- autoadmin
- អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ស្ដីពីការលើកលែងការពាក់ម៉ាស់ក្នុងតុប្រជុំនៅក្នុងសភា ហើយវានឹងមានប្រសិទ្ធភាពភ្លាមៗរហូតដល់មានការជូនដំណឹងបន្ថែម។ ពោលគឺសមាជិកណាម្នាក់ដែលត្រូវឡើងនិយាយថ្លែងការណ៍ (វាគ្មិន) នឹងមិនចាំបាច់ពាក់ម៉ាស់នោះទេ ប៉ុន្តែអ្នកអង្គុយស្ដាប់គឺត្រូវតែពាក់ម៉ាស់ដដែល។ ការប្រកាសនេះត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅលើគេហទំព័រ Royal Gazette ហើយការលើកលែងថ្មីនេះ ក៏អនុវត្តចំពោះការប្រជុំរដ្ឋបាលក្នុងមូលដ្ឋានផងដែរ។ លោកស្រី Apisamai Srirangson មកពីមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 បាននិយាយថា វាជាការលើកលែងសម្រាប់អ្នកឡើងថ្លែងការណ៍នៅក្នុងអង្គប្រជុំណាមួយប៉ុណ្ណោះ ចំណែកឯច្បាប់ពាក់ម៉ាស់សម្រាបបុគ្គលសាធារណៈគឺនៅតែរក្សាដដែល។ លោកស្រីបាននិយាយថា ការប្រជុំតាមអ៊ិនធឺណេតនៅតែជាជម្រើសល្អជាងគេ ដើម្បីការពារមិនឱ្យមានការចម្លងរាតត្បាតជំងឺ COVID-19 ទៅដល់សមាជិកណាម្នាក់ ហើយលោកស្រីក៏បានបញ្ជាក់ដែរថា វិធានការផ្សេងៗសម្រាប់ទប់ស្កាត់ការឆ្លង នឹងនៅតែត្រូវបានអនុវត្តជាធម្មតា៕ អត្ថបទ៖ លីដា ប្រភព៖
May 17, 2021 - អន្តរជាតិ
ប្រទេសឥណ្ឌាបានចាប់ផ្តើមចែកចាយថ្នាំព្យាបាលជំងឺ COVID-19 ដែលខ្លួនបង្កើតឡើងនៅក្នុងស្រុក ដើម្បីសម្រួលដល់ប្រព័ន្ធវេជ្ជសាស្ដ្ររបស់ប្រទេស ខណៈពេលដែលខ្លួនកំពុងខ្វះខាតវ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយនៅតាមមន្ទីរពេទ្យគឺពោរពេញទៅដោយអ្នកជំងឺ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ ប្រភពព័ត៌មានបាននិយាយថា អាជ្ញាធរឥណ្ឌាបានអនុម័តថ្នាំ 2-DG សម្រាប់ការព្យាបាលក្នុងស្ថានភាពបន្ទាន់ ហើយវាត្រូវបានគេប្រើជាលើកដំបូង នៅតាមមន្ទីរពេទ្យនៅទូទាំងរដ្ឋធានីដេលី។ ជម្រាបដែរថា ថ្នាំ 2-deoxy-D-glucose ឬ 2-DG ត្រូវបានបង្កើតឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកការពារជាតិ (DRDO) ដោយសហការជាមួយក្រុមហ៊ុនឱសថឈ្មោះ Dr Reddy ប៉ុន្តែវាបានទទួលការរិះគន់ជាច្រើន ដោយសារថ្នាំនេះនៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាវាសមស្របតាមស្ដងដារនោះទេ។ អ្នករិះគន់ក៏បានចង្អុលបង្ហាញដែរថា ថ្នាំ
May 17, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមនៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ២៨ ករណី ខណៈមានករណីស្លាប់ថ្មីចំនួន ២ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនមរណភាពសរុបកើនដល់ ៣៧នាក់។ ក្នុងចំណោមករណីថ្មីៗទាំងនេះ មានករណីចំនួន ១៤ ត្រូវបានរកឃើញនៅខេត្ត Bac Giang, ៧ ករណី នៅខេត្ត Dien Bien, ៥ ករណីនៅ Ha Nam និង
May 17, 2021 - កូវីដ-១៩
ប្រទេសឥណ្ឌាបានរាយការណ៍ពីការកើនឡើងនៃករណីជំងឺ COVID-19 ថ្មីចំនួន ៣២៦,០៩៨ ករណី សម្រាប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ហើយវាជាចំនួនមួយតិចជាងរាល់ដង ក៏ប៉ុន្តែការស្លាប់ថ្មីបានកើនដល់ជិត ៤,០០០ ករណី ពោលគឺការស្លាប់ថ្មីមាន ៣,៨៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភថ្មីមួយ។ តួលេខឆ្លងសម្រាប់ថ្ងៃនេះ គឺទាបបំផុតក្នុងរយៈពេលជិត ៣ សប្តាហ៍កន្លងមក ដែលធ្វើឱ្យចំនួនឆ្លងនៅក្នុងប្រទេសកើនដល់ ២៤.៣៧ លានករណី។ ក្នុងនោះផងដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus
May 15, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃរសៀលសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១៦ ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីថ្មីសម្រាប់ថ្ងៃនេះ មានករណីចំនួន ៩ ត្រូវបានកត់ត្រានៅក្នុងខេត្ត Bac Giang, នៅក្រុង Dien Bien (២ករណី) ទីក្រុងហាណូយ (២ករណី) និងនៅខេត្ត Bac Ninh, Ha Nam និង Hung Yen
May 15, 2021 - កូវីដ-១៩
ប្រទេសឥណ្ឌាបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ៣៦២,២៧២ ករណី និងការស្លាប់បន្ថែមចំនួន ៤,១២០ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈដែលវាគឺជាថ្ងៃទី៤មកហើយ ដែលប្រទេសនេះមានករណីប្រចាំថ្ងៃតិចជាង ៤០០,០០០ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ ថ្វីបើប្រទេសនេះមានការថយចុះករណីថ្មីៗ ប៉ុន្តែតួលេខប្រចាំថ្ងៃរបស់ឥណ្ឌា នៅតែមានចំនួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ដូច្នេះចំនួនករណីនៃការឆ្លង និងមរណភាពថ្មីៗដែលត្រូវបានកត់ត្រាសម្រាប់ថ្ងៃនេះ បានធ្វើឱ្យឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ២៣.៧ លានករណី និងការស្លាប់ចំនួន ២៥៨,៣១៧ ករណី
May 13, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៥ករណី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលករណីទាំងអស់គឺជាករណីក្នុងសហគមន៍។ ដូច្នេះមានន័យថា រហូតមកដល់ពេលនេះវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៦៤៤នាក់់ នៅក្នុងទីក្រុង និងខេត្តចំនួន ២៦ នៅក្នុងរលកឆ្លងរាតត្បាតថ្មីនៃជំងឺ COVID-19 របស់ខ្លួន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសា ហើយវាកំពុងក្លាយជាបញ្ហាប្រឈមមួយរបស់ប្រទេសនេះ។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam កាលពីថ្ងៃពុធ ក៏បានទាមទារឱ្យអាជ្ញាធរទីក្រុង Da
May 13, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News នៅរសៀលថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៥២ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 ក្នុងសហគមន៍របស់វៀតណាម បានកើនឡើងដល់ ៥៨១ករណី ចាប់តាំងពីការផ្ទុះឡើងកាលថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ។ កាលពីព្រឹកមិញនេះក្រសួងបានប្រកាសពីករណីថ្មីចំនួន ៣៣ករណី លុះដល់ពេលថ្ងៃត្រង់ករណីចំនួន ១៩ ផ្សេងទៀត ក៏ត្រូវបានគេប្រកាសឡើង ដែលធ្វើឱ្យមានចំនួនសរុបទាំងអស់ ៥២ ករណី។ គិតត្រឹមរសៀលថ្ងៃពុធ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ
May 12, 2021 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្ររបស់ប្រទេសឥណ្ឌា និងចក្រភពអង់គ្លេសបានរកឃើញថា ជំងឺ COVID-19 ដែលបំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថា B.1.617 អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគេចចេញពីអង់ទីករ ដែលមាននៅក្នុងវ៉ាក់សាំងបង្ការជំងឺ COVID-19 នាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ។ ដូច្នេះវាមានន័យថា ជំងឺ COVID-19 ប្រភេទ B.1.617 នៅតែអាចចម្លងបានជាធម្មតាលើអ្នកដែលចាក់វ៉ាក់សាំងបង្ការរួច ប៉ុន្តែយ៉ាងណាអ្នកវិទ្យាសាស្ត្របានអះអាងថា វាអាចឆ្លងក្នុងកម្រិតស្រាលប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ជំងឺ COVID-19 ដែលបំប្លែងខ្លួននៅឥណ្ឌា គឺមានហ្សែនចំនួន ២ (E484Q/L452R) ដែលធ្វើឱ្យជំងឺអាចចម្លងបានយ៉ាងលឿន
May 12, 2021 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ថវិកាប្រមាណជា ៧០០ លានដុល្លារបន្ថែមទៀត ជូនដល់មូលនិធិ COVAX ដែលជាក្របខ័ណ្ឌអន្តរជាតិមួយសម្រាប់គោលបំណងធានាថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានចែកចាយដោយស្មើភាពគ្នា។ គោលដៅរបស់កម្មវិធី COVAX គឺដើម្បីផ្តល់ឱ្យបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ជាមួយនឹងវ៉ាក់សាំងបង្ការចំនួន ១.៨ ពាន់លានដូស នៅចុងឆ្នាំនេះ ដែលវានឹងគ្រប់គ្រាន់ដើម្បីចាក់បង្ការប្រជាជនប្រមាណ ៣០% នៅប្រទេស និងតំបន់កំពុងអភិវឌ្ឍន៍នៅលើពិភពលោក។ ជម្រាបដែរថា COVAX និយាយថា ខ្លួនកំពុងត្រូវការថវិកាចំនួន ៨.៣ ពាន់លានដុល្លារ និងវ៉ាក់សាំងចំនួន ១.៧ ពាន់លានដូស សម្រាប់គម្រោងមួយនេះ។ ប្រទេសជប៉ុនក៏បានចូលរួមវិភាគទាន ២០០ លានដុល្លាររួចហើយ
May 12, 2021












