- autoadmin
- អន្តរជាតិ
យោងតាមរបាយការណ៍របស់សារព័ត៌មាន Republic World បានរាយកាណ៍ថា មនុស្សរាប់ពាន់នាក់ដែលភាគច្រើនគឺជាស្ដ្រី បានប្រមូលផ្ដុំគ្នាដង្ហែក្បួននៅក្នុងពិធីសាសនាមួយ ដើម្បីថ្វាយទឹកអម្រឹតទៅកាន់ប្រាសាទ Baliyadev នៅក្នុងក្រុង Sanand រដ្ឋ Gujarat របស់ប្រទេសឥណ្ឌា។ ការប្រមូលផ្តុំដ៏ធំមួយនេះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាចារ្យម្នាក់នៅទីនោះបាននិយាយថា ជំងឺ COVID-19 នេះកើតឡើងដោយសារ «ព្រះមានការខឹងសម្បារ» នឹងមនុស្ស ដូច្នេះហើយទើបពួកគេធ្វើពិធីនេះឡើង ដើម្បីបន់ព្រះសុំឱ្យជំងឺ COVID-19 រលត់បាត់ទៅវិញ។ បើតាមវីដេអូដែលកំពុងក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម Twitter បានបង្ហាញថា ស្ត្រីទាំងនោះបានទូលក្អមទឹកអម្រឹត ចេញពីភូមិ Navapura និង Nidharada របស់ក្រុង Sanand បូករួមទាំងតន្ត្រីបន្លឺឡើងអមដំណើរទៀតផង។ អ្វីដែលសំខាន់ជាងនេះគឺស្ត្រីទាំងនោះហាក់មិនបានពាក់ម៉ាស់ មិនរក្សាគម្លាតនោះទេ
May 6, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨ករណី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលទាំងអស់គឺជាករណីក្នុងសហគមន៍ និងជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យជាតិជំងឺត្រូពិក (National Hospital for Tropical Diseases) ក្នុងទីក្រុងហាណូយ។ មន្ទីរពេទ្យនេះត្រូវបានគេប្រកាសឱ្យបិទខ្ទប់រយៈពេល ២ សប្តាហ៍ ដោយរាប់ចាប់ផ្តើមពីថ្ងៃពុធរហូតដល់ថ្ងៃទី១៩ ខែឧសភា ក្រោយពេលគេបានរកឃើញថា វេជ្ជបណ្ឌិតម្នាក់របស់មន្ទីរពេទ្យមួយនេះបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 នាពេលថ្មីៗនេះ។ លោកវេជ្ជបណ្ឌិតរូបនោះត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីគាត់បានត្រឡប់មកពីដំណើរកម្សាន្តនៅក្រៅប្រទេស ហើយឥឡូវនេះមន្ទីរពេទ្យដែលគាត់ធ្វើការត្រូវបានបិទខ្ទប់ ដើម្បីពិនិត្យអ្នកដែលបានប៉ះពាល់ជាមួយគាត់ ជាពិសេសគឺបុគ្គលិករបស់មន្ទីរពេទ្យតែម្ដង។ ដូច្នេះមានន័យថា
May 6, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤១២,២៦២ ករណី និងចំនួនមរណភាពថ្មីចំនួន ៣,៩៨០ នាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបបានកើនឡើងដល់ ២១ លាននាក់ ជាមួយនឹងចំនួនអ្នកស្លាប់សរុប ២៣០,១៦៨ នាក់។ ឥឡូវនេះការព្រួយបារម្ភមិនមែនមានត្រឹមតែកង្វះអុកស៊ីសែន មន្ទីរពេទ្យក្នុងទីក្រុងមានភាពណែនចង្អៀតនោះទេ ប៉ុន្តែជំងឺបានបន្ដឆ្លងរាលដាលកាន់តែខ្លាំងរហូតដល់តំបន់ដាច់ស្រយាល។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រទេសឥណ្ឌាបានចូលរួមជិតពាក់កណ្តាលនៃការឆ្លង និងមួយភាគបួននៃចំនួនអ្នកស្លាប់សរុបនៅក្នុងពិភពលោក ដែលត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន។ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិយាយថា តួលេខជាក់ស្តែងរបស់ប្រទេសឥណ្ឌាអាចមានខ្ពស់ជាងនេះពី ៥ ទៅ
May 6, 2021 - អន្តរជាតិ
ទិន្នន័យដោយទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) ដែលបានបង្ហោះនៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer ដែលត្រូវបានបង្កើតរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាព ៨៩.៧% នៅក្នុងការការពារជំងឺ COVID-19 យ៉ាងហោចណាស់ ២សប្តាហ៍ បន្ទាប់ពីការចាក់លើកទី១ ខណៈដែលថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព ៨៦% នៅអំឡុងរយៈពេលដូចគ្នានោះ។ ពោលគឺវ៉ាក់សាំងទាំង ២ប្រភេទ មានប្រសិទ្ធភាពប្រមាណជា ៨៦.៦% ក្នុងចំណោមមនុស្សវ័យ ៦០ឆ្នាំ ឬចាស់ជាងនេះ។
May 5, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសឥណ្ឌាប្រឈមនឹងថ្ងៃដ៏អាក្រក់មួយផ្សេងទៀត ជាមួយនឹងការស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ៣,៧៨០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនមរណភាពដ៏ច្រើនបំផុតមិនធ្លាប់មានពីមុន។ ពោលគឺត្រឹមរយៈពេល ១ថ្ងៃ បន្ទាប់ពីប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី២ នៅក្នុងពិភពលោក ដេញពីក្រោយសហរដ្ឋអាមេរិក ជាមួយនឹងការឆ្លងសរុបជាង ២០ លានករណី។ ក្នុងរយៈពេល ២ សប្ដាហ៍ជាប់ៗគ្នានេះ ប្រទេសឥណ្ឌាមានករណីថ្មីច្រើនជាង ៣០០,០០០ ករណី ជារៀងរាល់ថ្ងៃតែម្តង ហើយនៅថ្ងៃពុធនេះផ្ទាល់ប្រទេសនេះមានករណីថ្មីចំនួន ៣៨២,៣១៥ ដែលត្រូវបានកត់ត្រាក្នុងបញ្ជីរបស់រដ្ឋាភិបាល។ ជាក់ស្ដែងជំងឺ
May 5, 2021 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានមានប្រសាសន៍ថា លោកចង់ឱ្យមនុស្សពេញវ័យជនជាតិអាមេរិកចំនួន ៧០% បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយលើក នៅត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ លោកប្រធានាធិបតីបានបង្ហាញគោលដៅរបស់លោកនៅថ្ងៃអង្គារនេះ ដោយរួមជាមួយគោលបំណងក្នុងការចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ចំនួនដូស ជូនដល់មនុស្សពេញវ័យចំនួន ១៦០ លាននាក់ នៅថ្ងៃតែមួយនោះផងដែរ ដែលត្រូវជាថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតីក៏បានប្រកាសពីការខិតខំប្រឹងប្រែង ដើម្បីបង្កើនចំនួនកន្លែងសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក៏ដូចជាការជំរុញការបង្កើតគ្លីនិក និងអង្គភាពចល័តនៅតាមតំបន់ជនបទ ហើយលោកកំពុងព្យាយាមបញ្ចុះបញ្ចូលជនជាតិអាមេរិកឱ្យចាក់វ៉ាក់សាំងបន្ថែមទៀត ដោយហៅវាថាជា «ជម្រើសនៃជីវិតនិងការស្លាប់»។ លោកបាននិយាយថា ការទទួលបានការចាក់ថ្នាំបង្ការរោគនឹងជួយប្រជាជន និងមនុស្សជាទីស្រឡាញ់ឱ្យមានសុវត្ថិភាព អាចបើកអាជីវកម្មឡើងវិញ និងធ្វើឱ្យប្រទេសមានដំណើរការដូចដើមវិញ។ ជាក់ស្ដែងមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបាននិយាយថា គិតត្រឹមថ្ងៃច័ន្ទនេះ
May 5, 2021 - អន្តរជាតិ
គណៈរដ្ឋមន្រ្តីរដ្ឋាភិបាលនៃប្រទេសគុយវ៉ែតបានសម្រេចថា ពលរដ្ឋនៃប្រទេសគុយវ៉ែតនឹងមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបាននោះទេ លុះត្រាតែពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួនដូសជាមុនសិន។ ក្រសួងព័ត៌មានរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃច័ន្ទថា ច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី២២ ខែឧសភា ហើយក្រុមមនុស្សដែលគ្មានសិទ្ធិក្នុងការទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានគេលើកលែង។ សព្វថ្ងៃប្រទេសដែលមានប្រជាជន ៤.៤ លាននាក់មួយនេះ បានអនុម័តវ៉ាក់សាំងចំនួន ២ គឺវ៉ាក់សាំងរបស់ Pfizer-BioNTech និង AstraZeneca-Oxford ហើយមានវ៉ាក់សាំងច្រើនជាង ១.១ លានដូសរួចមកហើយ ដែលត្រូវបានដាក់ចេញឱ្យប្រើប្រាស់។ សម្រាប់ច្បាប់ដែលហាមឃាត់អ្នកដំណើរដែលមិនមែនជាពលរដ្ឋរបស់ប្រទេសគុយវ៉ែតគឺនៅតែរក្សាដដែល ខណៈដែលប្រទេសនេះក៏ទើបតែចេញច្បាប់ហាមឃាត់មិនឱ្យមានការហោះហើរពីប្រទេសឥណ្ឌានោះទេចាប់តាំងពីខែមេសា។ ប្រទេសគុយវ៉ែតផ្ទាល់ក៏មានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ ដោយមានមនុស្សពី ១,៣០០ ទៅ ១,៥០០ នាក់ បានឆ្លងជំងឺជារៀងរាល់ថ្ងៃ។
May 4, 2021 - អន្តរជាតិ
ប្រទេសដាណឺម៉ាកបានសម្រេចចិត្តមិនដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននោះទេ បន្ទាប់ពីមានរបាយការណ៍អំពីបញ្ហាកកឈាមដ៏កម្រនៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង។ រំលឹកដែរថានិយតករឱសថរបស់សហភាពអ៊ឺរ៉ុបកាលពីខែមុន ធ្លាប់បាននិយាយថា បញ្ហាទាំងនោះគួរតែត្រូវបានចាត់ចូលថាជា «ផលរំខានដ៏កម្របំផុត» ហើយបន្ថែមបានថា អត្ថប្រយោជន៍នៃវ៉ាក់សាំងក្នុងការការពារពីជំងឺ COVID-19 គឺមានលើសពីហានិភ័យ ដូច្នេះមិនគួរផ្អាកការប្រើប្រាស់វ៉ាក់សាំងទាំងនោះទេ។ អាជ្ញាធរសុខាភិបាលដាណឺម៉ាកបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានពិនិត្យលើបញ្ហានេះដោយឯករាជ្យ ហើយប្រទេសខ្លួននឹងបញ្ឈប់ផែនការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson ។ ជាក់ស្ដែងការរីករាលដាលនៅក្នុងប្រទេសកំពុងត្រូវបានគ្រប់គ្រង ហើយការចាក់វ៉ាក់សាំងបង្ការកំពុងមានការរីកចម្រើនជាមួយនឹងវ៉ាក់សាំងដទៃទៀតដែលមានស្រាប់ ដូច្នេះការមិនប្រើប្រាស់វ៉ាក់សាំ Johnson & Johnson មិនបានធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងមានការរាំងស្ទះនោះទេ។ ដាណឺម៉ាកក៏ទើបតែបានឈប់ប្រើវ៉ាក់សាំង COVID-19 របស់
May 4, 2021 - កូវីដ-១៩
គិតមកទល់នឹងពេលនេះ ប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបច្រើនជាង ២០ លានករណី បន្ទាប់ពីខ្លួនបានកត់ត្រាករណីថ្មីប្រមាណ ៣៥៥,០០០ ករណី នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេស បាននិយាយថាករណីឆ្លងថ្មីៗកំពុងមានការថយចុះជាងមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ប៉ុន្តែចំនួននៃការធ្វើតេស្តជាក់ស្ដែងក៏បានធ្លាក់ចុះផងដែរ ដែលធ្វើឱ្យមានការភ័យខ្លាចថា ការឆ្លងរាលដាលនៅប្រទេសឥណ្ឌាគឺខ្ពស់ជាងតួលេខដែលបានបង្ហាញ ឬខ្ពស់ជាងចំនួនដែលកំពុងមានស្រាប់។ យ៉ាងណាក៏ដោយកង្វះអុកស៊ីសែននៅតាមទីក្រុងដែលរងគ្រោះជាងគេ នៅតែជាបញ្ហាដែលមិនអាចដោះស្រាយបានឱ្យទាន់ពេលវេលា ហើយជាពិសេសគឺនៅទីក្រុងដេលីរដ្ឋធានីរបស់ប្រទេសនេះផ្ទាល់ ដែលមន្ទីរពេទ្យនៅទីនោះគឺពោរពេញទៅដោយអ្នកជំងឺ COVID-19 ហើយប្រព័ន្ធវេជ្ជសាស្ត្រកំពុងរងសម្ពាធយ៉ាងខ្លាំង។ រលកនៃការឆ្លងទី២ នៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើតឡើងតាំងតែពីដើមខែមេសា ហើយរយៈពេល ២សប្ដាហ៍
May 4, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ចំពោះក្មេងអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ។ ជម្រាបផងដែរថា សព្វថ្ងៃវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ចំពោះមនុស្សវ័យចាប់ពី ១៦ឆ្នាំ ហើយនៅពេលខាងមុខ ក្រុមហ៊ុនក៏ទំនងនឹងស្នើឱ្យមានការអនុញ្ញាតសម្រាប់ក្មេងៗផងដែរ។ មន្ត្រីសហព័ន្ធបាននិយាយថា ទីភ្នាក់ងារនេះត្រូវបានគេរំពឹងថា នឹងពង្រីកការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់របស់ខ្លួន សម្រាប់វ៉ាក់សាំង Pfizer នៅដើមសប្តាហ៍ក្រោយ ហើយប្រហែលជាឆាប់ជាងនេះផង។
May 4, 2021












