- autoadmin
- កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរ (MOH) នៅក្នុងរបាយការណ៍ជាបឋមរបស់ខ្លួនបាននិយាយថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧ករណី ដោយក្នុងនោះមាន ១០ករណី គឺជាការចម្លងនៅក្នុងសហគមន៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់រសៀលថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងនោះ មាន៨ករណី ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីលេខ ៦២៥៤១ ដែលជាគិលានុបដ្ឋាយិកា អាយុ ៤៦ឆ្នាំ ធ្វើការនៅមន្ទីរពេទ្យ Tan Tock Seng ហើយត្រូវបានបញ្ជាក់ថា វិជ្ជមានជាមួយជំងឺ COVID-19 នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ ក្រសួងសុខាភិបាលបាននិយាយថា ករណីសហគមន៍ទាំង
May 3, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន DAWN នៅថ្ងៃច័ន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣៦៨,១៤៧ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយអស់រយៈពេល ១២ ថ្ងៃជាប់ៗគ្នាមកហើយ ដែលប្រទេសនេះមានករណីច្រើនជាង ៣០ ម៉ឺនករណីជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យចំនួនឆ្លងសរុបមានជិត ២០ លានករណី។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់បន្ថែមចំនួន ៣,៤១៧ ករណី ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២១៨,៩៥៩ នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រទេសឥណ្ឌា។ អ្នកជំនាញបាននិយាយថា ចំនួនឆ្លងពិតប្រាកដអាចនឹងច្រើនជាងនេះពី ៥ ទៅ
May 3, 2021 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលជប៉ុនបាននិយាយថា ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន បានកើនឡើងដល់ ៦០០,០០០ នាក់ ខណៈចំនួនអ្នកជំងឺដែលកំពុងមានរោគសញ្ញាធ្ងន់ធ្ងរបានកើនដល់ ១,០៥០ នាក់ ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មាន។ ការកើនឡើងយ៉ាងខ្លាំងកំពុងដាក់សម្ពាធទៅលើប្រព័ន្ធថែទាំសុខភាព ជាពិសេសនៅក្នុងទីក្រុងធំៗនៃទីក្រុងតូក្យូ និងអូសាកា ហើយអ្នកជំនាញបាននិយាយថា កត្តាចំបងនៅពីក្រោយការកើនឡើងអាចបណ្ដាលមកពីជំងឺ COVID-19 បំលែងខ្លួនថ្មី ដែលវាអាចធ្វើឱ្យមានការចម្លងឆាប់រហ័ស និងមានស្ថានភាពធ្ងន់ធ្ងរ។ ឥឡូវនេះជំងឺ COVID-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅអូសាកា ដែលជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៤ ស្ថិតក្រោមស្ថានភាពអាសន្ន ដែលបានចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា។ ហើយនៅកណ្តាលទីក្រុងរបស់អូសាកា ជាធម្មតាវាត្រូវបានប្រមូលផ្តុំដោយភ្ញៀវទេសចរ ប៉ុន្តែពេលនេះវាស្ទើរតែទទេ សូម្បីតែក្នុងអំឡុងពេលឈប់សម្រាកនិទាឃរដូវក៏ដោយ។ ចំណែកឯមន្ត្រីសុខាភិបាលកំពុងដោះស្រាយបញ្ហាជាមួយនឹងអ្នកជំងឺ ខណៈបុគ្គលិកពេទ្យធ្វើការកាន់តែសកម្មនៅថ្ងៃឈប់សម្រាក
May 3, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១,៥៨៣ ករណី និងការស្លាប់បន្ថែមចំនួន ១៥ ករណី ក្នុងរយៈពេល ២៥ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងមានរហូតដល់ ៦៤,១៥៣ ករណី និងមរណភាពសរុបចំនួន ២០៣ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីដើមឆ្នាំ២០២០។ ក្នុងចំណោមករណីទាំងអស់សម្រាប់ថ្ងៃនេះផ្ទាល់គឺមានតែ ៤ ប៉ុណ្ណោះដែលជាករណីនាំចូលពីប្រទេស ហើយក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ ដែលភាគច្រើនត្រូវបានរកឃើញនៅទីក្រុងបាងកក។ ក្នុងចំណោមករណីសរុបទាំងអស់ ៦៥,១៥៣ ដែលប្រទេសថៃបានកត់ត្រា
April 30, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា មជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានតម្រូវឱ្យប្រជាជននៅគ្រប់ខេត្តក្រុងទាំង ៧៧ របស់ប្រទេសថៃ ត្រូវតែពាក់ម៉ាស់មុខជាដាច់ខាត នៅពេលដែលពួកគេចាកចេញពីទីលំនៅរបស់ពួកគេ ហើយនេះជាច្បាប់ថ្មីមួយក្នុងចំណោមវិធានការណ៍ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ កាលពីដើមសប្តាហ៍នេះក្រសួងមហាផ្ទៃបានប្រកាសថា ប្រជាជននៅក្នុងខេត្តចំនួន ៦៣ ដែលមានអត្រាឆ្លងជំងឺ COVID-19 ខ្ពស់ជាងគេ នឹងត្រូវពាក់ម៉ាស់មុខជាចាំបាច់មិនថាជាម៉ាស់ក្រណាត់ ឬអនាម័យក៏ដោយនៅពេលដែលពលរដ្ឋនៅកន្លែងសាធារណៈ ហើយពួកគេអាចប្រឈមនឹងការផាកពិន័យរហូតដល់ ២០,០០០ បាត (៦៤០ដុល្លារអាមេរិក) ក្រោមច្បាប់ជំងឺឆ្លងប្រសិនបើមិនគោរពតាម។ មានន័យថា CCSA បានពង្រីកការរឹតត្បឹងទាក់ទងនឹងការពាក់ម៉ាស់
April 30, 2021 - កូវីដ-១៩
ចំនួនអ្នកស្លាប់សរុបទាក់ទងនឹងជំងឺ COVID-19 នៅប្រទេសប្រេស៊ីល បានកើនដល់ ៤០០,០០០ នាក់ បន្ទាប់ពីបានកត់ត្រាការស្លាប់ចំនួន ៣,០០១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងវិបត្តិគ្មានវ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានគ្រប់គ្រាន់ជូនដល់ពលរដ្ឋ។ ឥឡូវនេះព្រឹទ្ធសភារបស់ប្រេស៊ីល បានបើកការស៊ើបអង្កេតមួយលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ដើម្បីចង់ដឹងថា តើពួកគេបានធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ឬយ៉ាងណា។ ជម្រាបផងដែរថា មេដឹកនាំរូបនេះតែងតែមានគំនិត និងការមើលឃើញប្លែកពីគេ សូម្បីតែខ្លួនគាត់ផ្ទាល់ដែលធ្លាប់ឆ្លងជំងឺ COVID-19 ក៏ដោយ។ ប្រធានាធិបតីលោក Jair Bolsonaro តែងតែនិយាយប្រឆាំងនឹងការបិទខ្ទប់ ពាក់ម៉ាស់ ហើយបានគាំទ្រថ្នាំដែលគ្មានការអះអាងពីអ្នកជំនាញ
April 30, 2021 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលនៃប្រទេសប្រេស៊ីល បានសម្រេចចិត្តហាមឃាត់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយវិទ្យាស្ថានហ្គាម៉ាឡេយ៉ា (Gamaleya) របស់ប្រទេសរុស្ស៊ី គឺវ៉ាក់សាំង Sputnik V ដោយបានពន្យល់ថា កញ្ចប់វ៉ាក់សាំងមួយចំនួនមានផ្ទុក «វីរុសកូរ៉ូណាដែលនៅរស់» នេះបើតាមសារព័ត៌មាន France24 ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលប្រេស៊ីល បានចោទជាសំណួរទៅលើសុចរិតភាពនៃដំណើរការផលិតវ៉ាក់សាំង Sputnik V ថាតើវ៉ាក់សាំងនឹងបង្កហានិភ័យចំពោះពលរដ្ឋដែលមានភាពស៊ាំខ្សោយឬទេ ប្រសិនបើនេះជាកំហុសនៅក្នុងការផលិតទ្រង់ទ្រាយធំ? ប៉ុន្តែទោះជាយ៉ាងណាខាងវិទ្យាស្ថានហ្គាម៉ាឡេយ៉ា បានបដិសេធចំពោះការចោទប្រកាន់របស់ប្រេស៊ីល។ បញ្ហារបស់វាគឺត្រូវបានផ្តោតជុំវិញការប្រើប្រាស់វីរុសអាដេណូ ឬ adenovirus vector នៅក្នុងវ៉ាក់សាំង Sputnik V ដែលវាជាវីរុសសាកល្បងមួយ ដែលអាចធ្វើឱ្យមានជំងឺផ្លូវដង្ហើមកម្រិតស្រាល។ ប៉ុន្តែសម្រាប់នៅក្នុងការផលិតវ៉ាក់សាំងវិញ
April 29, 2021 - កូវីដ-១៩
ជប៉ុន៖ ទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ នេះបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,០២៧ ករណី ដែលជាការកើនឡើងលើពី ១,០០០ ករណី ជាលើកដំបូងបំផុតសម្រាប់រាជធានីមួយនេះ ចាប់តាំងពីថ្ងៃទី២៨ ខែមករា ដើមឆ្នាំ២០២១។ ដូច្នេះមានន័យថា តួលេខជាមធ្យមក្នុងមួយថ្ងៃសម្រាប់សប្ដាហ៍នេះគឺ ៧៨២ ករណី ខណៈដែលសប្ដាហ៍មុនគឺមានតែ ៦៨៤ ករណីប៉ុណ្ណោះ។ ជម្រាបផងដែរថា ការកើនឡើងនៃករណីថ្មីៗក្នុងរយៈពេលចុងក្រោយនេះ បានវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុងតូក្យូ និងតាមតំបនផ្សេងៗទៀត ខណៈដែលនៅសល់ពេលមិនដល់ ៣ ខែទៀតប៉ុណ្ណោះ ប្រទេសនេះនឹងត្រូវបើកទ្វារទទួលព្រឹត្តការណ៍កីឡាអូឡាំពិក។ តួលេខសម្រាប់ថ្ងៃព្រហស្បតិ៍នេះត្រូវបានបញ្ជាក់ថា ជាចំនួនច្រើនបំផុតមួយសម្រាប់ទីក្រុងតូក្យូ
April 29, 2021 - កូវីដ-១៩
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១,៨៧១ ករណី និងការស្លាប់ថ្មីចំនួន ១០ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងចំនោមករណីថ្មីសម្រាប់ថ្ងៃនេះទាំងអស់ មានករណីចំនួន ៦៨៩ ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៥១ ករណី នៅខេត្តសាមុតប្រាកាន, ១១២ ករណី នៅខេត្តឈុនបុរី, ៦៩ ករណី នៅខេត្តឈៀងម៉ៃ និង
April 29, 2021 - អន្តរជាតិ
ប្រទេសឥណ្ឌាបច្ចុប្បន្នបានប្រឈមនឹងការរីករាលដាលយ៉ាងខ្លាំងនៃជំងឺ COVID-19 ហើយរយៈពេលជាងមួយសប្ដាហ៍កន្លងមកនេះ ប្រទេសនេះមានករណីច្រើនជាង ៣០០,០០០ ករណី ដែលត្រូវបានគេកត់ត្រាជារៀងរាល់ថ្ងៃ។ ពោលគឺចាប់តាំងពីដើមខែមេសានេះ ប្រទេសឥណ្ឌាបានប្រឈមនឹងរលកទី២ នៃជំងឺ COVID-19 ដែលធ្វើឱ្យការចម្លងមានកាន់តែច្រើននៅគ្រប់ទីកន្លែង ហើយស្ថានភាពជំងឺគឺធ្ងន់ធ្ងរជាងប្រភេទមុនៗទៀត។ ទន្ទឹមនឹងនេះដែរ អ្នកជំនាញក៏បានជឿថា ជំងឺ COVID-19 បំលែងខ្លួន «B1617» ដែលបានរកឃើញដំបូងនៅប្រទេសឥណ្ឌា គឺជាមូលហេតុដែលធ្វើឱ្យការឆ្លងកាន់តែលឿន និងសាហាវជាងមុន នៅក្នុងប្រទេសដែលមានប្រជាជនជាង ១.៣៥ ពាន់លាននាក់ មួយនេះ។ – ចុះហេតុអ្វីបានជាជំងឺ COVID-19 នៅប្រទេសឥណ្ឌាឆ្លងរាលដាល និងសាហាវជាងប្រភេទដទៃ? បើយោងតាមលោក Hsu Li Yang
April 29, 2021












