ៉ាស៊ីនតោនឌីស៊ីជាអ្នកប្រជាធិបតេយ្យភាគច្រើន។ បច្ចុប្បន្នព្រឹទ្ធសភាបានចែកក្រុមគ្នារវាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដែលធ្វើឱ្យក្រុមអ្នកប្រជាធិបតេយ្យមានការព្រួយបារម្ភថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋអាចដាក់ការប្រឆាំងដើម្បីរារាំងសេចក្តីព្រាងច្បាប់របស់ក្រុមបក្សប្រជាធិបតេយ្យ៕ អត្ថបទ៖
April 23, 2021 - កូវីដ-១៩
យោងតាមកាចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាថ្មីមួយបន្ថែមទៀត ដោយរបាយការណ៍សម្រាប់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ នេះបានបង្ហាញថា ពួកគេបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៣២,៧៣០ ករណី និងការស្លាប់ចំនួន ២,២៦៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ពោលគឺរយៈពេល ២ ថ្ងៃជាប់ៗគ្នានេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីលើសពី ៣០ ម៉ឺននាក់ ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតក្នុងពិភពលោក វ៉ាដាច់អាមេរិកដែលធ្លាប់បានកត់ត្រាករណីខ្ពស់បំផុតចំនួន ២៩៧,៤៣០ កាលពីខែមករាដើមឆ្នាំនេះ។ តំបន់ជាច្រើនពិសេសគឺរដ្ឋធានីដេលីរបស់ប្រទេសនេះកំពុងប្រឈមនឹងការបិទខ្ទប់ ហើយនៅតាមមន្ទីរពេទ្យក៏កំពុងមានការខ្វះខាតអុកស៊ីសែន នៅពេលដែលរលកទី២ បានធ្វើឱ្យមានការចម្លងកាន់តែច្រើនឡើង ហើយនៅមន្ទីរពេទ្យពោរពេញទៅដោយអ្នកជំងឺ
April 23, 2021












